ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត

តាមលិខិតរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យជ្រាបថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរ មានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចកម្ពុជា បានអនុវត្តប្រតិបត្តិការចាប់ខ្លួនពលរដ្ឋចិនចំនួន ៣នាក់ និងបញ្ជូនទៅប្រទេសចិន។ បុគ្គលទាំង ៣នាក់នោះ រួមមាន លោក Chen Zhi លោក Xu Ji Liang និងលោក Shao Ji Hui។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ។ ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា លោក Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ ២០២៥៕SRP

មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត

មេគយខេត្តស្វាយរៀង មានអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត ខេត្តស្វាយរៀង៖មេសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង លោក សំ សុវណ្ណារិទ្ធ បានរងការរិះគន់ថា កំពុងប្រើអំណាចក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ ឬអាចនិយាយបានថាប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយដាក់ពង្រាយកម្លាំងស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ឱ្យអង្គុយចាំរាប់ក្បាលឡាន កំណត់យកលុយពីអាជីវករ អ្នករកស៊ីដឹកទំនិញ កសិផល ចេញចូលឆ្លងដែន ពីកម្ពុជាទៅវៀតណាម និងពីវៀតណាម មកកម្ពុជា បានយ៉ាងច្រើនសន្ទឹកសន្ទាប់ក្នុងមួយថ្ងៃៗ។ សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀងបានឱ្យដឹងថាជាក់ស្តែងសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានដាក់កម្លាំងស៊ីវិល ឱ្យឈរជើងក្បែរ ច្រករបៀងសំយ៉ោង នៅស្រុកកំពង់រោទិ៍ និងដាក់កម្លាំងស៊ីវិលចម្ងាយជាង២០០ម៉ែត្រ ពីច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ និងប្រើជនស៊ីវិល ឱ្យឈរជើងចម្ងាយប្រហែល៥០០ម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីសំរោង ស្រុកចន្ទ្រា និងដាក់កញ្ចុះ ក្បែរចិញ្ចើមផ្លូវ ចម្ងាយប្រមាណជា៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក.និងប្រើជនស៊ីវិលឱ្យឈរជើង ចម្ងាយប្រមាណជា២គីឡូម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្រុករំដួល និងតាមបណ្ដាច្រកទ្វារព្រំដែនមួយចំនួនទៀត ដើម្បីចាំរាប់ក្បាលឡាន កំណត់យកលុយតាមអំពើចិត្ត។ ជុំវិញរឿងរាវនេះ ក្រុមអាជីវករអ្នកដឹកស្រូវទៅលក់ឱ្យឈ្មួញវៀតណាម តាម” ច្រកទ្វារព្រំដែនទ្វេភាគីបុសមន” ដោយប្រើរថយន្តប្រភេទ”វ៉េអង” បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ក្រុមគេដឹកមួយជើងៗ ត្រូវបង់លុយឱ្យមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនមួយនេះ … Read more

វិទ្យាល័យបុសខ្នុរ បានប្ដូរឈ្មោះទៅជាវិទ្យាល័យ តេជោធិបតី បុសខ្នុរ

ត្តកំពង់ចាម៖វិទ្យាល័យ បុសខ្នុរ បានប្ដូរឈ្មោះ ទៅជា វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ តាមរយៈប្រកាស លេខ២២៧០ អយក ប្រក ចុះថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី ការប្ដូរឈ្មោះ វិទ្យាល័យ បុសខ្នុរ ទៅជា វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ ដែលទីតាំងស្ថិតនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ នេះតទៅ៕SRP

សម្ដេច​ធិបតី៖​ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ

សម្ដេច​ធិបតី៖​ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ថ្ងៃនេះ, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាន និង កំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និង លទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ, កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ «សន្តិភាព និង ការអភិវឌ្ឍ» ហើយកម្ពុជាតែងតែគាំទ្រ និង ចូលរួមអនុវត្តដោយសុចរិត នូវសណ្តាប់ធ្នាប់តំបន់ និង សកល ដោយផ្អែកលើច្បាប់អន្តរជាតិ, … Read more

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ជួបតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានជួបតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជម្រុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។ កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕SRP

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា៖ សារព័ត៌មាននានាជាពិសេសនៅក្នុងប្រទេសឥណ្ឌបានផ្សព្វផ្សាយពីរូបភាដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុ

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា៖ សារព័ត៌មាននានាជាពិសេសនៅក្នុងប្រទេសឥណ្ឌបានផ្សព្វផ្សាយពីរូបភាដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ឯកឧត្តមនេត ភក្រ្តា បានបង្ហាញនូវព័ត៌មានមួយនៅរសៀលថ្ងៃនេះទាក់ទងទៅនឹងការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាជាពិសេស ករណី យោធាថៃបានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា តាំងពីថ្ងៃម្សិលមិញនិងបន្តមកដល់ថ្ងៃនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌបានផ្សព្វផ្សាយពីរូបភាដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។ អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌបានប្រតិកម្មតបយ៉ាងខ្លាំងនិងរិះគន់ប្រទេសថៃដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា«ការមិនផ្តល់នូវការគោរព»។ ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃនៅថ្ងៃនេះ ប្រតិកម្មកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ៕SRP

ស្នងការខេត្តបាត់ដំបង៖ សមត្ថកិច្ចបាន​ស្រាវជ្រាវ​ដឹងឈ្មោះម្ម្ចាស់រថយន្តនេះហើយ ដោយជនរងគ្រោះ ប្ដឹង ពី​បទ​ ប៉ុនប៉ង​មមនុស្សឃាត

ស្នងការខេត្តបាត់ដំបង៖ សមត្ថកិច្ចបាន​ស្រាវជ្រាវ​ដឹងឈ្មោះម្ម្ចាស់រថយន្តនេះហើយ ដោយជនរងគ្រោះ ប្ដឹង ពី​បទ​ ប៉ុនប៉ង​មមនុស្សឃាត ខេត្តបាត់ដំបង៖នៅទីបំផុតសមត្ថកិច្ចបានសាវជ្រាវស្គាល់ឈ្មោះម្ចាស់រថយន្តមួយគ្រឿងនេះហើយដោយពេលនេះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងម្ចាស់រថយន្តនេះពីបទប៉ុនប៉ងមនុស្សឃាត។ តាមសេចក្ដីរាយការណ៍ពីខេត្តបាត់ដំបងបានឲ្យដឹងថា ម្ចាស់​រថយន្ត​ Ford ផ្លាកលេខ​ភ្នំពេញ. 2AU-9188 បេីកបំបុកពូសណ្តាប់​ធ្នាប់​ដែល​កំពុង​សម្រួល​ចរាចរណឲ្យសិស្សានុសិស្ស​ឆ្លង​ផ្លូវ​ជាតិ​លេខ​៥​ នៅឃុំកកោះ​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​ ថ្ងៃ​ទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៥​ រួចបេីក​ររត់គេចខ្លួនបាត់តែម្ដង។ ជុំវិញករណីនេះ លោកឧត្ដមសេនីយ៍​ទោ​ ដាញ់​ អេង​ប៊ុនចាន់​ បបានឲ្យដឹងថា​ សមត្ថកិច្ចរបស់លោកបាន​ស្រាវជ្រាវ​ដឹង​អត្តសញ្ញាណ​ម្ចាស់រថយន្តខាងលេីហេីយ​ ពេលនេះ​ជនរងគ្រោះ​កំុង​ដាក់​ពាក្យ​បណ្ដឹង​ម្ចាស់​រថយន្ដខាងលេី​ពី​បទ​ ប៉ុនប៉ង​មនុស្សឃាត៕SRP

