Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានអន្តរជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២៦

ព្រឹត្ដិការណ៍រត់កម្សាន្ដជាមួយកងរាជអាវុធហត្ថខេត្ដសៀមរាប មានអ្នកចូលរួមប្រមាណជិត ៦ពាន់នាក់

ព្រឹត្ដិការណ៍រត់កម្សាន្ដជាមួយកងរាជអាវុធហត្ថខេត្ដសៀមរាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦  ក្មុងគោលបំំណង ថែទាំសុខភាព កាយសម្បទា រហ័សរហួន ព្រមទាំងគ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឱ្យ រឹងមាំ និងមានប្រសិទ្ធភាពខ្ពស់  ក្នុងការងារប្រតិបត្តិការ លើកការបង្កាបង្ក្រាបនូវរាល់បទល្មើស និង អន្តរាគមន៍សង្គ្រោះ ដែលព្រឹត្ដិការណ៍នេះមានអ្នកចូលរួមរត់ចំនួន ៥ពាន់៥៩២នាក់ ក្នុងនោះចម្ងាយ ៥,៥គីឡូម៉ែត្រ។

ក្នុងព្រឹត្ដិការណ៍នេះ  លោក យុន លីនណេ អភិបាលរងខេត្ដ មានប្រសាសន៍ថា វិស័យកីឡានាពេលបច្ចុប្បន្ននៅកម្ពុជា បានកំពុងមានការរីកចម្រើនទាំងបច្ចេកទេស  ធនធានមនុស្សនៅតាមមូលដ្ឋានក្រុង ស្រុកទៀតផង ហើយការរៀបចំព្រឹត្ដិការណ៍រត់កម្សាន្ដ របស់កងរាជអាវុធហត្ថនាពេលនេះ គឺក្នុងគោលបំណង សុខភាព និង ផ្សាភ្ជាប់ជាមួយមហាជន ព្រមទាំងបំផុសដល់កងកម្លាំងនិងគ្រប់ស្រទាបមហាជន សំខាន់យុវជន ចូលរួមហាត់ប្រាណ ដើមី្បសុខភាពធ្វើឲ្យកាយសម្បទា រឹងមាំ និង ធ្វើឲ្យយុវជនយើងចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផង និងជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ដផងដែរ។

លោកឧត្ដមសេនីយ៍ត្រី សៀ ទីន បានលើកឡើងថា ការហាត់ប្រាណ និង លេងកីឡា បានធ្វើឲ្យកាយសម្បទាយើងមានភាពរឹងមាំ និង ប្រាជ្ញាវៃឆ្លាត ព្រមទាំងបង្កើននូវចំណងមិត្តភាព សាមគ្គីភាពល្អ ហើយក៏ជាការហ្វឹកហាត់ កងកម្លាំងយើង គ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឲ្យរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងប្រតិបត្តិការ លើកការបង្កា បង្ក្រាបនូវរាល់បទល្មើស និង សង្គ្រោះ ។ 

លោកឧត្ដមសេនីយ៍ត្រី សៀ ទីន  បញ្ជាក់ថា កងរាជអាវុធហត្ថខេត្ដសៀមរាបតែងតែរៀបចំព្រឹត្ដិការណ៍រត់កម្សាន្ដជាប្រចាំដោយរៀងរាល់ថ្ងៃអង្គារពេលល្ងាច ក្នុងនោះមហាជនក៏អាចចូលរួមរត់បានផងដែរ ដើម្បីធ្វើឱ្យសុខភាពរាងកាយយើងកាន់តែរឹងមាំ និងប្រសើរឡើង។ ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ត្រីបានថ្លែងអំណរគុណដល់ដល់សប្បុរសជន ដែលបានឧបត្ថម្ភ គាំទ្រកម្មវិធីរត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្ត នៅលើទឹកដីទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនេះ ៕SRP

អត្ថបទបទ ៖ លោក អោត រត់
កែសម្រួល ៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 2.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២៦

ឯកឧត្តម សុខ លូ បង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង លើវិស័យវប្បធម៌ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែប្រសើរ និងមាននិរន្តរភាព

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង លើវិស័យវប្បធម៌ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែប្រសើរ និងមាននិរន្តរភាព។

