រថយន្តរបស់អភិបាលរងខេត្តមួយរូប បើកបុកម៉ូតួទាំងកំរោល បណ្ដាលឲ្យស្លាប់៣នាក់របួសម្នាក់

សេចក្តីរាយការណ៍បានឲ្យដឹងថាគោះថ្នាក់ចរាចរណ៍ រវាងរថយន្តអភិបាលរងខេត្តមួយរូបនិងគ្រួសារជិះម៉ូតូ១គ្រឿង បណ្ដាលឲ្យមនស្ស៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស។

ហេតុការណ៍បានស្លាប់បាត់បង់ជីវិតដ៍មហាសែនរន្ធត់ និងម្នាក់ទៀតបានរបួស នេះកើតឡើងនារសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវលំ ក្រាលគ្រួសក្រហម១ខ្សែ ត្រង់ចំណុចផ្លូវកោងជើងភ្នំក្បាលសៀម ផ្លូវចូលរណ្តៅក៍កាយដីគ្រោះក្រហម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បានបន្តថាមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង (រេពេញផ្លូវ) លុះមកដល់កន្លែងកើតហេតុ មានម៉ូតូ១គ្រឿង ធ្វើដំណើររួមគ្នាចំនួន០៤នាក់ មកពីទិសខាងជើងក៏បុកពេញទំហឹងតែម្ដង បណ្ដាលឲ្យភាគីខាងម៉ូតូ ស្លាប់៣នាក់ភ្នាមៗ នៅនឹងកើតហេតុ និងម្នាក់ទៀតបានរងរបួស។

សេចក្តីរាយការណ៍បញ្ជាក់ទៀតថា ជនរងគ្រោះ (ស្លាប់.រងរបួស)មនិងវត្ថុតាង សមត្ថកិច្ចនាំយកទៅរក្សាទុក។ នេះបើតាមព័ត៌មានបឋមដែលត្រូវបានបណ្ដាញសង្គមនិងសារព័ត៌មានបានបង្ហោះចែកចាយជាសាធារណៈ។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីមន្ត្រីជំនាញនិងអភិបាលរងខេត្តពោធិ៍សាត់ រូបនោះនៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕SRP