Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនា យុវជនកម្ពុជាក្រុម១៥៧ ស្រុកពួក បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ១គ្រួសារ ឈ្មោះ មឿន ផល្លា នៅភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

ការចែកំណោយនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោកមេឃុំ ទួន សុវណ្ណនឹងលោកស្រី ណៃ ង៉ា ជំទប់ឃុំទី១ និង លោក អនុសេនីយទោ លួស អុីន នាយរងប៉ុសិ៍នគរបាលរដ្ឋបាលកែវពណ៌ នឹង កញ្ញា ម៉េង ច័ន្ទវត្តី តំណាង ស.ស.យ.ក នឹងសមាជិកសមាជិការក្រុម១៥៧ស្រុកពួក ផងដែរ។
អំណោយដែលត្រូវប្រគល់ជូន រួមមាន៖
-ថវិកាចំនួន ១០មុឺនរៀល -ម៉ាសចំនួន ២ប្រអប់
-អាកុលចំនួន ១ដប ⁃ អង្ករ ៥០គីឡូ ⁃ ទឹកសុីអុីវ ១យួរ ⁃ ទឹកត្រី ១យួរ ⁃ ត្រីខ ១យួរ ⁃ មី ២កេស ⁃ ប្រេងឆា ១ដប ⁃ ប៊ីចេង ១គីឡូ ⁃ ស្ករស ១គីឡូ ⁃ អំបិល ១គីឡូ -ខ្ទឹម. ១គីឡូ
-ប្រហុក ១គីឡូ ។

នៅព្រឹកមិញនេះដែរ
លោកអនុប្រធាន មឿនឆាន់ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង បានដឹកនាំសមាជិក សមាជិកា នាំយកនូវបច្ច័យ ដែលបានចូលរួមដោយសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង និងយកទៅចូលពិធីបុណ្យសពម្ដាយបង្កើត របស់សមាជិក ស្រុកជីក្រែង លោក ហេង សេងហ៊ង់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១ រសៀល នៅភូមិថ្លុកស្មាច់ ឃុំគោកធ្លកលេី ស្រុកជីក្រែង។

បច្ច័យដែលបានចូលបុណ្យមាន៖
– ៥៥ដុល្លារ។

ក្នុងឱកាសចុះចែកអំណោយនិងថវិកានេះដែរ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បាន មានមតិផ្ដាំផ្ញើ សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២១

ខេត្តកំពង់ចាម ៖លោកហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី បានផ្ដល់អំណោយដល់គណ:កម្មកាប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្ត។

ការផ្ដល់ធ្វើឡើងនៅរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកមិញនេះតាមយ:លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្នុង ឱកាសទទួលអំណោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ លោក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែល បាន ផ្ដល់ ឧបករណ៍ តេស្ត រហ័ស វិជ្ជមាន កូវីដ -១៩ ចំនួន ២៥០០ អាវ ស្តេីង ពេទ្យ ៥០០០អាវ មួក ពេទ្យ ៥០០០មួក ម៉ាស ៥ម៉ឺន និង មីជាតិ ចំនួន ១០០កេស ប្រគល់ ជូន គណៈកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ សម្រាប់ ប្រេីប្រាស់ ជាប្រយោជន៍ ក្នុង យុទ្ធនាការ នានា ដើម្បី ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ហើយ ក៏ជាការ ចូលរួម រំលែក ចំពោះ ទុក្ខលំបាក និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ផង ដែរ ។

គួរ បញ្ជាក់ ថា បេី គិត ត្រឹម ព្រឹក ថ្ងៃ ទី ២៧ ខែឧសភា ឆ្នាំ ២០២១ នេះ ខេត្តកំពង់ចាម បានរកឃើញ ករណីវិជ្ជមាន កូវីដ -១៩ ចំនួន ៣៥នាក់ ធ្វើ ឲ្យ តួរលេខ កេីនឡេីង ដល់ ៦០១នាក់ ត្រូវ បាន បញ្ជូន ទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន១៧គ្រួសារ ក្នុងចំណោម១៩គ្រួសារ ដែលមានទីលំនៅ លើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាប ដោយចូលរួមការចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែង របស់ខ្លួនដោយស្ម័គ្រចិត្ត ចេញពីគម្រោងស្ថាបនាផ្លូវភ្លោះនេះ។
ការចាប់ឆ្នោតនេះនៅថ្ងៃទី២៦ព្រឹកមិញនេះ នៅសាលាខេត្តសៀមរាប។

មន្ត្រីបានឲ្យដឹងថា ទីតាំងថ្មីសម្រាប់ផ្តល់ជូនបងប្អូនស្ម័គ្រចិត្តចេញពីចំណុចសំណង់ផ្លូវភ្លោះ គឺរដ្ឋបាលខេត្តបានរៀបចំនៅតំបន់អភិវឌ្ឍរុនតាឯក ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ដោយរៀបចំតំបន់នោះអោយមានអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តចាប់ឆ្នោតដើម្បីយកទីតាំងថ្មីនិងរុះរើលំនៅឋានចាស់ដែលជាសំណង់ ស្ថិតនៅលើទីតាំងនៃដីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត គឹជាគម្រូមួយក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាព ក្រុងសៀមរាប ឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ ក្នុងពេលបច្ចុប្បន្នក្រុមការងារ បាននឹងកំពុងសាងសង់និងពង្រីកផ្លូវតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្ត នៅព្រឹកមិញនេះ បានសម្រេចចុះរុះរើផ្ទះពលរដ្ឋចំនួន១៩ខ្នង ចេញពីដីអតីតទំនប់ប្រព័ន្ធការពារក្រុង បន្ទាប់ពីបានជូនដំណឹងជាច្រើនដង។

ផ្ទះពលរដ្ឋ១៩ខ្នង ដែលត្រូវរុះរើស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង,ខេត្តសៀមរាប។

ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា៖ នៅម៉ោងប្រមាណជាង៨ព្រឹកមិញនេះ អាជ្ញាធរបានបញ្ជូនគ្រឿងចក្រ ប្រភេទអេស្កាវាទ័រ និងរថយន្តពន្លត់អគ្គិសភ័យ រួមទាំងរថយន្តសម្រាប់ដឹងជញ្ជូនផង ចូលទៅកាន់ទីតាំងដែលត្រូវរុះរើ។ ជាមួយ គ្នានោះគេឃើញកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់បានដាក់ពង្រាយ ក្នុងការ ការពារទប់ស្កាត់ខ្លាចក្រែងកើតមានអំពើហិង្សា ក្នុងពេលអនុវត្តរុះរើ។ ប៉ុន្តែសកម្មភាពអនុវត្តនេះ មិនមានអំពើហិង្សាណាមួយកើតឡើងនោះទេ។ ផ្ទុយទៅវិញមានពលរដ្ឋមួយចំនួនយល់ព្រមទទួលយកការដោះស្រាយ របស់អាជ្ញាធរ ហើយមួយចំនួនទៀត ក៏ត្រៀមខ្លួនទទួលយកដូចគ្នាដែរ គ្រាន់តែសុំពេល១ទៅ២ថ្ងៃសិនប៉ុណ្ណោះ។

ក្នុងពេលកំពុងបើកការរុះរើ លោកលី សំរិទ្ធិ អភិ បាលរងខេត្តសៀមរាប ដែលដឹកនាំអនុវត្តផ្ទាល់ បានពន្យល់ថា មុនពេលចុះអនុវត្តនេះអាជ្ញាធរបានជូនដំណឹង ក៏ដូចជាប្រជុំដោះស្រាយគោលនយោបាយច្រើនដងហើយដែរ។ ដំណោះស្រាយអាជ្ញាធរផ្តល់ក្បាលដីជូនពួកគាត់២០គុណ៣០ម៉ែត្រ ក្នុងមួយគ្រួសារ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ភូមិរុនតាឯក ឃុំរុនតា ឯក ស្រុកបន្ទាយស្រី។ ប៉ុន្តែពួកគាត់បដិសេធលុះដល់ ថ្ងៃកំណត់រុះរើ ទើបមួយចំនួនយល់ព្រម។

លោកអភិបាលបន្តថា ចំពោះការរុះរើនេះ អាជ្ញាធរជួយដឹកជញ្ជូនសម្ភារ យកទៅដល់ទីតាំងដែលពួកគាត់កំណត់។ ក្នុងករណីអ្នកព្រមហើយរុះរើខ្លួនឯងមិនទាន់ពេល យើងទុកពេលអោយពីរថ្ងៃបន្ថែម។

ក្នុងពេលអនុវត្តរុះរើផ្ទះទាំង១៩ខ្នងនេះ មិនមានពលរដ្ឋណា បង្ហាញការតវ៉ា ឬបញ្ចេញនូវសកម្មភាពអំពើហិង្សានោះទេ។ ប៉ុន្តែបានបង្ហាញអំពីការសោកស្តាយ នូវអ្វីដែលមាន ហើយបាត់បង់ទៅវិញ ដោយលើកហេតុផលថា ហេតុអ្វីក៏ពួកគាត់សុំរស់នៅក្នុងក្រុងដដែលមិនបាន។ បើទៅនៅទីតាំងថ្មី តើប្រកប មុខរបរអ្វី ទើបចិញ្ចឹមគ្រួសារបាន?។

ទោះជាបែបនេះ ប៉ុន្តែក្រុមពលរដ្ឋខាងលើ បានបង្ហាញអំពីជំហរ នៃការទទួលយកនូវដំណោះស្រាយរបស់អាជ្ញាធរ គ្រាន់តែអ្នកខ្លះសុំពេលបន្តិចប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២១

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីថ្វាយភ្លេងបួងសួងដល់បារមីដាវដែកកំពង់ស្វាយ បារមីលោកតាចាលាក់ និងបារមីលោកតាក្រហមក សូមអោយជំងឺកូវីដ១៩ ឆាប់រលាយពីទឹកដីខ្មែរយើង និងសូមអោយប្រជាពលរដ្ឋ ខ្មែរទាំងអស់ បានប្រកបទៅដោយសុខភាពល្អ សេចក្តីសុខ សុភមង្គល និងរីកចំរើន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២១

ខេត្តសៀមរាប៖ធ្លាយរឿងមិនប្រក្រតី ក្រោយគ្លីនិកឯកជនមួយឈ្មោះស៊ី អិលស៊ី ផ្តល់ថ្នាំអោយអ្នកជំងឺលេបហើយក៏បានដេកស្លាប់។

ករណីនេះ ខាងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តអះអាងថា អ្នកជំងឺមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ តែសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះបានលេបថ្នាំពីព្រលប់ លុះជិតភ្លឺក៏បានស្លាប់។

គ្លីនិកឯកជនឈ្មោះស៊ី អិល ស៊ី មានទីតាំងក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះ ដែលបានស្លាប់មានឈ្មោះហ៊ាន់ ធន់ ភេទស្រី អាយុជាង៣០ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញរ័ ស្រុកពួក ខេត្តសៀមរាប។

លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខា ភិបាលប្រតិបត្តិស្រុកអង្គរជុំ បានអោយដឹងថា តាមការសាកសួររបស់លោក ជនរងគ្រោះ ជាអ្នកជំងឺធ្លាប់ទៅព្យាបាលនៅគ្លីនិកខាងលើ។ កាលថ្ងៃទី២០ខែ ឧសភា បានទៅសម្រាកព្យាបាល៣យប់ហើយក៏ចាកចេញ ដោយទទួលយកថ្នាំទៅលេប។ លុះថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១ បានទៅទទួលថ្នាំពីគ្លីនិកខាងលើយកទៅលេបទៀត ហើយវេលាទាបភ្លឺចូលថ្ងៃទី២៤ខែដដែលក៏បានស្លាប់។ តែលោកមិនបានបញ្ជាក់ស្លាប់ដោយសាលេបថ្នាំឬយ៉ាងណានោះទេ។ លោកបន្តថា ចំពោះច្បាប់អនុញ្ញាតបើកអាជីវកម្ម លោកមិនបានដឹងថាមានឬអត់នោះទេ ព្រោះខាងលោកមិនបានចូលរួមអនុញ្ញាតឡើយ។

