អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់


ខេត្តពោធិ៍សាត់៖លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួន ពាក់ព័ន្ធករណីយកលុយសូកប៉ាន់ចំនួន ៥៧ម៉ឺនដុល្លារអាម៉េរិក រត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។

នេះបើយោងប្រភពដែលជឿទុកចិត្តបានបញ្ជាក់ថា បន្ទាប់ពីស្តាប់ចម្លើយលោក ឡាយ វិសិដ្ឋ រួចរាល់ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤៕SRP