កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស

កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស យោងតាមការបង្ហោះផ្សាយនៅបណ្តាញសង្គមរបស់អង្គភាពអាជ្ញាធរមីន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារៈដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារៈទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។ នាឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន ខណៈដែលពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លា ក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែលនៃសង្គ្រាម។ តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសចិន ដែលបាននិងកំពុងបន្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ទាំងឧបករណ៍សម្ភារៈ ថវិកា … Read more

អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា។ ឯកឧត្តមថ្លែងជំរុញយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី 8 ខែមករាឆ្នាំ 2021 នេះ ឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកសំឡូត។ នៅបរិវេណសាលាស្រុកសំឡូត ឯកឧត្តម សុខ លូ បានណែនាំដល់លោក ហ៊ុន ធឿន អភិបាលស្រុកទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្តណែនាំឱ្យគណៈបញ្ជាការឯកភាពស្រុកត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់សហការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានរ៉ែ ការកាប់ព្រៃឈើ ការកាយយកថ្មភ្នំ និងក្រួសជាដើមឱ្យមានប្រសិទ្ធភាពខ្ពស់និងបន្តតាមដាន សហការអនុវត្តការពារដែនអភិរក្សបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យម៉ត់ចត់ និងទប់ស្កាត់បទល្មើសឱ្យខាងតែបាន។ បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា លោក ហ៊ុន ធឿន ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកសំឡូតជំនួសលោក សើ សាម៉េត ដែលត្រូវផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុកសំឡូត ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុករតមណ្ឌល។ លោក ហ៊ុន ធឿន បានប្ដេជ្ញា អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋានស្រុកសំឡូត និងចូលរួមក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត បញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងគោលនយោបាយកំណែទម្រង់នានា៕SRP

សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​

សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​ ផ្លូវមួយខ្សែដែលមានបណ្តោយប្រវែង​ ២គីឡូម៉ែត្រ​ និងទទឹង៨ម៉ែត្រត្រូវបានស្ថាបនារួចរាល់​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ អាជ្ញាធរខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា តាមការសន្យារបស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​ផ្លូវមួយខ្សែប្រវែង​ ២គីឡូម៉ែត្រ​ និងទទឹង៨ម៉ែត្រត្រូវបានក្រុមការងារបច្ចេកទេស ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបធ្វេីការជួសជុល​ និងសាងសង់ឡេីងវិញកាលពីថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០២៥។ ក្រោយពីជួសជុលអស់រយៈពេល​ ៣២ថ្ងៃ​ នាថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២៦​ ផ្លូវក្រាលកៅស៊ូ​មួយខ្សែ (ផ្លូវមុខតុលាការ) ដែលមានបណ្តោយ២គីឡូម៉ែត្រទទឹង៨ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ដែលប្រេីប្រាស់ថវិកាបដិភាគ របស់ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាល​ និង ថវិកាមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋផងដែរ។ នាថ្ងៃនេះដែរ​ ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ … Read more

អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខនិងនាំយកអំណោយ ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែនចំនួន១៦៩គ្រួសារ នៅស្រុករតនមណ្ឌល

អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែនចំនួន១៦៩គ្រួសារ នៅស្រុករតនមណ្ឌល ឯកឧត្តម សុខ លូ អភិបាល អភិបាលខេត្តបាត់ដំបង និងសហការី នៅរសៀលថ្ងៃនេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែន ការពារបូរណភាពទឹកដី ចំនួន១៦៩គ្រួសារ នៅស្រុករតនមណ្ឌល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម សុខ លូ លើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិតទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។ ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដី និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកដ៏ឈ្លាសវៃ … Read more

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត លោកគ្រូអ្នក សិស្សានុសិស្ស និងយុវជន នាឱកាសចូលឆ្នាំសកល 2026

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត លោកគ្រូអ្នក សិស្សានុសិស្ស និងយុវជន នាឱកាសចូលឆ្នាំសកល 2026 ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិញនេះបានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន នាឱកាសចូលឆ្នាំសកល2026 ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។ អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ នឹងអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សុំបន្តជឿជាក់ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា វីរ:កងទ័ពរបស់យើង ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេច និងបងប្អូនវីរ:កងទ័ព បាន ប្រឹងប្រែង ខិតខំ តស៊ូ រកវិធីសព្វបែបយ៉ាង … Read more

វិទ្យាល័យបុសខ្នុរ បានប្ដូរឈ្មោះទៅជាវិទ្យាល័យ តេជោធិបតី បុសខ្នុរ

ត្តកំពង់ចាម៖វិទ្យាល័យ បុសខ្នុរ បានប្ដូរឈ្មោះ ទៅជា វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ តាមរយៈប្រកាស លេខ២២៧០ អយក ប្រក ចុះថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី ការប្ដូរឈ្មោះ វិទ្យាល័យ បុសខ្នុរ ទៅជា វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ ដែលទីតាំងស្ថិតនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ នេះតទៅ៕SRP

