ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ម្នាក់ជាឃាតកៈនិងម្នាក់ស្លាប់

ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ម្នាក់ជាឃាតកៈនិងម្នាក់ស្លាប់
0

ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ម្នាក់ជាឃាតកៈនិងម្នាក់ស្លាប់

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦វេលាម៉ោ២០និង៣០នាទី នៅលើផ្លូវលំ ភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីឃាតតម្មដោយគិតជាមុន បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ប្រើកាំបិតផ្កាក់។

ជនរងគ្រោះឈ្មោះពៅ ឃន ភេទស្រីអាយុ៥៦ឆ្នាំ លំនៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង។

ករណីនេះតាមការបំភ្លឺពីឈ្មោះសឿន ខុម ភេទប្រុសអាយុ៥៤ ឆ្នាំ(ជាប្តី) បានឲ្យដឹងថា៖ មុនពេលកើតហេតុ រូបខ្លួនបានចូលងូតទឹក នៅក្រោយផ្ទះ ឯប្រពន្ធអង្គុយលើគ្រែក្រោមផ្ទះមើលទូរស័ព្ទ បន្តិចក្រោយមកបានឮសម្លេងប្រពន្ធស្រែកអូយៗ ខ្ញុំបើកបន្ទប់ទឹកចេញមកបើល ឃើញជនសង្ស័យម្នាក់ភេទប្រុស ស្លៀកខោខូវប៊ូយ ពាក់អាវក្រណាត់ដៃវែង ពណ៌រាងក្រហម កាន់កាំបិតផ្គាក់ដេញកាប់ប្រពន្ធខ្ញុំ រូបខ្ញុំបានចេញទៅជួយ ហើយប្រពន្ធបានរត់ទៅផ្ទះកូនស្រី ជាប់ខាងជើងគ្នាឲ្យជួយតែផ្ទះជាប់សោរបងខាងក្នុង ពេលនោះខ្ញុំចាប់ដៃជនសង្ស័យ តែវាគ្រវាស់របូតដៃវិញ ហើយវាបានដេញកាប់ប្រពន្ធខ្ញុំ ដល់ផ្លូវលំមុខផ្ទះជាច្រើនកាំបិត បណ្តាលឲស្លាប់ផ្កាប់មុខលើដី តែម្តងបន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនបាត់។

តាមការពិនិត្យសាកសព មានស្លាកស្នាម:កាប់ចិញ្ច្រាំលើ ក ក្បាល លើដៃទាំងសងខាង និងដាច់កដៃងខាងស្តាំ។ សន្និដ្ឋាន: ជាករណីគំនុំ។

សមត្ថកិច្ចបានបន្តថានៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣និង៣០នាទី អនុវត្តតាមបញ្ជាដឹកនាំ ឯកឧត្តមប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នគរបាលខេត្តកំពង់ស្ពឹ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ុន សុភ័ក្រ ហៅឈីង ភេទប្រុសអាយុ២៨ឆ្នាំលំនៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ: បើក
បររថយន្ត។

ករណីនេះ សមត្ថកិច្ចបាននាំទៅដកហូតវត្ថុតាង: កាំបិតផ្គាក់១ អាវ ១ខោ ១(ជាវត្ថុតាងធ្វើកម្មភាព)។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតផ្គាក់ សម្លាប់ជបរងគ្រោះដោយចោទប្រកាន់ថាចេះអំពើអាបធ្មប់៕SRP