សម្តេចប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមរំលែកទុក្ខ និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ កាលពីពេលកន្លងទៅ ហើយដែលបច្ចុប្បន្នក្រុមគ្រួសារសពស្នាក់នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានពលីក្នុងសមរភូមិ, អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារ លោកវរសេនីយ៍ទោ ចាន់ សុវត្ថា ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាព ទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។ ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ ចាន់ សុវត្ថា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាសមានចិត្តគោរព និងជាការដឹងគុណតាមប្រពៃណីជាតិខ្មែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

ក្រសួងសាធារណការ ប្រកាសថា ត្រៀមស្ដារ(ស្ពានមេទឹក)ឡើងវិញ ដែលត្រូវកងទ័ពថៃ ប្រើយន្តហោះបាញ់ផ្តាច់នៅព្រឹកមិញ

ក្រសួងសាធារណការ ប្រកាសថាត្រៀមស្ដារ(ស្ពានមេទឹក)ឡើងវិញ ដែលត្រូវកងទ័ពថៃ ប្រើយន្តហោះបាញ់ផ្តាច់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្ដម ប៉េង ពោធិ៍នា បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។ លក្ខណៈស្ពាន៖ស្ពានជ័យជំនះ (ស្ពានមេទឹក) ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។ ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។ ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង៕SRP

ពេលនេះជនរងគ្រោះ ​រត់រក​អ្អ្នកសារព័ត៌មានឲ្យជួយ​ដេីម្បី​ស្វែងរក​យុត្តិធម៌​

បុរស​ជនជាតិ​ចិនម្នាក់​ បាន​ចាញ់បោក​ លោកវរសេនីយ៍ឯក​ តេង​ សូគាត​ នាយនគរបាល​នៅ​នាយកដ្ឋាន​ព្រំដែន​គោក​ អស់​ទឹក​ប្រាក់​ ២០ម៉ឺន​ ដុល្លារ​ ពេល​ដាក់​ពាក្យ​បណ្តឹង​ មាន​អ្នក​ធំៗ​អន្តរាគមន៍​ច្រើន​ពេក​ធ្វើ​អោយ​ជនរងគ្រោះ​ពិបាក​នឹង​ទទួលបាន​យុត្តិធម៌​។ ហេតុ​នេះហើយ​ទេីប​ជនរងគ្រោះ​រត់រក​អ្នក​សារព័ត៌មាន​អោយ​ជួយផ្សាយ​រកយុត្តិធម៌​។ ដំណើរ​រឿងមានដូចតទៅ​ នៅថ្ងៃទី​ ២៦​ ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២៤​ ជនរងគ្រោះ​ បាន​ធ្វើ​កិច្ចសន្យា​ទិញ​រថយន្ដ​ Roll Royce Cullinan សេរី​ឆ្នាំ​ ២០២៥​ ចំនួន​ ១គ្រឿង​ តម្លៃ​ ៩៥ម៉ឺន​ដុល្លារ​ ជាមួយ​លោក​វរៈសេនីយ៍ឯក​ តេង​ សូគាត​ ដោយ​លោកវរសេនីយ៍ឯក​ តេង​ សូគាត​ សន្យា​នាំរថយន្ត​មកជូន​ជនរងគ្រោះ​ រយៈ​ពេល​ ៤ខែ​។ នៅថ្ងៃ​ធ្វើ​កិច្ចសន្យា​ ជនរងគ្រោះ​បានកក់លុយ​ចំនួន​ ២០ម៉ឺន​ដុល្លារ​ ទៅលោក​ វរសេនីយ៍ឯក​ តេង​ សូគាត​ ចំណែក​លុយនៅសល់​ ៧៥ម៉ឺន​ដុល្លារ​ ទៀត​ ជនរងគ្រោះ​នឹង​ប្រគល់​ជូនបង្គ្រប់​នៅពេល​បាន​ទទួល​រថយន្ត​។ បន្ទាប់​ពី​បាន​ទទួល​ប្រាក់​កក់​ហេីយ​ លោកវរសេនីយ៍ឯក​ តេង​ សូគាត​ មិនបាន​នាំរថយន្ត​ Roll

សម្តេចធិបតី៖ តើការនិយាយតែលើបបូរមាត់ តាមរយៈបណ្តាញសង្គមពីក្រៅប្រទេស ពិតជាបង្ហាញថា “ស្នេហាជាតិ” មែនឬ?

