Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះនឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២២

ភ្នំពេញ​៖ក្នុងពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ (ហៅវត្តល្វា) ស្ថិតក្នុងភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ម្សិលមិញ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា​ រហូតមកដល់ដំណាក់កាលអភិវឌ្ឍ ដូចបច្ចុប្បន្ននេះរួចហើយ គឺគោលនយោបាយ របស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏នៅបន្តផ្តោតលើការជំរុញនាវាកម្ពុជា ឱ្យធ្វើដំណើរទៅមុខ ហើយបើទោះជាជួបបញ្ហាប្រឈមច្រើន ដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ក៏រាជរដ្ឋាភិបាល បានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះរហូតជោគជ័យ គួរជាទីមោទនៈ ជាពិសេសអាទិភាពសំខាន់ចាំបាច់បំផុត គឺការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការស្រោចស្រពវ៉ាក់សាំង ព្រមជាមួយនឹងការរៀបចំទីតាំងព្យាបាល របស់រដ្ឋ នៅទូទាំងប្រទេសដោយមានការទំនុកបម្រុងថ្នាំសង្កូវ និងអាហារហូបចុកបរិបូរគ្រប់គ្រាន់។ ហើយនៅក្នុងដំណាក់កាលនៃការងើបឡើងវិញ ក្រោយវិបត្តិនេះ រាជរដ្ឋាភិបាល ក៏មានយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ ក្នុងការស្តារឡើងវិញនូវផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញឱ្យមានកំណើនជាថ្មី បម្រើឱ្យការធានាជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយក្នុងនោះវិធានការជាច្រើនត្រូវបាន និងកំពុងបន្តអនុវត្តសម្រាប់ពេលចំពោះមុខ និងរយៈពេលមធ្យមទៅមុខ។

បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក​ លោក​ហ៊ុន ម៉ាណែត ក៏បាននាំមកនូវការផ្តាំផ្ញើការចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធឆ្លងសមិទ្ធផលថ្មី ក្នុងទីរាមដ៏ចំណាស់ជាង ១០០ ឆ្នាំមួយនេះ ហើយក៏ជាស្រុកភូមិដែល សម្តេចទាំងពីរ មានប្រវត្តិតស៊ូលំបាកជូរចត់ជាច្រើនក្នុងដំណាក់កាលដែលប្រទេសជាតិស្ថិតក្នុងវិបត្តិសង្គ្រាម។ ពិតណាស់ ឱកាសនៃពិធីនាពេលនេះ គឺជាភ័ព្វសំណាងមួយខុសពីសម័យកាលសង្គ្រាម ដោយប្រជាពលរដ្ឋចាស់ក្មេង ទាំងអ្នកជំនាន់មុន និងជំនាន់ក្រោយ បានជួបជុំគ្នានៅទីកន្លែងតែមួយក្នុងជំនាន់សុខសន្តិភាពដូចពេលនេះ ជាមួយនឹងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយអបអរសាទរចំពោះការទទួលបានសមិទ្ធផលថ្មីៗផ្នែកសាសនា ក៏ដូចជាការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ស្រុកត្បូងឃ្មុំ ជាពិសេស ដំណើរការកសាងផ្លូវជាតិលេខ ៧១c ឆ្លងកាត់បណ្តាឃុំ ហើយដែលនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដោយនឹងនាំមកនូវសក្តានុពលថ្មីៗសម្រាប់មូលដ្ឋាននេះ ដូចអ្វីដែល សម្តេចតេជោ បានប្តេជ្ញាចិត្តតាំងពីឆ្នាំ១៩៧៩ មក គឺធ្វើយ៉ាងណាកសាងប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង។