កម្ពុជាមិនអាចចាញ់ ថៃមិនអាចឈ្នះ…

កម្ពុជាមិនអាចចាញ់ ថៃមិនអាចឈ្នះ… ២៣ថ្ងៃក្រោយមក, ២៣ថ្ងៃក្រោយពីផ្តើមវាយលុកលើទឹកដីខ្មែរ នៅបណ្តោយព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ, កងទ័ពថៃវ័ណ្តជើងក្នុងសង្គ្រាមរ៉ំារ៉ៃ។ គឺជា«សង្គ្រាមលេណដ្ឋាន»ដូចចម្បាំងនៅVerdun ក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ ៖ ចេញពីលេណដ្ឋាន, វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែង តែមិនយូរឡើយត្រូវបានវ៉ៃរុញច្រានវិញ រួចហើយបាក់ទ័ព នាំគ្នារត់ចូលលេណដ្ឋានវិញ។ និយាយបែបផ្សេង ថៃឈ្លានពាន ឈ្នះមិនបានយូរ, កម្ពុជាការពារទឹកដី ដោយមិនចេះចាញ់។ ក៏ប៉ុន្តែ សង្គ្រាមនេះ បន្តសម្លាប់… យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូនៗនៃប្រជាជាតិថៃ និងជាកុលបុត្រនៃប្រជាជាតិកម្ពុជា បន្តពលី ៖ ម្ខាងត្រូវគេបញ្ជូនមកឱ្យស្លាប់ដើម្បីវ៉ៃយកដីនិមិត្តរូបពីរបីចំអាម, ម្ខាងទៀតត្រូវការពារទឹកដីដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ។ ដើម្បីលាក់បាំងបរាជ័យនៅលើដី, កងទ័ពថៃបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំងF-16 ដែលទម្លាក់គ្រាប់បែកពីលើអាកាស ដូចស្នូរកាំភ្លើងធំលាន់ឮបែកមេឃនៃសមរភូមិVerdun សម័យសង្គ្រាមលោកលើទីមួយ។ មិនមែនដើម្បីជ័យជំនះទៀតទេ តែដើម្បីបំភ័យប្រជាជនខ្មែរ និង ដើម្បីឃោសនាប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់គេ កំពុងឈ្នះ។ ការពិត បាននិងកំពុងបន្តប្រឡាក់ប្រតាក មុខមាត់នៃនគរថៃ, កិត្តិយសនៃមេទ័ពថៃ និងនិទានកថា(narrative)នៃរដ្ឋាភិបាលថៃ។ ហេតុអ្វី? ពីព្រោះ បណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា … Read more

ចាប់ចិនម្នាក់ ដកហូតអាវុធខ្លី៤ដើម និងគ្រាប់រាប់រយគ្រាប់

កម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ក្រោយមានករណីផ្ទុះអាវុធបង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ សមត្ថកិច្ចខេត្តកែបបានឱ្យដឹងថា ​ក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញចម្រុះរួមមាន ផែនអន្តោប្រវេសន៍ ផែនព្រហ្មទណ្ឌ និងនគរបាលក្រុងកែប បានចុះអន្តរាគមន៍ភ្លាមៗនៅចំណុចផ្ទះជួល ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប។ ​២. អត្តសញ្ញាណជនសង្ស័យ និងសកម្មភាព ​ជនសង្ស័យមានឈ្មោះ FEI YICHAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកបើកបររថយន្ត។ យោងតាមរបាយការណ៍ ជននេះបានយកអាវុធខ្លីម៉ាក COONAN បាញ់បោះសេរីឡើងលើចំនួន ៦គ្រាប់ នៅចំណុចដីឡូតិ៍មួយកន្លែង ក្បែរផ្ទះជួលរបស់ខ្លួន។ ​៣. វត្ថុតាងដែលដកហូតបាន ​ក្រោយការឆែកឆេរដោយមានការសម្របសម្រួលពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកែប សមត្ថកិច្ចបានរកឃើញ៖ ​អាវុធខ្លីសរុប៖ ០៤ ដើម។ ​គ្រាប់មិនទាន់ប្រើ៖ … Read more

នាយករដ្ឋមន្ត្រីកម្ពុជា​ អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន២៩៦៤នាក់

នាយករដ្ឋមន្ត្រីកម្ពុជា​ អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន២៩៦៤នាក់ «នាយករដ្ឋមន្ត្រីកម្ពុជា​សម្ដេចធិបតីហ៊ុន ម៉ាណែត បានសម្រេច​អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ២៩៦៤ នាក់ បំពេញក្របខ័ណ្ឌឱ្យបណ្ដាកងឯកភាព ចំណុះកងទ័ពជើងគោក» ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចុចលីងខាងក្រោម https://www.facebook.com/share/17Sf7YHf5p/ https://t.me/srpeoplenews https://t.me/srpostnews #SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