Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២២

ខេត្តសៀមរាប៖មនុស្សចំនួន៥ នាក់ក្នុងនោះអ្នកសារព័ត៌មានពីរនាក់ផងដែរ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ត១គ្រឿង។

ប្រភពបានដឹងថា សង្ស័យទាំង៥នាក់ ត្រូវបានចៅក្រមនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាឃុំខ្លួនហើយនៅល្ងាចថ្ងៃនេះ។

ករណី​អំពេីលួចរថយន្ត បានកើតឡើងនៅពីថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០២២​ ម៉ោង១៤​ និង៣០នាទី​ នៅចំណុចយានដ្ឋាន​ ភី​ អ​ វ៉ាយ​ គ្លូប៊ល​ ឯ.ក ភូមិធ្លកអណ្តូង​ សង្កាត់ស្លក្រាម​ ក្រុង/ខេត្តសៀមរាប។

ប្រភពបានបន្តថា កាលពីថ្ងៃទី​០៣​ ខែកក្កដា ឆ្នាំ​២០២២​ បានទទួលពាក្យបណ្តឹងពីឈ្មោះ​ ឆេម​ សុគង់​ ភេទប្រុស​ ករណីបាត់ឡាន​ (យកឡានទៅទុកអោយធ្វេី​ ហេីយជាងលួចយកទៅបាត់)​។​ ក្រោយពីទទួលបានពាក្យបណ្តឹង​ កម្លាំងនគរបាលបានធ្វេីការស្រាវជ្រាវ​ ដោយបានសហការណ៍ជាមួយនគរបាលខេត្តកំពង់ចាម​ ធ្វេីការនាំខ្លួនមនុស្ស ចំនួន​៥​នាក់​ មកធ្វេីការសាកសួរ​។

ជនសង្ស័យទី០១​ ឈ្មោះ​ ហេង​ សុភ័ក្រ​ ភេទ​ ប្រុសអាយុ ៣១ឆ្នាំ​ ទីលំនៅភូមិបឹងកុក១​ សង្កាត់បឹងកុក​ ក្រុង/ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ច​ថា រូបគាត់ជាជាងឡាន​ ផ្នែកភ្លេីង​ ហេីយកាលពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២២​ ម្ចាស់យាដ្ឋាន​ ភី​ អ​ វ៉ាយ បានទាក់​ទងអោយរូបគាត់ មកធ្វេីការនៅយានដ្ឋាននៅសៀមរាប​ លុះធ្វេីការដល់ថ្ងៃទី០៣​ ខែឆ្នាំ ដដែល​ រូបគាត់បានធ្វេីសកម្មភាព​ បេីកឡាន១គ្រឿង​ ម៉ាក​ FORD ដែលជាឡានភ្ញៀវយកមកទុកអោយធ្វេី​ ចេញពីយានដ្ឋាន​យកទៅលក់។ ដោយបន្ទាប់ពីយកឡានបាន​ភ្លាមៗរូបគាត់បានទាក់ទងទៅឈ្មោះ​ សាន់​ ភេទ​ ប្រុស​ ប្រាប់ថា មានឡាន១គ្រឿងគ្មាន ពន្ធនាំចូល​ កែចង្កូតពីស្តាំ​ទៅឆ្វេង​ ត្រូវការលក់បន្ទាន់តម្លៃធូថ្លៃ​ ជួយរកអ្នកទិញផង។

ទី២​ ឈ្មោះ​ ប៉ូលី​ សានសាន់​ ភេទ​ ប្រុស​ អាយុ​ ៣១ឆ្នាំ​ ​ទីលំនៅ​ ភូមិបឹងកុក១​ សង្កាត់បឹងកុក​ ក្រុង/ខេត្តកំពង់ចាម​។

ទី៣​ ឈ្មោះ​ ណោ​ ឈាងបួយ​ ភេទ​ ប្រុស​ អាយុ​ ៣៤ឆ្នាំ​ ទីលំនៅ​ ភូមិឡឥដ្ឋ​ សង្កាត់បឹងកុក​ ក្រុងខេត្តកំពង់ចាម​។

ទី០៤​ ឈ្មោះ​ ផន​ កក្កដា​ ភេទ​ ប្រុស​ អាយុ ២៨ឆ្នាំមុខរបរ​សារព័ត៌មានBDN.TV​ ទីលំ​នៅភូមិខ្លោច​ ឃុំអូរអង្គុំ​ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​។

