Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចរដ្ឋបាលព្រៃ ឈើនៅថ្ងៃទី២៨ខែមេសា ព្រឹកមិញនេះ បានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះឆែកនិងពិនិត្យទីតាំងស្តុកឈើមួយកន្លែងក្រោយសង្ស័យថា មានលើសច្បាប់(PC)។

ទីតាំងដេប៉ូលក់ឈើដែលត្រូវបានសមត្ថកិច្ចចុះឆែកនេះ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានម្ចាស់ឈ្មោះស៊ុម សុភាព ភេទស្រី។

ឆ្លងកាត់ការវាស់វែងនិងពិនិត្យផ្ទៀងផ្ទាត់ជាច្រើនម៉ោង សមត្ថកិច្ចបានរកឃើញឈើនៅក្នុងដេប៉ូមានចំនួន៦០.៣៥៩ម៉ែត្រគូប។

នាយសង្កាត់រដ្ឋបាលបាគង លោកយឹម ស៊ីវន  បានអោយដឹងថា ឈើនៅក្នុងដេប៉ូដែលឆែកឆេមានចំនួន៦០.៣៥៩ម៉ែត្រគូប។ ប៉ុន្តែដេប៉ូខាងលើបានទិញឈើចូលស្របច្បាប់សរុប១១០.១៦៤ម៉ែត្រគូប មានន័យថា មិនមានករស្តុកឈើលើសច្បាប់នោះឡើយ។
លោកបន្តថា ឈើទាំងនេះក្រុមហ៊ុនមួយដេញថ្លៃបាន ហើយលក់បន្តអោយតាមបណ្តដេប៉ូយកចែកចាយបន្ត នោះជាប្រភេទឈើស្របច្បាប់។ អីចឹងទេ ទីតាំងខាងលើ គឺជាដេប៉ូមានច្បាប់ ពុំមែនជាឃ្លាំងស្តុកឈើអត់ច្បាប់ ដូចការផ្សព្វផ្សាយនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២១

ខេត្តកំពង់ចាម​៖ក្នុង​កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១​ នៅថ្ងៃ​ទី​២៨​ ខែមេសា​ នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បាន​​ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើ​ឲ្យ​វិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ត្រីមាស ដើមឆ្នាំ២០២១នេះ ទោះបីជាត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាពរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសការផ្តល់ជំនួយសង្រ្គោះ ក៏ដូចជា​ការផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា “។

ថ្លែងក្នុង​កិច្ចប្រជុំ​នេះដែរ លោក អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​ពង្រឹងភាពជាម្ចាស់ការរបស់សាខា-អនុសាខាក្រុង-ស្រុក ក្នុងការត្រៀមបង្ការ ការឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ឲ្យ​មានតម្លាភាព និងគណនេយ្យភាពផងដែរ។​

លោកក៏បាន​ជំរុញ​ដល់​អ្នក​ពាក់ព័ន្ធ​ ត្រូវយកចិត្តទុកដាក់ បន្តសហការ​ ក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តផ្សព្វផ្សាយ​នូវវិធានការ ” ៣ការពារ ៣កុំ និង២ចូលរួម ” របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការ ការណែនាំនានា របស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូរ៉ូណាបម្លែងថ្មី និងរួមគ្នាបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា​ ។

ជាមួយ​គ្នានោះ​ លោក អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ- វិស័យឯកជន សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ក៏ដូចជា ត្រៀមឆ្លើយតប ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលជួបការលំបាកក្នុងជីវភាពប្តចាំថ្ងៃ ក្នុងទូទាំងខេត្តកំពង់ចាម​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២១

ភ្នំពេញ៖ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែននិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោកដួង តារា បានបង្ហោះសារគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការផ្តល់អាទិភាពចាក់វ៉ាក់សាំង ជូនបងប្អូននៅក្នុងតំបន់ក្រហម បើទោះបីបងប្អូនមកពីណាក៏ដោយ។