លោកហ៊ុន ម៉ាណែត ក៏បានអរគុណអ្នកត្បូងឃ្មុំ ដែលជានិច្ចជាកាលតែងបានគាំទ្រ សម្តេចតេជោ គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិកន្លងមក។ នៅក្នុងជីវភាពរស់នៅ យើងតែងបានខិតខំបំពេញបុណ្យកុសល និងជួយគ្នាទៅវិញទៅមក ដោយធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ តាមអំពើបាបបុណ្យដែលបានសាង។ នៅការដឹកនាំប្រទេស ការធ្វើអំពើល្អ ការដឹកនាំល្អ ការកសាងស្នាដៃ និងសមិទ្ធផលជាក់ស្តែងជាមួយប្រជាពលរដ្ឋ ក៏រមែងបាននាំមកវិញនូវផលបុណ្យនៃការទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋផងដែរ។ គឺដូចអ្វីដែល សម្តេចតេជោ បានខិតខំបម្រើ ការពារ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋរហូតមកក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។ ទោះបីលោកមិនទទួលបានឱកាសរៀនសូត្រពេញលេញ ដោយសារផលវិបាកនៃសង្គ្រាម និងអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ ប៉ុន្តែលោកបានខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យមនុស្សគ្រប់គ្នាមានភ័ព្វសំណាង និងឱកាសរៀនសូត្រទាំងក្នុង និងក្រៅប្រទេស រហូតក្លាយជាបញ្ញាវ័ន្តមានសមត្ថភាពបម្រើការងារជាថ្នាក់ដឹកនាំទាំងនៅក្នុងវិស័យរដ្ឋ ឯកជន និងសង្គមស៊ីវិល ដូចសព្វថ្ងៃនេះ ហើយឱកាសនេះ ក៏នឹងបន្តសម្រាប់អ្នកជំនាន់ក្រោយគ្រប់ជំនាន់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២២

ខេត្តសៀមរាប៖ទ្រព្យសម្បត្តិក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ៤ផ្ទះ នៅស្រុកបន្ទាយស្រីបានរងការបាត់បង់ខណៈដែលចោរលួចកាលពីយប់មិញ បើគិតជាប្រាក់រាប់ម៉ឺនដុល្លារ។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យ សៀមរាបប៉ុស្តិ៍ ឲ្យដឹងថា នៅវេលាម៉ោង១និង៤០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ មានករណីអំពើលួច នៅចំណុចមុខផ្សារបន្ទាយស្រី ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានចំនួន៤ផ្ទះ។

របាយការណ៍បានបន្តថា ជនរងគ្រោះដូចខាងក្រោម៖
ផ្ទះទី១ ឈ្មោះ ញឹម ស្រីខួច ភេទស្រី អាយុ៣០ ឆ្នាំសម្ភារបាត់បង់ រួមមាន៖ មាស ៨ជី , បណ្តោងខ្សែកផ្លាទីន ចំនួន០១តម្លៃ ៣៥០$ , លុយបាត ៧០០០បាត , លុយដុល្លា ១០៧០ $ , និងលុយរៀល ចំនួន ៩៦០០០០៛។

ផ្ទះទី២ឈ្មោះ សៅ សាណា ភេទស្រីអាយុ ២៨ឆ្នាំ សម្ភារៈបាត់បង់រួមមាន៖ ខ្សែជើងផ្លាទីនមួយខ្សែតម្លៃ២២០$ , លុយនៅក្នុងកូនជ្រូក ៥០០$ , លុយនៅក្នងកាបូប ៥៥០០០០៛ និងទូរស័ព្ទមួយគ្រឿងម៉ាក OPPO Reno 4 ប្រើលេខ ០៣១ ២ ៣៣៣៣ ៧៣ និង ០៩៥ ៤៣០០៩១។

ផ្ទះទី៣ឈ្មោះ ទឹត្យ សុវណ្ណា ភេទស្រី អាយុ ៥៦ឆ្នាំ សម្ភារៈ បាត់បង់រួមមាន : លុយដុល្លា ១៧០ $ , និងលុយរៀល ១០០០០០០ ៛ (បន្ទប់គ្មានទ្វារ)

ផ្ទះទី៤ឈ្មោះ នៅ កុសល ភេទប្រុសអាយុ ៦១ឆ្នាំ សម្ភារៈបាត់បង់រួមមាន : ទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung J 6។ ជុំវិញករណីនេះ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២២