ទី០៥​ ឈ្មោះ​ ផន​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ៣៩ឆ្នាំមុខរបរ​ សារព័ត៌មាន​ (បន្ទាយស្រី​)​ ទីលំនៅភូមិខ្លោច​ ឃុំអូរអង្គុំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់​ស្ពឺ​។

បើតាមប្រភពបានបញ្ជាក់ថាករណីលួចរថយន្តនេះ គឺជនសង្ស័យមានការទំនាក់ទំនងគ្នា ពីមួយទៅមួយ លក្ខណៈដើម្បីបានផលចំណេញ។

ប្រភពបញ្ជាក់បន្ថែមថាចំពោះអ្នកទិញ ឈ្មោះ​ ឡាំ​ ហេន​ ភេទ​ ប្រុស​ អាយុ ៤២ឆ្នាំទីលំនៅផ្លូវ២៧១ សង្កាត់អូរបែកក្អម​ ខណ្ឌទួកគោល​ រាជធានីភ្នំពេញ​ បានគេចខ្លួន​សមត្ថកិច្ច តាមចាប់ខ្លួន ចំណែកវត្ថុតាង​ រថយន្ត​ត្រូវបានរកឃើញមកវិញផងដែរ។

សូមជម្រាបថា ការចាប់ខ្លួនដោយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលខេត្តកំពង់ចាម រាជធានីភ្នំពេញនិងខេត្តព្រៃវែង ធ្វើឡើង នៅថ្ងៃបន្តបន្ទាប់ក្រោយពីមានពាក្យបណ្ដឹង។

សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការទទួលបានជោគជ័យនេះតាមការបញ្ជារបស់លោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក្រោមការចង្អុលបង្ហាញ ពីលោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ រួមជាមួយលោក អ៊ុំចំរើន ស្នងការរងទទួលជំនួយការព្រហ្មទណ្ឌកម្រិតស្រាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២២

ខេត្តសៀមរាប៖ជនជាតិវៀតណាមម្នាក់ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប សហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ចាប់ខ្លួនពាក់ព័ន្ធប្រព្រឹត្តបទល្មើសនេសាទ។

ហេតុការណ៍ចាប់ខ្លួននៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាបនិងបាត់ដំបង លើបឹងទន្លេសាប

ការចាប់ខ្លួននេះអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៨៧ ចខស/ឋ ពីបទ នេសាទដោយអួនអូសទឹកសាប របស់សាលាដំបូងខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងសុខ ភេទប្រុស អាយុ៣៣ សញ្ជាតិវៀតណាម មុខរបរ នេសាទ មានទីលំនៅបច្ចុប្បន្នភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុង-ខត្តសៀមរាប។

គួរជម្រាបថាកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប នៅតែបន្តប្រតិបត្តិការ ដូចភ្លៀងរលឹម តាមចាប់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទ។

សូមរំលឹកថាកន្លងមកថ្មីៗនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ចស្រាវជ្រាវនិងបង្ក្រាបបទល្មើសនេសាទ ជាពិសេសចាប់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទយកមកផ្តន្ទាទោសផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២២

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខ ទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យ សម្រាប់តែប្រជាពលរដ្ឋ ជប៉ុន ប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋ កម្ពុជាផងដែរ។

សម្តេចតេជោបានបញ្ជាក់ថា ក្នុងការកាន់តំណែង ជានាយករដ្ឋមន្ត្រីជប៉ុន ទាំងពីរលើក ឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យ នៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តមអាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ។ ដើម្បីសម្តែងនូវការដឹងគុណ ចំពោះមនោសញ្ចេតនា ការស្រឡាញ់ដ៏ស្មោះត្រង់ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ សម្តេចតេជោ បានសម្រេច ឱ្យមានការកាន់មរណទុក្ខ នៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់ រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិ នៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ។

សារសំឡេងសម្ដចខាងក្រោម៖

https://www.srpostnews.com/wp-content/uploads/2022/07/AUDIO-2022-07-09-03-22-19.m4a
Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២២