ឯកឧត្តម សុខ លូ បង្ហាញការប្ដេជ្ញាចិត្តបែបនេះក្នុងឳកាសបានអញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026 ដោយបានលើកឡើងពីសក្តានុពលវិស័យកសិកម្មរបស់ខេត្តបាត់ដំបង និងស្នើវិនិយោគិនចិនមកសិក្សា និងវិនិយោគលើការកែច្នៃកសិផល ដោយនាំយកបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យបច្ចេកវិទ្យាក្នុងការគ្រប់គ្រងរដ្ឋបាលនាថ្ងៃអនាគត និងការអភិវឌ្ឍគ្រប់វិស័យដែលផ្អែកទៅលើទិន្នន័យ ដែលបច្ចេកវិទ្យានិងធនធានមនុស្សនេះក៏ជាវិស័យអទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបានបង្ហាញការកោតសរសើរយ៉ាងខ្លាំង ចំពោះខេត្តគួយចូវដែលមានសេដ្ឋកិច្ចឌីជីថលយ៉ាងធំ និងមានសក្តានុពលខ្លាំង ហើយទំនាក់ទំនងការបរទេសរវាងខេត្តបាត់ដំបងនិងទីក្រុងគួយយ៉ាង នៃខេត្តគួយចូវនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ ផ្លាស់ប្តូរទំនិញ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងខេត្តបាត់ដំបង លើវិស័យបច្ចេកវិទ្យានេះបានកាន់តែច្រើន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២៦

សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម​ សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី​ សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក​ នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។
 
ជាការឆ្លើយតប, សម្ដេចធិបតី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រួមទាំងក្នុងវិស័យការពារជាតិ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ ព្រមទាំងបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សមយុទ្ធ និងការបណ្ដុះបណ្ដាល មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាស្ពានកសាងមិត្តភាពជិតស្និទរវាងកងទ័ពនៃប្រទេសទាំងពីរ។​ ក្នុងឱកាសនោះដែរ សម្តេចធិបតីបានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតី Donald J. Trump ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កន្លងមក និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង បន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ។

សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមអនុរដ្ឋមន្ត្រី​ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសរំលេចអំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២៦

កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស

យោងតាមការបង្ហោះផ្សាយនៅបណ្តាញសង្គមរបស់អង្គភាពអាជ្ញាធរមីន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារៈដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារៈទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។

នាឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន ខណៈដែលពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លា ក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែលនៃសង្គ្រាម។

តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសចិន ដែលបាននិងកំពុងបន្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ទាំងឧបករណ៍សម្ភារៈ ថវិកា ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តាមរយៈការគាំទ្រនេះ ជីវិតមនុស្សរាប់មិនអស់ត្រូវបានការពារ សហគមន៍ត្រូវបានស្តារឡើងវិញ ហើយអ្នករស់រានមានជីវិត ត្រូវបានផ្តល់នូវអំណាចដើម្បីកសាងអនាគតឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ការរួមចំណែកដ៏សំខាន់នៃ គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន ដែលគាំទ្រដោយមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលចិន ដែលគំនិតផ្តួចផ្តើមនេះ បានបង្ហាញពីចក្ខុវិស័យរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដោយផ្អែកលើការទទួលខុសត្រូវរួម ការជួយគ្នាទៅវិញទៅមក និងការរក្សាសន្តិសុខរួមគ្នា៕SRP

Like 313
Comment 0
Share ចែកចាយ
Views 87K
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុន ROYAL CERA CO., LTD.  បំពុលបរិស្ថាន ក្រុមហ៊ុន ROYAL CERA CO., LTD.  បំពុលបរិស្ថាន ចុះផ្សាយថ្ងៃទី ១៣ កញ្ញា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចុះផ្សាយថ្ងៃទី ១២ កញ្ញា ២០២៦
អភិបាលខេត្តបាត់ដំបងណែនាំឲ្យមន្ត្រីពាក់ព័ន្ធបន្តបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឲ្យប្រសិទ្ធភាពបន្ថែមទៀត អភិបាលខេត្តបាត់ដំបងណែនាំឲ្យមន្ត្រីពាក់ព័ន្ធបន្តបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឲ្យប្រសិទ្ធភាពបន្ថែមទៀត ចុះផ្សាយថ្ងៃទី ១១ កញ្ញា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×