Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជូនថវិកាបន្ថែមជូនដល់បណ្តាខេត្តនានា សម្រាប់ត្រៀម ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២១

ខេត្តសៀមរាប​៖លោក​ សឹង្ហ​ សំរិទ្ធិ​ អនុប្រធានតំណាងលោក​ ហ៊ុន​ ប៉ូគា​ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប​ បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយរបស់លោក​ អ៊ុំ​ ភឿង​ និង​ អ្នកស្រី​ សួន​ មុលឡា​ ម្ចាស់ប៊ូទិក​ សម្បត្តិ​ ពន្លឺជ័យ​ ជូនដល់ពលរដ្ឋ២គ្រួសារ​ និង​ ប្រជាការពារ​ ២០នាក់​។

ពិធីនេះធ្វើឡើងនៅភូមិស្ទឹងថ្មី​ សង្កាត់​ ស្វាយដង្គំ​ ខេត្តសៀមរាប​ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពី​ លោក​ នួន​ ពុទ្ធារ៉ា​ អភិបាលក្រុងសៀមរាប​ លោក​ ស្រេន​ សុព្រី​ តំណាងលោក​ ទេព​ ប៊ុនឆាយ​ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប អាជ្ញាធរសង្កាត់ផងដែរ។

លោក សឹង្ហ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប បានថ្លែងថា ថ្ងៃនេះលោកបាននាំយកអំណោយ របស់លោក អ៊ុំ  ភឿង អនុប្រធានផ្នែកបុគ្គលិក សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងអ្នកស្រី សួន មុលឡា  ម្ចាស់ប៊ូទិក សម្បត្តិពន្លឺជ័យ ជូនដល់ពលរដ្ឋក្រីក្រចំនួន២០គ្រួសារ និងប្រជាការពារ២០នាក់  នៅភូមិស្ទឹងថ្មី  ដែលកំពុងជួបនូវការលំបាកក្នុងជីវភាព។

លោក សឹង្ហ សំរិទ្ធិ ក៏បានមានមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ថ្នាក់កណ្តាល និងសាខាខេត្តសៀមរាប ជូនពលរដ្ឋផងដែរ។

ក្នុងនាមអាជ្ញាធរក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាលក្រុង បានមានប្រសាសន៍ថា នៅក្នុងទូទាំងប្រទេស ក្រុងសៀមរាប មានសំណាងជាងគេ ដោយយើងទទួលបានកាដូដ៏ធំពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវផ្លូវ៣៨ខ្សែ ហើយនៅដើមឆ្នាំ២០២២ ខាងមុខនេះក្រុងសៀមរាប និងប្រែមុខមាត់ថ្មី។

លោកថ្លែងបន្តថា ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងសៀមរាប ព្រមទាំងពលរដ្ឋ សូមថ្លែងអំណរគុណ ដល់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប ដែលបាននាំយកអំណោយ ចែកជូនដល់ពលរដ្ឋ ដែលកំពុងជួបការលំបាកនេះ។

លោកអភិបាលក្រុង ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ និងត្រូវចូលរួមអនុវត្តន៍៣កុំ និង៣ការពារ ទាំងអស់គ្នា។

សូមជម្រាបថា អំណោយដែលត្រូវប្រគល់ជូនពលរដ្ឋទាំង២០ គ្រួសារ​ កក្នុង១គ្រួសារទទួលបាន -អង្ករ២០គីឡូ -ទឹកសុទ្ធ ១កេស -មីម៉ាម៉ា​ ១កេស -ត្រីខ ១យួរ -ទឹកស៉ីអ៉ីវ ១យួរ -ទឹកត្រី ១យួរ -ប្រេងឆា ១ដប -ស្ករស ១គីឡូ -ប៊ីចេង កញ្ចប់ -អំបិល ១គីឡូ ថវិកា២ម៉ឺនរៀល។

