Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ខេត្តសៀមរាប៖រដ្ឋបាលឃុំ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៩ឃុំ ក្នុងស្រុកប្រាសាទបាគង​ ខេត្តសៀមរាប ដែលបានអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២០ កន្លងមកបានល្អ​ប្រសើរ​ ទទួលបាន ថវិកាជ័យលាភី ប័ណ្ណ និងលិខិតសរសើរ ពីថ្នាក់ដឹកនាំ។

ការប្រគល់ប័ណ្ណសរសើរនេះ នៅអធិ​ការដ្ឋាន​នគរបាល​ស្រុកប្រាសាទបាគង នាថ្ងៃទី៦ខែ​មេសា ឆ្នាំ២០២១ ព្រឹកមិញនេះ​ ក្រោមវត្តមាន លោក តូច​ សា​ក​ល​ ស្នងការរងនគរបាលខេត្តសៀមរាប និងលោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង។

លោកសូរ ប្លាតុង អភិបាលស្រុក បានបញ្ជាក់ថា៖សម្រាប់​ឆ្នាំ២០២០​កន្លងទៅ​នេះ សម្រាប់ឃុំ​ទាំង៩​ក្នុងស្រុកប្រាសាទបាគង​ មានឃុំចំនួន០៦ឃុំទទួលបានជ័យលាភីលេខ​០១ ក្នុងនោះមានឃុំបល្ល័ង្ក ឃុំកន្រ្ទាំង ឃុំកណ្តែក ឃុំមានជ័យ ឃុំរលួស និងឃុំត្រពាំងធំ និងទទួលបានជ័យលាភីលេខ២​ មានចំនួន០៣ឃុំ មានឃុំបាគង ឃុំអំពិល និងឃុំកំពង់ភ្លុក។

លោកបានបន្តថា៖លទ្ធផលខាងលើនេះ​ មិនមែនជារឿងចៃដន្យឡើយ​ បើសិនជាគ្រប់គ្នាគ្មានការប្ដេជ្ញា​ចិត្តរួមគ្នាប្រឹងប្រែងបំពេញភារកិច្ច​ ដើម្បីបុព្វហេតុរក្សាក្តីសុខជូនប្រជាពលរដ្ឋ បើទោះបីឆ្នាំ២០២០​កន្លងមក​ យើងមានភារកិច្ច​បន្ថែម​ នោះគឺភារកិច្ច​ផ្សពផ្សាយ​ និងបង្ការទប់ស្កាត់ កុំអោយមេរោគកូវីដ-១៩ឆ្លងចូលសហគមន៍យើង យ៉ាងណាក៏ដោយ។

លោកអភិបាលស្រុកក៏សូមអបអរសាទរ ចំពោះលទ្ធផល ដែលទទួលបានក្នុងថ្ងៃនេះ និងសូមបន្តអនុវត្តភារកិច្ចប្រចាំថ្ងៃយើង​ ឲ្យបានសកម្មជាងមុនបន្ថែមទៀត​ ដើម្បីរក្សាភូមិឃុំយើងឲ្យមានសុវត្ថិភាពល្អ ជូនបងប្អូនប្រជាពលរដ្ឋ​ នៅក្នុងមូលដ្ឋានយើង និងសូមរួមគ្នាបន្តអនុវត្តតាម​ ការណែនាំរបស់ ក្រសួង​សុខាភិបាល និងអនុវត្តវិធានការណ៍ ៣កុំ ៣ការពារ របស់​រាជរដ្ឋាភិ​បាល​ ជាប់ជានិច្ច​ ដើម្បីរក្សាសុវត្ថិភាពខ្លួនឯងនិងសហគមន៍ យើងពីមេរោគកូវីដ១៩ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ភ្នំពេញ៖សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​៦​ ខែមេសា​ នេះ​ បាន​ចាត់តាំង​ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ក្នុង​ផ្សារ​បឹងកុក​ ក្រុង​កំពង់ចាម​ ខណៈសេវាកម្ម​ អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ​។

ដោយឡែក​រម្មណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តកំពង់ចាម​ ត្រូវផ្អាកសកម្មភាព​ ដែល​ជា​ការអនុវត្តនូវវិធានការរដ្ឋបាល​ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

