Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២១

ខេត្តសៀមរាប៖សមាគមចលនាយុវជន កម្ពុជា ក្រុម១៥៧ សាខាស្រុកចំនួន៣ តំណាង សាខាខេត្តសៀមរាប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានចុះជួយជួសជុល ផ្ទះពលរដ្ឋ និងចែកអំណោយ ដល់អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានផងដែរ។

សកម្មភាពរបស់ សមាគមចលនាយុវជន កម្ពុជា ក្រុម១៥៧ ដែលបានចុះជួយជួសជុល ផ្ទះពលរដ្ឋ និងចែកអំណោយ ដល់អាជ្ញាធរសមត្ថកិច្ចមានចំនួន៣គោលដៅ។

ទី០១
លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ស្រុកពួក និងសមាជិកសមាជិកា បាននាំយកថវិកា ប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នឹងជួយជួសជុលផ្ទះជូនដូចជា៖ដំបូល ជញ្ជាំង នឹង ជណ្ដេីរ ជូនចំនួន២គ្រួសារ

គ្រួសារទី១ ឈ្មោះ មឿន ផល្លា (ស្រ្តីមេម៉ាយ) នៅភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
គ្រួសារទី២ ឈ្មោះ លោក ប៉ក់ ម៉ៃ រស់នៅភូមិ អាង ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ចំណែក លោក ទួន សុវណ្ណ មេឃុំ កែវពណ៌
ក៏បានចូលរួមថវិកា១០មុឺនរៀលផងដែរ។

ថវិកា ដែលត្រូវប្រគល់ជូន រួមមាន៖
-គ្រួសារទី១ ថវិកាចំនួន ៣០មុឺនរៀល
-គ្រួសារទី២ ថវិកាចំនួន ៤០មុឺនរៀល/

ទី២
លោកអនុប្រធាន សុង លាងឆាយ តំណាងលោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ ចូលរួមរំលែកទុក្ខគ្រួសារនៃសព និងបាននាំយកថវិកា ចំនួន ៥៤០,០០០.០០ រៀល (ហាសិបបួនម៉ឺនរៀល) ជូនដល់គ្រួសារសព ឧបាសិកា អ៉ិម វុន អាយុ៦០ឆ្នាំ ស្ថិតនៅភូមិ ប្រដាក់ ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលត្រូវជា អ៊ុរបស់ លោក ស៊ាន តឿ សមាជិកសកម្ម នៃ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ ដែលបានទទួលមរណភាព ដោយជរាពាធ។

ទី៣
លោក ទេព ពិទូរ្យ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្រីស្នំ ព្រមទាំង សមាជិក សមាជិកា និងសប្បុរសជន បាននាំយកអំណោយសម្រាប់ប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនរដ្ឋបាលស្រុកស្រីស្នំ ដោយមានលោកស្រី គ្រឹង ស៊ាម អភិបាលរងស្រុក តំណាងលោក ហ៊ន់ ឬទ្ធិ អភិបាលស្រុក និងកងកម្លាំងដែលឈរជេីងត្រួតពិនិត្យតាមព្រំប្រទល់ ជូនដល់អធិការដ្ឋាននគរបាលស្រុកស្រីស្នំ និងមូលដ្ឋានអាវុធហត្ថស្រុកស្រីស្នំ។

អំណោយដែលត្រូវប្រគល់ជូនលោកអភិបាលស្រុករួមមាន ៖
⁃ ម៉ាស៉ីនវ៉ាស់កម្តៅនិងបាញ់អាកុល ចំនួន០២គ្រឿង

អំណោយជូនដល់អធិការស្រុករួមមាន៖
⁃ ម៉ាស៉ីនវ៉ាស់កម្តៅនិងបាញ់អាកុល ចំនួន០១គ្រឿង

អំណោយជូនដល់មូលដ្ឋានអាវុធហត្ថរួមមាន៖
⁃ ម៉ាស៉ីនវ៉ាស់កម្តៅនិងបាញ់អាកុល ចំនួន០១គ្រឿង។

ឆ្លៀតក្នុងឱកាស ចុះចែកអំណោយនិងជួសជុលផ្ទះជាពលរដ្ឋ នេះដែរ សមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧ ទាំង៣ស្រុក បានមានមតិ មតិសំណេះសំណាល ពាំនាំនូវមតិផ្តាំផ្ញើ ពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុមរយ ១៥៧ សាខាខេត្តសៀមរាប ដោយសូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់ នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២១

ភ្នំពេញ៖នៅទីបំផុតកម្លាំងសមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីអាវុធហត្ថស្រុកសណ្ដាន់ ករណីប្រើប្រាស់អំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួន។

យោងតាមប្រភពពីអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សា លើអតីតប្រពន្ធ របស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍កន្លងទៅនេះ។

ប្រភពបានដឹងថា លោកសៅ សុខា បានបញ្ជាក់នាពេលកន្លងមកថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដទ្ទាទោសតាមផ្លូវច្បាប់។

ពេលនេះបញ្ជាក់ការពិត អំពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ អនុវត្តតាមទិសស្លោក ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។

បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់កាលពីថ្មីៗនេះថា៖ ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស។
កងរាជអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរកបុគ្គលសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មីអត្តលេខ ១៥៩២១៨ ឋានន្តរសក្តិ អនុសេនីយ៍ទោ មុខងារ សមាជិក នៃកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីអនុវត្តតាមច្បាប់។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដកស្រង់របាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ហង្ស ថុល ដោយបញ្ជាក់ថា នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួច កាប់ទៅលើប្រពន្ធ ដែលបានលែងលះគ្នា តាមសាលក្រមលេខ១៨(ក)ចុះថ្ងៃទី១៧-៥-២០២១ និងសំណុំរឿងរដ្ឋប្បវេណីលេខ៨០ ចុះថ្ងៃទី០៦-៤-២០២១របស់សាលាដំបូងខេត្តកំពង់ធំ បណ្តាលឱ្យរបួសចំនួន៥កន្លែង(ដៃឆ្វេង២កន្លែង ,ដៃស្តាំ២កន្លែង និងកញ្ចឹងក១កន្លែង) ។ មូលហេតុប្រចណ្ឌ ដោយខឹងប្រពន្ធសុំលែង។ ក្រោយពីទទួលបានព័ត៌មាន ម៉ោង០៧និង៥០នាទីថ្ងៃទី២៣-៥-២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទី ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២១

ខេត្តត្បូងឃ្មុំ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែឧសភា ម្សិលមិញ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង ២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អគារសិក្សានេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជូនប្រជាពលរដ្ឋនៅក្នុងឃុំកក់ ស្រុកពញាក្រែក តាមតម្រូវការដែលមានកំណើនសិស្សានុសិស្សកើនឡើងជាលំដាប់នៅរៀងរាល់ឆ្នាំ។ អគារសិក្សានេះបានប្រារព្ធពិធីបញ្ចុះបឋមសិក្សាសាងសង់ កាលព្រឹកថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០២១ បច្ចុប្បន្នបានដំណើរការសងសង់តាមគម្រោង ដែលនឹងបញ្ចប់នៅក្នុងរយៈពេល១៥ខែ។

នៅក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់នេះ សម្តេចបាថ្លែងអំណរគុណនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ទាំងអស់ដែលបានខិតខំផ្តល់ការអប់រំដល់សិស្សានុសិស្ស ទោះស្ថិតនៅក្នុងដំណាក់កាលនៃរាលត្បាតជំងឺកូវីដ-១៩ក្តី តែបានព្យាយាម ស្វែងរកលទ្ធភាពនៅក្នុងការបង្រៀនសិស្សពីចម្ងាយនិងតាមអនឡាញស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់ការអប់រំដល់សិស្សានុសិស្សឱ្យបាននៅគ្រប់កាលៈទេសៈ។

សម្តេចបានផ្តាំផ្ញើដល់គ្រូអ្នកគ្រូ ត្រូវសហការជាមួយមាតាបិតាសិស្ស ធ្វើយ៉ាងណាជួយគ្នាទៅវិញទៅមក ដើម្បីធានាដល់គុណភាពសិក្សា ជាពិសេសត្រូវផ្តល់ភាពកក់ក្តៅ ស្និទ្ធស្នាល់ដល់កុមារ និងយុវជន ឱ្យបានច្រើនបំផុត ក្នុងពេលជំងឺកូវីដ-១៩កូវីដ-១៩រាតត្បាតនេះ។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ សិស្សានុសិស្សនិងយុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគតទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។

សម្តេចបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ដើម្បីចៀសផុតពីជំងឺដង្កាត់នានា ពិសេសជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ”បីកុំ បីការពារ” ឱ្យបានខ្ជាប់ខ្ជួនបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២១

ខេត្តកំពង់ចាម​៖ច្រាំងតួទន្លេមេគង្គ ក្នុង​ឃុំកោះទន្ទឹម  ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរងការបាក់ស្រុត ដោយគ្រោះធម្មជាតិ។

ករណីនេះក្រុមមន្ត្រី នៅថ្ងៃទី២៨ ខែឧសភា ម្សិលមិញ បានចុះពិនិត្យស្ថានភាព ដើម្បី​សិក្សា​រកវិធីសាស្រ្តស្ដារឡើងវិញ និងបញ្ជៀសកុំឲ្យបាក់បន្តទៀត។

លោកមេឃុំកោះទន្ទឹម បានឲ្យដឹងថា ការបាក់ច្រាំងទន្លេដោយគ្រោះ ធម្មជាតិនេះ កើតឡើងតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ និងនៅតែបន្តបាក់រហូតដល់សព្វថ្ងៃនេះ ធ្វើឲ្យបាត់បង់ ដីភូមិ ដីចំការ និងទីតាំងវត្តកោះកុក អស់ ០៣កន្លែង មកហើយ។ ដោយឡែក សាលាបឋមសិក្សាកោះកុក ២កន្លែងទៀត ត្រូវបានបាត់បង់ទាំងអស់ រួមទាំងផ្លូវសាធារណៈប្រវែង ៥.០០០ម៉ែត្រ ក៏ត្រូវបាក់ចូលទន្លេ។ ក្រៅពីនោះ ដីភូមិកោះកុកក្រៅទាំងមូល បានបាត់បង់ទាំងស្រុង ដោយមានប្រជាពលរដ្ឋ រស់នៅ ចំនួន ១៥០គ្រួសារផងដែរ។ ដោយបច្ចុប្បន្ន ដីភូមិ ដីកសិកម្ម លំនៅដ្ឋានប្រជាពលរដ្ឋ ក៏បន្តបាក់ស្រុត ធ្វើឲ្យ ប្រជាពលរដ្ឋ ចំណាកស្រុកទៅរកទីតាំងថ្មី។ ក្នុងនោះ គ្រួសារដែលរុះរើមាន ចំនួន ២៤០គ្រួសារ ប្រឈមការរុះរើ ចំនួន ១២៣ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិ ចំនួន៣ នៃឃុំកោះទន្ទឹម។

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម  បានមានប្រសាសន៍ថា តាមការពិនិត្យជាក់ស្តែង ទីតាំងច្រាំងទន្លេ ដែលកំពុងប្រឈមបាក់ មានប្រវែង ប្រមាណ ២.៤០០ម៉ែត្រ ក្នុងនោះ ទីតាំង ដែលប្រឈមបាក់ខ្លាំងមានប្រវែងប្រមាណ ១.០០០ម៉ែត្រ ដែលចាំបាច់ត្រូវមានវិធានការណ៍ការពារបន្ទាន់។ ជាមួយនោះ ដើម្បីបញ្ជៀសការបាក់ស្រុតបន្តទៀត យើងត្រូវស្តារដីដុះ នៅជ្រោយចុងកោះចេញ ដែលជាការសម្រួលចរន្តទឹក និងត្រូវរៀបចំការពារច្រាំងទន្លេ នៅតំបន់នោះ ផងដែរ ។