ចំណែកប្រជាការពារ​ ២០នាក់​ ដោយក្នុង​ ១នាក់ទទួលបាន៖ ទឹកសុទ្ធ​ ១កេស ម៉ាស​ ១ប្រអប់អាកុល១ដប ថវិកា ២ម៉ឺនរៀល។ ក្នុងនោះសាលាបឋមសិក្សាស្ទឹងថ្មី ទទួលបានម៉ាស​ ២០ប្រអប់ អាកុល​ ២០ដប ទឹកសុទ្ធ​ ៥កេស ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២១

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ឥទ្ធិពលនៃភាពវិជ្ជមាន»។

លោកសឿន តុលា បានសរសេរថា៖ ” កម្លាំងវិជ្ជមានដែលអ្នកបាន បង្កើតនិងសន្សំជារៀងរាល់ថ្ងៃ គឺជាការទទួលខុសត្រូវនៃភាពផ្លាស់ប្ដូរ នឹងទទួលផលល្អដ៏ធំមួយ ក្នុងពេលខាងមុខ រីឯកម្លាំង អវិជ្ជមានដែលកើតឡើង ដែលអ្នកមិនបានលុបបំបាត់ទេនោះ នឹងនាំឲ្យអ្នកធ្វើដំណើរទៅ ទីកន្លែងដែលទាល់ច្រក”។
មានចំណុចកត្តា 5 ដើម្បីបង្កើតកម្លាំងទ័ពមាន ដែលត្រូវបានសរសេរបញ្ជាក់ដូចខាងក្រោមនេះ:

1: សូមផ្លាស់ប្ដូរវិធីដែលអ្នកគិតប្រសិនបើអ្នកដឹងថាអ្នកកំពុងតែ គិត អវិជ្ជមាន:
ដោយផ្ដោតទៅលើរឿងរ៉ាវវិជ្ជមានដែលកើតឡើងក្នុងជីវិតរបស់អ្នក គឺអ្នក ប្ដូរយកចិត្តទុកដាក់ ទៅលើរឿងរ៉ាវ តែប៉ុណ្ណោះ ។ សូមលើកឧទាហរណ៍មកជូន
” ប្រសិនបើយើងមានវ័យចំណាស់ នោះគឺយើងមានបទពិសោធន៍ជីវិតច្រើនជាង”
ប្រសិនបើគេថា ” យើងនៅអាយុក្មេង នោះយើងនឹងមានពេលជាច្រើនដែលត្រូវរៀន”

2: បង្កើនសមត្ថភាពខួរក្បាល ឱ្យមានអារម្មណ៍ល្អជាប្រចាំ តាមរយៈ ការស្ដាប់រឿងល្អៗ តន្ត្រី និង សកម្មភាព ល្អផ្សេងៗទៀត ជាពិសេសនោះ ស្វែងរកភាពរីករាយ ” សូមចងចាំថា ភាពរីករាយ និងសុភមង្គល គឺកើតចេញពីជម្រើសរបស់អ្នក”។

3: អនុវត្តចំណុច ចំពោះផ្នែកសំខាន់ៗរបស់ ជីវិត និងហេតុការណ៍ល្អៗ ដោយ ការថ្លែងអំណរគុណជាប្រចាំ ឲ្យក្លាយជាអ្នកមានឥរិយាបថនៃអំណរគុណ។

4: ថែរក្សារាងកាយរបស់អ្នកតាមការហាត់ប្រាណ..អាហារសុខភាព និងថែរក្សាផ្លូវចិត្តរបស់តាមរយៈ ការអនុវត្តភាពស្ងៀមស្ងាត់ ដូចជាធ្វើសមាធិជាដើម។

5: ចេះចូលរួមចែករំលែកអំពើល្អ និងចូលរួមថែទាំអ្នកដទៃឬជួយសង្គម ដែលជាមនុស្សនៃភាពសុខសាន្តនៅជីវិត៕និពន្ធដោយលោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD.* PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពួក បានរាយការណ៍នៅព្រឹកនេះថា នៅវេលាម៉ោង០២រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ មានក្មេងចំនួន២នាក់ បានលង់ទឹកស្លាប់។

ហេតុការណ៍បានកើតឡើងនៅស្ថិតរស់នៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក។