ខេត្តសៀមរាប៖មន្ត្រីចរាចរណ៍ បានចុះឃាត់រថយន្តដឹកដី ជាច្រើនគ្រឿង ដែលធ្វើអោយធ្លាក់ដីប្រលាក់ផ្លូវ ហើយហុយ និងធ្វើអោយបះពាល់សុខភាពពលរដ្ឋ។

ការចុះឃាត់ធ្វើឡើងនៅព្រឹក ថ្ងៃទី៨ ខែ កក្កដា ឆ្នាំ ២០២២ ស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយកម្លាំងអន្តរាគមន៍ នៃការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាការចុះឃាត់រថយន្តដឹកដី ខាងលើដោយសារតែ រថយន្តដឹកដីក្រុមហ៊ុន ឌឹម ម៉េង ទាំងនោះ ធ្វើអោយធ្លាក់ដីប្រលាក់ផ្លូវ ហើយហុយ និងធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ។

ទោះជាយ៉ាងណាមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាប នៅពុំទាន់បញ្ជាក់លម្អិត ចំពោះចំនួនរថយន្តដឹកដី ដែលបានឃាត់ទុកនៅឡើយទេ។

ប្រជាពលរដ្ឋ បានសម្ដែងនូវការគាំទ្រចំពោះមន្ត្រីនគរបាលចរាចណ៍ខេត្តសៀមរាប ដែលបានចុះឃាត់រថយន្តដឹកដីទាន់ពេលវេលា ដើម្បីលើកកម្ពស់បរិស្ថាន និងផ្លូវមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២២

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃសុក្រ នេះ បានកំពុងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

នៅក្នុងកិច្ចប្រជុំខាងលើនេះ នឹងមានការពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួនដូចជា៖

១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។
២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ :
១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។
២-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២២

ខេត្តសៀមរាប៖ក្មេងចំនួន៣នាក់បានស្លាប់ដោយសារលង់ទឹក។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចអូររត់វាំង ខាងត្បូងភូមិចំងាយប្រហែល ១០០០ម៉ែត្រ ស្ថិតក្នុងភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាជនរងគ្រោះ
១. ឈ្មោះ រ៉ាត់ ដាលីន ភេទស្រីអាយុ ៥ឆ្នាំ
២. ឈ្មោះ វី វណ្ណះ ភេទប្រុសអាយុ ៥ឆ្នាំ
៣. ឈ្មោះ វី វណ្ណី ភេទប្រុសអាយុ ៤ឆ្នាំ ។

ជនរងគ្រោះ ទាំង៣នាក់ រស់នៅភូមិតាព័រ១ ឃុំពង្រក្រោម ស្រុកជីក្រែង។ ករណីនេះ
មូលហេតុឪពុក ម្តាយយកជនរងគ្រោះ ទៅស្រែជាមួយ ហើយរវល់ភ្ជួរដីស្រែភ្លេចខ្លួន ជនរងគ្រោះ បានគ្នាដេីរទៅលេងទឹករណ្តៅរអិលធ្លាក់ទឹកជ្រៅបណ្តាលអោយលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២២

ខេត្តសៀមរាប៖បង្គោលភ្លើងចំនួន២ត្រូវបានរងការខូចខាតទាំងស្រុងដោយសារភ្លើងឆេះ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃសុក្រ ទី០៨ ខែ​កក្កដា​ ឆ្នាំ២០២២​ វេលាម៉ោង ៥និង២០ នាទី នៅចំណុចផ្លូវចូលសណ្ឋាគារ អង្គរផាលេស ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប្រភពបានឲ្យដឹងថាករណីឆេះបង្គោលភ្លើងឆេះ មូលហេតុ ទុស្សេខ្សែភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការជួប​ជុំគ្នា​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ​ ក្នុងថ្ងៃនេះ គឺ​បានមក​ដោយសារ​ប្រទេស​ជាតិយើង​ មាន​សុខសន្តិភាព​ ខណៈ​កត្តា​សុខសន្តិភាព​ ជា​ម្លប់​នៃ​ក្តីសង្ឃឹម​របស់​យើងទាំងអស់គ្នា ធ្វើឲ្យយើង​អាច​ជួបជុំគ្នា​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង។ ហេីយក៏បាន​ផ្ដល់នូវ​ការអភិវឌ្ឍ​រីកចម្រើន​ នៅក្នុង​ភូមិ ឃុំ របស់​យើង ជាពិសេស​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​កម្រិត​ជីវភាព របស់​ប្រជាពលរដ្ឋ​យើង ពោលគឺ មាន​សន្តិភាព​ ទេីបមាន​ការអភិវឌ្ឍទាំងពុទ្ធិចក្រ និងអាណាចក្រ ​ប្រជាពលរដ្ឋ​​ មាន​ជីវភាព​ធូ​ធារ​ និងមានឱកាសគ្រប់គ្រាន់​ សម្រាប់​ធ្វើ​បុណ្យ​ ដាក់​ទាន​តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

