ខេត្តបន្ទាយមានជ័យ៖យោធាចូលនិវឌ្ឍន៍ម្នាក់ រួមទាំងគ្រួសារ បានលើកដៃសំពះដង្ហោយសុំថ្នាក់ដឹកនាំស្រុក.ខេត្ត ជួយអន្តរាគមន៍ ខណ:នៅសុខៗមានមន្ត្រីប៉ូលិសម្នាក់មករុះរើលំនៅដ្ឋានរបស់គាត់ចោលពេលគាត់មិននៅ។
ម្ចាស់ផ្ទះដែលរងការលួចរុះរើ មានឈ្មោះ ស្វាយ សាម៉េត ជាយោធាចូលនិវឌ្ឍន៍។ ចំណែកជនបង្កមានឈ្មោះស៊ុន សិទ្ធិ ហៅឃួញ ជាមន្ត្រីប៉ូលិសប៉ុស្តិ៍ ជប់វ៉ារី នៃស្រុកព្រះនេត្រព្រះ។ ទាំងពីរភាគី រស់នៅ ក្នុងភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។
លោកស្វាយ សាម៉េត បានរៀបរាប់ថា ដីមានទំនាស់ខាងលើ ជាដីកេរ្តិ៍ម្តាយរបស់គាត់ចែកអោយ។ ក្នុងសម័យសង្គ្រាមព្រោះតែជាប់ភារកិច្ចជាយោធា រូបគាត់បានសង់ផ្ទះមួយខ្នងធ្វើអំពីឬស្សីនៅលើដីសម្រាប់ស្នាក់នៅពេលមកលេងផ្ទះ។ ប៉ុន្មានឆ្នាំក្រោយប្រពន្ធ ជនបង្ក ដែលត្រូវជាសាច់ញាតិ បានមកសុំធ្វើផ្ទះនៅលើដីមួយចំហៀង ហើយរស់នៅជាធម្មតា។ លោកបន្តថា នៅឆ្នាំ២០១១ រូបគាត់ក៏ត្រូវចូលនិវឌ្ឍន៍និងដោយសាផ្ទះរបស់លោក មានសភាពទ្រុឌទ្រោម មេអង្គភាពបានផ្តល់ផ្ទះចាស់១ខ្នងអោយរូបលោកដឹកយកមកសាង សង់លើដីបន្តជីវិតគ្រួសារ។
លោក សា ម៉េត អោយដឹងទៀតថា ក្នុងឆ្នាំ២០១៩ ក៏ស្រាប់តែមន្ត្រីប៉ូលិសឈ្មោះ ស៊ុន សិទ្ធិ ដែលសុំដីលោកនៅ បានយកគ្រឿងចក្រឈូសដើមដូង ដើមត្នោតរួមទាំងដំណាំផ្សេងទៀតរបស់លោកចោលអស់ បង្កជារឿងជម្លោះ រូបលោកក៏បានប្តឹងទៅភូមិ.ឃុំ។ លុះមក ដល់ថ្ងៃ ទី៥ខែឧសភា ឆ្នាំ២០២១ ជនបង្កជាមន្ត្រីប៉ូលិសឈ្មោះស៊ុន សិទ្ធិ បានទៅរុះរើផ្ទះរបស់លោកចោលទៀត ទាំងរឿងបំផ្លាញដំណាំមិនទាន់បានដោះស្រាយ។
អតីតយោធារូបនេះបញ្ជាក់ថា ពេលគេរុះរើផ្ទះអស់ រូបគាត់បានប្តឹងពីថ្នាក់ភូមិ.ឃុំ រហូតដល់ស្រុក តែមក ទល់ពេលនេះនៅតែគ្មានចំណាត់ការ។ ឯជនបង្កក្រៅ ពីមិនបានទទួលទោស ជននេះបែជាបង្ហាញភាពកោង កាច បក្ខពួកខ្សែខ្នង ដល់រូបលោកទៀត។ ហេតុដូច្នេះហើយ ទើបរូបលោកនិងក្រុមគ្រួសារ តាមរយ:សារព័ត៌មានចំនួន៤ ដង្ហោយសុំថ្នាក់លើជួយផ្តល់យុត្តិធម៌ និងផ្តន្ទាទោសចំពោះជនបង្កតាមច្បាប់។
ជួបផ្ទាល់ជាមួយអ្នកសារព័ត៌មាន លោកស៊ុន សិទ្ធិ ដែលរងបណ្តឹងថា បានឈូសបំផ្លាញដំណាំង និងបានរុះរើផ្ទះគេពេលម្ចាស់មិននៅ លោកមិនសហការផ្តល់ព័ត៌មានទេ បើទោះបីក្រុមអ្នកសារព័ត៌មានបង្ហាញពីឈ្មោះអង្គភាពរៀងៗខ្លួនហើយនោះក្ដី។ ផ្ទុយទៅវិញ មន្ត្រីប៉ូលិសរូបនេះ បញ្ចេញកំហឹង បង្ហាញអំណាចរបស់ខ្លួន ដោយចោទថាក្រុមអ្នកអ្នកសារព័ត៌មានទៅវាស់ដីរបស់គាត់ទៅវិញ ទាំងអ្នកសារព័ត៌មានក្នុងដៃមានតែកាមេរ៉ាប៉ុណ្ណោះ ហើយមិនបានវាស់ដីដូចការលើកឡើងនោះទេ។