ខេត្តសៀមរាប៖បុរសឈ្មោះ អុឹង គីមហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរលក់ដូរមានស្រុកកំណើតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញ។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ចឹងសង្ស័យរូបនេះ បានបើកបររថយន្ត បុកបុរសម្នាក់របួសធ្ងន់(សន្លប់)ហើយបានបើករថយន្តមកកិនបន្ថែមរហូតដល់ស្លាប់ នៅវេលាម៉ោង២៣ និង៤០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពានវត្តកុងម៉ុច ឬស្ពានប៊ីឡាញ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ហឿន លន់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះ អុឹង គីមហុង បានឆ្លើយសារភាពថា៖ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ រូបខ្លួន និងមិត្តភ័ក្ត្រម្នាក់ទៀតឈ្មោះ ស្រ៊ុន (មិនស្គាល់ត្រកូល) ភេទប្រុស បានចូលទៅផឹកស៊ី នៅហាងមួយមិនចាំយីហោ ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លុះដល់ម៉ោង ២៣និង១០នាទី ដោយពួកខ្ញុំស្រវឹងរៀងៗខ្លួនក៏ឈប់ផឹក ហើយរូបខ្លួនបានឡើង បើករថយន្តផ្ទាល់ខ្លួនតែម្នាក់ឯងមានម៉ាក FORD RANGER ចង្កូតឆ្វេង សេរីឆ្នាំ ២០១៧ ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2B:9699 ឡើងចេញមកផ្លូវក្រវ៉ាត់ក្រុងលុះដល់កន្លែងកើតហេតុ ស្រាប់តែជួបជាមួយរថយន្តប្រភេទដឹកទំនិញ ១គ្រឿង ម៉ាក HYUNDAI ពណ៌សរ (មិនចាំស្លាកលេខ) បានស៊ីញ៉ូអែបកៀននៅលើចិញ្ចើមផ្លូវខាងស្តាំដៃ ដែលមនុស្សប្រុសម្នាក់ជាអ្នកបើកបរបានចុះពីលើរថយន្តនោះភ្លាម ធ្វើឲ្យរូបខ្លួនចាប់ហ្វាំងមិនទាន់ក៏បើកទៅបុកកោសរថយន្តខាងលើ និងបន្តបុកបុរស ជាអ្នកបើកបររូបនោះពីក្រោយមួយទំហឹង បណ្តាលឲ្យបុរសនោះខ្ទាតទៅខាងមុខចម្ងាយប្រហែល៣ទៅ៥ម៉ែត្រ ដួលសន្លប់នៅផ្លូវប៉េតុង រថយន្តក៏បន្តល្បឿនទៅមុខប្រហែល ៥០ ទៅ ៦០ម៉ែត្រ ហើយខ្លួនក៏បត់មកក្រោយវិញក្នុងគោលបំណង មកជួយសង្គ្រោះ ជនរងគ្រោះ តែដោយសារខ្លួនមានអារម្មណ៍ភ័យស្លន់ស្លោ ណាមួយនៅកន្លែងកើតហេតុជាទីងងឹត ទើបខ្លួនមើលមិនឃើញជនរងគ្រោះ ហើយបើកទៅបុកប៉ះលើជនរងគ្រោះបន្ថែមទៀតទាំងមិនដឹងខ្លួន ក្នុងនោះខ្លួនទំលាក់កញ្ចក់រថយន្តចុះ តែមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ ហើយតបទៅមនុស្ស នៅទីនោះថា “ខ្ញុំមិនបានខុសអីទេ គឺជនរងគ្រោះជាអ្នកដើរមកចូលឡានខ្ញុំដោយខ្លួនឯង” បន្ទាប់មកក៏បើករថយន្តចេញពីកន្លែងកើតហេតុព្រោះភ័យខ្លាចប្រជាពលរដ្ឋនៅទីនោះប្រើហិង្សាមកលើរូបខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២២

ខេត្តសៀមរាប៖គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបោះឆ្នោតជ្រើសរើសអនុម័តសមាសភាពបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៩ រូប ដែលក្នុងនោះ ៣ រូប ត្រូវជ្រើសតាំងជាសមាជិកអចិន្រ្តៃយ៍។

សូមបញ្ជាក់ថា៖ លោក ជា សុមេធី លោក កែវ ពិសិដ្ឋ និងលោក កែ សួនសុភាព ត្រូវបានជ្រើសតាំងជាសមាជិកអចិន្រ្តៃយ៍។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៅខេត្តសៀមរាប នៅរសៀល ទី២០ ខែមីនា ឆ្នាំ ២០២២នេះ៕ខាងក្រោមសេចក្ដីប្រកាស

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២២

ខេត្តបាត់ដំបង៖អញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្រាប់រៀបចំចំណតរថយន្ត និងពិនិត្យមើលការៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពជុំវិញផ្សារណាត់ លោកសុខ លូ អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនអាជីវករទាំអស់ ឱ្យចូលរួមជួយសម្អាត អនាម័យ និងកុំចាក់ទឹកមកលើថ្នល់ ដែលនាំឱ្យច្រោះខូចថ្នល់។

នៅព្រឹកថ្ងៃអាទិត្យនេះផងដែរលោកសុខ លូ បន្តចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំដាក់ប៉មទេសចរណ៍ចំនួន ០២ទីតាំង គឺនៅរមណីយភ្នំសំពៅ និងនៅរមណីយ៍ដ្ឋានប្រាសាទបាណន់ សម្រាប់ឱ្យភ្ញៀវទេសចរណ៍ ឡើងទស្សនាទេសភាពបានកាន់តែស្រស់ស្អាតថែមទៀត។

លោកក៏បានអញ្ជើញបន្តចុះពិនិត្យទីតាំងត្រៀមសម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាមត្តេយ្យធនធាន នៅឃុំឈើទាល និងអគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ ស្ថិតក្នុងភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២២

លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាន៍ថាយុវជន ជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា​ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។ ដូច្នេះសូមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់​ខ្លួនឱ្យកាន់តែ​រឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែក​ចរិយាសម្បត្តិប្រកប​ដោយគុណធម៌ សីលធម៌ រួមជាមួយនឹងស្មារតី និងសកម្មភាពចូលរួម​ថែរក្សានូវសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់​ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។

លោកហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងអង្គការចាត់តាំងចំណុះ ព្រមទាំងយន្តការចុះជួយគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខ​ប្រជា​ពលរដ្ឋ​ជាប់ជាប្រចាំ។ ទាំងនេះ​ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំ​របស់គណបក្ស​ប្រជាជន​កម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្នុងពិធីប្រកាសសមាសភាព ក្រុមការ​ងារ​យុវជនគណបក្សខេត្តកំពង់ស្ពឺ នៅក្រុងច្បារមន​ ថ្ងៃសុក្រម្សិលមិញ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលតែងជឿទុកចិត្ត​ និងគាំទ្រដោយឥតងាករេចំពោះ សម្តេចតេជោ និងគណបក្ស​ប្រជា​​ជន​​កម្ពុជា ដែលទទួលភារៈដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិ ងើបចេញពីភាពក្រីក្រ រហូតមានការរីកចម្រើនឈានឡើងស្មើមុខស្មើមាត់ទាំងក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ ជាពិសេសកម្រិតជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋកាន់តែ​ត្រូវបានលើកកម្ពស់ជាលំដាប់។​ នេះគឺជាផលច្ច័យជាផ្លែផ្ការួម នៃការជ្រើសរើសដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងបម្រើប្រកបដោយឆន្ទៈ ស្មោះត្រង់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់គណបក្ស ឱ្យស័ក្តិសមនឹងទំនុកចិត្តដែលទទួលបានពីប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុកទាំង១៤ ធ្វើការរៀបចំវេទិកាសាធារណៈ នៅតាមភូមិ ឃុំ សង្កាត់របស់ខ្លួន និងត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យហ៊ានបញ្ចេញមតិ យោបល់របស់ខ្លួន ចំពោះបញ្ហាដែលខ្លួនជួបប្រទះ ដោយមិនត្រូវភ័យខ្លាចឡើយ ដើម្បីយកធ្វើការកែតម្រូវ ពង្រឹងផ្នែកបម្រើសេវាសាធារណៈ និងអាចធ្វើការដោះស្រាយបានជូនភ្លាមៗ ក្នុងករណីដែលអាចដោះស្រាយបាន។ ក្នុងនោះលោក ក៏បានធ្វើការណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីពិនិត្យមើលចាត់ចែងចំពោះជនវិកលចរិក ជនមានសតិបញ្ញាមិនប្រក្រតី ឬជនអាណាថា ជនញៀនថ្នាំ ដែលកំពុងតែអាណាធិបតេយ្យនៅក្នុងក្រុង ហើយត្រូវយកពួកគាត់ទៅព្យាបាល ឬបញ្ជូនគាត់ទៅកន្លែងដែលមានសុវត្ថិភាពដល់ពួកគាត់ ដោយមិនអាចធ្វើការបណ្ដែតបណ្ដោយ ឲ្យមានជនទាំងនេះ បង្កភាពអាណាធិបតេយ្យនៅតាមទីសាធារណៈឡើយ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងយ៉ាងដូច្នេះ ក្នុងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ នៅរសៀលថ្ងៃសុក្រ ម្សិលមិញ។