ឯកឧត្តម អ៊ុន ចាន់ដា៖ អាជ្ញាធរខេត្តបានផ្ដល់សម្ភារសិក្សា រៀបចំឲ្យសិស្សភៀសសឹក ជាងពីរពាន់នាក់ បានចូលរៀន ក្នុងកំឡុងពេលព្រំដែន កម្ពុជា-ថៃ មានបញ្ហា

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្តបាន ចែកសម្ភារៈសិក្សា និងរៀបចំឲ្យសិស្សានុសិស្ស ភៀសសឹកជាង ២.០០០នាក់ បានចូលរៀនវិញ ខណៈពេលដែល នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មានបញ្ហា។ ការលើកឡើងដូច្នេះនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សភៀសសឹក ប្រមាណជាង ៣០០ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ។ ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ជូនចំពោះក្មួយៗ សិស្សានុសិស្ស និងបងប្អូនអាណាព្យាបាលដែលបានភៀសសឹកពីតំបន់ដែលមានបញ្ហា ហើយបានមកដល់ទឹកដីក្នុងខេត្តកំពង់ចាមនេះ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរ អំពីបញ្ហាសុខទុក្ខ ក៏ដូចជាបានដោះស្រាយនូវបញ្ហាជូនបងប្អូន គ្រួសារភៀសសឹករបស់យើងនេះ។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងការមកស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងខេត្តកំពង់ចាមមួយរយៈនេះ ឃើញថា ទាំងស្បៀង … Read more

សម្តេចប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមរំលែកទុក្ខ និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ កាលពីពេលកន្លងទៅ ហើយដែលបច្ចុប្បន្នក្រុមគ្រួសារសពស្នាក់នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានពលីក្នុងសមរភូមិ, អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារ លោកវរសេនីយ៍ទោ ចាន់ សុវត្ថា ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាព ទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។ ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ ចាន់ សុវត្ថា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាសមានចិត្តគោរព និងជាការដឹងគុណតាមប្រពៃណីជាតិខ្មែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី … Read more

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីជាជនភៀសសឹក ទើបសម្រាលកូនរួចនិងត្រៀមសម្រាលចំនួន១៦នាក់

ខេត្តសៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីជាជនភៀសសឹក ទើបសម្រាលកូនរួច និងត្រៀមសម្រាល ចំនួន ១៦នាក់ ស្នាក់នៅ ៣ទីតាំងរួមមាន វត្តពោធិ៍សាត់ ពោធ៍ពីរដើម, ផ្សាររាត្រី ផ្លូវ៦០ម៉ែត្រ, និងវត្តប្រាសាទត្រាំនាគ។ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែទុកការលំបាករបស់ប្រជាជនជាការលំបាកផ្ទាល់ខ្លួនរបស់លោកជានិច្ច។ ស្ថិតក្នុងឱកាសនោះ លោកជំទាវបានជួបសំណេះសំណាលក្រុមគ្រួសារស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប សូមមានភាពកក់ក្ដៅជាមួយអាជ្ញាធរមូលដ្ឋាននៅជាប់ផ្ទាល់ជាមួយនឹងបង-ប្អូន និងបានថ្លែងសរសើរចំពោះការយកចិត្តទុកដាក់ សម្របសម្រួលទីតាំងស្នាក់នៅ និងបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជូនក្រុមគ្រួសារភៀសសឹកក្នុងករណីចាំបាច់ណាមួយ។ ជាមួយគ្នានេះ លោកជំទាវលើកទឹកចិត្តឱ្យបំបៅកូនដោយទឹកដោះម្ដាយសម្រាប់រយៈពេល ៦ខែដំបូង ដើម្បីប្រព័ន្ធភាពស៊ាំរបស់កូនរឹងមាំ ហើយចំពោះម្ដាយកំពុងពពោះសូមបរិភោគអាហារសម្បូរសារធាតុចិញ្ចឹម ពិសេសជាតិដែក ដើម្បីឱ្យទារកនៅក្នុងផ្ទៃលូតលាស់បានល្អ។ ជាចុងក្រោយ លោកជំទាវជូនពរឱ្យមាតា និងទារកទាំងអស់មានសុខភាពល្អ … Read more

ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ

ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូន ព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលពិធីបួងសួងនេះនឹងប្រារព្ធ នៅថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមបញ្ជាក់របស់ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំពិភាក្សា ការងាររៀបចំពិធីបួងសួងសុំសុខសន្តិភាព ជូនព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។ លោកអភិបាលរងខេត្ត បានបន្តថា ពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយដើម្បីគាំទ្រដំណោះ ស្រាយដោយសន្តិវិធីក្នុងការបញ្ចប់ជម្លោះកម្ពុជា-ថៃ ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាតបង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។ បើតាមលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានបញ្ជាក់ថា ពិធីបួងសួងធ្វើឡើងក្នុងគោលបំណង ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទ ដើម្បីបួងសួងសុំឱ្យសុខសន្តិភាពកើតមានដល់ព្រះរាជាណាចក្រកម្ពុជាវិញ។ ជំរុញស្មារតីប្រជាពលរដ្ឋ … Read more