ការ​ថ្លែង​បែប​នេះ​ក្នុងពិធីបុណ្យចម្រេីនព្រះជន្ម​៩០ព្រះវស្សា និងស្រោចសុគន្ធវ៉ារី​ ព្រះ​ទេពសោភ័ណ្ឌ​ ហ៊ាប​ គន់​ ព្រះអនុគណស្រុកកោះសូទិន​ និងជាព្រះចៅអធិការវត្តជោតនារាម​ (វត្តដំណាក់ព្រីង​) ស្ថិត​ក្នុង​ឃុំមហាលាភ​ ស្រុកកោះសូទិន​ នៅរសៀល​ថ្ងៃទី​៧​ ខែកក្កដា​ ឆ្នាំ​២០២២​។ ​

លោក អ៊ុន ចាន់ដា បាន​ថ្លែងថា ថ្វីត្បិតតែ​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​ហើយ ត្រូវបាន​រាជរដ្ឋាភិបាល បាន​បើក​ប្រទេស​ឲ្យ​ដំណើរការ​ឡើងវិញ​.ឲ្យ​ប្រជាពលរដ្ឋ​ អាច​ប្រកបមុខរបរ​បាន​ជាធ​ម្ម​តា និង​អនុញ្ញាត​ឱ្យមាន​ការជួប​ជុំ​ប្រជាពលរដ្ឋ​ធ្វើបុណ្យ​តាម​ទា​វត្ត​អារាម​ នានា នឹង​ប្រារព្ធ​ពិធី​ផ្សេងៗ​ បាន​ផងដែរ។

អភិបាលខេត្តបញ្ជាក់ថា ការជួប​ជុំគ្នា​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ​ នៅថ្ងៃនេះ ដោយសារតែ​បងប្អូន​ ប្រជាពលរដ្ឋ​យើង បានរួម​គ្នា​យកឈ្នះ​លើ​ជំងឺ​កូវីដ​១៩ ដោយបាន​ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង​ស្ទើរតែ​គ្រប់គ្នា​នៅក្នុង​ខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះ ដើម្បី​ប្រជាពលរដ្ឋ​យើង​ អាច​ជួបជុំគ្នា​បាន​នៅ​គ្រប់​កម្មវិធី​ បន្តទៅទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ ទី​៣,​ទី​៤, និង​ទី​៥ ជា​បន្តបន្ទាប់​តាម​ការកំណត់​របស់​គ្រូពេទ្យ​ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បន្ត​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​១៩​នេះ បន្តទៀត និង​ប្រជាពលរដ្ឋ​យើង អាច​ជួបជុំគ្នា​បាន​រាល់​កម្មវិធី​ផ្សេងៗ​នាពេលខាងមុខ​ទៀត​បាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២២

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ធ្វើការបង្កើនការ បណ្តុះកូនឈើប្រណិត ឲ្យបានយ៉ាងហោចណាស់ ០៥ទៅ១០ម៉ឺនដើម ក្នុង១ឆ្នាំ ដើម្បីផ្តល់ជូនគ្រប់មជ្ឍដ្ឋាន នៅទូទាំងខេត្ត ធ្វើការដាំដុះជាគម្របបៃតង សម្រាប់បរិស្ថានធម្មជាតិដ៏ស្រស់បំព្រង​។

ការលើកឡើងបែបនេះនាឱកាសចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិ នៅតំបន់មរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេច តាមរយៈការដាំកូនឈើ២៥០០ដើម និងប្រលែងកូនត្រីចម្រុះជាង២០០គីឡូក្រាម ចូលក្នុងបឹងប្រាក់ ដេីម្បី​អបអរសាទរ​បុណ្យរុក្ខទិវា ៩កក្កដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បាន​ថ្លែងថា បុណ្យរុក្ខទិវា៩កក្កដា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយជាតិ ដាំព្រៃឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវដោយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