គួរ​បញ្ជាក់​ថា​ ក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ នាពេល​ឆាប់ៗ​​ខាងមុខនេះ​ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។ ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា​នូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ រដ្ឋបាលខេត្ត កំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល២ សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ និងសកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនជាដើម។​ ប៉ុន្តែ​ត្រូវ​បានលើកលែងនូវការជួបជុំជាលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានជាមួយ​គ្នា​ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ខេត្តកំពង់ចាម៖ក្រោយពីមានបណ្ដាញសារពត័មាន បានធ្វើការសព្វផ្សាយពីករណីល្បែងស៊ីសង ក៏មានប៉ូលិសចុះទៅដល់ទីតាំង ក៏ប៉ុន្តែមិនមានល្បែងស៊ីសងនោះទេ គឺស្នាមលេងចាស់ៗតែប៉ុណ្ណោះ។

ប៉ូលិសប្រតិកម្មរហ័ស ស្នងការខេត្តកំពង់ចាម បានឲ្យដឹងថាថ្មីៗនេះ បានពិនិត្យឃើញនៅលើបណ្ដាញសង្គមហ្វេប៊ុកមានការបង្ហោះផ្សព្វផ្សាយរូបភាពសកម្មភាព និងខ្លឹមសារព័ត៌មាន ដែលមានចំណងជើងថា”ស៊ីប្រាក់ខែរដ្ឋ បើកបនល្បែង ដោយមិនភ័យខ្លាចជ្ងឺកូវីដ-១៩” ។

ដើម្បីចៀសវាងមហាជនភាន់ច្រឡំ ក្រុមប្រតិកម្មព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វើការបំភ្លឺជូនដូចខាងក្រោម៖

-រូបភាពសកម្មភាពដែលសារព័ត៌មាន CHR TV online ចុះផ្សព្វផ្សាយនោះ ជារូបភាពសកម្មភាពចាស់នាពេលកន្លងមក ជាក់ស្តែងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានចុះដល់ទីតាំងដែលបានលើកឡើងដោយសារព័ត៌មាននោះ ពុំពិនិត្យឃើញមានសង្វៀនជល់មាន់ ឬសកម្មភាពលេងល្បែងជល់មាន់នោះឡើយ។ ប៉ុន្តែឃើញមានស្លាកស្នាមកន្លែងជល់លក្ខណ:កម្សាន្តនៅចំណុចចំការស្វាយចន្ទី ដែលក្រុមញៀនល្បែងណាត់គ្នាលួចប្រព្រឹត្តល្បែងជល់មាន់ម្តងម្កាលប៉ុណ្ណោះ។

-ផ្អែកតាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម និងផ្អែកតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន បានអោយដឹងថា នៅចំណុចទីតាំងខាងលើ ធ្លាប់មានក្រុមអ្នកលួចលេងល្បែងជល់មាន​ម្ដងម្កាល និងក៏ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្ដបន្ទាប់ បច្ចុប្បន្ននេះ ពុំមានសកម្មភាពលួចលេងល្បែងជល់មាន់ នៅភូមិសាស្ដ្រនោះទៀតទេ។

បើទោះជាយ៉ាងណាក៏ដោយលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជា និងចាត់តាំងលោកអធិការរង ០១រូប ទទួលដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពឺ បន្តល្បាតឃ្លាំមើលសកម្មភាពល្បែងស៊ីសងខុសច្បាប់នានា នៅគោលដៅខាងលើ ក៏ដូចជាក្នុងភូមិសាស្ត្រនៃស្រុកចំការលើ។

តាមការស្រាវជ្រាវរបស់ជំនាញ ពុំទាន់បានរកឃើញភស្តុតាងដាក់បន្ទុកណាមួយ ដែលអាចបញ្ជាក់ថាមន្ត្រីណាម្នាក់ ជាអ្នកបើកបនល្បែងស៊ីសងខុសច្បាប់នោះនៅឡើយទេ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមស្នើឲ្យភ្នាក់ងារសារព័ត៌មាន CHR TV online មេត្តាសហការចង្អុលមុខសញ្ញាសង្ស័យ ឬផ្តល់ភស្តុតាងបន្ថែម ដើម្បីសមត្ថកិច្ចមានមូលដ្ឋានអនុវត្តគោលការណ៍ជំនាញ និងនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ខេត្តសៀមរាប៖ករណីប្លន់នៅស្រុកអង្គរជុំ ដោយញាត់ក្រដាស់ជូតញ៉ុកមាត់ជនរងគ្រោះរួចចាក់កាវ៥០២ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបចាប់ខ្លួនស្ត្រីម្នាក់ដែលមានផ្ទៃពោះចំនួន៧ខែ។

លោកណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាបទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថាសមត្ថកិច្ចរបស់លោកបានចាប់ខ្លួន ជនសង្ស័យនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះនៅស្រុកអង្គរ។

ជនសង្ស័យឈ្មោះ គុណ ហួច ភេទស្រីអាយុ ២៨ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប(មានផ្ទៃពោះ ៧ខែ)។

នារីរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកៅ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែកដែលជនរងគ្រោះពាក់ពិតប្រាកដមែន។

សូមរំលឹកថាកាលពីថ្ងែទី ៣០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បាននៅនិងផ្ទះរបស់គាត់តែម្នាក់ឯង រហូតដល់ម៉ោង១២ និង៣០ នាទី ថ្ងៃខែឆ្នាំដដែល គាត់បានស្ដារពាងទឹករបស់គាត់ ដើម្បីអោយគេដឹកទឹក មកដាក់អោយ ពេលគាត់ស្ដាពាងរួច គាត់បានចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់និងផ្លូវ ដេកបានមួយសន្ទុះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរងគ្រោះ ញាត់ក្រដាស់ជូតមាត់ហើយចាក់កៅ ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ ខណ:ពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលអោយជនរងគ្រោះ វង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែក ពីជនរងគ្រោះចំនួន១ដំឡឹង រួចរត់គេចខ្លួនបាត់តែម្ដង។

បើតាមលោកណុប សារ៉ាក់ បានបន្តថាករណីនេះ ជនសង្ស័យធ្វើសកម្មភាព ដោយសារជនរងគ្រោះ ជាគូរទំនាស់និងគ្នាជាមួយម្ដាយឪពុករបស់ខ្លួនកាលពី២ឆ្នាំមុន។

សូមជម្រាបថាប្រតិបត្តិការចាប់ជនសង្ស័យនេះ ធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់លោកណុប សារ៉ាក់ ស្នងការរងនឹងចូលរួមដោយលោកសុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានព្រមានក្រុមហ៊ុន​យក​លុយ​ទឹកតែ​ និង​បង្ក​ការ​អុកឡុក​ ការ​ដេញ​ថ្លៃ​គម្រោង​
មូលនិធិ​ឃុំ​។

ការ​ព្រមាន​​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៣​ អាណត្តិ​ទី​៣​ របស់​ក្ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃ​ទី​៦​ ខែមេសា ព្រឹកមិញនេះ។

ពាក់ព័ន្ធបញ្ហានេះលោកបានប្រាប់
ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ឲ្យ​ធ្វើ​ការ​ត្រួតពិនិត្យ​ឡេីង​វិញ​​​ ដើម្បី​មាន​ចំណាត់ការ​ ចំពោះ​បុគ្គល​មួយ​ចំនួន​ ដែល​បង្កើត​ក្រុមហ៊ុន​​​ ដេីម្បី​ទាមទារ​​​យក​​លុយ​​ទឹកតែ​ ហើយ​ថែមទាំង​បង្ក​ការ​អុកឡុក​​ ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ជារឿយៗ​ទៀត​ផង​។

ថ្លែងក្នុងកិច្ចប្រជុំ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ជាពិសេស​​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ទាំង​អស់​ ដែល​ជា​ម្ចាស់​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ត្រូវ​ធ្វើ​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជាមុនសិន​​ មុន​នឹង​ចុះហត្ថលេខា​ទទួល​យក​ នូវ​គម្រោង​សាងសង់​អ្វី​មួយ​ពី​ម្ចាស់​ក្រុមហ៊ុន​ទទួល​ការ​ ដេីម្បី​ចៀសវាងការ​ខូចខាត​ផលប្រយោជន៍​រួម​ ហេីយ​គ្មាន​អ្នក​ទទួល​ខុសត្រូវ​។ ដោយឡែកចំពោះ​ក្រុមហ៊ុន​ដែល​សាងសង់​សំណង់​គ្មាន​គុណភាព​ ត្រូវ​ធ្វើការ​រាយការណ៍​ ដេីម្បី​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។​