លោកសុខ លូ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើបញ្ហាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចៀសវាងការឆ្លងជាសហគមន៍ ធ្ងន់ធ្ងរនូវជំងឺកូវីដ ពិសេសកូវីដ ប្រភេទអូមីក្រុង ដូចនេះត្រូវពន្លឿនការចាក់វ៉ាក់សាំងកូវីដ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

លោកក៏បានធ្វើការណែនាំដល់អភិបាលក្រុងស្រុកទាំង១៤ក្នុងខេត្ត ត្រូវធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយសុខភាព ដើម្បីរួមគ្នាទប់ស្កាត់ និងបង្កាការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវធ្វើការរៀបចំឧបករណ៍រំពងសម្លេង នៅតាមម៉ូតូ ឬរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗ ហើយត្រូវធ្វើការចុះផ្សព្វផ្សាយគ្រប់គោល ដៅនៅក្នុងភូមិ ឃុំ សង្កាត់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២២

ខេត្តសៀមរាប៖ម្ចាស់រថយន្តដឹកដីក្រហមនិងថ្មចំនួន៨នាក់ បានព្រួតគ្នាប្តឹងម្ចាស់ក្រុមហ៊ុនម៉ៅការធ្វើផ្លូវឈ្មោះឆុន វាសនា ទៅតុលាការពីបទឆបោក រឿងជំពាក់លុយជាង១៤០០ដុល្លារមិនព្រមសង ព្រមទាំងទារសំណងជម្ងឺចិត្ត៥០០០ដុល្លារ។

ជនរងគ្រោះក្នុងអំពើឆបោក មានឈ្មោះទី១.គិត សុធា ភេទប្រុសអាយុ៣៣ឆ្នាំ.ទី២ឈ្មោះអ៉ឹម សំអាត ភេទប្រុសអាយុ៣៨ឆ្នាំ.ទី៣ឈ្មោះកាយ វណ្ណសរី ភេទ ប្រុសអាយុ៤៣ឆ្នាំ.ទី៤ឈ្មោះដែម ចាន់ឌីម ភេទប្រុសអាយុ២៥ឆ្នាំ.ទី៥ឈ្មោះស៊ឹម គីមអាន ភេទប្រុសអាយុ ៣៧ឆ្នាំ.ទី៦ឈ្មោះឡេង ធារិត ភេទប្រុសអាយុ៤៣ឆ្នាំ. ទី៧ឈ្មោះយុន យ៉ុន ភេទប្រុសអាយុ៤៥ឆ្នាំ.និងទី៨ ឈ្មោះម៉ី ថា ភេទប្រុសអាយុ៤៧ឆ្នាំ។ អ្នកទាំង៨នាក់ខាងលើត្រូវបានអះអាងថា សុទ្ធសឹងជានជនរងគ្រោះក្នុងអំឆបោកដោយឈ្មោះឆុន វាសនា តាមរយ:ដឹកដីនិងថ្មយកទៅចាក់ធ្វើផ្លូវចំនួន៣ខ្សែក្នុងស្រុកពួកនិងស្រុកអង្គរជុំហើយមិនទទួលបានប្រាក់ឈ្នួល។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលបានផ្តិតមេដៃដោយជនរងគ្រោះ៨នាក់ និងបានចុះលេខទទួលដោយស្ថាប័នតុលាការខេត្តសៀមរាប មានខ្លឹមសារថា សុំប្តឹងឈ្មោះឆុន វាសនា ភេទ ប្រុសទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំុ ក្រុងសៀមរាប ពីបទឆបោក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២១។

