បែកថ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបជួយទាន់ កុំអី!

បែកថ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបជួយទាន់ កុំអី!
0

បែកថ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបជួយទាន់ កុំអី!

ខេត្តសៀមរាប៖ជនជាតិបរទេសម្នាក់បែកថ្នាំកាប់បំផ្លាញទ្រព្យសម្បត្តិក្នុង(ខុនដូរ) ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបជួយអន្តរាគមន៍ទាន់ពេលវេលា។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង ដៃកាន់កំបិត និង បំផ្លាញសម្ភារៈក្នុងបន្ទប់ ខុនដូ ស្ថិតនៅជាន់ទី៣ ក្នុងភូមិ វត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងនិង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំនេះ។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានបន្តថា ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនបុរសបរទេសខាងលើ ដោយបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យមានឈ្មោះ DILLON MICHEL ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ធ្វើតេស្តទឹកមូត្ររកឃើញជាប់សារធាតុញៀន ដែលអាចសន្និដ្ឋានបានថា បុរសរូបនេះ បានប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើឲ្យបាត់បង់ស្មារតី (បែកថ្នាំ)៕SRP