អភិបាលខេត្ត បានចាត់ទុកការស្រឡាញ់ព្រៃឈើ ការចូលរួមដាំដុះនិងបង្កើតបានព្រៃឈើស្រស់បំព្រងគឺជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំនឹងផ្នែកបរិស្ថាន មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី ពិសេសវាក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់បម្រើឲ្យវិស័យកសិកម្មទៀតផង។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា បឹងប្រាក់នេះ ពិតជាមានសារសំខាន់ណាស់ ដែលត្រូវធ្វើការអភិរក្ស សម្រាប់បង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ក្នុងខេត្តត្បូងឃ្មុំ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នា ថែរក្សាការពារតំបន់ដល់ស្រស់ត្រកាលមួយនេះ អោយក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញ់ទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្ត និងមកសិក្សាពីតំបន់ប្រវត្តិសាស្ត្រនាសម័យ ហ្លួងព្រះស្ដេចកន។

លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវសហការគ្នា ក្នុងចុះកំណត់យកចំណីបឹងជុំវិញតំបន់ប្រវត្តិសាស្រ្ត និងកំណត់និងបោះបង្គោលព្រុំបឹងប្រាក់ ឲ្យបានច្បាស់លាស់ សម្រាប់ធ្វើការអភិរក្ស និងត្រូវទប់ស្កាត់ការទន្ទ្រាន់កាន់កាប់ដោយខុសច្បាប់​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២២

ខេត្តកំពង់ធំ៖លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលបង់ថ្លៃផាកពិន័យ ជូនមន្ដ្រីនគរបាលចរាចរណ៍នៅស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយមន្ដ្រីនគរបាល ឃាត់រថយន្ដរបស់លោក ដែលបើកបរលើសល្បឿនកំណត់ ពេលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៦ ក្នុងគោលបំណងទៅខេត្តសៀមរាប។

តាមរយៈរូបភាពដែលត្រូវបានគេចែកចាយ នៅលើបណ្ដាញសង្គម Facebook បានបង្ហាញពីរូប លោក ហ៊ុន ម៉ានី កំពុងប្រគល់ថវិកា ជូនមន្ដ្រីនគរបាលចរាចរណ៍ ក្រោយពីទទួលបានបង្កាន់ដៃផាកពិន័យ ពាក់ព័ន្ធការបើកបរល្មើសច្បាប់ នៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

នគរបាល ដែលផាកពិន័យរថយន្ដល្មើសច្បាប់ ដែលមានលោក ហ៊ុន ម៉ានី នៅក្នុងនោះ គឺជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ស្រាប់តែពេលកំពុងបំពេញការងារបាញ់ល្បឿនរថយន្ដនោះ ក៏ប៉ះរថយន្ដរបស់លោក ហ៊ុន ម៉ានី តែម្ដង ប៉ុន្ដែពេលឃាត់រថយន្ដនោះ លោកក៏ចុះពីលើរថយន្ដដើម្បីទទួលខុសត្រូវ នូវអ្វីដែលបានប្រព្រឹត្តខុស គឺល្មើសច្បាប់ចរាចរណ៍ និងបានបង់ប្រាក់ផាកពិន័យ តាមចំនួនកំណត់ក្នុងច្បាប់។

មន្ដ្រីនគរបាលនៅគោលដៅនោះ ក៏បានបញ្ជាក់ដែរថា ក្រៅពីបង់ប្រាក់ផាកពិន័យហើយនោះ លោក ហ៊ុន ម៉ានី បានឧបត្ថម្ភថវិកា មួយចំនួន ជាការលើកទឹកចិត្ត ដល់មន្ដ្រីនគរបាលដែលកំពុងអនុវត្តច្បាប់នៅតាមដងផ្លូវផងដែរ។