គូសបញ្ជាក់ថា ផ្អែកតាមទិដ្ឋភាពរួម នៅតំបន់ខាងលើនេះ មានការប្រែប្រួលចរន្តទឹក និងតួទន្លេ យ៉ាងខ្លាំង ដោយកន្លងមក ធ្វើឲ្យភូមិចំនួន ២ បានបាក់បាត់ទាំងស្រុង និងភូមិ៣ទៀត បាននឹងកំពុងប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេ ផងដែរ។ ដោយឡែក វិធានការណ៍ ចំពោះមុខ ត្រូវធ្វើការការពារច្រាំងបាក់ ដែលកំពុងប្រឈមខ្លាំង ប្រវែង ១.០០០ម៉ែត្រ លើប្រវែង ២.៤០០ម៉ែត្រ រួមទាំង ការស្តារដីកកដុះ ដែលប៉ះពាល់ដល់ចរន្តទឹក និងធ្វើការការពារច្រាំងទន្លេ ស្របពេលគ្នានោះដែរ ក្នុងប្រវែងប្រមាណជា២.៤០០ម៉ែត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២១

ភ្នំពេញ៖កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួល ពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែ០៥ ឆ្នាំ២០២១ បានស្រាវជ្រាវ និងឈានទៅបង្រ្កាបជួញដូរគ្រឿងញៀន នៅចំណុចស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពី។
លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់:
១-ឈ្មោះ ភុំ បេន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។
៣-ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។
ខ-វត្ថុតាងចាប់យកបាន:
-ម្សៅសសង្ស័យមេតំហ្វេតាមីន (ICE)ចំនួន០១កញ្ចប់ធំ ស្មើទម្ងន់ ៩៨៨,២៧ក្រាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវីធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២១

ខេត្តឧត្តរមានជ័យ៖លោក ខៀវ សុផានុរស្ស ចាងហ្វាងការផ្សាយគេហទំព័រ ម្លប់សន្តិភាព ត្រូវបានសាលាដំបូងខេត្តឧត្តរមានជ័យ កោះអញ្ជើញចូលមកបំភ្លឺតាមបណ្តឹង ឈ្មោះ អ៉ឹង ជាវឆាយ អតីតអ្នករកស៊ីឈើ ដោយទារសំណងជំងឺចិត្តជាទឹកប្រាល់ចំនួន ១០,០០០,០០០ (ដប់លានរៀល)ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។

នេះបើតាមលោក ខៀវ សុផានុរស្ស ចាងហ្វាងការផ្សាយគេហទំព័រ ម្លប់សន្តិភាព បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងនៅចុងខែ
ខែឧសភា នេះ។

យោងតាមប្រភពពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា មូលហេតុដែលអតីតឈ្មួញឈើរូបនេះ ប្តឹងចាងហ្វាងសារព័ត៌មាន ពីព្រោះសារព័ត៌មាន បានចុះផ្សាយអំពីសកម្មភាពដឹកជញ្ជូនឈើ កាលពីកន្លងនៅពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដោយដឹកចេញពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅខេត្តបាត់ដំបង ដោយប្រើប្រាស់រថយន្តយីឌុបខ្នាតយក្សជាច្រើនគ្រឿង ក្នុងការដឹកជញ្ជូន។

សូមជម្រាបថាក្រុមឈ្មួញខាងលើតែងតែដឹកជញ្ជូនឈើជាបន្តរបន្ទាប់ហើយក៏ត្រូវបានធ្លាប់សមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នាពេលកន្លងទៅដោយរឹបអូសយករថយន្តមួយគ្រឿងប្រភេទត្រេនតូ(ហៅវ៉េអង)ពាក់ស្លាកលេខកំពង់ចាម៣B7250ផងដែរ។

អ្នកតាមដានការដឹកជញ្ជូនឈើនៅខេត្តឧត្តរមានជ័យ បានឲ្យដឹងថាករណីឈ្មួញឈើប្តឹងអ្នកសារព័ត៌មាន ទៅប្រព័ន្ធតុលាការ បែបនេះអាចជាការបំបាក់ស្មារតីនិងគំរាមដល់អ្នកសារព័ត៌មាន ផ្សេងទៀត កុំអោយចេះតែហ៊ានចុះផ្សាយពាក់ព័ន្ធនិងជំនួញឈើ។ ជាមួយគ្នានេះដែរគេកំពុងរងចាំតាមដានមើលថា តើលោកខៀវ សុផានុរស្ស ចាងហ្វាងគេហទំព័រម្លប់សន្តិភាព មានវាសនាយ៉ាងណា ក្រោយពីជាប់បណ្តឹងរបស់អតីតអ្នករកស៊ីឈើនេះ។

