ខេត្តកំពង់ចាម៖អភិបាលខេត្ត បានប្រាប់ឲ្យបន្តការដឹកនាំគ្រប់គ្រង លើវិស័យសាសនា ក្នុងខេត្តឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនបន្ថែមទៀត ស្របទៅនឹងអ្វី ដែល សម្តេចតេជោ ហ៊ុន សែនតែងតែបានលើកឡើងជារើយៗថា កង់វិលនៃសាសនាចក្រ និងអាណាចក្រ ត្រូវប្រព្រឹត្តទៅឲ្យស្មើគ្នាជាប្រក្រតី ដើម្បីធានានូវនិរន្តរភាពនៃដំណើរឆ្ពោះទៅមុខនៃយន្តការអភិវឌ្ឍន៍របស់កម្ពុជាយើងផងដែរ។
ក្នុងពិធីប្រកាសលោក រ៉េត សារ៉ាត ពីអនុប្រធានមន្ទីរចូលកាន់មុខតំណែងជា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ជំនួសលោក ស្រី សុភ័ក្រ អតីតប្រធានមន្ទីរធម្មកា ត្រូវទទួលតំណែងជាអភិបាលរងខេត្តកំពង់ចាម នៅសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានផ្តាំផ្ញេីដល់ថ្នាក់ដឹកនាំមន្ទីរ ត្រូវយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោមឱវាទ របស់ខ្លួន ដែលជាកត្តាសំខាន់ ដើម្បីរួមគ្នាអនុវត្តនូវតួនាទីភារកិច្ច ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានការគោរពគ្នាប្រកបដោយមនសិការ និងឆន្ទៈការងារខ្ពស់ ដោយមានការបែងចែក និងប្រគល់ភារកិច្ចដល់មន្ត្រីរបស់ខ្លួន ទាំងមានផែនការច្បាស់លាស់ មានរបបប្រជុំឲ្យបានទៀងទាត់ មានរបបរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំនៅពេលជួបបញ្ហាមិនអាចដោះស្រាយបាន។
លោកក៏បានផ្តាំផ្ញេីដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពទាំងអស់ ពិសេសលោកប្រធានមន្ទីរដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំលើកកម្ពស់គុណភាពការងារប្រកបដោយវិជ្ជាជីវៈ ដោយបញ្ចេញឲ្យអស់ពីសមត្ថភាព ទេពកោសល្យ និងគំនិតឆ្នៃប្រឌិត ក្នុងស្មារតីទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំក្រសួង ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លើវិស័យជំនាញរបស់ខ្លួន លេីសពីនោះត្រូវមានការទទួលខុសត្រូវខ្ពស់នូវការងារស្នូលរបស់អង្គភាព ដែលជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងពិធី លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានណែនាំដល់លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី ត្រូវបន្តនិរន្តភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងមានកិច្ចសហការល្អជាមួយ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានរបៀបរបបធ្វើការងារឲ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំផងដែរ៕SRP
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