លោកប្រធានការិយាល័យបញ្ជាក់ថា ការចុះស្រាវជ្រាវ អំពីករណីមនុស្សស្លាប់ របស់មន្ទីរសុខាភិបាលខេត្ត មិនមានការសហការពីខាងលោក. គណ:គ្រូពេទ្យ និងគ្រូពេទ្យអមតុលាការនោះឡើយ។ ក្រៅពីនោះ ស្រ្តីម្ចាស់គ្លីនិក បានយកលុយ១០លានរៀលអោយទៅសាច់ញាតិជនរងគ្រោះថែមទៀត។

ចំពោះករណី មានមនុស្សស្លាប់នេះ ថៅកែគ្លីនិកមិនបានផ្តល់បទសម្ភាសន៍ទេ ដោយបុគ្គលិកគ្លីនិក ប្រាប់ថា ថៅកែជាប់រវល់។

ស្ត្រីឈ្មោះឡាំ ស្រីលក្ខ ដែលត្រូវជាប្អូនថ្លៃជនរង គ្រោះ បានបញ្ជាក់ថា មុនបងថ្លៃស្លាប់ រូបគាត់ជាអ្នកឌុបទៅបើកថ្នាំពីគ្លីនិក ស៊ី អិល ស៊ី នៅថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១នេះ។ ស្រ្តីដដែលបន្តថា បន្ទាប់ពីបើកថ្នាំហើយ នៅម៉ោងជាង៧យប់ថ្ងៃដដែល បង (ជនរងគ្រោះ) បានលេបថ្នាំ នៅម៉ោង១១យប់ក៏ចូលដេករាងខ្លួន លុះម៉ោងជាង៤ភ្លឺ ស្រាប់តែបងថ្លៃស្លាប់តែម្តង តែមិនដឹងថា មូលហេតុអ្វីនោះទេ។

ក្នុងករណីនេះ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខា ភិបាលខេត្តសៀមរាប ក៏មិនបានធ្វើអធិប្បាយដែរ ដោយលោកបន្តអោយសួរទៅលោកស្រីលី វណ្ណ:។

លោកស្រី លី វណ្ណ: ប្រធានការិយាល័យនិយ័តកម្មនិងឱសថ គ្រឿងសំអាងនៃមន្ទីសុខាភិបាលខេត្តសៀមរាប បានថ្លែងថា តាមការស្រាវជ្រាវរបស់លោកស្រី ជនរងគ្រោះ មិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ ចំណែករឿងកោសលវិច័យ ខាងសមត្ថកិច្ចជាអ្នកធ្វើ។ ទោះជាយ៉ាងណា ករណីមនុស្សស្លាប់នេះ ហាក់មានភាពមិនប្រក្រតី ព្រោះមានការអះអាងខុសគ្នា រវាងសាច់ញាតិ និងមន្ត្រីសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២១

ខេត្តសៀមរាប៖ពលរដ្ឋ១គ្រួសារដែលមាន ជីវភាពខ្វះខាត បានទទួលអំណោយពីសមាគមចលនាយុវជន ១៥៧សាខាស្រុកក្រឡាញ់។

ការទទួលនេះនៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅនៅភូមិ អូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោក សុង លាងឆាយ អនុប្រធាន សមាគម​ចលនាយុវជនកម្ពុជា​(ក្រុម​១៥៧) ស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងនាមលោក តំណាង​លោក​ ឆាត​ ឆី​ហ៊ុយ​ ប្រធាន​សមាគម​ចលនាយុវជនកម្ពុជា​(ក្រុម​១៥៧) ស្រុកក្រឡាញ់​ បាន​ដឹកនាំសមាជិក សមាជិកា សហការជាមួយលោក ចំរើន ចំរ៉ុង ជំទប់ទី១ តំណាង លោក ដោ វឿ មេឃុំក្រឡាញ់ &លោក លីវ សុម៉េង មេភូមិ សំពៅលូន នាំយកអំណោយ ផ្ដល់ជូន ពលរដ្ឋ ១គ្រួសារ​។

អំណោយដែលបានផ្ដល់ជូនរួមមាន៖-ថវិកា ៥ម៉ឺនរៀល-អង្ករ ២៥គីឡូ-ទឹកសុទ្ធ ១០យួរ-មី ១កេស-ត្រីខ ១យួរ-ទឹកស៉ីអ៉ីវ ១យួរ-ទឹកត្រី ១យួរ-ប្រេងឆា ១លីត្រ-ស្ករស ១គីឡូ-ប៊ីចេង ១គីឡូ-អំបិល ១គីឡូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២១

ខេត្តឧត្តរមានជ័យ៖សមត្ថកិច្ចខេត្តឧត្តរមានជ័យនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានបង្រ្កាបការជួញដូរគ្រឿងញៀន០១ ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឈានដល់ការចាប់មនុស្សចំនួន០៣នាក់។

១-ឈ្មោះ អឹម រតនា ភេទប្រុសអាយុ ២៧ ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង
២-ឈ្មោះង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។
៣-ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅបុស្ស សង្កាតកូនគ្រៀល ក្រុងសំរោង។
ដកហូតវត្ថុតាង: ម៉ាទឹកកកចំនួន០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្តចំនួន០១ គ្រឿង ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានបន្តស្រាវជ្រាវ ឃាត់ខ្លួន បក្ខពួកម្នាក់ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង (អនុវត្តន៍តាមដីកា) និងជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ពាក់ព័ន្ធប្រព្រឹត្តល្មើសជាច្រើនករណីដូចជានៅឆ្នាំ២០១៤ ធ្លាប់ជាប់ពន្ឋនាគារពីបទ កាច់សោរម៉ូតូយ៉ាងសកម្ម និង​ជួញដូរ​គ្រឿងញៀន និង ឆ្នាំ២០១៧ បានជាប់ពន្ឋនាគារម្ដងទៀត ករណី ជួញដូរគ្រឿងញៀន។ ហើយបន្ទាប់មក នៅយប់ ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ បានធ្វើសកម្មភាព បាញ់ប្រហារ មកលើសមត្ថកិច្ចយើងធ្វើអោយរបួសនគរបាល ០១ នាក់ ហើយមានដីកាអោយនាំខ្លួន ពីបទ.ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

បច្ចុប្បន្នមនុស្សទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២១

ខេត្តកំពង់ចាម​៖រដ្ឋបាលទីក្រុងណាមយ៉ាងជូ​ នៃសាធារណរដ្ឋកូរ៉េ​ ឧបត្ថម្ភ​ម៉ាសចំនួន​៣០០០០​ម៉ាស​ ដល់ប្រធានគណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩​។

ការប្រគល់ធ្វើឡើងនៅព្រឹកមិញនេះ នៅរដ្ឋបាលសាលាខេត្តកំពង់ចាម ក្រោមការទទួលពីលោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​រដ្ឋបាលទីក្រុងណាមយ៉ាងជូ​ នៃសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភម៉ាស ជូនគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ការ​ឆ្លេីយតប​នឹង​តម្រូវការ​ក្នុង​បរិបទ​កូវីដ-១៩​ ​សម្រាប់​ប្រេីប្រាស់​ក្នុង​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២១

ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភានេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពនៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ស្របពេលជាមួយនិងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភ:។
ក្នុងកិច្ចប្រជុំលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលទទួលបានដោយជោគជ័យ ក្នុងការបំពេញភារកិច្ចនៅក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៅក្នុងក្រសួង ប្រកបដោយសុខសុវត្ថិភាព ដោយបានអនុវត្តបានពេញលេញតាមសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ និងសេចក្តីណែនាំ លេខ ២៦៦២ កសក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់ក្រសួង ស្តីពីការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

លោកវេង សាខុន ក៏បានសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះរួមមាន៖

1) ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត, ទទួលបានផលសរុប ២,៩៣ លានតោន លើសឆ្នាំទៅចំនួនជាង ៣០០ ០០០ តោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤,៥៣៥ តោន/ហ.ត។

2) ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ២៧,១៣% នៃផែនការ ២,៦០៩ លាន ហ.ត លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ ហ.ត ។

3) ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១,១១៧ លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន រួមមាន៖

 ការនាំស្រូវចេញបានចំនួន ១,៦០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦ តោន
 ចំណិតដំឡូងមី ១,២០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣ ៨១៣ តោន
 គ្រប់ស្វាយចន្ទី ០,៨០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០ ៥៥៩ តោន
 គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨ ៤៤២ តោន
 សណ្តែកបាយ ១១ ១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ ៣៩០ តោន
 ចេកស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១ ០៧៣ តោន
 ផ្លែក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១ ២១៨ តោន
 ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨ ០៤០ តោន
 ដំណាប់ស្វាយ ១០ ៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧ ០០១ តោន
 ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥ ២៤៦ តោន
 ម្រេច ៦ ៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤ តោន
 ម្ទេសស្រស់ ៥៦ ៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧ ៥០៨ តោន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២១

ខេត្តសៀមរាប៖លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង តាមរយ:បណ្ដាញសៀមរាបប៉ុស្ដិ៍​ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសាលាដំបូងខេត្តសៀមរាប ដែលបានស្រាវជ្រាវស៊ើបអង្កេត និងបានផ្ដល់យុត្តិធម៌ ជូនលោកជំទាវ។លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង សូមថ្លែងអំណរគុណ យ៉ាងដូច្នេះ បន្ទាប់ពីសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាតម្កល់រឿងឥតចាត់ការ បណ្ដឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់អាជ្ញាធរជាតិអប្សរា ដែលបានប្ដឹងលោកស្រី លី អ៊ុំអេង ពីបទ ក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណ: ក្លែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២១

ភ្នំពេញ៖លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យតាមចាប់ខ្លួន មន្ត្រីអាវុធហត្ថម្នាក់ ដែលបានប្រើអំពើហិង្សា លើអតីតភរិយា។ នេះបើតាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោក អេង ហ៊ី បានលើកឡើងថា៖ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ការបញ្ជាឲ្យស្រាវជ្រាវតាមចាប់ជនប្រើអំពើហិង្សាលើអតីតភរិយានេះ បន្ទាប់ពីមានករណីហិង្សាមួយបានកើតឡើងនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជនសង្ស័យជាមន្ត្រីអាវុធហត្ថម្នាក់។បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស។

កងរាជអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរកបុគ្គលសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មីអត្តលេខ ១៥៩២១៨ ឋានន្តរសក្តិ អនុសេនីយ៍ទោ មុខងារ សមាជិក នៃកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីអនុវត្តតាមច្បាប់។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដកស្រង់របាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ហង្ស ថុល ដោយបញ្ជាក់ថា នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួច កាប់ទៅលើប្រពន្ធ ដែលបានលែងលះគ្នា តាមសាលក្រមលេខ១៨(ក)ចុះថ្ងៃទី១៧-៥-២០២១ និងសំណុំរឿងរដ្ឋប្បវេណីលេខ៨០ ចុះថ្ងៃទី០៦-៤-២០២១របស់សាលាដំបូងខេត្តកំពង់ធំ បណ្តាលឱ្យរបួសចំនួន៥កន្លែង(ដៃឆ្វេង២កន្លែង ,ដៃស្តាំ២កន្លែង និងកញ្ចឹងក១កន្លែង) ។ មូលហេតុប្រចណ្ឌ ដោយខឹងប្រពន្ធសុំលែង។ ក្រោយពីទទួលបានព័ត៌មាន ម៉ោង០៧និង៥០នាទីថ្ងៃទី២៣-៥-២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទី ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page395 Page396 Page397 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×