បើទោះជាយ៉ាងនេះក្តី លោកខៀវ សុផានុរស្សបានថ្លែងថា លោកនៅតែមានជំនឿយ៉ាងមុតមាំចំពោះប្រព័ន្ធយុត្តិធម៌ និងមានក្តីសង្ឃឹមថាសាលាដំបូងខេត្តឧត្តរមានជ័យ និងលើកលែងការចោទ រូបលោក ដោយយករបបសារសារព័ត៌មាន ជាគោល។

ជុំវិញករណីនេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោក ឈ្មោះ អ៉ឹង ជាវឆាយ ដើម្បីបំភ្លឺបាននៅឡើយទេ។ ប៉ុន្តែប្រភពដែលស្និតនឹងលោកបានប្រាប់ថា រថយន្តដឹកឈើដែលសារព័ត៌មាន បានចុះផ្សាយនោះមិនមែនជាឈើរបស់លោកអ៉ឹង ជាវឆាយ នោះទេ ពោលគឺ លោក អ៉ឹង ជាវឆាយ គ្រាន់តែជាអ្នកម្ចាស់រថយន្តជួលឲ្យគេដឹកជញ្ជូនតែប៉ុណ្ណោះ ហើយឈើទាំងនោះក៏មានលិខិតPCអនុញ្ញាតពីជំនាញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២១

ខេត្តសៀមរាប៖លោក ស្រី វង្សបញ្ញាឫទ្ធិ និងសមាជិក សមាជិកា នៅថ្ងៃទី២៨ ខែឧសភានេះ បាននាំយកអំណោយប្រគល់ជូន លោកឡុង រដ្ឋារក្ស អភិបាលនៃគណ: អភិបាលស្រុកអង្គរធំ និងសមាជិក ស ស យ កស្រុក ព្រមទាំងមន្រ្តីថ្នាក់ស្រុកមួយចំនួនផងដែរ។

+ អំណោយដែលត្រូវប្រគល់ជូនរួមមាន៖
⁃ អង្ករចំនួន ៥០០ គីឡូក្រាម
⁃ ទឹកសុទ្ធ (ទឹករ៉ែ) ចំនួន ៥កេះ។

ឆ្លៀតក្នុងឱកាសនេះដែរលោក ស្រី វង្សបញ្ញាឫទ្ធិ មានមតិសំណេះសំណាល និងផ្តាំផ្ញេីដល់មន្ត្រីសាលាស្រុកអង្គរធំ សូមអោយថែរក្សាសុខភាព និង សូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវ​អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។ លេីសពីនេះ​ចំពោះ​អ្នកដែលពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យ​ទាក់ទង​នឹងអ្នក​វិជ្ជមាន​កូវីដ​-១៩ សូម​អញ្ជើញ​ទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ប្រសិនបេីមាន​បញ្ហា​សុខភាព​ ដូចជា ក្អកមានស្លេស ក្តៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច​ គឺត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរមូលដ្ឋានជាបន្ទាន់​ផងដែរ​។

លោកក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ​ ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ ​បន្តការគ្រប់គ្រង​​ចំពោះ​អ្នក​ដែល​សង្ស័យ​ ​សំខាន់​​ផ្តោតទៅ​លើ​កម្មករ​កម្មការិនី​ ពិសេស​​ត្រូវ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយនឹង​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ពោលគឺ​​ត្រូវ​នាំ​គាត់​ទៅយក​សំណាក​ ហេីយ​ត្រូវ​ពិនិត្យ​ដោយ​ឧបករណ៍​ពិសេស​​ជាបន្ទាន់​ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា​ ក្នុង​ករណី​វិជ្ជមាន​កូវីដ​-១៩​។
លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស
ចុះពិនិត្យមណ្ឌល​ចត្តាឡីសក័​ស្រុកព្រៃឈរ និង​ស្ថានភាពបិទខ្ទប់ផ្ទះធ្វេីចត្តាឡីស័ក នៅស្រុកជើងព្រៃ​ និងស្រុកបាធាយ នៅព្រឹកមិញនេះ។ សូមជម្រាបថា នៅព្រឹកមិញនេះដែរ លោកអ៊ុន ចាន់ដា ក៏បានប្រគល់រថយន្តបែនដឹកសំរាម ១គ្រឿង​ ចំណុះ ៥តោន ដែលជាអំណោយ របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុង​មូលដ្ឋាន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២១

ខេត្តបាត់ដំបង៖បុរសពីរនាក់បើកគោយន្តត្រឡប់ពីចំការ តាមផ្លូវឡានចាស់សម័យសង្គ្រាម ជាន់មីនតោនផ្ទុះបណ្ដាលឲ្យស្លាប់១នាក់និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី ២៧ខែឧសភា នៅចំណុច ចំការចេកក្រោម ភូមិចំការចេក ឃុំ ស៊ុង ស្រុកសំឡូតខេត្តបាត់ដំបង។

លោក កែវ វិបុលនាយប៉ុស្ដិ៍រដ្ឋបាលឃុំស៊ុង បានអោយដឹងថាជនរងគ្រោះទាំង២នាក់ម្នាក់មានឈ្មោះ ប៊នសុគា ភេទប្រុសអាយុ២៧ឆ្នាំ ស្លាប់បាត់បង់ជីវីត និង ម្នាក់ទៀតឈ្មោះ ហង់ សីហ័រ អាយុ២៦ឆ្នាំ រងរបួសមុខ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុ។

ជនរងគ្រោះទាំងពីរបានជិះគោយន្តទៅកាត់ស្មៅចំការថ្មី ដែលទើបធ្វើឆ្នាំនេះ ស្ថិត ក្បែរទីតាំងកើតហេតុខាងលើ លុះមានភ្លៀង រលឹម ជនរងគ្រោះទាំងពីរ បានបើកគោយន្ត ត្រឡប់មកផ្ទះវិញ កាត់តាមផ្លូវឡានចាស់ក្នុងសម័យសង្គ្រាម ដែលផ្លូវនេះទុកចោលមិន មានអ្នកបើកឆ្លងកាត់នោះទេ ក៏បណ្តាលអោយជាន់មីនតោនផ្ទុះឡើងតែម្តង។

លោកបញ្ជាក់ថាខណៈដែលផ្ទះមីនតោននោះ តៃកុងគោយន្តបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ ចំណែកអ្នកជិះពីក្រោយ ខ្ទាតធ្លាក់ពីលើគោយន្ត ហើយក្រោកប្រឹងរត់មកប្រាប់អ្នកភូមិពីហេតុការណ៍ រួចខ្លួនក៏ល្ងិត មុខដួលសន្លប់តែម្តង និងត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ។

លោកបញ្ជាក់ថាក្រោយកើតហេតុ ទាំងសមត្ថកិច្ចនិងអ្នកភូមិ បានទៅពិនិត្យទីតាំង ហើយបានបញ្ជូនសពជនរងគ្រោះ ទៅគ្រួសារដើម្បីរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២១

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមការងារចុះវាស់វែងផ្លូវលំមួយក្រុមត្រូវរន្ទះបាញ់ស្លាប់៣នាក់និងរបួសធ្ងន់ស្រាលចំនួន៥នាក់ខណៈមេឃភ្លៀងចូលជ្រកភ្លៀងនៅផ្ទះពលរដ្ឋ។

ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ចំណុចផ្ទះចាំចំការមួយកន្លែងរបស់ម្ចាស់ឈ្មោះ យ៉ុង ណូ ភេទប្រុស អាយុ៣៥ឆ្នាំ ស្ថិតនៅតំបន់ទួលស្មោញ ក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សេចក្ដីរាយការណ៍បានបន្តថា ជនរងគ្រោះ ទី១.ឈ្មោះ ស៊ុន រ៉ា ភេទប្រុសអាយុ៤២ឆ្នាំ (ស្លាប់់)
ទី២.ឈ្មោះ ធួក លីម ភេទប្រុស អាយុ ៦២ឆ្នាំ (ស្លាប់់)
ទី៣.ឈ្មោះ ឯម ស្រ៊ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ(ស្លាប់់)
ទី៤.ឈ្មោះ សួស គីម ភេទប្រុស អាយុ៥៨ឆ្នាំ (របួសស្រាល)
ទី៥.ឈ្មោះ ព្រុំ លាត ភេទប្រុស អាយុ៦៧ឆ្នាំ (របួសស្រាល)
ទី៦.ឈ្មោះ ធួក និល ភេទប្រុស អាយុ៥៨ឆ្នាំ (របួសធ្ងន់)
ទី៧.ឈ្មោះ សៀន យ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ
(របួសធ្ងន់)
ទី៨.ឈ្មោះ ខន ខាន់ ភេទប្រុស (រងរបួសស្រាល)រស់នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖លោក សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំល្វាលើ នៅថ្ងៃទី ២៧ ខែឧសភា ម្សិលមិញ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចំការលើ ចែកជូនប្រជាពលរដ្ឋ ចំនួន ៦៤គ្រួសារ ក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ បន្ទាប់ពីពួកគាត់បាន ប៉ះពាល់ ដោយប្រយោល ជាមួយនឹងអ្នកវិជ្ជមានកូវិដ-១៩។
លោកសុក ផេង បានថ្លែងថា បច្ចុប្បន្នរដ្ឋបាលឃុំ បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនពលករ ដែលវិលត្រលប់មកពីក្រៅប្រទេស។ ដោយឡែកបងប្អូនដែលទើបវិលត្រលប់មកពីបណ្តារាជធានីខេត្តនានា ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ១៤ថ្ងៃសិន ក្រោមការតាមដានរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្ត ឲ្យ បានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការ ណែនាំ របស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

លោកសុក ផេង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា អំណោយ ដែល ត្រូវ ចែក ជូន ទាំង៦៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី ០១កេស ទឹកត្រី០១យួរ ត្រីខ១០កំប៉ុង អំបិល១គីឡូ ម៉ាស់០១ប្រអប់ អាកុល០១លីត្រ សាប៊ូលុច្ស០១ដុំ។ ប្រគេនទេយ្យធម៌ដល់ព្រះសង្ឃក្នុងវត្តល្វាលើ អង្ករ២០០គីឡូ មី៥កេស ទឹកត្រី៤យួរ ទឹកស៊ីវអ៊ីវ ៤យួរ និងបានឧបត្ថម្ភដល់រដ្ឋបាលស្រុក អាកុល៣០លីត្រ ម៉ាស០១កេសធំ ដោយ សរុប ជាថវិកាអស់ចំនួន២,២០០ដុល្លារ ជាថវិការបស់លោក ហ៊ុន ម៉ានិត និងលោកជំទាវ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២១

ភ្នំពេញ៖លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធនៅរសៀលថ្ងៃទី២៧ ខែឧសភានេះ បានដឹកនាំមន្រ្តីជំនាញបច្ចេកទេសពាក់ពន្ធ័ បានអញ្ជើញពិនិត្យការដ្ឋានដំណើរការសាង សង់អគារថ្មីនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង អគារអគ្គនាយកដ្ឋាន ទីភ្នាក់ ងារសារព័ត៌មានកម្ពុជាAKP ថ្មី រួមជាមួយបន្ទប់សាលប្រជុំធំ បន្ទប់ប្រជុំតូចៗ និងបន្ទប់ការងារ សំខាន់ៗមួយចំនួនទៀតនៅក្នុងអគារថ្មីនេះ ដែលមានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងព័ត៌មាន តាមបណ្តោយផ្លូវ មុន្នីវង្ស សង្កាត់ស្រះចកខណ្ឌដូនពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page394 Page395 Page396 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×