សមត្ថកិច្ចស្រុកពួកបានបន្តថា ជនរងគ្រោះ ទី២ឈ្មោះ ឌន់ ចន្ថា ភេទស្រី អាយុ១១ ឆ្នាំ។ ទី២ឈ្មោះ ឌន់ ចណ្ឌី ភេទប្រុស អាយុ៨ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាករណីនេះដោយមូលហេតុ គឺក្មេងទាំងពីរបានសុំម្តាយទៅលេងផ្ទះយាយ ហើយក៏ឃើញត្នោតទុំនៅក្បែទឹកស្រះ ក៏ចុះទៅលេងទាំងពីរនាក់ត្រង់កន្លែងជ្រៅតែម្តង ក៏លង់ទឹកស្លាប់តែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ខេត្តកំពង់ចាម​៖កូនឈើគ្រញូងប្រមាណ ៤០០ដើម ត្រូវបានយកទៅដាំនៅក្នុងបិរវេណសាលាបឋមសិក្សាអណ្តូងតាអុង និងលើទំនប់បង្ហៀរក្តាក់ នៅក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីចូលរួមលើកកម្ពស់បរិស្ថាននៅក្នុងឃុំ។

ពិធីដាំកូនឈើគ្រញូងនៅក្នុងឃុំព្រែកក្របៅ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោក លោក សែម គឹមសាន ទីប្រឹក្សាសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ស្រុកកងមាស, ខណ្ឌរដ្ឋបាលព្រៃឈើ, រដ្ឋបាលឃុំព្រែក្របៅ, ថ្នាក់ដឹកនាំភូមិ, លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាទាំង៦ និង លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យហ៊ុន សែន ព្រែកក្របៅផងដែរ។

គួរ​បញ្ជាក់​ថា​ ពិធីដាំកូនឈើគ្រញូងនេះត្រូវបានធ្វើឡើងក្រោមបរិយកាសសប្បាយរីករាយ ដោយអ្នកចូលរួមដាំកូនឈើបង្ហាញក្តីរំពឹងថា កូនឈើគ្រញូងដែលបានដាំនៅថ្ងៃនេះ នឹងក្លាយទៅជាមរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយក្នុងឃុំព្រែកក្របៅ ជាពិសេសចូលរួមលើកកម្ពស់បរិស្ថានឱ្យបានល្អប្រសើរនឹងលើកកម្ពស់សោភ័ណ ភាពសាលារៀន​ និងតាមទីសាធារណះផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ភ្នំពេញ៖មន្ត្រីនគរបសលព្រហ្មទណ្ឌបានថ្លែងថាកម្លាំងសមត្ថកិច្ចបានចាប់ខ្លួន បុរសជាប្ដី បានហើយ ដែលបានសម្លាប់ប្រពន្ធ របស់ខ្លួន រាជធានីភ្នំពេញរួចយកសពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ព្រឹកមិញនេះ នៅស្រុកសំឡូត ខេត្តបាត់ដំបង នៅត្រង់ចំណុចផ្ទះសំណាក់នីឡា
បន្ទាប់ពីរត់គេចខ្លួន។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកខេង ម៉េងឈាង បានឲ្យដឹងថា ការចាប់ខ្លួនបុរសរូបនេះគឺធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ នគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តបាត់ដំបង។

លោក ខេង ម៉េងឈាង បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តី ខាងលើត្រូវបានកម្លាំងនាំទៅកាន់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យនគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត។

សូមជម្រាបថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសរូបនេះបានយកកាំបិតកាប់ និងយកកៅអីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលីទៅបោះចោលនៅខេត្តត្បូងឃ្មុំ។ ទើបនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានប្រជាជនប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹក នៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ។ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្ដេច ហ៊ុនសែន បានអះអាងថា៖ កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