សម្តេចធិបតី៖ តើការនិយាយតែលើបបូរមាត់ តាមរយៈបណ្តាញសង្គមពីក្រៅប្រទេស ពិតជាបង្ហាញថា “ស្នេហាជាតិ” មែនឬ? សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពាក្យ ស្នេហាជាតិ ស្នេហាទឹកដី មិនមែនចេះតែនិយាយតែលើបបូរមាត់ តាមរយៈបណ្តាញសង្គមពីក្រៅ ប្រទេសនោះទេ ប៉ុន្តែស្នេហាជាតិពិតប្រាកដស្តែងឱ្យឃើញពីសកម្មភាពជាក់ស្តែង និងការដាក់ចេញ គោលនយោបាយដើម្បីអភិវឌ្ឍប្រទេសជាតិនិងថែរក្សាសុខសន្តិភាពសម្រាប់ប្រជាជន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍរីកចម្រើនទាំងឡាយរបស់សង្គមជាតិ កើតឡើងដោយសារគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាពិតប្រាកដ ដែលបង្ហាញពីការស្នេហាជាតិស្នេហាទឹកដី មិនមែន គ្រាន់តែនិយាយដូចមជ្ឈដ្ឋានបុគ្គលមួយចំនួននោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាក់ស្តែងនៅបរិវេណសាលានេះ កាលពីមុនជាកន្លែងសង្គ្រាម ទីរហោស្ថាន ប៉ុន្តែបច្ចុប្បន្នប្រែក្លាយជាកន្លែងអប់រំ ជាកន្លែងកសាងធនធានមនុស្ស ជាទីតាំងធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។ សម្ដេចធិបតីមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ៕SRP

រថយន្តខ្នាតយក្សដឹកជញ្ជូនអនុផលព្រៃឈើទ្រង់ទ្រាយធំ ចេញពីតំបន់វារីអគ្គីសនីស្ទឹងពោធិ៍សាត់ ត្រូវបានបង្ក្រាប

ខេត្តពោធិ៍សាត់៖សកម្មភាពរថយន្តខ្នាតធំដូចយក្យដែលដឹកជញ្ជូនអនុផលព្រៃឈើទ្រង់ទ្រាយធំចេញពីក្នុងតំបន់វារីអគ្គីសនីស្ទឹងពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាប។ ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោងជាង ១២ យប់ ឈានចូលថ្ងៃអង្គារ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុច រង្វង់មូលក្រូច ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយមន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រវាញ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលស្រុកភ្នំក្រវាញ និងអង្គការដើម្បីការពារអភិរក្សធនធានធម្មជាតិ ដោយអនុវត្តតាមបទបញ្ជារបស់លោក កូយ កាន់យ៉ា, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលបានដឹកឈឺចេញពីតំបន់ វារីអគ្គីសនីស្ទឹងពោធិ៍សាត់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A 3168 និងរថយន្តសណ្ដោង ម៉ាក យីឌុប ភ្លៅ ០៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A 3926 ដែលមានផ្ទុកផលអនុផលព្រៃឈើចំនួន ៨២.៨០ ស្ទែ។ ប្រភពបន្ថែមថា ការបង្រ្កាបរថយន្តនេះ គឺដោយសារតែការផ្ទុកផលអនុផលព្រៃឈើ (អុសចម្រុះ) លើសចំនួន និង

អភិបាលខេត្តពោធិ៍សាត់៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងថាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ។ អភិបាលខេត្តបានបន្តថា ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ​​(មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។ ស្ពានមានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង​១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ដំឡើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់AC(Asphalt concrete)។ សូមជម្រាបជូនថា ស្ពាននេះ នឹងត្រូវដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែឧសភា ឆ្នាំ២០២៥៕SRP

រថយន្តរបស់អភិបាលរងខេត្តមួយរូប បើកបុកម៉ូតួទាំងកំរោល បណ្ដាលឲ្យស្លាប់៣នាក់របួសម្នាក់