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖​ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ មេសា,ឧសភា,មិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤. បញ្ហាផ្សេងៗ​ ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ភ្នំពេញ៖លោកហុីង ប៊ុនហៀង អគ្គមេបញ្ជាររង ខ.ភ.ម មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និង លោកហ៊ុយពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ ជំនួសមុខឲ្យមេបញ្ជាការ បញ្ជាការរង ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងមូល សូមចូលរួមនូវថវិកាចំនួន២០០លានរៀល ( ពីររយលានរៀល ) ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវៅដ-១៩ កំពុងរីករាលដាល ក្នុងព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ខេត្តកំពង់ចាម៖ករណីមនុស្សវាយកម្ទេចឡានរបស់អ្នកសារព័ត៌មាន បណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅស្រុកជើងព្រៃប៉ូលិសខេត្តកំពង់ចាម អះអាងថា ជារឿងគ្រោះថ្នាក់ចរាចណ៍ មិនមែនជារឿងកាងវង់ល្បែងជលមាន់នោះទេ។ នេះបើតាមការអះអាងរបស់ប៉ូលិសប្រិត្តិកម្មរហ័សខេត្តកំពង់ចាម។

ប៉ូលិសប្រិត្តិកម្មរហ័ស ស្នងការខេត្តកំពង់ចាម បានបង្ហាញថា៖ថ្មីៗនេះ ក្រុមការងារពិនិត្យឃើញនៅលើបណ្ដាញសង្គមហ្វេប៊ុកមានការបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារព័ត៌មានពាក់ព័ន្ធករណីប្រព្រឹត្តអំពើហិង្សា កើតឡើងនៅចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងថែមទាំងចោទប្រកាន់មកលើមន្ត្រីនគរបាល បង់លុយ ៥០០ដុល្លារ ដើម្បីបញ្ចប់សំណុំរឿងហិង្សានៅទីតាំងជល់មាន់ទៀតផង។

ដើម្បីចៀសវាងមហាជន មានការភាន់ច្រឡំពាក់ព័ន្ធករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វើការបំភ្លឺជូនដូចខាងក្រោម៖

ទី១-កាលពីថ្ងៃទី៣១ ខែមីនា  ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង នៅចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រវាងរថយន្តម៉ាក Lexus RX-300 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2S-9688 បើកបរដោយឈ្មោះ នួន រឿន ភេទប្រុស អាយុ៣៣ឆ្នាំនិងម៉ូតូ១គ្រឿង ម៉ាកអឹមស្លាស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ លីម រ៉ាត់ ភេទប្រុសអាយុ២១ឆ្នាំ។ ហេតុការណ៍នោះបណ្តាលឲ្យភាគីខាងរថយន្តខូចខាតបែកកាងផ្នែកខាងមុខ រីឯភាគីខាងម៉ូតូបែកកាបាំង បែកម៉ាស៊ីន និងវៀចចង្កូត។ ភាគីខាងរថយន្តមានបំណងបើករថយន្តគេចចេញមិនទទួលខុសត្រូវ ខណៈនោះភាគីខាងម៉ូតូ បាននាំគ្នាដេញតាមពីក្រោយ និងឈានឈ្លោះប្រកែកគ្នាប្រព្រឹត្តអំពើហិង្សា ដោយភាគីខាងម៉ូតូយកដំបងវាយកញ្ចក់រថយន្តបណ្តាលឲ្យបែកផ្នែកខាងក្រោយ និងចំហៀងផ្នែកខាងឆ្វេងរថយន្ដ។

បន្ទាប់មកភាគីខាងរថយន្តបានមកប្តឹង នៅបញ្ជាការដ្ឋានរាជអាវុធហត្ថស្រុកជើងព្រៃ និងបានបន្តបញ្ជូនមកដោះស្រាយគ្នានៅផ្នែកជំនាញនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ។ ការដោះស្រាយភាគីខាងរថយន្ត បានព្រមព្រៀងសម្របសម្រួល ទទួលយកលុយចំនួន៥០០ដុល្លារ ពីភាគីខាងម៉ូតូ និងយល់ព្រមជាលាយលក្ខណ៍អក្សរបញ្ចប់រឿងដោយពុំទាមទារលក្ខ័ណ្ឌអ្វីបន្ថែមទៀតឡើយ។