ក្នុងសាររបស់លោកដួង តារា បានបង្ហាញថា
«សុខភាពសម្តេចតេជោកម្ពុជា»។

លោកដួង តារា បានបរិយាយថាខ្ញុំផ្ទាល់ក៏បានស្តាប់សារសំឡេងសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលថ្មីៗនេះ ដែលខ្លឹមសារសំខាន់បំផុតនោះគឺផ្តល់ឱកាសអោយកងទ័ពជំនាញពេទ្យបានចូលរួមជួយចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង “តំបន់ក្រហម” ដែលជា “តំបន់បិទខ្ទប់“ អោយបានឆាប់បំផុត ដើម្បីកុំអោយបងប្អូនមានការភ័យព្រួយខ្លាំង។ ខ្ញុំសូមចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការផ្តល់អាទិភាពចាក់វ៉ាក់សាំងជូនបងប្អូននៅក្នុងតំបន់ក្រហម បើទោះបីបងប្អូនមកពីណាក៏ដោយ។

ក្នុងសារសំឡេងនោះ បើយើងស្តាប់ទៅគឺអាចឮសំឡេងដកដង្ហើម ដែលពេលនោះសម្តេចកំពុងហាត់កីឡា។ ច្បាស់ណាស់បើយើងកំពុងហាត់កីឡា ហាត់ផង និយាយផងគឺសំឡេងឮបែបហ្នឹងហើយ។ ប៉ុន្តែមានជនខិលខូចមួយចំនួនបានប្រឌិតទៅជារឿងផ្សេង ព្រោះជាជំនាញពួកជនអាក្រក់ទាំងនោះ។

ក្នុងនាមខ្ញុំជាជំនួយការផ្ទាល់ សម្តេចតេជោ ខ្ញុំសូមជម្រាបជូនបងប្អូនជ្រាបថា ក្នុងពេលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺសម្តេចលោកហត់នឿយខ្លាំងណាស់ក្នុងការគិតគូរដោះស្រាយបញ្ហាគ្រប់យ៉ាងដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។ ជាការពិតក្នុងមួយថ្ងៃៗគឺយើងបានសម្រាកច្រើនជាងលោកទៅទៀត។ ប៉ុន្តែទោះបែបនេះក្តីសុខភាពលោកនៅតែល្អរឹងមាំជានិច្ច ហើយក្នុងពេលអញ្ជើញធ្វើដំណើរទៅក្រៅប្រទេស សម្តេចតេជោលោកពាក់ម៉ាសផងនិងពាក់ស្រោមដៃផង គឺលោកប្រយ័ត្នប្រយែងសុខភាពខ្លាំងបំផុត។

ក្នុងពេលអញ្ជើញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៣ មេសា កន្លងទៅនេះ គឺខ្ញុំបានឃើញសម្តេចលោកមានសុខភាពល្អរឹងមាំដដែលទាំងក្នុងពេលអញ្ជើញឡើងជណ្តើរយន្តហោះជាមួយដំណើរដ៏ស្វាហាប់ ហើយពេលនោះខ្ញុំក៏បានថតរូបសម្តេចមួយចំនួនផងដែរ។

ក្នុងពេលអញ្ជើញធ្វើដំណើរអស់រយៈពេល៣ម៉ោងនៅលើយន្តហោះទៅកាន់ឥណ្ឌូនេស៊ី និងក្នុងពេលប្រជុំពេញមួយថ្ងៃនៅថ្ងៃទី ២៤ មេសា សម្តេចតេជោមិនសម្រាកនៅទីនោះ ហើយបានអញ្ជើញដឹកនាំគណៈប្រតិភូវិលត្រឡប់មកកម្ពុជាទាំងយប់ដែលមកដល់ជិតម៉ោង១០យប់ ក៏សុខភាពលោកនៅតែរឹងមាំល្អដដែល។

ចំពោះខ្ញុំ សម្តេចតេជោពិតជាមានកម្លាំងពិសេសទាំងថាមពលសំឡេងនិងថាមពលរាងកាយ។ រីឯរូបខ្ញុំវិញអាយុនៅក្មេងផងក៏មានអារម្មណ៍ថាហត់អស់កម្លាំង ហើយខ្ញុំតែងលួចសរសើរក្នុងចិត្តគ្រប់ពេល ជាពិសេសក្នុងពេលអញ្ជើញទៅប្រជុំនៅបរទេសគឺសម្តេចលោកមានកម្លាំងថាមពលខ្លាំង ទោះបីការប្រជុំនោះមិនបានសម្រាកក៏ដោយ! ពេលខ្លះសូម្បីតែរូបខ្ញុំក៏មិនអាចទៅរួចដែរ។