ក្នុងបណ្តឹងបង្ហាញថា អំឡុងឆ្នាំ២០២០ ឈ្មោះឆុន វាសនា បានជួលរថយន្តរបស់ពួកគាត់អោយដឹកថ្មនិងដីក្រហមយកទៅចាក់នៅការដ្ឋានធ្វើផ្លូវរបស់ខ្លួនចំនួន ៣ដែលមាន.SR-5 និងSR-6 ក្នុងស្រុកអង្គរជុំ និងការ ដ្ឋានក្រោយផ្សារពួក ក្នុងស្រុកពួកនៃខេត្តសៀមរាប។ ក្នុងការដឹកជញ្ជូនដំបូង ឈ្មោះឆុន វាសនា បានទូទាត់ ប្រាក់អោយតាមការព្រមព្រាង។ លុះចាប់ពីថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន លុយថ្លៃឈ្នួល ១៤.០០៨.៤៩$ ឈ្មោះឆុន វាសនា មិនព្រមសង ដោយសន្យាខ្យល់ម្តងហើយម្តងទៀត បើទោះបីពួក គាត់ព្យាយាមទំនាក់ទំនង តែជនឆបោកព្យាយាមគេច វេសមិនព្រមសង ទើបពួកគាត់សម្រេចដាក់ពាក្យបណ្តឹងបែបនេះ។

ក្នុងពាក្យបណ្តឹងដែលចោទប្រកាន់ទៅលើឈ្មោះឆុន វាសនា ពីបទឆបោក លើទឹកប្រាក់ជាង១៤០០០$ ពួកគាត់(ជនរងគ្រោះ)ក៍បានទារសំណងជម្ងឺចិត្តចំនួន ៥០០០$ និងទទូចសុំអោយស្ថាប័នតុលាការខេត្តសៀមរាប ចាត់ការជនខាងលើតាមផ្លូវច្បាប់ផងដែរ។ដោយពួកគាត់រំពឹងថា តុលាការខេត្តសៀមរាប នឹងជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ ជាជនរងគ្រោះក្នុងពេលដ៏ខ្លីខាងមុខនេះ ត្បិតករណីនេះមានរយ:ពេលយូមកហើយ។

ជុំវិញការចោទប្រកាន់បែបនេះ សៀមរាបប៉ុស្តិ៍
មិនអាចស្វែងរកជួប លោកឆុន វាសនា ដែលជាម្ខាស់ក្រុម ហ៊ុនម៉ៅការធ្វើផ្លូវទាំង៣ខ្សែខាងលើ ដើម្បីសុំការបក ស្រាយបានទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបងសង្ឃឹមថា រដ្ឋាភិបាលជប៉ុន នឹងបន្តជួយគម្រោងនេះឲ្យចេញជាសមិទ្ធផលជាក់ស្ដែង ហើយរដ្ឋបាលខេត្តបាត់ដំបង នឹងបន្តចូលរួមសហការជាមួយរដ្ឋាភិបាលជប៉ុនជានិច្ច ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យក្លាយជាទីក្រុងឆ្លាត ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគកាន់តែច្រើនឡើង និងជាពិសេសដើម្បីឲ្យភ្ញៀវទេសចរមកទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ។

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំដល់រដ្ឋាភិបាលជប៉ុន បន្តផ្សព្វផ្សាយដល់វិនិយោគិន ក្នុងប្រទេសជប៉ុនឲ្យមកវិនិយោគ ក្នុងខេត្តបាត់ដំបងឲ្យកាន់តែច្រើនឡើង ឬបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តមួយ ព្រោះខេត្តបាត់ដំបង មានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម ព្រោះខេត្តបាត់ដំបងជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើនមិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៣ (JCC) សម្រាប់គម្រោងការសិក្សាផែនការមេ ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្តបាត់ដំបង នៅថ្ងៃសុក្រនេះតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងតែខិតខំប្រឹងប្រែង ក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង បរិស្ថាន អនាម័យសាធារណៈ ដោយក្នុងនោះ ខេត្តបាត់ដំបងមានអាងសំរាម ដែលមានលក្ខណៈស្ដង់ដា នៅឃុំតាគ្រាម នៃស្រុកបាណន់ រៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់ ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្ម សម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធ្វើការរៀបចំសណ្ដាប់ធ្នាប់ ក្នុងក្រុង ការទប់ស្កាត់ការរំលោភយកដីចំណីផ្លូវរបស់រដ្ឋ ការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារក្នុងក្រុងជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២២

