ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់ សម្ដេចហ៊ុន សែន បានប្រកាសគាំទ្រចំពោះការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាការពារធនធាន ព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅនិងរៀបចំអោយដាំដើមឈើឡើងវិញ។
ការប្រកាសគាំទ្រ របស់លោកដូង តារា ក្រោយពី សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យរក្សាការពារនិងអភិរក្សព្រៃឈើនៅភ្នំតាម់ៅ បន្ទាប់ពីមានការឈូសឆាយបំផ្លាញ។
លោកដួង តារា បានសរសេរនៅគណីហ្វេសប៊ុករបស់លោកថា៖ ខ្ញុំបាទសូមគោរពអរគុណ និងគាំទ្រទាំងស្រុងប្រកបដោយមោទនភាពក្រៃលែងចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការរក្សាការពារធនធានព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ់និងរៀបចំអោយដាំដើមឈើឡើងវិញដើម្បីជាប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រទេសជាតិទាំងមូល។
ជាមួយគ្នានេះដែរ លោក ដួង តារា ក៏បានអរគុណបងប្អូនជនរួមមតិចំពោះការចូលរួមថែរក្សាការពារធនធានធម្មជាតិជាមួយសម្តេចប្រមុខដឹកនាំយើងទាំងអស់គ្នា។ អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព។
ចំណែក លោក ឡេង ណាវ៉ាត្រា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនក៏បានបង្ហោះសារដែរថា៖ សូមអោយរាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅ ទាំងអស់ ហើយសុំអោយបងប្អូនដែលស្រលាញ់កូនឈើមកដាំកូនឈើជាមួយខ្ញុំ។
សូមរំលឹកថានៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋខ្មែរបានរិះគន់ លោក ឡេង ណាវ៉ាត្រា បន្ទាប់ពីឃើញព័ត៌មានការឈូសឆាយដីព្រៃឈើនៅតំបន់ភ្នំតាម៉ៅ ពាក់ព័ន្ធជាមួយលោក ឡេង ណាវ៉ាត្រា។
ជុំវិញករណីនេះ សម្ដេច ហ៊ុន សែន បានបង្ហោះសារថា៖បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕SRP



ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងករណីដែលផ្សព្វផ្សាយអំពី បុគ្គលម្នាក់ជិះរថយន្តដេញតាមកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ ហើយទាញអាវមកពាក់ ដែលជាឯកសណ្ឋានកងរាជអាវុធហត្ថនោះជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំទទួលបានព័ត៌មាននេះរួចហើយ និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកការពិត។
ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា«ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ ! »ផ្នត់គំនិតនេះ ល្មមដូរហើយ។ តាមរយៈគណីហ្វេសប៊ុករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសរសេរថា៖ ចង់និយាយរឿងមួយ ! នៅថ្ងៃ ៣ សីហា ២០២២ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីចេញពីប្រជុំហើយ ខ្ញុំបានដើរមើលពីព័រណ៌ផលិតផលខ្មែរ ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំនៅក្នុងសណ្ឋាគារ សុខាជ្រោយចង្វា។
លោក ខៀវ កាញារីទ្ធ បន្តថា៖ ខ្ញុំឃើញមានផលិតផលខ្មែរច្រើនណាស់ ដែលដាក់តាំងបង្ហាញ ហើយ មួយចំនួនធំមាននៅតាមខេត្តទៅទៀត។ ប៉ុន្តែខ្ញុំបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន។ «ផ្នត់គំនិតនេះ ល្មមដូរហើយ» ។ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ !៕SRP