សម្តេចធិបតី៖ តើការនិយាយតែលើបបូរមាត់ តាមរយៈបណ្តាញសង្គមពីក្រៅប្រទេស ពិតជាបង្ហាញថា “ស្នេហាជាតិ” មែនឬ?

សម្តេចធិបតី៖ តើការនិយាយតែលើបបូរមាត់ តាមរយៈបណ្តាញសង្គមពីក្រៅប្រទេស ពិតជាបង្ហាញថា “ស្នេហាជាតិ” មែនឬ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពាក្យ ស្នេហាជាតិ ស្នេហាទឹកដី មិនមែនចេះតែនិយាយតែលើបបូរមាត់ តាមរយៈបណ្តាញសង្គមពីក្រៅ ប្រទេសនោះទេ ប៉ុន្តែស្នេហាជាតិពិតប្រាកដស្តែងឱ្យឃើញពីសកម្មភាពជាក់ស្តែង និងការដាក់ចេញ គោលនយោបាយដើម្បីអភិវឌ្ឍប្រទេសជាតិនិងថែរក្សាសុខសន្តិភាពសម្រាប់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍរីកចម្រើនទាំងឡាយរបស់សង្គមជាតិ កើតឡើងដោយសារគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាពិតប្រាកដ ដែលបង្ហាញពីការស្នេហាជាតិស្នេហាទឹកដី មិនមែន គ្រាន់តែនិយាយដូចមជ្ឈដ្ឋានបុគ្គលមួយចំនួននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាក់ស្តែងនៅបរិវេណសាលានេះ កាលពីមុនជាកន្លែងសង្គ្រាម ទីរហោស្ថាន ប៉ុន្តែបច្ចុប្បន្នប្រែក្លាយជាកន្លែងអប់រំ ជាកន្លែងកសាងធនធានមនុស្ស ជាទីតាំងធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។

សម្ដេចធិបតីមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ៕SRP