គួរជម្រាបថា នេះជាកាយវិការមួយបង្ហាញពីភាពជាគំរូមួយ ក្នុងនាមជាប្រជាពលរដ្ឋ ដែលត្រូវគោរពច្បាប់ ហើយក្នុងករណីខ្លួនល្មើសច្បាប់ គឺត្រូវតែទទួលខុសត្រូវ។ នេះក៏មិនមែនជាលើកទី១នោះដែរ ដែលលោក ហ៊ុន ម៉ានី បានបង់ប្រាក់ផាកពិន័យជូនមន្ដ្រីនគរបាលចរាចរណ៍ក្រោយបើកបរល្មើសច្បាប់ កន្លងទៅលោកក៏ធ្លាប់ត្រូវនគរបាលផាកពិន័យរួចហើយផងដែរ រឿងបើកបរលើសល្បឿនកំណត់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានអំពាវនាវ​ដល់​ ព្រះមន្ត្រីសង្ឈ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះ​ស្ថាន​​សិក្សា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំកូនឈើឲ្យបានច្រើន​បន្ថែម​ទៀត​ ពីមួយឆ្នាំទៅមួយឆ្នាំ ពោល​គឺ​ត្រូវដាំពូជឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើង នៅលើ​​ដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗ ឲ្យបានច្រើន​ផងដែរ​។ ​

អំពាវនាវបែបនេះ ក្នុងឱកាស​ប្រារព្ធ​ពិធី​រុក្ខទិវា ៩ កក្កដា​ នៅថ្ងៃទី​៧​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ។

លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវ ដល់អង្គការជាតិ-អន្តរ​​ជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ ឲ្យបន្តកិច្ចសហប្រតិ​​បត្តិ​​​​ការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើ ឲ្យបានជាអតិបរមា ពីព្រោះថាដើមឈើ ដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍។ ចំពោះ​ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍​ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគី ទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន។ នៅតាមវត្តអារាម សាលារៀន សួនច្បារ មានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លា ប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្តថែមទៀតផង។

បើតាម លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការប្រារព្ធពិធី រុក្ខទិវាថ្ងៃនេះ គឺបានកំណត់យកទីតាំង នៅក្នុងបរិវេណ វត្តបភាវត្យារាមគគរ ស្ថិត​ក្នុង​ឃុំគគរ ស្រុកកំពង់សៀម ដែលបានជ្រើសរើសយកប្រភេទឈើល្អៗមានតម្លៃ សម្រាប់​ធ្វើការ​ដាំដុះ សរុបចំនួន ១.៣០០ដើម ក្នុងនោះជាប្រភេទ កូនក្រញូង បេង ធ្នង់ ឈើទាល និងកូនក្ងោក។ ក្រៅពីនោះ ក៏មានកូនឈើសម្រាប់ចែកចាយ ទៅដល់មន្ទីរ អង្គភាព សាលារៀន ប្រជាពលរដ្ឋ​ ចំនួន ១.០០០ដើម ដើម្បី យកទៅដាំដុះ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២២

ភ្នំពេញ៖ឯកឧត្តម សាលើមសៃ បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ជូនដល់សម្ដេចតេជោ ហើយបានសម្ដែងការអបអរសាទរ ជូនដល់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ លទ្ធផលនៃការបោះឆ្នោត គឺឆ្លុះបញ្ចាំងនូវជំនឿចិត្តរបស់ប្រជាជនលើការដឹកនាំនៅនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ។

ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដែងនូវការសាទរអូយ៉ាងដូច្នេះ ក្នុងឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចតេជោ ហ៊ុន សែន
នៅវិមានសន្តិភាព នៅថ្ងៃព្រហស្បតិ៍​ នេះ។

ឯកឧត្តម សាលើមសៃ ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលដឹកនាំអាស៊ាន ទទួលបានជោគជ័យ ហើយ ឯកឧត្តម សាលើមសៃ បានបន្តថា ប្រទេសឡាវ ប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាលើមសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយដល់ប្រទេសឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងទាំងវិស័យដទៃទៀត។ ឯកឧត្តម ក៏បានគោរពសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ធ្វើយ៉ាងណាឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងមុនពេលប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តម សាលើមសៃ ដែលបាននាំជូនសម្ដេចតេជោនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់ឯកឧត្តម សាលើមសៃ ចំពោះការសម្ដែងនូវការអបអរសាទរពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសក្នុងការស្វែងរកដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ យើងគប្បីណារួមគ្នា វាយតម្លៃ និងដាក់ចេញនូវនយោបាយដែលជួយគ្នាទៅវិញទៅមក និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ ប្រទេសទាំងពីរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page236 Page237 Page238 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×