ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Teo Lay Cheng ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការទទួលជួបនេះនៅព្រឹកមិញនេះ នៅទីស្តីការក្រសួងព័ត៌មាន។
លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោកជំទាវ Teo Lay Cheng ដែលត្រូវទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា ។ តាមរយៈ បេសកកម្មការទូតរបស់លោកជំទាវនាឱកាសនេះ ពិតជាមានសារៈ សំខាន់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង កម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមថែមទៀត។
លោកជំទាវ Teo Lay Cheng បានសំដែងនូវការរីករាយដែលបានមកបំពេញ បេសកកម្មការងារ ការទូតនៅកម្ពុជា ហើយជានេះ លោកជំទាវ បានវាយតំលៃខ្ពស់ ចំពោះតូនាទីសំខាន់របស់ ក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មាន នៅពេលកើត មានការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ នៅក្នុងប្រទេសកម្ពុជា ។
លោកជំទាវ ឯកអគ្គរដ្ឋទូត សឹង្ហបុរី បានថ្លែងការសរសើរចំពោះការឆ្វេងយល់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវអទិភាពដល់អ្នកសារព័ត៌មាន ក្នុងការទទួល បានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ ដែលជាកិច្ចការងារដ៏សំខាន់ធ្វើអោយប្រជាជន កាន់តែមានការយល់ច្បាស់បន្ថែម ទៀតនៃការឆ្លងរោគរាតល្បាត ដ៏កាចសាហាវ នេះ។ តាមរយៈនេះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូត សង្ឃឹមថា នឹងអាចបន្តកិច្ចសហការ ការងារជាមួយ ក្រសួងព័ត៌មានកម្ពុជា ដើម្បីជាផលប្រយោជន៏រួមនៃប្រទេសទាំងពីរ សឹង្ហបុរី កម្ពុជា។
លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងការសរសើរចំពោះភាពជោគជ័យរបស់ប្រទេសសឹង្ហបុរី ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រការនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក ដើម្បីរួមគ្នាធ្វើយ៉ាងណាអោយសុខមាលភាព របស់ប្រជាជន ដែលឆ្លងកាត់ សម័យកូវីត-នេះ បានល្អប្រសើរ សម្រាប់ ជាគុណប្រយោជន៏ក្នុងការរក្សាស្ថានការណ៏ វិស័យសុខាភិបាលនៃប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី បានកាន់តែប្រសើរឡើងបន្ថែមទៅមុខទៀត៕SRP


ខេត្តសៀមរាប៖ចលនាយុវជនកម្ពុជា«ក្រុម១៥៧» សាខាខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចុះចែកអំណោយចំនួន២គោលដៅ នៅស្រុកអង្គរធំនិងក្រុងសៀមរាប។
ដោយឡែកគោលដៅទី២ លោក ម៉ន សំអាត ប្រធានព័ត៌មានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកជីក្រែង និង កញ្ញា គង់ គីមលាង ប្រធានផ្នែកហេរញ្ញិក បាន សហការជាមួយ លោក ឌឿន សារឿន ប្រធានរដ្ឋបាល សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប បាននាំយកអំណោយប្រគល់ជូន លោក អនុភូមិ នៅបុស្តិ៍ប្រជាការពារភូមិ សាលាកន្សែងដែលប្រចាំការ។



ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសារលិខិតថ្វាយព្រះពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា៕SRP
ភ្នំពេញ៖នាយករដ្ឋមន្រ្តីខ្មែរ សម្តេចតេជោ ហ៊ុន សែន បានសារលិខិតថ្វាយព្រះពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា។ នេះបើយោងតាមលិខិតថ្វាយព្រះពរ ដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកថ្ងៃទី ១១ ខែឧសភានេះ៕SRP