សម្ដេចតេជោបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

បើតាមសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថានៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូហ្វាម(Sinopharm Vaccine) របស់ចិនចំនួន១លាន ដូសទៀត បានដឹកមកដល់ ប្រទេសកម្ពុជាទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ខេត្តកំពង់ចាម​៖ក្នុងឱកាសជួបសំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ នៅថ្ងៃទី១២ ខែមិថុនា ព្រឹកមិញនេះ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ បានថ្លែងកោតសសើរចំពោះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង​លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម ក៏ដូចជាមន្ត្រី​ពាក់ព័ន្ធ​​ទាំងអស់​ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ យ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។​

លោកស្រី ក៏បានផ្តាំផ្ញើ ដល់​សមាគមន៍នារី និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់​ ឲ្យបន្តគោរព និងអនុវត្តន៍​ឲ្យ​បានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រួងសុខាភិបាល ជាពិសេស វិធានការណ៍ ៣ការពារ ៣កុំ។

លោក ស្រីក៏បាននាំយកអំណោយមកប្រគល់ជូនដល់សមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមមាន ៖ ម៉ាស៧.៥០០ម៉ាស ជែល ១៤៤ដប និងថវិកា ៣លានរៀលផងដែរ។

លោកស្រី ក៏បានអញ្ជើញ សាកសួរសុខទុក្ខ លោក ស្រី ហម អ៉ីម សមាជិកាកិត្តិយសសាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ខេត្តត្បូងឃ្មុំ៖សមត្ថកិច្ចនគរបាលបានឲ្យដឹងថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង៣០នាទី ប្រជាពលរដ្ឋប្រទះឃេីញមានសពមនុស្សស្រីមិនស្គាល់អត្តសញ្ញាណ អណ្ដែតទឹកច្រកនៅក្នុងវ៉ាលី នៅចំណុចមាត់ទន្លេក្រោយវិហារឥស្លាមភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំចំងាយពីវិហារ ២០០ម៉ែត្រ។

យោងតាមរបាយការណ៍បានបង្ហាញថាបន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាល ស្រុកត្បូងឃ្មុំ និងនគរបាលរដ្ឋបាលជីរោទិ៍ទី១ បានចូលរួមសហការ ជាមួយជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នគរបាលខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យមណ្ឌលសុខភាព ឃុំជីរោទិ៍ទី១ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងស្រាវជ្រាវជាបន្ទាន់។

របាយការណ៍បន្តថាសពមនុស្សស្រីសំបុរស្រអែម អាយុចន្លោះពី៣០ទៅ៥០ឆ្នាំ កម្ពស់
ប្រមាណ១,៥០ម៉ែត្រ ស្លៀកពាក់អាវឈុតពណ៌បៃតងក្រឡាពងជីងចក់ ច្រកក្នុងវ៉ាលីម៉ាកsamsonite ពណ៌ខ្មៅ និងមានវត្ថុតាងជាប់ជាមួយរួមមាន៖
-កាំបិតផ្គាក់ ០១
-អាវដៃខ្លីពណ៌លឿង ០១
-ខោជើងខ្លី ០១ពណ៌ប្រផេះ
-ឯកសារពេទ្យ ០២សន្លឹក
ការពិនិត្យសព៖ សពមានសភាពហើមស្អុយរលួយស្បែក មុខហើមខ្លាំងសំគាល់ភិនភាគមិនបាន លៀន
អណ្តាត និងមានស្លាកស្នាមដូចខាងក្រោម៖
ផ្នែកក្បាល:មានស្លាកស្នាម ០៤កន្លែង៖
១.ដាច់ឆ្អឹងក្បាលពីក្រោយកាត់ទទឹងប្រវែង៦ស.ម
២.ដាច់ឆ្អឹងខាងលើត្រចៀកឆ្វេង ពីលើមកក្រោមប្រវែង៣ស.ម
៣.ជាំចង្កា ទំហំ២ស.មx៣ស.ម
៤.បាក់ឆ្អឹងខ្ទង់ច្រមុះ
+ផ្នែកក: ជាំជុំវិញក មិនបាក់ឆ្អឹងទេ
+ផ្នែកដងខ្លួន:មិនមានស្លាកស្នាមគួរកត់សម្គាល់ឬបាក់ឆ្អឹងអ្វីឡើយ
+ផ្នែកអវៈយវៈ: ដាច់សាច់ដាច់ឆ្អឹងត្រង់គន្លាក់ដៃស្តាំ។
ក្រោយពីពិនិត្យរួច នៅល្ងាចវេលាម៉ោង១៧ និង៣០នាទីថ្ងៃដដែល សមត្ថកិច្ចបានបង្កើតគណៈកម្មការចូលរួមបញ្ចុះសពនៅឯមាត់ច្រាំងទន្លេ ខាងលិចមុខវត្តជីរោទិ៍ ឃុំជីរោទិ៍ទី១ចំងាយ ២ ២០០ម៉ែត្រ។
ករណីនេះកម្លាំងជំនាញនគរបាលកំពុងសហការបន្តការស្រាវជ្រាវតាមនីតិវិធី និងធ្វើការសន្និដ្ឋានថា ជាករណីឃាតកម្ម លើជនរងគ្រោះ ដែលជនល្មើស បានសម្លាប់ជនរងគ្រោះ ដោយកាប់នឹងកាំបិតផ្គាក់នៅទីកន្លែងផ្សេង ញាត់សពជនរងគ្រោះ និងវត្ថុតាងកាំបិតផ្គាក់ដាក់ក្នុងវ៉ាលី រួចដឹកជញ្ជូនមកបោះទម្លាក់ទឹកទន្លេដើម្បីបំបាត់ភស្តុតាងពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ខេត្តត្បូងឃ្មុំ៖លោកវេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានថ្លែងប្រាប់សមាជិកក្រុមការងារត្រូវតែចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីពិនិត្យ តាមដាន និងទទួលយកនូវរាល់សំណើរបស់ប្រជាពលរដ្ឋ ពិសេសចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយមានកូនក្នុងបន្ទុកច្រើន និងគ្រួសារដែលមានសមាជិក ឆ្លងជំងឺកូវីដ-១៩ យកមកគិតគូដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

លោកថ្លែងយ៉ាងដូច្នោះនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ច ប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

មានមតិសំណេះសំណាល នាឱកាសនេះ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន មកជូនបងប្អូនទូទាំងស្រុកតំបែរ និងជូនពរឲ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ប្រការ ជាពិសេសចៀសចេញឲ្យឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។

លោកក៏បានក្រើនរំលឹក និងលើកយកមកបង្ហាញជូនសមាជិក សមាជិកាអំពីចំណុចខ្លាំង ត្រូវរក្សាទុក និងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង និងភាពចាំបាច់ដោយឡែកចំណុចខ្សោយវិញ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យ និងកែលម្អឲ្យបាន ល្អប្រសើរ។ ចំពោះផែនការសកម្មភាពដែលត្រូវអនុវត្តដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យ នាឆ្នាំ២០២២ លោកបានដកស្រង់ ពន្យល់ និងណែនាំចង្អុលបង្ហាញបន្ថែមនូវចំណុចសំខាន់ៗមួយចំនួនដែលដកស្រង់ចេញពីសេចក្តីសម្រេចស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” ជូនដល់សមាជិក សមាជិកា បានយល់ជ្រួតជ្រាប ច្បាស់លាស់ និងស៊ីជម្រៅដើម្បីយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកសម្រាប់អាណត្តិទី៥។

លោកក៏រំលឹកជូនសមាជិក សមាជិកា និងជាពិសេស ពលរដ្ឋទូទាំងស្រុក ត្រូវយកចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ការពារ និង ៣កុំ។ ក្នុងឱកាសនេះលោកក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដែលបានមកពីសមាជិកក្រុមការងារ និងថវិការបស់លោកផ្ទាល់ជូនអាជ្ញាធរស្រុកយកទៅទុកប្រើប្រាស់សម្រាប់វិធានការការពារជំងឺឆ្លង កូវីដ-១៩ និងការធ្វើចត្តាឡីស័កផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងភាសាខ្មែរ ទៅជាអត្ថបទ។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page383 Page384 Page385 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×