ប្រមុខដឹកនាំកម្ពុជា៖ «ស្រុក ខណ្ឌ គឺត្រូវហ៊ានវះកាត់ និងសកម្ម»

ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លង ព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃអាទិត្យនេះ បានថ្លៃថា ៖ «ស្រុក ខណ្ឌ គឺត្រូវហ៊ានវះកាត់ និងសកម្ម»។

គួរបញ្ជាក់ថា វត្តមណីរតនារាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំប្រាំបីហិកតា។ ពីដំបូងទី វត្ដនេះមានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន ដែលកាលមុនជាមជ្ឈមណ្ឌល អប់ រំ ព្រះពុទ្ធសាសនា មានទីតាំងនៅក្នុងវត្ត កែវសុវណ្ណ ឃុំបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ដើម្បី ពង្រីកមណ្ឌលអប់រំឱ្យទូលំទូលាយងាយស្រួល ដល់អ្នកសិក្សា ប្រតិបត្តិ និងជាទីគង់នៅ សិក្សា របស់ព្រះសង្ឃផងនោះ គណៈកម្មការបានផ្តួចផ្តើមគំនិតបង្កើត ឱ្យមានមណ្ឌលសិក្សា មួយ ដោយឡែកនៅលើទីតាំងណាមួយមិនឆ្ងាយពេកពីទីប្រជុំជន៕SRP