Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយកថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២១ ខាងមុខនេះដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាព្រឹតិ្តការណ៍ពហុកីឡាដ្ឋានជាតិមរតកដែកជោខណៈខណៈដែលនឹងមានមនុស្សយ៉ាងតិចណាស់ ១៥០០០ នាក់នឹងអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធពហុកីឡាដ្ឋានធំមួយនេះ។ ពហុកីឡាដ្ឋានជាតិមរតកតេជោស្ថិតនៅសង្កាត់ព្រែកតាមាក់ខណ្ឌឬស្សីកែវរាជធានីភ្នំពេញហើយពហុកីឡាដ្ឋាននេះមានចម្ងាយ ១២គីឡូម៉ែត្រពីប្រវត្តិភ្នំសាងសង់នៅលើផ្ទៃដីទំហំជាងបានខ្សឹបប្រាប់ហើយតាពហុកីឡាដ្ឋានជាតិមរតកតេជោត្រូវបានធ្វើពិធីប្រគល់និងទទួលជាផ្លូវការកាលពីរសៀលថ្ងៃទី ១២ខែកញ្ញាឆ្នាំ ២០២១ កន្លងទៅក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងឯកឧត្តមបាំងជីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនការប្រកាសបែបនេះរបស់សម្ដេចតេជោហ៊ុនសែនបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ១១ ទៅផ្លូវក្នុងក្រុងព្រៃវែងដែលមានប្រវែងជិត ១០០ គីឡូម៉ែត្រចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ខេត្តសៀមរាប៖រថយន្តសេរីទំនើបមួយគ្រឿងបានក្រឡាប់ផ្ញាជើងនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។

សមត្ថកិច្ចចរាចរណ៍ខេត្តសៀមរាបបានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២០និង៥០នាទី ត្រង់ចំណុច ផ្លូវបំបែកជាបួន ស្ថិតនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប រវៀងរថយន្តនិងរថយន្ត។

សមត្ថកិច្ចចរាចណ៍បានបន្តថាថយន្តដែលក្រឡាប់ផ្ងាជើងម៉ាក ហ្វតរ៉េបធើ(Ford Raptor) ព៌ណខៀវ ផ្លាកលេខ សៀមរាប២D-០០០៥ មានម្ចាស់ឈ្មោះ ឡុង ប៊ុន ហោ រស់នៅក្នុងក្រុងសៀមរាប។ ចំណែករថយន្តមួយគ្រឿងទៀតដែលសមត្ថកិច្ចអះអាងថាបានប៉ះគ្នាជាមួយរថយន្តសេរីទំនើបខាងលើនេះម៉ាក ហ៊ីយ៉ាន់ដាយ ព៌ណបៃតង ស្លាកលេខមុខកំពង់ចាម ៣A-៦៥៦៥/ ស្លាកខាងលេខក្រោយ ព្រះសីហនុ ៤A-៣៥៩១។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចចរាចរណ៍ មិនបានបញ្ជាក់ឈ្មោះម្ចាស់រថយន្តហ៊ីយ៉ាន់ដាយនោះទេ ប៉ុន្តែថាភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងរួចហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ខេត្តព្រៃវែង៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រួមជាមួយនឹងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១។ ផ្លូវជាតិលេខ១១នេះបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងប្រវែងខ្សែផ្លូវសរុប ផ្លូវជាតិមានប្រវែង ៨៦.៦៨គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែង ប្រវែង ៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង ២១.៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.៨០គីឡូម៉ែត្រ។

ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាវិស័យអាទិភាពមួយនៅក្នុងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិនៃការរាតដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅតែបន្តដំណើរការ ហើយផ្លូវជាច្រើនបានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ។ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ខេត្តសៀមរាប៖ផ្ទះមួយខ្នងបានរងការឆាប់ឆេះបំផ្លាញទាំងស្រុងរួមទាំងទ្រព្យសម្បត្តិផងដែរ។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៩ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានដឹងថា ម្ចាស់ផ្ទះឈ្មោះ ជឿត ប៉ុន ភេទប្រុស អាយុ ៤២ឆ្នាំ។ អគ្គីភ័យនេះ បណ្ដាលអោយខូចខាត ផ្ទះ១ខ្នង ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ប្រក់ក្បឿងថៃ (ខូចខាត អស់ទាំងស្រុង) ក្នុងនោះឆេះស្រូវ អស់៤ការ៉ុង ម៉ាស៊ីនកិនដំឡូងមី ១គ្រឿង (ខ្នាតតូច) ជញ្ជីងថ្លឹងស្រូវ១ និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។

បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ៖ ម្ចាស់ផ្ទះអុជធូបនៅកន្លែងអាសនៈ ហើយម្ចាស់ចេញទៅមើលទ្រូ ទើបបណ្តាលអោយឆាបឆេះតែម្តង។ ករណីនេះ មិនបណ្តាលអោយប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ភ្នំពេញ៖កម្ពុជាបានសម្រេចលុបចោល ការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក រួមមាន (1)Botswana (2) Eswatina (3)Lesotho (4)Mozambique (5)Namibia (6)South Africa (7)Zimbabwe (8)Malawi (9)Angola និង (10)Zambia ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុងអំឡុងពេល៣សប្តាហ៍មុន ធ្វើដំណើរចូលប្រទេសកម្ពុជា»។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល លេខ៥២២ សខល ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ខេត្តសៀមរាប៖ក្រុមក្មេងទំនើងចំនួន ៧ នាក់ទាំង២គូរភាគី ម៉ូតូចំនួន៤ គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមានជម្លោះជាមួយគ្នា។

ហេតុការណ៍ជម្លោះនេះកើតឡើង ទីតាំងកើតហេតុស្ថិតចំណុចសួនខាងមុខសណ្ឋាគារ ហ្គ្រង់អូតែអង្គរ Grand Hotel D’angkor នៅវេលាម៉ោង ១០និង១៥ នាទីយប់ថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១។ បើយោងតាមព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ច។

ប្រភពបានឲ្យដឹងថាក្រុមក្មេងទំនើងទាំង ៧នាក់ ក្នុងនោះ ៤នាក់អ្នកអាចជាជនបង្កនិង ៣នាក់ទៀតអាចជាជនរងគ្រោះ។

ទោះជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតអំពីករណីឃាត់ខ្លួនក្រុមក្មេងទំនើងទាំងពីរក្រុមចំនួន ៧ នាក់នេះនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានបើករថយន្តបុកបង្គោលភ្លើងនិងឃឿនផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ បង្កឲ្យបាក់បង្គោលភ្លើង១ដើម និងខូចខាតឃឿនទ្រូងផ្លូវមួយចំនួនផងដែរ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ២១ត្រង់ចំណុចខាងកើតផ្លូវចូលសាលាក្រុងសៀមរាប ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

សមត្ថកិច្ចចរាចណ៍ខេត្តសៀមរាបបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះបង្កឡើងដោយខ្លួនឯងរថយន្តម៉ាកលុចស៊ិស៣០០ ពណ៌សរកាំម៉ៃ ពាក់ស្លាកលេខសៀមរាប ២B៩៧១១មានទិសដៅពីកើតទៅលិច។ ម្ចាស់រថយន្តមានឈ្មោះ ឡុង ណី អាយុ៦៧ឆ្នាំ រស់នៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប។ 

បើតាមមន្ត្រីចរាចណ៍បន្តថាករណី នេះបណ្តាលអោយខូចខាត បង្គោលភ្លើងមួយ និងខឿនផ្លូវ១២ដុំ។ រថយន្តខូចខាតផ្នែកខាងមុខស្រាល។មូលហេតុអ្នកបើកបរ រថយន្តស្ថិតក្នុងស្ថានភាពស្រវឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថាអង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាបហើយ។ លោកថារហូតមកដល់ពេលនេះក្នុងខេត្តសៀមរាប ទើបតែមានមនុស្សម្នាក់ទេ ដែលបានសារភាពពាក់ព័ន្ធការ ករណីទន្ទ្រាន យកដីព្រៃលិចទឹក ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនពាក់ព័ន្ធ ការកាប់ទន្ទ្រានព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ។

លោក ទៀ សីហា ថ្លែងបែបនេះ នៅព្រឹកមិញនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មថ្មីទី២ វត្តពោធិ៍បន្ទាយជ័យជ័យ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ ​​​សង្កាត់សៀមរាប​ ក្រុងសៀមរាប។

សារសំឡេង លោកទៀ សីហា អភិបាលខេត្តសៀមរាប​ ខាងក្រោម៖

https://www.srpostnews.com/wp-content/uploads/2021/12/-អភិបាលខេត្តសៀមរាប-srpostnews.mp3
Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២១

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការ នគរបាលក្រុងបាត់ដំបង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុមទី០២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការបង្រ្កាបឃាត់ខ្លួនមនុស្ស២នាក់៖ 

 ១-ឈ្មោះ យ៉ង់ នី ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង (ម្ចាស់ថ្នាំញៀន)។ ២-ឈ្មោះមឿន រដ្ឋា ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវជាកូនចៅ។

ករណីនេះដកហូតវត្ថុតាងរួមមាន៖

– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១១ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ៤.១៨ក្រាមទាំងសំបក) ទូរស័ព្ទ១គ្រឿង ដាវសាំម៉ូរៃ១ដើម កូនកាបូបសម្រាប់ដាក់ថ្នាំញៀន១និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានបើកម៉ូតូទៅបុកនឹងគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅម៉ោង១៥និង១០ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅ​ភូមិអង្កាញ់ ឃុំស្វាយលើ ស្រុក ស្វាយលើ ក្នុង​ទិសដៅស្របគ្នា។

សមត្ថកិច្ចស្រុកស្វាយលើបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កម៉ាក​ហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១W៦៦៤៣ បើកបរដោយឈ្មោះ សុខ ហេង ភេទប្រុស​ អាយុ១៩ រស់​នៅ​ភូមិ៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរោក៍ ខេត្ត ព្រៃវែង បានបុកគោយន្តពីក្រោយបណ្តាលឱ្យស្លាប់នៅពេលបញ្ជូនទៅដល់មណ្ឌល់សុខភាពស្វាយលើ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ​ ផាត វិជ្ជរ៉ា ភេទប្រុសអាយុ​៣៦ឆ្នាំ​ ររស់នៅភូមិអង្កាញ់ ​ ឃុំស្វាយលើ ស្រុក ស្វាយលើ(បានរត់គេចខ្លួនបាត់)។

សមត្ថកិច្ចបានបន្តថា មូលហេតុ​គ្រោះ​ថ្នាក់​ចចរាចរណ៍បណ្តាល​មក​ពី​ អ្នកបើកបរម៉ូតូមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ករណីនេះខូតខាតម៉ូតូ១គ្រឿងផងដែរ។ វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២១

ភ្នំពេញ៖លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ បានថ្លែងថាការ​ផលិត​ស្រូវ​ជា​ស្បៀង​​របស់​កម្ពុជា​អាច​មានការ​កេីន​ឡើង​រហូត​ជាង​១២លាន​តោន​ ព្រោះ​​ក្នុង​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​ កម្ពុជា​បាន​នាំ​ស្រូវ​ចេចេញទៅប្រទេស វៀតណាម​ បាន​ប្រមាណ​ជាង​៣លាន​តោន​រួច​ហើយ​ ក្នុងនោះ​ក៏មាន​ការ​កេីន​ឡើង​ជាបន្ដបន្ទាប់​ទៀត​​សម្រាប់​បំណាច់​ឆ្នាំ​២០២១នេះ​។

លោក​រដ្ឋមន្រ្តី​ វេង​ សាខុន​ បន្តថា​ ទន្ទឹម​នឹង​អ្វី​ដែល​យើង​ទទួល​បាននូវសុខ​សន្តិភាព​ ភាពសុខដុមរមនា​ហើយ​នោះ គឺសិទ្ធិ​រស់​រាន​មាន​ជីវិត​ដែលជា​កត្តា​ចម្បង​សម្រាប់​ប្រជាជន​យើង​ ដែល​មិន​អាច​បំភ្លេច​បាន​ ហើយ​សិទ្ធិ​រស់​រាន​មាន​ជីវិតនោះទៀត​ គឺត្រូវ​តែមានការ​គាំទ្រ​ការពារ​សុខមាលភាព​ និង​ក្រពះ​ផងដែរ​។ ជាក់ស្ដែង​ក្នុង​រដូវ​ចុះ​ត្រជាក់​នេះ​ ​សម្តេច​តេជោ​លោក​បាន​ណែនាំ​ដល់​មន្ត្រី​​ឲ្យ​នាំ​យក​អំណោយ​អាវរងារមក​ចែក​ជូន​លោកយាយ​លោកតា​ដូចក្នុងឱកាស​នេះ​។

លោកថ្លែងបែបនេះនៅថ្ងៃ​ទី​៤ ខែធ្នូ​​ ឆ្នាំ​២០២១​ម្សិលមិញ ក្នុងឱកាសចុះចែក​អាវ​រងារ​ និង​ថវិកា​ ដែលជាអំណោយរបស់​សម្តេច​ហ៊ុន​ សែន​ ជូន​ដល់​ចាស់​ជរា​គ្មានទីពឹង​ ចំនួន​៤០៦នាក់​ នៅស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។

គួរ​បញ្ជាក់​ថា​ អំណោយ​របស់​សម្ដេចហ៊ុន​ សែន​ ដែល​ត្រូវ​ចែក​ជូន​ចាស់​ជរា​គ្មានទីពឹង​ ចំនួន​៤០៦នាក់​ មកពីឃុំ​ចំនួន​៥​ គឺ​ឃុំអំពិល​ ក្រឡា​ អូរស្វាយ​ វិហារធំ​ និង​ឃុំរអាង​ ស្រុកកំពង់សៀម​ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ អាវ​រងារ​១​និងថវិកាចំនួន​៥ម៉ឺនរៀល​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២១

ខេត្តសៀមរាប៖ករណីបុរសម្នាក់ដែលបានចងកសម្លាប់ខ្លួនកាលពីព្រឹកមិញ សមត្ថកិច្ចបានអះអាងថាដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅប្រាសាទអង្គរវត្ត ជាង ៥០០ ម៉ែត្រ
ស្ថិតនៅភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងថាជនរងគ្រោះ បានចងកសម្លាប់ខ្លួនប្រើខ្សែភ្លើង ចងជាប់និងធ្នឹមផ្ទះបណ្តាលអោយស្លាប់តែម្ដង។

ជនរងគ្រោះឈ្មោះ ផែន ជំនន់ អាយុ​២៩ឆ្នាំ មុខរបរ​នៅផ្ទះ នៅភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុងសៀមរាប។ ក្នុងករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ​ព្រោះជនរងគ្រោះមានជំងឺប្រចាំកាយមិនពាក់ព័ន្ធរឿងអ្វីផ្សេងឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page305 Page306 Page307 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×