សេចក្តីរាយការណ៍បានឲ្យដឹងថាគោះថ្នាក់ចរាចរណ៍ រវាងរថយន្តអភិបាលរងខេត្តមួយរូបនិងគ្រួសារជិះម៉ូតូ១គ្រឿង បណ្ដាលឲ្យមនស្ស៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស។ ហេតុការណ៍បានស្លាប់បាត់បង់ជីវិតដ៍មហាសែនរន្ធត់ និងម្នាក់ទៀតបានរបួស នេះកើតឡើងនារសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវលំ ក្រាលគ្រួសក្រហម១ខ្សែ ត្រង់ចំណុចផ្លូវកោងជើងភ្នំក្បាលសៀម ផ្លូវចូលរណ្តៅក៍កាយដីគ្រោះក្រហម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សេចក្តីរាយការណ៍បានបន្តថាមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង (រេពេញផ្លូវ) លុះមកដល់កន្លែងកើតហេតុ មានម៉ូតូ១គ្រឿង ធ្វើដំណើររួមគ្នាចំនួន០៤នាក់ មកពីទិសខាងជើងក៏បុកពេញទំហឹងតែម្ដង បណ្ដាលឲ្យភាគីខាងម៉ូតូ ស្លាប់៣នាក់ភ្នាមៗ នៅនឹងកើតហេតុ និងម្នាក់ទៀតបានរងរបួស។ សេចក្តីរាយការណ៍បញ្ជាក់ទៀតថា ជនរងគ្រោះ (ស្លាប់.រងរបួស)មនិងវត្ថុតាង សមត្ថកិច្ចនាំយកទៅរក្សាទុក។ នេះបើតាមព័ត៌មានបឋមដែលត្រូវបានបណ្ដាញសង្គមនិងសារព័ត៌មានបានបង្ហោះចែកចាយជាសាធារណៈ។ ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីមន្ត្រីជំនាញនិងអភិបាលរងខេត្តពោធិ៍សាត់ រូបនោះនៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕SRP

អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួន ពាក់ព័ន្ធករណីយកលុយសូកប៉ាន់ចំនួន ៥៧ម៉ឺនដុល្លារអាម៉េរិក រត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។ នេះបើយោងប្រភពដែលជឿទុកចិត្តបានបញ្ជាក់ថា បន្ទាប់ពីស្តាប់ចម្លើយលោក ឡាយ វិសិដ្ឋ រួចរាល់ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤៕SRP

ប្រមុខដឹកនាំកម្ពុជា៖ «ស្រុក ខណ្ឌ គឺត្រូវហ៊ានវះកាត់ និងសកម្ម»

ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លង ព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃអាទិត្យនេះ បានថ្លៃថា ៖ «ស្រុក ខណ្ឌ គឺត្រូវហ៊ានវះកាត់ និងសកម្ម»។ គួរបញ្ជាក់ថា វត្តមណីរតនារាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំប្រាំបីហិកតា។ ពីដំបូងទី វត្ដនេះមានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន ដែលកាលមុនជាមជ្ឈមណ្ឌល អប់ រំ ព្រះពុទ្ធសាសនា មានទីតាំងនៅក្នុងវត្ត កែវសុវណ្ណ ឃុំបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ដើម្បី ពង្រីកមណ្ឌលអប់រំឱ្យទូលំទូលាយងាយស្រួល ដល់អ្នកសិក្សា ប្រតិបត្តិ និងជាទីគង់នៅ សិក្សា របស់ព្រះសង្ឃផងនោះ គណៈកម្មការបានផ្តួចផ្តើមគំនិតបង្កើត ឱ្យមានមណ្ឌលសិក្សា មួយ ដោយឡែកនៅលើទីតាំងណាមួយមិនឆ្ងាយពេកពីទីប្រជុំជន៕SRP

សម្តេចនាយករដ្ឋមន្ត្រី «យើងមិនចាំតែអង្គុយបក់ផ្សែង នៅកន្លែងក្ដៅនោះទេ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងមិនចាំតែអង្គុយបក់ផ្សែង នៅកន្លែងក្ដៅនោះ។ ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លង ព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃអាទិត្យនេះ។ សូមជម្រាបថាវត្តមណីរតនារាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំប្រាំបីហិកតា។ ពីដំបូងទី វត្ដនេះមានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន ដែលកាលមុនជាមជ្ឈមណ្ឌល អប់ រំ ព្រះពុទ្ធសាសនា មានទីតាំងនៅក្នុងវត្ត កែវសុវណ្ណ ឃុំបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ដើម្បី ពង្រីកមណ្ឌលអប់រំឱ្យទូលំទូលាយងាយស្រួល ដល់អ្នកសិក្សា ប្រតិបត្តិ និងជាទីគង់នៅ សិក្សា របស់ព្រះសង្ឃផងនោះ គណៈកម្មការបានផ្តួចផ្តើមគំនិតបង្កើត ឱ្យមានមណ្ឌលសិក្សា មួយ ដោយឡែកនៅលើទីតាំងណាមួយមិនឆ្ងាយពេកពីទីប្រជុំជន៕SRP