ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល បានផ្តល់គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ ប្រព្រឹត្តកម្មទឹក កខ្វក់ដល់ខេត្តកំពង់ធំ។ លោកថា គម្រោងនេះ គឺជាគម្រោង របស់រាជរដ្ឋាភិបាល ដែលជាប្រាក់កម្ចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយថវិកាសរុបជាង ១២លានដុល្លារ ក្នុងនោះបានប្រើប្រាស់ ប្រព័ន្ធលូជាង ២២គីឡូម៉ែត្រ និងហេដ្ឋារចនា សម្ព័ន្ធ ផ្សេងៗ ទៀត ជាច្រើន។
លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃទី០៧ ខែ កក្តដា ម្សិលមិញ ក្នុងឱកាស ដឹកនាំកិច្ច ប្រជុំ ត្រួតពិនិត្យ និងពង្រឹងការអនុវត្ត គម្រោងសាងសង់ ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ក្នុង ក្រុងស្ទឹងសែន ដើម្បីធានាបាន គុណភាព ល្អ និងមានផ្លូវក្នុងក្រុងទូលាយ នៅថ្ងៃអនាគត។
អភិបាលខេត្តកំពង់ធំ ក៏ណែនាំឲ្យក្រុមហ៊ុនម៉ៅការសាងសង់ សូមឱ្យពន្លឿនការសាងសង់ ព្រោះថា ខែនេះជារដូវវស្សា បើគ្មានប្រព័ន្ធលូរំដោះទឹកទេ ក្រុងស្ទឹងសែន និងមានការលិចដោយសារជំនន់ទឹកភ្លៀង។ លោកថាប្រសិន បើជួបបញ្ហាក្នុងការសាងសង់ ត្រូវជូនដំណឹងមកអាជ្ញាធរដើម្បីឲ្យអាជ្ញាបានដឹងនិង ជួយដោះស្រាយរឿងដែលបាន កើតឡើង។
លោក សុខ លូ ក៏បានដាស់តឿនទៅដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវត្រួតពិនិត្យ ឲ្យបានគ្រប់ជ្រុងជ្រោយ នូវសំណង់ទាំងឡាយណា ដែលបានសាងសង់ខុសច្បាប់ ជាពិសេសការចាក់ដីការសាងសង់ផ្ទះ ការធ្វើរបងជាដើម ដែលមាន ការរំលោភបំពានទៅលើចំណីផ្លូវ ធ្វើឱ្យមានការកក់ស្ទះ ដោយគ្មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងកាបអុបទិកជាដើម។
ជាមួយគ្នានេះដែរ លោកសុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមសហការ ជាមួយអាជ្ញាធរក្នុង ការសាង សង់ ប្រព័ន្ធ លូរំដោះទឹកភ្លៀង ឬទឹកកខ្វក់នេះ គឺធ្វើទៅលើចំណីផ្លូវមុខផ្ទះរបស់ប្រជាពលរដ្ឋ សូមមានការយោគយល់និងអធ្យាស្រ័យ ទើបក្រុមហ៊ុនសាងសង់ អាចពន្លឿនដំណើរ របស់ខ្លួនបានដោយរលូន និងឆាប់រហ័ស។
បើតាមប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ លោក ជូ កូល្លា បានឱ្យដឹងថា ការអនុវត្តគម្រោងសាង សង់ ប្រព័ន្ធ រំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន មានចំនួន២រួមមាន៖
ទី១៖ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះ ប្រមាណ ២.៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការ សាងសង់បំពង់ លូទឹកស្អុយ ប្រវែង ប្រមាណ៣៩,២គីឡូម៉ែត និងបណ្តាញលូបង្ហូរ ទឹកប្រវែង ប្រមាណ ១៧.១គីឡូម៉ែត។ ក្រោយពីបាន ទទួលការយល់ព្រម ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យា ដើម្បីសាងសង់ អនុ គម្រោង ខាង លើ ជាមួយក្រុមហ៊ុន សាងសង់ China First metallurgical Group Ltd. ក្នុង តម្លៃទឹក ប្រាក់ចំនួន ១២,៧៦២,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។
ទី២៖ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណបានចំនួន ៤៨.០០០ម៉ែត្រគូប និងការបំពាក់ នូវ រថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់។
ប្រធានមន្ទីរសាធារណការបានឱ្យដឹងថា គម្រោងសាងសង់មានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពី ខែកក្កដា ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុន៕SRP


ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅល្ងាចថ្ងៃទី ៧ខែកក្កដានេះ បានបង្ហាញ នូវលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំប្រទេសក្នុងខែមិថុនា ឆ្នាំ២០២១ ហើយក៏ជាការចាប់ផ្តើមដើម្បីជម្រាបជូនដល់បងប្អូនជនរួមជាតិអំពីកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានចូលប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននេះ។
ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទកំពូល ដោយបានលើកឡើងអំពីសារៈ សំខាន់នៃស្ថេរភាពនយោបាយ សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង សាមគ្គីភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ និងការស្ដារសង្គមសេដ្ឋកិច្ចក្រោយជម្ងឺ កូវីដ-១៩។

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។
ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ។