Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២១

ខេត្តសៀមរាប៖លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)ស្រុកជីក្រែង និងលោក ផាន ថាន ប្រធានក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ទទួលបន្ទុកឃុំសង្វេីយ បានដឹកនាំសមាជិក សមាជិក នាំយកអំណោយប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ នៅភូមិកន្សែង ឃុំសង្វេីយ។

ការផ្ដល់អំណោយជូនពលរដ្ឋ ធ្វើឡើងនៅថ្ងៃទី ៨ខែសីហា ឆ្នាំ ២០២១ ដោយមានការចូលរួមពី លោក តាន់ ប៊ុនឆន អភិបាលរងស្រុកជីក្រែង លោក គឿន ហៀក ក្រុមប្រឹក្សាឃុំនិងមេភូមិអនុភូមិផងដែរ។

សូមជម្រាបថា គ្រួសារទី១ ឈ្មោះ ណន នឿម អាយុ៥០ ជាស្រ្តីមេម៉ាយកូន២ និងមានជំងឺប្រចាំកាយ និងម្ដាយចាស់ជរា។
គ្រួសារទី២ ឈ្មោះ ឃត់ ស្រីនាង អាយុ ២៩ឆ្នាំមានកូនចំនួនពីរនាក់ុំ
ក្នុងមួយគ្រួសារទទួលបាន៖អង្ករ ២៥ គ.ក -មីម៉ាម៉ា ១កេស -ទឹកសុីអុីវ ១យួរ -ទឹកត្រី ១យួរ -អំបិល ១គ.ក -ស្ករស ១គ.ក -ប៊ីចេង ១កញ្ចប់-ត្រីខ ១យួរ-ទឹកបរិសុទ្ធ ៥យួរ។

នៅថ្ងៃនេះដែរ លោក​ ឡេង​ ពិសាល​ អនុប្រធាន​ ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងសៀមរាប ក៏បានដឹកនាំសមាជិក សមាជិកា​ នាំយកអំណោយជូនលោក​ ជា​ វុទ្ធី​ នាយរងការិយាល័យចរាចរណ៏ជេីងគោកនៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប ដែលកំពុងធ្វេីចត្តាឡីស័ក នៅផ្ទះ​ ក្នុងភូមិគ្រួស​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ដោយមានការចូលរួមពីលោក​ ស៊ូ​ វណ្ណដេត​ នាយប៉ុស្ដិ៍សង្កាត់ស្វាយដង្គំផងដែរ។

អំណោយផ្ដល់ជូនរួមមាន៖អង្ករ​ ៥០គីឡូ-ទឹកសុទ្ធ​ ចំនួន៥កេស -ម៉ាស ចំនួន​១០​ប្រអប់ស្មើ៥០០ម៉ាស – អាកុលលាងដៃ​ (២៥០ml)​ ចំនួ​ន​ ១០ដប -​ ទឹកត្រី​៥យួរ -​ ទឹកសុីអុីវ​ ៥យួរ-​ មី​ ៣កេស -​ ត្រី​ ខ​ ៣យួរ -​ ស្ករស​ ៣គីឡូ -​ អំបិល​ ៣គីឡូ -​ ប្រេងឆា​ ៣លីត្រនិង-ថវិកាចំនួន​ ១០ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២១

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋស្ថិតនៅតំបន់បិទខ្ទប់ចំនួន៣៥គ្រួសារ រស់ក្នុងសង្កាត់ចំនួន៣នៃក្រុងបាត់ដំបង បានទទួលអំណោយរបស់សម្ដេច ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង និងអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង។

ការបានទទួលអំណោយនៅព្រឹកមិញនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ និងទឹកបរិសុទ្ធ តាមរយ:ក្រុមការងារក្រឡាហោមមនុស្សធម៌សម្តេចក្រឡាហោម។

សូមជម្រាបថាក្រុមក្រឡាហោមមនុស្សធម៌ ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តជូនក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ- ១៩ ទាំង១០មណ្ឌល ក្នុងក្រុង និងស្រុកទាំងអស់នៃខេត្តបាត់ដំបង ដោយបានផ្ដល់ជូនទឹកបរិសុទ្ធ៥០០កេស មី៣០កេសធំ ទឹកក្រូច១០០កេស កាហ្វេ១០0កញ្ខប់ធំ ទឹកដោះគោខាប់២០កេសធំ នំធុង៤០ធុង និងអាកុលចំនួន៦៥០ដបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារលិខិត ក្នុងឱកាស អបអរសាទរទិវាអាស៊ាន លើកទី៥៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២១

ភ្នំពេញ៖គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីប្រកាសលទ្ធផលកិច្ចប្រជុំរបស់ខ្លួន។

នេះបើយោងតាមលិខិតប្រកាសដែលបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២១

ខេត្តសៀមរាប៖លោកតា លោកយាយ.ចំនួន ៣ នាក់ បានទទួលអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

ការបានទទួលអំណោយនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២១នេះ តាមរយៈលោកស្រី លោក ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

សូមជម្រាបថា អំណោយរបស់សម្តេចហ៊ុន សែន
សម្រាប់ផ្ដល់ជូនលោកតា លោកយាយ ទាំងបីនាក់រួមមាន៖
ទី១ថវិការចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត ប្រគល់ជូនលោកតា អ៊ូ វង្ស ព្រះជន្ម១០១ ឆ្នាំ រស់នៅក្នុងភូមិ ផាត់សណ្តាយ ឃុំផាត់សណ្តាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ទី២ថវិការចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនលោកតា ស៊ូ អៀ ព្រះជន្ម ១០០ ឆ្នាំ រស់នៅក្នុងភូមិ ស្លែង ឃុំក្ដីដូង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ទី៣
ថវិការចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនលោកយាយ ឡាយ តែ ព្រះជន្ម ១០២ ឆ្នាំ រស់នៅភូមិ លើ សង្កាត់ ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចនិងពលរដ្ឋបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិ ) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួនធ្វើឡើងនៅល្ងាច០៥ ខែសីហាឆ្នាំ២០២១ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ជនសង្ស័យមាន ឈ្មោះលឹម សាវុធ ហៅ វុធ អាយុ៤២ឆ្នាំ  មានស្រុកកំណើតនៅឃុំ ប្រសូត្រ  ស្រុកស្វាយទាប ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅមិនពិតប្រាកដ។

សមត្ថកិច្ចថាជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាត់ផ្តាច់សោររបង នឹងគាស់ទ្វារផ្ទះជនរងគ្រោះ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយចូលលួចយកនាឡិកាដៃចំនួន០១គ្រឿង, ស្រាចំនួន០១ដប (ស្រាបារាំង) និង ឧបករណ៍បំពងសម្លេង(speaker) ចំនួន០១គ្រឿង។

ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានគាស់ផ្ទះនិងចូលលួចទ្រព្យសម្បត្តិពិតមែន។វត្ថុតាងដកហូតបានរួមមាន៖ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១IQ-១២៣១ លេខតួ.លេខម៉ាស៊ីន៥៩២៥១៥៤(ម៉ូតូជនសង្ស័យ ), ស្រា១ដប, នាឡិកាដៃ០១គ្រឿង,តួណឺវីស១ ,ម៉ាឡេត១ ,ដង្កាប់មានសោរចម្រុះ១ឈុត,កូនសោរចាក់ចម្រុះ១ឈុត។

បើតាមសមត្ថកិច្ចថាជនសង្ស័យធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋនៅក្រុងសៀមរាប បានចំនួន៥ករណីរួចមកហើយ។

ពាក់ព័ន្ទករណីនេះ ក្រោយសាកសួរសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែសីហា ម្សិលមិញបានចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យ និងសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅមុខផ្សារផាមកុងទីន័រ ផ្លូវ៦០ម៉ែត្រ។

លោកទៀ សីហា បានលើកឡើងថា៖ ខ្ញុំសង្កេតឃើញថាបងប្អូនអាជីវករមួយចំនួនធំបានអនុវត្តគម្លាតសុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ តែបងប្អូនមួយចំនួនទៀតមិនទាន់យល់ច្បាស់ពីបញ្ហាកូវីដ១៩នៅឡើយ។

អភិបាលខេត្តបន្តថា៖ ដោយសារកត្តាអាកាសធាតុ (ក្តៅ ភ្លៀង) និងដើម្បីពង្រឹងវិធានការកាពារកូវីដ១៩ សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយជូនបងប្អូនអាជីករ រដ្ឋបាលក្រុង បាននិងកំពុងរៀបចំកន្លែងថ្មីបណ្តោះអាសន្ន ដែលមានទីតាំងនៅលើផ្លូវបេតុងមុខផ្សារផាមកុងទីន័រ។

លោកបន្តថា៖ ខ្ញុំសូមទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត អនុវត្តតាមវិធានការ ៣ការពារ ៣កុំ ពាក់ម៉ាសឲ្យជាប់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាកុលឬជែល ពេលប៉ះជាមួយសម្ភារផ្សេង ដើម្បីចៀសឆ្ងាយពីជំងឺកូនវីដ១៩ ប្រភេទ Delta ដ៏កាចសាហាវនេះនេះ។ លោកបញ្ជាក់ថា ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២១

ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំដំណើរការកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា របស់ខ្លួនដើម្បីបូកសរុបសមិទ្ធផលការងារ និងទិសដៅបន្ត។

កិច្ចប្រជុំនេះក៏មានវត្តមានសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកាអង្គប្រជុំ សរុបប្រមាណ ២០០ នាក់ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូអនឡាញ (zoom meeting platform) នៅព្រឹកថ្ងៃទី០៧ ខែសីហានេះ។

សូមជម្រាបថាក្នុងឆ្នាំកន្លងទៅ ស.ស.យ.ក. សម្រេចបានសមិទ្ធផលធំជាច្រើនលើការលើកតម្កើនវប្បធម៌ និងសាសនា ការជំរុញការស្វែងយល់ពីប្រវត្តិសាស្រ្ត ការចូលរួមក្នុងវិស័យអប់រំ កីឡា ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌នានាជាច្រើនដែលសកម្មភាពទាំងអស់បានទទួលបានការគាំទ្រ និងកោតសរសើរពីសំណាក់ថ្នាក់់ដឹកនាំប្រទេស ស្ថាប័នជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅផងដែរ។ ជាមួយគ្នានោះផងដែរ ស.ស.យ.ក. ក៏បានបន្តដើរតួនាទីក្នុងការពង្រឹងចំណងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្តរជាតិដើម្បីស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជាក្នុងការចូលរួមដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងឱកាសទទួលការបណ្តុះបណ្តាល និងការងារតាមរយៈកិច្ចសហប្រតិបត្តិការរវាង សសយក និងបណ្តាស្ថានទូត អង្គការយុវជនបរទេស និងក្រុមហ៊ុនជាដើម។ ជាពិសេសនៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កម្លាំងស្ម័គ្រចិត្តរបស់ ស.ស.យ.ក. បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ក្រុមគ្រូពេទ្យ ក្នុងការបញ្រ្ជាបការយល់ដឹងពីគក្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ការចូលរួមសម្របសម្រួលចាក់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ ១៩ផងដែរ។

សមិទ្ធផលដែលសម្រេចបានកន្លងទៅនេះ មិនអាចសម្រេចបាននោះទេប្រសិនបើគ្មានការចូលរួម និងខិតខំប្រឹងប្រែងពីសមាជិក សមាជិកាគ្រប់រចនាសម្ព័ន្ធនៅទូទាំងប្រទេសដែលបានចំណាយកម្លាំងប្រាជ្ញាស្មារតី កម្លាំងកាយ ចិត្តផ្តួចផ្តើម ដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីទាំងអស់នោះដោយទឹកចិត្ត ឆន្ទៈមោះមុត ជាពិសេសដោយឈរលើបុព្វហេតុរួមមួយគឺដើម្បីជាតិ មាតុភូមិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២១

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា៖ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។

សម្ដេចតេជោហ៊ុន សែន បានបន្តថា៖រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងមូល ពិតជាទទួលបានភាពកក់ក្តៅ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ និងជ្រោមជ្រែងដល់កម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះឱ្យខានតែបាន តាមរយៈការផ្តល់ជាជំនួយឧបករណ៍ បរិក្ខារសុខាភិបាល និងហិរញ្ញប្បទាន ជាបន្តបន្ទាប់នាពេលកន្លងមក។

សូមជម្រាបថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៦៦៨,០០០ដូសទៀត បានដឹកមកដល់កម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១យប់មិញនេះ។ ការមកដល់វ៉ាក់សាំងខាងលើ បន្ទាប់ពីរាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជា។

វ៉ាក់សាំងដែលដឹកមកយប់នេះ ជាជើងលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងចំនួន ៣៣២,០០០ដូស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២១

ខេត្តកំពង់ចាម៖លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទ ខេត្តត្បូងឃ្មុំ និងលោកស្រី ថា ម៉ាណែត រួមជាមួយមិត្តភ័ក្រ ជាសប្បុរសជនបានសួរសុខទុក្ខ និងនាំយកអំណោយ និងគ្រឿងឧបភោគបរិភោគ ផ្តល់ជូនមន្ទីរ និងមន្រ្តីរាជការ ដែលកំពុងជាប់ចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ ដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ការផ្ដល់អំណោយនៅមន្ទីរព័ត៌មាន ខេត្តកំពង់ចាម នានៅរសៀលថ្ងៃទី០៦ ខែសីហានេះដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន សេចក្ដីអាណិតអាសូរ ចំពោះ សុខទុក្ខបងប្អូនមន្ត្រី ដែលធ្លាប់ តែរួមអាជីពការងារជាមួយគ្នាកាលពីអតីតកាល។

សូមជម្រាបថា អំណោយប្បុរសជន ដែលបានចែកជូននាឱកាសនោះ បានធ្វើការបែងចែកជា ២ចំណែកគឺ៖ ទី១.សម្រាប់មន្ត្រីរាជការ មន្ទីរព័ត៌មាន កំពុងជាប់ធ្វើចត្តាឡីស័ក និងទី២.សម្រាប់អង្គភាពផ្ទាល់ ដែលក្នុងនោះបានមកពី៖
លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ និងលោកស្រី ថា ម៉ាណែត ឧបត្ថម្ភមី ៨កេស ទឹកសុទ្ធ ៨យួរ ត្រីខ ៨យួរ សម្រាប់មន្ត្រីជាប់ចត្តាឡីស័ក និងទឹកអាកុលចំនួន ១២ដប រួមទាំង ថវិកាសរុប ១លាន ២សែនរៀល។ សម្រាប់មន្ទីរព័ត៌មានខេត្ត និងមន្ត្រីបំរើការងារ។

លោក ម៉ី មុនីបុរិន្ទ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងលោកស្រី បានឧបត្ថម្ភមី ៨កេស ទឹកសុទ្ធ ៨យួរ ត្រីខ ៨យួរ ដល់មន្ត្រីជាប់ចត្តាឡីស័ក និងទឹកកុលចំនួន ១២ដប សម្រាប់មន្ទីរព័ត៌មានខេត្ត។

លោក ជី ហ៊ា អាជីវករផ្សារ និងលោកស្រី បានឧបត្ថម្ភមី ៨កេស ទឹកសុទ្ធ ៨យួរ និងត្រីខ ៨យួរ សម្រាប់មន្ត្រីជាប់ចត្តាឡីស័ក។
និងលោក ណៃ ស៊ីផាត អាជីវករផ្សារ និងលោកស្រី បានឧបត្ថម្ភ ទឹកអាកុល ចំនួន ០៣ពិដុង សម្រាប់មន្ទីរព័ត៌មានខេត្ត។

លោក អាន ស៊ីណា បានលើកទឹកចិត្តដល់មន្ត្រី ដែលជាប់ចត្តាឡីស័កទាំងអស់ ត្រូវព្យាយាមជំនះនូវឧបសគ្គ នារយៈពេល១៤ថ្ងៃ នេះ ក៏ព្រោះថា យើងគ្រប់ៗគ្នា មិនចង់ឲ្យហេតុការណ៍អាក្រក់នេះ កើតឡើងចំពោះខ្លួនឯងឡើយ។
លោកប្រធានមន្ទីរ ក៏បានណែនាំដល់បងប្អូនឲ្យយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ និងមន្ត្រីរួមអាជីពការងារ ដោយខិតខំព្យាយាម អនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ការចូលរួមបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ដើម្បី ចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ ទៅដល់ក្រុមគ្រួសារ ក៏ដូចជា សហគមន៍យើង ផងដែរ។

លោកស្រី សម ផល្លា ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក អាន ស៊ីណា និងលោកស្រី លោកវេជ្ជបណ្ឌិត ម៉ី មុនីបុរិន្ទ និងលោកស្រី ថា ម៉ាណែត លោក ជី ហ៊ា និងភរិយា និង លោក ណៃ ស៊ីផាត និងភរិយា ដែលបានចូលរួមចំណែកបរិច្ចាកនូវធនធានផ្ទាល់ខ្លួន ដើម្បី ជួយឧបត្ថម្ភ ដល់សម្ភារ និងគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់មន្ត្រីដែលជាប់ចត្តាឡីស័ក នាពេលនេះ។ ដូច្នេះតាមរយៈ កាយវិករមនុស្សធម៌ទាំងអស់នេះ លោកស្រីប្រធានមន្ទីរ ក៏បានលើកដៃប្រណមគោរពជូនពរ ដល់លោក អាន ស៊ីណា និងលោកស្រី ព្រមទាំង សប្បុរសជនទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២១

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យអនុវត្ត ចាក់ដូសទី៣ ដល់មន្ត្រីនៅតាមព្រំដែនកម្ពុជា.ថៃទាំងអស់។

ការបញ្ជារបស់នាយករដ្ឋមន្ត្រីធ្វើឡើងនៅរសៀលថ្ងៃនេះ ដោយសារមានការព្រួយបារម្ភពីការឆ្លងរាលដាលវីរុសបំប្លែងថ្មី Delta។

ករណីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានបញ្ជាឲ្យលោកជំទាវ ឱ វណ្ណឌីន អនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា ថៃ ដោយយកសប្តាហ៍ទី ២ អាចថា ខានស្អែក ឬខានស្អែក ១ ហើយចាប់អនុវត្តចាក់ដូសទី៣ អោយផ្នែកជួរមុខតាមព្រំដែនកម្ពុជា ថៃ ទាំងអស់ ដែលនៅតំបន់ទទួលសេវា ព្រោះបងប្អូនទាំងនេះ នឹងទទួលហានិភ័យ បន្ទាប់ពីបងប្អូនរាប់ពាន់នាក់ វិលត្រឡប់មកពីប្រទេសថៃ ឬអាចឡើងលើសពីហ្នឹងទៅទៀត ហើយបងប្អូននៅព្រំដែន នឹងទទួលការលំបាក។

សម្តេចហ៊ុន សែន បញ្ជាក់ច្បាស់ៗថាត្រូវដឹកបន្ទាន់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមានការពាក់ព័ន្ធ សូមធ្វើការងារនេះបន្ទាន់បំផុត នឹងធ្វើឲ្យបាន ព្រោះយើងមានវ៉ាក់សាំង AstraZeneca នៅក្នុងដៃហើយ។

https://www.srpostnews.com/wp-content/uploads/2021/08/AUDIO-2021-08-06-16-35-49.m4a

សំឡេងពិសេសម្តេចហ៊ុន សែន ថ្លែងថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២១

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅរសៀលថ្ងៃទី០៦ ខែសីហានេះ បានដឹកនាំមន្ត្រីរបស់ខ្លួន ចុះសួរសុខទុក្ខ អាជីវករលក់ដូរ មកពីផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅផ្លូវ ៦០ម៉ែត្រ និងមុខផ្សារផាមកុងទីន័រ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបថាក្រោយពីផ្សារលើធំថ្មី ត្រូវបានបិទដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ អាជីវករ បានផ្លាស់ប្ដូរមកលក់នៅផ្លូវ៦០ម៉ែត្រជំនួសវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page355 Page356 Page357 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×