ទី២.ផ្អែកតាមការបំភ្លឺពីប្រជាពលរដ្ឋនៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងផ្អែកតាមរបាយរណ៍របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អំឡុងឆ្នាំង២០២០ នៅចំណុចក្នុងព្រៃចំការស្វាយចន្ទីរ ស្ថិតនៅក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ធ្លាប់មានក្រុមអ្នកលួចលេងល្បែងជល់មាន់ លួចលេងម្ដងម្កាល ហើយក៏ត្រូវបានសមត្ថកិច្ចចុះមកបង្រ្កាបជាបន្តបន្ទាប់ ប៉ុន្តែបច្ចុប្បន្ននេះ ពុំមានសកម្មភាពលួចលេងល្បែងជល់មាន់ នៅភូមិសាស្ត្រនោះទៀតទេ។

ទី៣.ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះខ្លឹមសារព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមខាងលើ និងសូមចាត់ទុកថា គឺជាការផ្សព្វផ្សាយបំភ្លើសការពិត មិនគោរពវិជ្ជាជីវៈអ្នកសារព័ត៌មាន និងមានចេតនាមូលបង្កាច់បង្ខូចកិត្តិយសបុគ្គល លោកវរសេនីយ៍ទោ កាំង គឹមហុង អធិការរងនគរបាលស្រុកជើងព្រៃ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នឹងពិនិត្យទិដ្ឋភាពច្បាប់លើម្ចាស់គេហទំព័រ ព័ត៌មាន KNN និងគេហទំព័រសារព័ត៌មានផ្សេងទៀតដែលបានបង្ហោះផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២១

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧបត្ថម្ភថវិកា ៤០លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។

សម្តេចប្រធានរដ្ឋសភានិង សម្តេចធម្មវិសុទ្ធវង្សា តែងតែចូលរួមយ៉ាងសកម្មដល់សកម្មភាពមនុស្សធម៌ និងសង្គម ក្នុងនោះជានិច្ចកាលតែងបានចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជា និងក្នុងពេលថ្មីៗកន្លងមក បានចូលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងរាតត្បាតក្នុងប្រទេសរបស់យើងនាពេលនេះ។

ខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ បានប្រារព្ឋធ្វើឡើងក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធនរបស់សង្គមជាតិ”។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចទាំងទ្វេដែលតែងបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២១

ភ្នំពេញ៖ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៥ខែមេសានេះ ដែលចុះហត្ថលេខាដោយ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២១

ភ្នំពេញ៖នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា៖បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូវីដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។ ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត ទទួលបានប្រាក់កក់ ឬប្រាក់ទិញផលិតផល ឬសេវាពីសំណាក់អតិថិជន… ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២១

ខេត្តសៀមរាប៖ហ៊ានទទួលយកការលំបាក” មនុស្សដែលជោគជ័យពិតប្រាកដ គឺអ្នកដែល ហ៊ានទទួលយកការលំបាក ច្រើនជាងមនុស្សធម្មតា”។ នេះជាការសរសេររបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា។

លោកលោក សឿន តុលាបានសរសេរថា៖
នៅក្នុងលោកយើងនេះ មានការភ័ន្តច្រឡំជាច្រើន ដោយពួកគេគិតថា ខ្លួនពួកគេនឹងជោគជ័យ ដោយគ្រាន់តែអានសៀវភៅជោគជ័យ ឬចូលរួមសិក្ខាសាលាជោគជ័យ ប៉ុន្តែ ប្រសិនបើ ការគិតនោះ ដោយប្រើ ” ពាក្យជោគជ័យ ” តាមរយៈ ការចាប់ផ្ដើមដោយប្រើផ្លូវកាត់ ដើម្បីអោយបានផលច្រើនហើយលឿន នោះ ពួកគេនឹងមិនបានរុករក ” អ្វីខ្លះនៅពីក្រោយភាពជោគជ័យ ” និង ហេតុអ្វីពួកគេបានជោគជ័យ ” ការប្រើផ្លូវកាត់ ពុំបានរៀនអ្វី ពីភាពអត់ធ្មត់ តស៊ូ និងការតាំងចិត្តឡើយ។