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្ពុជាគឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការ ជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,២៧% នៃប្រជាជនសរុប ប្រមាណ ១៦ លាននាក់ ។ ហេតុនេះហើយទើបកម្ពុជាបានអនុញ្ញាតឱ្យបើកប្រទេសឡើងវិញ និងរក្សាកិច្ចដំណើរការ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នៅបន្តមានក៏ដោយ។ កម្ពុជារំពឹងថានឹងអាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវ ចន្ទល់សេដ្ឋកិច្ចសំខាន់ៗដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកចន្ទល់ថ្មីប្រកបដោយសក្តានុពល ពីវិស័យផ្សេង។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេល អនាគត។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រីនៅថ្ងៃសុក្រ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២២

ខេត្តកំពង់ចាម៖លោកហ៊ុន​ ម៉ាណែត​ បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាងដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំ ប្រទេសប្រកបដោយចក្ខុវិស័យខ្ពស់ ហើយដែលបំណងប្រាថ្នាដ៏ធំបំផុតរបស់ សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើ ការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយសម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ព្រមទាំងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។

លោកហ៊ុន ម៉ាណែត អគ្គម បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក​ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញ​សម្ពោធ​ផ្លូវ​ជាង​២០គីឡូម៉ែត្រ​ ​ និង​បេីក​ការដ្ឋាន​សាងសង់​ស្ពាន​ ៩កន្លែង​ នៅ​ស្រុកស្រីសន្ធរ​ នៅថ្ងៃទី១៧ ខែមីនា ម្សិលមិញ។

លោកហ៊ុន​ ម៉ាណែត​​ បានថ្លែងថា​ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនដែលមានក្រុមហ៊ុនប៉េង ហួត គ្រុប និងក្រុមហ៊ុន បុរីអង្គរ ភែលេស ចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។

បេីតាម​សេចក្តី​រាយការណ៍​របស់​​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានឲ្យដឹងថា​ ចំពោះ​វិស័យកសិកម្មនៅក្នុងខេត្ត ក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹង ការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាការផលិតសម្រាប់បម្រើឲ្យការនាំចេញ។ ដោយប្រជាពលរដ្ឋចេះប្រើប្រាស់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ការធ្វើស្រូវមួយឆ្នាំ២ ទៅ៣ដង ហើយផលិតកម្មកសិកម្មភាគច្រើនប្រើប្រាស់គ្រឿងចក្រ។ ចំពោះបណ្តាញអគ្គិសនី បានភ្ជាប់ឲ្យប្រើប្រាស់ ចំនួន ៩១៤លើ ៩២៣ភូមិ ស្មើនឹង ៩៩,០២% ចំណែកវិស័យទឹកស្អាត ក្នុងខេត្ត កំពង់ចាម ក៏មានវិសាលភាពគ្របដណ្តប់នៅទូទាំងខេត្តបានចំនួន ១០៧ លើ១០៩ឃុំ-សង្កាត់ ស្មើនឹង ៩៨,១៦% និងភូមិចំនួន ៨៧០ភូមិ លើ ៩២៣ភូមិ ស្មើនឹង ៩៤,២៥% ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍។ លោកបានលើកឡើងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាហានិភ័យខ្ពស់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ដូចនេះសូមឱ្យប្រជាពលរដ្ឋបន្តចូលរួមអប់រំណែនាំកូនចៅ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក្នុងការគោរពច្បាប់ចរាចរណ៍ ពិសេសពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាព រាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

លោកសុខ លូ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាទាក់ទងនឹងការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ដើម្បីធ្វើការអន្តរាគមន៍បង្រ្កាបឲ្យបានទាន់ពេលវេលា។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសលោកនិងលោកជំទាវ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤០០គ្រួសារក្នុងស្រុកចំនួន២នៃខេត្តបាត់ដំបងនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

លោកសុខ លូ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលជួបការលំបាក អ្នកមានជំងឺ ជនចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដំណាំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង។

លោកក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ រួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងផ្ទុះឆ្លង និងបន្តការ ចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវផងដែរ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖
-អង្ករ២៥គីឡូក្រាម
-ត្រីខ១០កំប៉ុង
-ទឹកបរិសុទ្ធ ១កេស
-មី១កេស
-ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ
-ជែលចំនួន១ដប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page264 Page265 Page266 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×