កម្ពុជាមានសំណាងខ្លាំងណាស់ ដែលយើងមានមេដឹកនាំមានសុខភាពល្អរឹងមាំដូច សម្តេចតេជោ ហ៊ុន សែន ដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពឈ្លាសវៃម៉ឺងម៉ាត់ហ្មត់ចត់ដែលគិតផលប្រយោជន៍អាយុជីវិតប្រជាពលរដ្ឋជាធំសំខាន់បំផុត។

យើងខ្ញុំជាពលរដ្ឋស្រឡាញ់សន្តិភាព សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតមានសុខភាពល្អបរិបូរណ៍រឹងមាំជានិច្ច!យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២១

ខេត្តសៀមរាប៖អគ្គិសនីខេត្តសៀមរាប បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ដល់នគរបាលក្រុងសៀមរាបនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក ព្រមទាំងប្រជាការពារ ដើម្បីជាការលើកទឹកចិត្ត ដែលបង្ក្រាបករណីលួចកាត់ខ្សែភ្លើង។

ការប្រគល់ថវិកានៅថ្ងៃទី២៨ ខែមេសាព្រឹកមិញនេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ដោយមានការចូលរួមពីលោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការខេត្តសៀមរាប។

លោក ភឹង ចិន្តារ៉េត បានមានប្រសាសន៍ថា ជំនួសមុខឲ្យលោកមទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកសូមថ្លែងអំណរគុណចំពោះអាជ្ញាធរអគ្គិសនីខេត្តសៀមរាប ដែលតែងតែផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចដែលបង្ក្រាបបានករណីលួចកាត់ខ្សែភ្លើង ជាបន្តបន្ទាប់កន្លមក។

លោកបន្តថា ថវិកាទាំងនោះលោកបានផ្តល់ទៅឲ្យកម្លាំងនគរបាលក្រុងសៀមរាបចំនួន៥០ម៉ឺនរៀល,កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើកចំនួន១លានរៀលនិងកម្លាំងប្រជាការពារភូមិចំនួន៥០ ម៉ឺនរៀល។

លោកក៏បានជំរុញឲ្យសមត្ថកិច្ចបង្ក្រាបបទល្មើសក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព។ជាមួយគ្នានេះលោកក៏បានកោតសរសើរដល់នគរបាលប៉ុស្តិ៍សាលាកំរើក និងនគរបាលក្រុងសៀមរាប ដែលបានបង្ក្រាបបទល្មើសលួចខ្សែភ្លើងនេះបានទាន់ពេលវេលា។ ដោយឡែកអាជ្ញាធរអគ្គិសនីខេត្តសៀមរាប ក៏បានថ្លែងអំណរគុណដល់កម្លាំងនគរបាលខេត្តសៀមរាប ដែលបានបង្ក្រាបបទល្មើសករណីលួចកាត់ខ្សែភ្លើងទទួលបានជោគជ័យផងដែរ។

សុំបញ្ជាក់ថាកាលពីយប់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើកក្រុងសៀមរាប មានករណីចោរលួច កាត់ខ្សែភ្លើង ក្នុងផ្ទះរបស់មន្ត្រីអគ្គិសនីសៀមរាប ម្នាក់។ ក្រោយមានហេតុការណ៍បែបនេះនៅថ្ងៃទី២៧ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស៣នាក់និងបញ្ជូនទៅតុលាការផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស៣នាក់ករណីលួចកាត់ខ្សែភ្លើងរបស់មន្ត្រីអគ្គិសនីសៀមរាប។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ ក្នុងបន្ទប់ជួល ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែមេសានេះថា មនុស្សទាំង៣នាក់ ត្រូវបានឃាត់ខ្លួនដោយនគរបាលក្រុងសៀមរាប  ,ប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក និងប្រជាការពារ។

ការលួចកាត់ខ្សែភ្លើងនេះ បានធ្វើសកម្មភាពកាលពីនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទីយប់  ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប  របស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនីខេត្តសៀមរាប។

ជនសង្ស័យ៖១ឈ្មោះ សេង ជល់ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

២.ឈ្មោះ ពេទ្យ ឆដា ភេទស្រី អាយុ ១៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

៣.ឈ្មោះ ពេស បូរី ហៅ ផល ភេទប្រុស អាយុ២១ ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាង៖-ស្ពាន់ខ្សែភ្លើងចំនួន០៨ កំណាត់ -សំបកខ្សែភ្លើងចំនួន០៦ ដុំ-កាំបិតចិតបន្លែចំនួន១២ដើម  -កាំបិតប៉័ងតោចំនួន ០៣ -ដាវកែច្នៃចំនួន ០៣ ដើម -កាំបិតព្រាចំនួន០២ដើម -ញញួរចំនួន ០២ ដើម-កន្ត្រៃចំនួន ០៣ ហើយក្នុងនោះជនសង្ស័យទាំង ០៣ តេស្តសារធាតុញៀន វិជ្ជមាន។
បច្ចុប្បន្នបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២១

ខេត្តសៀមរាប៖លោកស្រេង ប្រណី បានធ្វើការបក ស្រាយថា ការស៊ែអត្ថបទ បង្ហោះកាលពីល្ងាចថ្ងៃទី ២៦ខែមេសា ឆ្នាំ២០២១ លើផេក (Post News- សៀមរាបប៉ុស្ដិ៍) ជាព័ត៌មានចាស់ច្រើនឆ្នាំមកហើយ ដូច្នេះលោកសូមឲ្យគេហទំព័រសៀមរាបប៉ុស្ដិ៍ ចុះបកស្រាយកែតម្រូវឡើងវិញ។

អង្គភាពសៀមរាបប៉ុស្ដិ៍ សូមធ្វើការកែតម្រូវមកវិញថា ការស៊ែព័ត៌មាន ខាងលើនោះ ពិតជាព័ត៌មានចាស់ ដែលបានចុះផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២០ ពិតប្រាកដមែន។ ដូច្នេះសូមមហាជន កុំមានការយល់ច្រឡំពោះព័ត៌មានដែលបានស៊ែឡើងវិញកាលពីល្ងាចថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១។

លោកស្រេង ប្រណី ក៏បានផ្តល់ព័ត៌មានបន្ថែមថា ចំពោះព័ត៌មានដែលបានផ្សាយតៗគ្នាកន្លងមក ថារូប លោកតែងតែបើករថយន្តប្រដេញស្ទាក់រថយន្តដឹកបទល្មើសព្រៃឈើ ក៏ពុំមែនជាការពិតនោះដែរ។ រូបលោកជាតំណាងលោកស្រីតាំង សុខនី ម្ចាស់ទីតាំងសន្និធិផលអនុផលព្រៃឈើ(ច្រកចេញចូលតែ១)ប្រចាំខេត្ត សៀមរាប ក្នុងភូមិរលួសឃុំរលួស ស្រុកប្រាសាទ បាគង។ ក្នុងករណីនេះ រូបលោកមានសិទ្ធិក្នុងការឃ្លាមើលការដឹកជញ្ជូនបទល្មើសព្រៃឈើពីគ្រប់បណ្តាខេត្ត ចូលមកកាន់ខេត្តសៀមរាប។ ដូច្នេះ ការផ្សាយព័ត៌មានថា រូបលោកបើកឡានស្ទាក់ចាប់ឡានដឹងឈើនោះ មិនមែនជាការពិតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។

នេះបើតាមសាររបស់សម្ដេច ហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រផេកហ្វេសប៊ុក នាព្រឹកនេះ។
ក្នុងសាររបស់សម្ដេចបានបង្ហាញថា៖ ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។
មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសំឡេង របស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជំងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។

សម្ដេចបានបញ្ជាក់ថា សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការ
ធម្មតាមិនមានអ្វីរាំងស្ទះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលាស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បានសរសេរអត្ថបទមួយក្រោមចំណងជើងថា«មេរៀនពីសង្គមមានហេតុផល 7 យ៉ាងដែលសង្គមបានបង្រៀន នៅពេលដែលយើង គិតពិចារណា»។

លោក សឿន តុលា បានសរសេរថា៖
1- រក្សានៅតម្លៃខ្លួនឯង មានផែនការ ការងារ ហើយធ្វើជាប្រចាំ នៅពេលដែលយើងជួប មនុស្សក្នុងសង្គម កុំតវ៉ាជាមួយមនុស្ស ដែលមានគំនិត និងទស្សនៈ ព្រមទាំងជំនឿ ផ្សេងពីយើង ប្រសិនបើយើង ចំណាយពេល ពន្យល់ រឿងរៀបរាប់ប្រាប់ពីមូលហេតុ យើងបានត្រឹមតែធ្វើអោយអ្នកខាតពេលវេលា ហើយតម្លៃរបស់យើង នឹង ធ្លាក់ចុះ ក្នុងគ្រាដែលយើងកំពុងរៀបរាប់ ពីព្រោះ មនុស្ស ចង់ដឹង ចង់ឮ តែអ្វី ដែល គេចង់តែប៉ុណ្ណោះ។
” សូមកុំចំណាយពេល ពន្យល់និង យកខុស យកត្រូវ ជាមួយ មនុស្ស នៅក្នុងសង្គម មនុស្សឆ្លាត មនុស្សវាងវៃ តែងតែ រីករាយ ជាមួយ សំណួរតែប៉ុណ្ណោះ គឺវាគ្រប់គ្រាន់ សម្រាប់ស្ថានការណ៍នោះ”

2- ហ៊ានអាកាត់ការចំណាយ
ការរៀបចំខ្លួន ឲ្យបានសមរម្យ ឬការចំណាយផ្សេងៗ ក្នុងបុព្វហេតុ ចូលរួមសង្គម ឲ្យបានល្មម គឺគ្រប់គ្រាន់ ពីព្រោះ
ការចំណាយ ឲ្យសង្គមសរសើរ ឬកោតក្រែង គឺ ” ថ្លៃខ្លាំងណាស់ ” មួយជីវិតយើង ក៏មិនអាច បង់ថ្លៃគ្រប់ដែរ ។
ការចាត់ចែងប្រាក់ ទិញសម្ភារៈ ថ្លៃដាច់គេ ឲ្យលើសគេ មិនមានអារម្មណ៍ល្អ ដូចការចាត់ចែងប្រាក់ ជួយក្មេងកំព្រា ចាស់ជារា ឬបុគ្គលដែលគេត្រូវការជួយឡើយ ។
3- លុបបំបាត់ ការប្រៀបធៀប ខ្លួនឯង:
ប្រសិនបើមានការគិត ការប្រៀបធៀប ខ្លួនឯង ជាមួយនឹងសង្គម សង្គមមិនបានផ្ដល់កម្លាំងចិត្តឱ្យយើងទេ ហើយសង្គម និងជាន់អ្នកឱ្យឈឺចាប់ខ្លាំងឡើង
” គ្រប់ពេលដែលអ្នកប្រៀបធៀប ខ្លួនអ្នកជាមួយអ្នកដទៃ អ្នកតែងតែបាត់បង់ ទេពកុសលផ្ទាល់ខ្លួន ដើម្បីជួយជីវិតអ្នក និងសង្គម” សូមលុបបំបាត់ចោល ពាក្យថា :
គេឆ្លាតជាងយើង
គេមានបក្សពួក
គេមានអ្នកនោះ ឬអ្នកនេះជួយ
” អ្វីទាំងអស់ គឺផ្ដើមពីយើង មិនមែនពីអ្នកដទៃទេ” អ្នកដទៃ ចេះជាប់មមាញឹក នជាមួយការងារ និងការទទួលខុសត្រូវជីវិតពួកគេ គេមិនអាចល្ងង់ លោតផ្លោះ ទៅជួយគិត ដល់អ្នកដទៃបានទេ។
ប៉ុន្តែ ត្រូវចងចាំថា: មនុស្សជោគជ័យ គេជួយ តែមនុស្សណា ដែលអាចមើលឃើញថា ” មនុស្សនោះនឹងជោគជ័យ ឬ
មនុស្សនោះ មានកំណើត ” ឬនៅក្នុងសាសនាព្រះពុទ្ធ ” ព្រះអង្គមានពុទ្ធដីកាថា : អ្នកដែលមានឧបនិស្ស័យ” ។

4- គោរព ឱ្យតម្លៃ អ្នកដទៃ ឲ្យដូចជាយើង គោរព និងឱ្យតម្លៃ ដល់ខ្លួនឯង។
5- ចេះស្ដាប់ ចេះស្វែងយល់ អំពីអ្នកដទៃ
” ប្រសិនបើយើង ជួបបញ្ហាលំបាកដូចគាត់ តើយើងគិតយ៉ាងណា….? ”
6- បើកចិត្តទូលាយ
មានចិត្តត្រេកអរ នៅពេលដែលអ្នកដទៃ បានលាភសក្ការៈ ឬក៏ជោគជ័យទៅលើអ្វីមួយ ពីព្រោះ នៅក្នុងសង្គម មានការប្រៀបធៀប មានការច្រណែន និង រឿងស្មុគស្មាញជាច្រើនក្នុងផ្លូវចិត្ត ។ តើហេតុអ្វី យើងឱ្យខ្លួនយើង ធ្លាក់ចូលក្នុងរឿងទាំងអស់នោះ?
7-រៀនពិចារណា
នៅពេលដែលនរណាម្នាក់ ដែលមានព័ត៌មាន បង្កើតទំនាក់ទំនង ជាមួយអ្នក យើងអាចសួរក្នុងចិត្តថា ” តើពួកគេចង់បានអ្វី? ” នៅក្នុងលោកនេះ គ្មានអ្វីដែលកើតឡើង ដោយ free នោះទេ យើងត្រូវគិតតម្លៃ យើងត្រូវគិតថ្លៃ ពីព្រោះ ជីវិតត្រូវការបែបនោះ ។

និពន្ធដោយលោក សឿន តុលា
ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ភ្នំពេញ៖លោក ជិន ប៊ុនធឿន និងក្រុមការងារ នៅរសៀលថ្ងៃទី ២៦ ខែ មេសា ម្សិលមិញ បាននាំយកទេយ្យវត្ថុរបស់ សម្ដេចហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលមានអង្ករ និងជាគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៅប្រគេនវត្តចំនួន ០៨ទៀតគម្រប់ ១៥០វត្តទូទាំងរាជធានីភ្នំពេញ។

លោក ជិន ប៊ុនធឿន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ សម្តេច ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញដោយសារជម្ងឺកូវីដ-១៩នាពេលនេះ។ ព្រោះក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លង រីករាល ដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ក្នុងនោះផងដែរព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនព្រះសង្ឃដូចពេលមុនបានដែរ ទើបសម្ដេចតេជោទាំងទ្វេលោកបានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានា។

វត្តដែលបានទទួលទេយ្យវត្ថុរបស់សម្តេច និងសម្តេចកិត្តនៅពេលនេះចំនួន ០៨វត្ត មានដូចជា៖
១-ឧណ្ណាឡោម(សម្តេចអគ្គទេព វង្ស)
២-វត្តបុទុម មានសម្តេច ២ព្រះអង្គ(សម្តេច នន្ទ ង៉ែត និងសម្តេច បូ គ្រី)
៣-ចំពុះក្អែក (សម្តេច អំ លឹមហេង)
៤-វត្តប្រាសាទ(ព្រះអង្គ សោម ស៊ីម)
៥-វត្តសំរោងអណ្តែត(សម្តេច រ័ត្ន សារឿន)
៦-វត្តលង្កា(សម្តេច សៅ ច័ន្ទថុល)
៧-វត្តមុនីប្រសិទ្ធិវង្ស(សម្តេច មួង រ៉ា)
៨-វត្តច័ន្ទបុរីវង្ស(សម្តេច ណយ ច្រឹក)

សម្រាប់ទេយ្យវត្ថុក្នុងវត្តនីមួយៗទទួលបានរួមមាន:
១-អង្ករចំនួន ០១តោន
២-ត្រីខចំនួន២កេសមាន ២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង
៣-មីចំនួន ២០កេសតូច
៤- ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥-ទឹកដោះគោខាប់ចំនួន ០២កេសធំ (ស្មើ ៩៦កំប៉ុង)
៦-កាហ្វេចំនួន ០៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)
៧-តែចំនួន ០២គីឡូក្រាម
៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន ០៥យួរ(ក្នុង ០១យួរមាន ០៦ ដប)
១១-ទឹកស៊ីអ៊ីវចំនួន ០៥យួរ (ក្នុង ០១យួរមាន ០៦ ដប)
១២-ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ និងលោកខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នៅរសៀល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារ​ និង​ថវិកា​ពី​សប្បុរសជន​ ដេីម្បីទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​។
ក្នុង​ឱកាសនេះដែរ​ លោក អ៊ុន ចាន់ដា បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​ សប្បុរសជន ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារ​ និង​ថវិកា​​ ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ និង​ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ ក៏ដូចជា​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ ពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ ដោយ​លោក​ ឈុន​ ស្រ៊ា​ និង​លោកស្រី​ អ៉ីម​ គង់​ ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា​សាខា​ខេត្តកំពង់ចាម​ បាន​ជួយ​ឧបត្ថម្ភ​​ អង្ករ​២តោន​ ទឹក​បរិសុទ្ធ​៥០កេស​ ម៉ាស​១ម៉ឺន​ម៉ាស​ អាល់កុល​៧កាន​ និង​មីម៉ាម៉ា​ ចំនួន​៥កេស​ធំ​ និង​ថវិកា​ចំនួន​១ពាន់​ដុល្លារ​អាមេរិក​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាលើកទី១ អំពីវិស័យទេសចរណ៍ខេត្តសៀមរាប បន្ទាប់ពីយើងបានអាកខានអស់រយ:ពេលយូរមកហើយ។

កិច្ចប្រជុំធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១នេះ។

លោកទៀ សីហា បានឲ្យដឹងថា ស្ថាប័នរដ្ឋ និងវិស័យឯកជន នឹងបន្តសហការគ្នាដើម្បីរៀបចំផ្ទះយើង ខេត្តសៀមរាបយើង អាចមានលទ្ធភាព ទទួលភ្ញៀវទេសចរណ៍ឡើងវិញ ក្នុងបរិបទកូវីដ-១៩ ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី (The New Normal)។

លោកបានបន្តថាយើងក៏បានរៀបចំ និងផែនការផ្តល់វ៉ាក់សាំងឲ្យបានដល់បងប្អូនប្រតិបត្តិករទេសចរ ក្នុងខេត្តសៀមរាប ដែលជាក្រុមគោលដៅបន្ទាប់ ក្នុងការផ្តល់សេវាកម្មក្នុងវិស័យទេសចរណ៍ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកក៏បាន សូមបងប្អូន ប្រជាពលរដ្ឋ បន្តការការពារ តាមការណែនាំ របស់ក្រសួងសុខាភិបាល កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ។

ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ខេត្តព្រះវិហា៖អយ្យការសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃ២៧ ខែមេសា ឆ្នាំ២០២១ នេះ បានផ្ដល់អំណោយជូនកុមារកំព្រាដែលកំពុងមានជីវភាពខ្វះខាត ស្ថិតនៅទីរួមខេត្តព្រះវិហារ នឹងចុះណែនាំដល់ក្មេងៗកុមារកំព្រាអោយចូលរួមក្នុងការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ ក្នុងមណ្ឌលកុមារកំព្រាផងដែរ។

សប្បុរសជនដែលមានរាយនាមដូចខាងក្រោម៖
១.លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ
២.លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងខេត្តព្រះវិហារ
៣.លោក ចក សម្បត្តិ ព្រះរាជអាជ្ញារងខេត្តព្រះវិហារ
៤.លោកស្រីមេធាវី សាយ ស្រីច័ន្ទ ប្រធានក្រុមមេធាវី អេជ អេន អេស (H.N.S)
៥.លោកស្រី ខូយ សុផល និង ស្វាមី
៦.លោកស្រី ឆេង មករា និង ស្វាមី
៧.លោក ចេង គឹមអូយ
៨.លោក លំ សេរីគុត
ព្រមទាំងសហការីជាច្រើនទៀត។

អំណោយរួមមានដូចជា៖
– អង្ករ
– ត្រីខ
-ទឹកស៊ីអ៉ីវ
-មី
-ស្ករស
-អំបិល
-សៀវភៅ
-ប៊ិច
-ទឹកសុទ្ធ។
ក្នុងនោះ ក៏មានថវិកា មួយចំនួនចែកជូនកុមារកំព្រាចំនួន៦៥ នាក់ និងអ្នកមើលថែរកុមារកំព្រា(ម៉ែដោះ)ចំនួន ៨នាក់សរុប៧៣នាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page410 Page411 Page412 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×