ភាពរឹងមាំដែលកើតចេញពីភាពក្លាហាន ប្រឈមនឹងការលំបាក ប្រឈមជាមួយការរិះគន់ ពីអ្នកដទៃ ដោយសារតែយើងប្រែប្រួល មិនដូចការគិត ឬការចង់បាន របស់ អ្នកដទៃ គឺជាគ្រឹះនៃភាពជោគជ័យ ។ពីព្រោះភាពរឹងមាំជាមូលដ្ឋានសំខាន់នៃប្រភពថាមពលបង្កើតឲ្យមានភាពស្ដុកស្ដម្ភ សន្តិភាព ព្រមទាំងសុភមង្គលផងដែរ។គ្រប់ម្ចាស់ជំនួញទាំងអស់នៅក្នុងលោកនេះ ត្រូវបានបែងចែកជាពីរ ” ម្ចាស់ជំនួញដែលរឹងមាំ និង ទន់ជ្រាយ” ប៉ុន្តែអ្នកដែលរឹងមាំ គឺជាអ្នកជោគជ័យ ក្នុងអំឡុងកាលណាមួយ ចំណែកអ្នកដែលទន់ជ្រាយ តែងតែ ទម្លាក់កំហុស ទៅលើអ្នកដទៃ នៅពេលដែល បរាជ័យ នៅតាមដងផ្លូវ ដែលត្រូវធ្វើដំណើរទៅមុខ។ ជាការពិតណាស់ ” មេដឹកនាំ គឺជាអ្នកទទួលកំហុសទាំងអស់តែម្នាក់ឯង ប៉ុន្តែ នៅពេលជោគជ័យ ពួកគេ តែងតែចែករំលែក សក្ការៈ ទៅដល់អ្នកដទៃ ដោយផ្ទាល់ឬដោយ ប្រយោល ដែលមនុស្សធម្មតាលំបាកយល់អំពីបញ្ហានេះ”អ្នកណាៗ ក៏ ក្លាយជាម្ចាស់ជំនួញឈរជើងរយៈពេលយូរបានដែរប្រសិនបើពួកគេ មានការធានាភាពជោគជ័យដោយការតាំងចិត្តខ្ពស់ចំពោះខ្លួនឯង នោះមានន័យថា ” អ្នកត្រូវចេះធ្វើចៅហ្វាយនាយខ្លួនឯងសិន មុននឹងអ្នកធ្វើចៅហ្វាយដល់អ្នកដទៃ” អ្នកមិនអាចដឹកនាំអ្នកដទៃបានទេ ប្រសិនបើអ្នកមិនអាចដឹកនាំខ្លួនឲ្យបាន នោះ ពីព្រោះការដឹកនាំ ជាការសម្រេចចិត្តធ្វើ ហើយរៀន គឺជាការរៀនពីភាពជាក់ស្ដែង ការយល់អំពីភាពជាក់ស្ដែង និង ផលសម្រាប់ពេលអនាគត។”អ្នកដែលអាចដឹកនាំខ្លួនឯងបាន អ្នកនោះអាចបង្កើតកេរ្តិ៍ឈ្មោះបាន សូមចងចាំថា ការធ្វើអាជីវកម្ម គឺជាការបង្កើតកេរ្តិ៍ឈ្មោះ”គួរឱ្យសោកស្ដាយ ជីវិតរបស់យើងមានទាំងល្អ មានទាំងអាក្រក់ មានទាំងភាព ក្លាហាន និងភាពភ័យខ្លាច ហើយជីវិតរបស់យើង មិនអាចឋិតនៅចំកណ្ដាលបានឡើយ ” ប្រសិនបើយើងភ័យខ្លាចខ្លាំង យើងបាត់បង់ភាពក្លាហាន ប៉ុន្តែ ប្រសិនបើយើងប្រើភាពក្លាហាន ឲ្យលើសពីភាពភ័យខ្លាច យើងនឹងបានកសាងរឹងមាំ ” មានតែភាពរឹងមាំទេ ដែលធ្វើឱយ មានជំនឿ លើកខ្លួនឯង នឹង ទទួលបានភាពជោគជ័យ” ៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម និងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page424 Page425 Page426 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×