ក្នុងករណីនេះលោក អ៊ំ ហុយ ក្រុមប្រឹក្សាឃុំ ព្រះនេត្រព្រះ បានអោយដឹងតាមទូរស័ព្ទថា រឿងលោកយោធាចូលនិវឌ្ឍន៍នេះ រូបលោកបានហៅមកដោះ ស្រាយច្រើនលើកហើយ តែភាគីបង្ក មិនដោះស្រាយទេ។ មើលទៅភាគីបង្ក ហាក់មានឥទ្ធិពលខ្លាំង មិនស្តាប់ការដោះស្រាយរបស់អាជ្ញាធរសោះ អីចឹងទេ លោកក៏បានបញ្ជូនទៅស្រុកហើយដើម្បីដោះស្រាយបន្ត។
ចំណែក លោក ឃូ ពៅ អភិបាលស្រុក ព្រះនេត្រព្រះ បានថ្លែងតាមទូរស័ព្ទថា ករណីខាងលើ លោកបានហៅមកដោះស្រាយហើយ តែមិនទាន់សម្រេច។ ដោយសាតែចុះមូលដ្ឋានជាប្រចាំ ពេលនេះរូបលោកកំពុងពិនិត្យសុខភាព។លោកបញ្ជាក់ថា ក្នុងរយ:ពេលខ្លីខាង មុខនេះ លោកនឹងចុះដោះស្រាយម្តងទៀត ហើយអាចឈានដល់ការព្រមព្រៀង ដោយមិនចាំបាច់ដល់តុលាការ៕SRP
ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ដោយជនបង្កបានចាក់ក្នុងជម្លោះពាក្យសម្ដី។

ខេត្តកំពង់ឆ្នាំង៖សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានព្រឹទ្ធសភា បានអញ្ជើញប្រកាសចូលកាន់តំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង។
ខេត្តសៀមរាប៖លោក ចែម ចន្ថា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែងនិង លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ បានដឹងនាំ សមាជិក សមាជិកា នាំយកអំណោយប្រគល់ជូន ប្រជាការពារចំនួន ២០រូប នៅសាលាឃុំសង្វេីយ ស្រុកជីក្រែង។
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ (Hubei) ប្រទេសចិន ជាមួយខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ។នេះបើយោងតាម លិខិតដែលចុះហត្ថលេខាដោយលោកប្រាក់ សុខុន៕SRP
ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងលោក អ៊ុន វណ្ណសក្ក័ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្វាយលេី បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន២០គ្រួសារ។
ខេត្តសៀមរាប៖លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុន លី អ៊ុំអេង បានឧបត្ថម្ភ អង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី និងថវិកា សរុបជាង៤ពាន់ដុល្លារ ដល់គណបក្សប្រជាជនស្រុកប្រាសាទបាគង។
ខេត្តសៀមរាប៖មានការលើកឡើងថា បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំកណ្ដែក បានកើតមានជាបន្តបន្ទាប់ ហើយការបង្ក្រាប ហាក់បីមិនចេះអស់នោះឡើយ។
ខេត្តសៀមរាប៖សូមអបអរសាទរ ស្ត្រីម្នាក់ បានសម្រាលកូននៅលើគោយន្ត មានសុវត្ថិភាព ទាំងម្តាយទាំងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ២០២១ នេះ។