បុរសជនជាតិចិនម្នាក់ បានចាញ់បោក លោកវរសេនីយ៍ឯក តេង សូគាត នាយនគរបាលនៅនាយកដ្ឋានព្រំដែនគោក អស់ទឹកប្រាក់ ២០ម៉ឺន ដុល្លារ ពេលដាក់ពាក្យបណ្តឹង មានអ្នកធំៗអន្តរាគមន៍ច្រើនពេកធ្វើអោយជនរងគ្រោះពិបាកនឹងទទួលបានយុត្តិធម៌។ ហេតុនេះហើយទេីបជនរងគ្រោះរត់រកអ្នកសារព័ត៌មានអោយជួយផ្សាយរកយុត្តិធម៌។
ដំណើររឿងមានដូចតទៅ នៅថ្ងៃទី ២៦ ខែ វិច្ឆិកាឆ្នាំ ២០២៤ ជនរងគ្រោះ បានធ្វើកិច្ចសន្យាទិញរថយន្ដ Roll Royce Cullinan សេរីឆ្នាំ ២០២៥ ចំនួន ១គ្រឿង តម្លៃ ៩៥ម៉ឺនដុល្លារ ជាមួយលោកវរៈសេនីយ៍ឯក តេង សូគាត ដោយលោកវរសេនីយ៍ឯក តេង សូគាត សន្យានាំរថយន្តមកជូនជនរងគ្រោះ រយៈពេល ៤ខែ។ នៅថ្ងៃធ្វើកិច្ចសន្យា ជនរងគ្រោះបានកក់លុយចំនួន ២០ម៉ឺនដុល្លារ ទៅលោក វរសេនីយ៍ឯក តេង សូគាត ចំណែកលុយនៅសល់ ៧៥ម៉ឺនដុល្លារ ទៀត ជនរងគ្រោះនឹងប្រគល់ជូនបង្គ្រប់នៅពេលបានទទួលរថយន្ត។ បន្ទាប់ពីបានទទួលប្រាក់កក់ហេីយ លោកវរសេនីយ៍ឯក តេង សូគាត មិនបាននាំរថយន្ត Roll Royce Cullinan មកជូនជនរងគ្រោះ តាមកិច្ចសន្យាទេ ។ ជនរងគ្រោះក៏បានទារទារប្រាក់កក់មកវិញ តែលោកវរសេនីយ៍ឯក តេង សូគាត មិនចេញមុខដោះស្រាយ។ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីរកយុត្តិធម៌។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតអញ្ជើញ លោកវរសេនីយ៍ឯក តេង សូគាត ចំនួន ៣ដង ហេីយ តែលោកវរសេនីយ៍ឯក តេង សូគាត មិនចេញមុខដោះស្រាយ ហេីយរត់រកអ្នកធំអន្តរាគមន៍ឆ្វេចឆ្វាច ធ្វើឲ្យសមត្ថកិច្ចនគរបាលពិបាកធ្វើការតាមច្បាប់ផងដែរ។
ជនរងគ្រោះមិនចង់ប្ដឹងផ្ដល់អីទេ គ្រាន់តែចង់អោយលោកវរសេនីយ៍ឯក តេង សូគាត យកលុយមកសងជនរងគ្រោះវិញតែប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក តេង សូគាត ជាម្ចាស់ស្ថានីយ៍ប្រេង PTT ប្រចាំខេត្តពោធិសាត់ផងដែរ។ ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកវរសេនីយ៍ឯក តេង សូគាត បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP