Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះនឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមុននេះបន្តិចថា បុរសម្នាក់បានស្លាប់នៅលើម៉ូតូ ម៉ាកសូមាអ៊ិច ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប ១V.០៥៨៥ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៥ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ ចំណុចខាងត្បូងសណ្ឋាគារសុខា៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

នគរបាលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សម្បត្តិ មុន្នី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប។

បើតាមនគរបាលបានបញ្ជាក់ថា ការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ ផឹកស្រាស្រវឹងបណ្ដាលឱ្យខ្យល់គស្លាប់តែម្ដង។ ក្រោយពីបានពិនិត្យសាកសពរួច ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្ត​ត្បូងឃ្មុំ៖កសិករ២នាក់​ ត្រូវបានរន្ទះបាញ់សម្លាប់ខណៈ​ទៅ​ភ្ជួរ​ដី​ស្រែ​ គ្រាដែល​​មេឃ​ធ្លាក់​ភ្លៀង​។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​៣​និង​២០នាទីល្ងាច​ ថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ​២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជន​រងគ្រោះ​
ទី១-ឈ្មោះ ឯល ធារ៉ា ភេទប្រុស​ អាយុ៣១ឆ្នាំ ២-ឈ្មោះ វេង ស៊ាងហេង ភេទប្រុស​ អាយុ២០ឆ្នាំ ដែលអ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។បច្ចុប្បន្ន​ សព​ជនរងគ្រោះ​ទាំង​២នាក់​ត្រូវ​បាន​រៀបចំ​ធ្វើ​បុណ្យ​តាមប្រពៃណី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ដែលបញ្ជារទិញ ពីរដ្ឋាភិបាលចិន ចំនួន ១លានដូសបន្ថែមទៀត នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ស្អែកនេះ។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា លើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកនេះ។
សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស ដែលនឹងដឹកមកកម្ពុជានៅថ្ងៃទី ២៣ ខែឧសភានេះ កម្ពុជានឹងមានវ៉ាក់សាំងនៅក្នុងដៃសរុប ២លានដូស ដែលនឹងអាចចាក់ឲ្យប្រជាជននៅរាជធានីភ្នំពេញចាក់បានគ្រប់ ឬជិតគ្រប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តមណ្ឌលគិរី៖លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ដល់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ដែលទើបត្រូវបានតែងតាំងថ្មី ដោយលោក បានកត់សម្គាល់ថា ការតែងតាំងជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងនេះ ត្រូវបានធ្វើឡើងផ្អែកលើចំណេះដឹង សមត្ថភាព និងកេរ្តិ៍ឈ្មោះ ព្រមទាំងមានស្នាដៃល្អក្នុងការដឹកនាំនិងបំពេញការងារ ប្រកបដោយប្រសិទ្ធភាព គុណភាព ក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្រ្តីក៏បានផ្តល់ការណែនាំដល់មន្ត្រីដែលទើបតែងតាំង ឱ្យបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នតុលាការ និងស្ថាប័នអយ្យការឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធាននានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ ជាពិសេសវិធានការដែលមានចែងក្នុងមាត្រា ៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។
លោករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជានិច្ចស្របតាមបរិបទនៃកំណែទម្រង់ថ្មី ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តព្រះវិហារ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែឧសភា ម្សិលមិញ នៅខេត្តមណ្ឌលគិរី។

សូមជម្រាបថា សមាសភាពដែលត្រូវបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះ រួមមាន៖
១- លោក យុត ពន្លឺ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះវិហារ ជំនួស លោក អៀង គឹមថុល ដែលត្រូវបានចូលនិវត្តន៍,
២- លោក គឺ ប៊ុណ្ណារ៉ា ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ជំនួស លោក កែវ សុជាតិ ដែលត្រូវផ្ទេរមកទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង,

៣- លោក ម៉ម វ៉ាន់ដា ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ជំនួស លោក ហៀង សុភក្រ្ត ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ខេត្តសៀមរាប៖លោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ រួមជាមួយ លោកអនុប្រធាន និង សមាជិក​ សមាជិកា នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២១នេះ ” បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ លោក ប៉ាន់ សារេត សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក។

គោលបំណង របស់ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាស្រុកក្រឡាញ់ គឺដើម្បីកិច្ចពិភាក្សា អំពីសកម្មភាព ការងារមនុស្សធម៌ របស់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ និង កិច្ចសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកក្រឡាញ់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ភ្នំពេញ៖អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានចេញលិខិតមួយ បដិសេធ ពាក្យចោទប្រកាន់បែបញុះញង់របស់ឈ្មោះ គឹម សុខ មកលើថ្នាក់ដឹកនាំក្រសួង ថាបានលក់ទីស្តីការក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិត ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច នាព្រលប់ថ្ងៃទី ២១ ខែឧសភាឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាព​នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម​ ននៅននៅព្រឹកមិញនេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​៖ ដេីម្បី​គ្រប់គ្រង​ស្ថានការណ៍​ទប់ស្កាត់​ ការឆ្លងរីករាលដាលជំងឺ​កូវីដ​-១៩​ កុំឲ្យមានការរីក​បន្ត​ យើង​ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ២យ៉ាង​ ​គឺទី១-​ត្រូវ​បិទខ្ទប់​ក្តោប​ឲ្យ​ជាប់​ ទី២-ត្រូវការពារ​កុំ​ឲ្យ​រីកចេញទៅខាងក្រៅ​ ហេីយ​យេីងត្រូវធ្វើការ​បោសសំអាត​ ដេីម្បី​កាត់ផ្ដាច់​ខ្សែ​ចម្លង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​បង្ក​ការ​ព្រួយបារម្ភ​
ពី​គ្រប់​មជ្ឈដ្ឋាននេះ។

ក្នុង​កិច្ចប្រជុំ​នេះដែរ លោក អ៊ុន​ ចាន់ដា​ ក៏បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ ​បន្តការគ្រប់គ្រង​ច្បាម​​ឲ្យ​ជាប់​ចំពោះ​អ្នក​ដែល​សង្ស័យ​ ដែល​ត្រូវ​ផ្តោត​សំខាន់​​ទៅ​លើ​កម្មករ​កម្មការិនី​ ពិសេស​​ត្រូវ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ ដោយ​ផ្ទាល់​ជាមួយនឹង​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ពោលគឺ​​ត្រូវ​នាំ​គាត់​មក​យក​សំណាក​ ហេីយ​ត្រូវ​ពិនិត្យ​ដោយ​ឧបករណ៍​ពិសេស​​ជាបន្ទាន់។​ ជាមួយគ្នា​នោះ​មន្ត្រី​សុខាភិបាល​ស្រុក​នីមួយៗ​ ​ត្រូវ​អនុវត្ត​វិធានការ​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​ ពេល​ពិនិត្យ​រកឃើញ​អ្នក​វិជ្ជមាន​ហើយ​នោះ ទោះជា​នៅ​ទីកន្លែង​ណា​ក៏ដោយ​ គឺត្រូវ​នាំ​គាត់​ទៅ​ព្យាបាល​ជាបន្ទាន់​ ក្នុងនោះ​មន្ទីរ​ពេទ្យ​ស្រុក​នីមួយៗ​ ​ត្រូវ​រៀបចំ​គ្រែ​ទទួល​អ្នក​ជំងឺ​ យ៉ាង​តិច​ឲ្យ​បាន​១០គ្រែ​ ឬ​លេីសពី​នោះ​ផងដែរ​។ ​​
​
បេីតាម​របាយការណ៍​របស់​លោក គឹម​ សួរ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាលខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ សម្រាប់​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ រកឃើញ​អ្នក​វិជ្ជមាន​កូវីដ-១៩ ករណីឆ្លងថ្មី ចំនួន​៩៣នាក់(ស្រី៨៥នាក់)​ កំពុងសំរាកព្យាបាល ២៧០នាក់​ (បូកយោង​៤០០នាក់​ ក្នុងនោះ​ជាសះស្បើយ ១២៨នាក់​ ​និងស្លាប់២នាក់) ។​ កំពុងធ្វេីចត្តាឡឺសក័កំរិត២ ចំនួន២០៧៩នាក់​ ក្នុងនោះនៅសាលាគរុកោសល្យ ៦០៦នាក់​ ស្រុក​ស្រីសន្ធរ​ ១៦នាក់​ បាធាយ​ ៤៨៤នាក់​ កងមាស ៥៦នាក់​ ចំការលើ​ ៦២នាក់​ កំពង់សៀម​ ៤០១នាក់​ និង​មន្ទីរពេទ្យខេត្ត​ ១២នាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសារលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី ជយ ពៅ។

ក្នុងលិខិតបានបញ្ជាក់ថា សារលិខិតចូលរួមរំលែកទុក្ខ ជូន លោកស្រី ជយ ពៅ

​ខ្ញុំ និងថ្នាក់ដឹកនាំ ទីប្រឹក្សា ព្រមទាំងសមាជិក-សមាជិកា មានសេចក្ដីក្ដុកក្ដួលនិងស្ដាយស្រណោះ ជាពន់ពេក ចំពោះមរណភាពរបស់ លោក អៀត ដារ៉ាវុធ ជានាយកប្រតិបត្តិសារព័ត៌មាន Swift News និង Best TV និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅវេលាម៉ោង ៤:០០រសៀល ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៤៧ឆ្នាំ។

​មរណភាពរបស់ លោក អៀត ដារ៉ាវុធ គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រមួយរូបនៅក្នុង វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា។ លោកគឺជាសហការី មានសណ្តានចិត្តល្អ ស្មោះត្រង់ ចេះជួយយកអាសារមិត្តភក្តិ។ ជាមួយគ្នានេះ លោកបានលះបង់ពេលវេលា និងប្រាជ្ញាស្មារតីដ៏មានតម្លៃចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ លើសពីនេះ យើងខ្ញុំកាន់តែនឹកស្តាយស្រណោះជាពន់ពេក ដែលលោកតែងតែបង្ហាញក្តីស្រឡាញ់និងមោទនភាព ចំពោះការងារស្ម័គ្រចិត្តនៅ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហើយនៅថ្ងៃចុងក្រោយបំផុត លោកទទួលមរណភាពទៅជាមួយនឹងសម្លៀកបំពាក់មានស្លាកសញ្ញា ស.ស.ស.ក និងទង់ជាតិកម្ពុជា។

​ការចងចាំរបស់យើងខ្ញុំចំពោះ លោក អៀត ដារ៉ាវុធ គឺមានច្រើនរាប់មិនអស់ ហើយលោកប្រៀបបានជាសមាជិកនៃគ្រួសាររបស់យើងខ្ញុំ៖ «លោក អៀត ដារ៉ាវុធ គឺជានិមិត្តរូបនៃសហការី ដែលបានយក ភក្តីភាព ភាពស្មោះត្រង់ និង គុណធម៌ ជាតម្លៃនៃជីវិត»។ នេះគឺជាគុណតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលយើងខ្ញុំគោរពនិងចងចាំជានិច្ច។

​នៅក្នុងឱកាសនៃការជូនដំណើរនាគ្រាចុងក្រោយនេះ ខ្ញុំ និងគ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមជាមួយ លោកស្រី ក្មួយៗ ជាទីស្រឡាញ់ ព្រមទាំងក្រុមគ្រួសារ សូមបួងសួង ដល់បុណ្យបារមីវត្ថុស័ក្តសិទ្ធជួយជ្រោងនាំដួងវិញ្ញាណក្ខន្ធ លោក អៀត ដារ៉ាវុធ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ភ្នំពេញ៖លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១នេះថា ការនាំស្វាយស្រស់របស់កម្ពុជាចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពិណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅ កំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិធីសម្ពោធជផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជានៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២១ កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេលនៃការដឹកជញ្ជូនចំនួន ១៣ថ្ងៃ ទើបទៅដល់គោលដៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសារាចរណែនាំ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺដុំពកស្បែកគោ និងក្របី។ នេះបើយោងតាមសេចក្ដីប្រកាស របស់ក្រសួងកសិកម្ម ចុះហត្ថលេខាដោយ រដ្ឋមន្ត្រី វេង សាខុន ដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២១

ខេត្តត្បូងឃ្មំុ៖រថយន្តចំនួន២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៤នាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២៣និង១០នាទី លេីផ្លូវលេខ៧៣ ចន្លោះគីឡូម៉ែត្រ៤៣/៤៤ ស្ថិតក្នុងភូមិថ្នល់កែង ឃំុសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មំុ។

នគរបាលស្រុកតំបែរបានឲ្យដឹងថា គ្រោះថ្នាក់ចរាចណ៍នេះភាគីទី១ រថយន្តម៉ាក ហ៊ីយន់ដាយវេអង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0657 និងកន្ទុយរថយន្ត ស្លាកលេខ ព្រះសីហនុ 4A-2905 ពីត្បូងទៅជេីង បេីកបរដោយឈ្មោះ ឡេង ខ្លុយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់ភូមិស្ទឹងរាង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ( ស្លាប់នៅនឹងកន្លែងកេីតហេតុ ) និងអ្នករួមដំណេីរម្នាក់ ឈ្មោះ រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ(រងរបួសស្រាល)។

ចំណែកភាគីទី២ រថយន្តម៉ាក ហាន់ដាយ លីបឺរ៉ូ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 2A-8244 ពីជេីងទៅត្បូង បេីកបរដោយឈ្មោះ ហេង រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្កក្រចេះ (របួសបាក់ដៃខាងស្តាំ) និងអ្នករួមដំណេីរ៣នាក់៖
ទី១- ស៊ិន សាន់ ភេទប្រុស អាយុ៤១ឆ្នាំ (របួសស្រាល) រស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ទី២- យ៉ស់ សុភ័ក្រ អាយុ១៩ឆ្នាំ (របួសស្រាល) រស់នៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ទី៣- មិនស្គាល់ឈ្មោះ។

នគរបាលបានបញ្ជាក់ថាករណីនេះរថយន្តទាំងពីរខូចខាតកម្រិតធ្ងន់វត្ថុតាងទាំងពីរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតំបែរ។ មូលហេតុ:ប្រេីប្រាស់់ល្បឿន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹក​មិញនេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ក របស់​រដ្ឋបាល​រដ្ឋបាល ស្រុកជេីងព្រៃ​ និង​ស្រុកបាធាយ​ ខណៈ​ករណី​វិជ្ជមាន​កូវីដ​-១៩​ និង​អ្នក​ពាក់ព័ន្ធ​បាន​កេីនឡេីង​ជាបន្តបន្ទាប់​ គួរឲ្យ​ព្រួយបារម្ភ​។

អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ធ្វេីយ៉ាងណា​ត្រូវ​បង្រួម​ និងទប់ស្កាត់កុំ​ឲ្យ​មាន​ករណី​វិជ្ជមាន​កូវីដ​-១៩​ រីក​ឆ្លង​បន្ត​ ដោយត្រូវ​រៀបចំ​មមណ្ឌលចក្តាឡឺស័ក ដោយប្រមូល​អ្នក​ដែល​ប៉ះពាល់​ដោយផ្ទាល់​ទាំងអស់​ ឲ្យ​​​​ចត្តាឡីស័ក​ ឲ្យបានត្រឹមត្រូវ ដោយ​មាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​​តាមដាន​សុខភាពនៅតាម​មណ្ឌល​នីមួយ​ៗ​។

គួរ​បញ្ជាក់​ថា​ ក្រោយ​ពី​រកឃើញ​ករណីវិជ្ជមាន​កូវីដ-១៩​ ជាបន្តបន្ទាប់​ ជាក់ស្ដែង​គិតត្រឹម​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ​រដ្ឋបាលខេត្តកំពង់ចាម​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ ក្នុងនោះ កម្មការិនី ចំនួន ៥១នាក់ (ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ២៨នាក់ ស្រុកព្រៃឈរ ១២នាក់ មកពីខេត្តកំពង់ធំ ០១នាក់ និងខេត្តកណ្តាល ០១នាក់) និងម្តាយអ្នកជំងឺកូវីដ-១៩ ស្រុកកងមាស ០១នាក់​ សរុប ៣០៧នាក់ ដែលបានសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ក្នុងនោះក៏មានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញប្រមាណជាង ១០០នាក់​។ ចំពោះ​ករណី​នេះ​ ​រដ្ឋបាលស្រុកជេីងព្រៃបានកំណត់យក វិទ្យាល័យ ហ៊ុន សែន ស្គន់ សម្រាប់ធ្វើជាមណ្ឌលចាត្តាឡីស័ក ដោយឡែក​រដ្ឋបាល​​ស្រុក​បាធាយ​បាន​យក​​វិទ្យាលយ័ហោ ណាំហុងព្រៃញា ស្ថិតក្នុងភូមិព្រៃញា​ ឃុំផ្អាវ​ សម្រាប់​ធ្វេីជា​មណ្ឌល​ចត្តាឡីសក័​។ ជាមួយគ្នា​នោះ​ អភិបាលខេត្ត ក៏បាន​អញ្ជើញចុះពិនិត្យស្ថានភាព រោងចក្រ ជូហួយ ហ្វូតវែ ដែលមានកម្មករ​កម្មការិនី​ផ្ទុកវិជ្ជមានកូវីដ-១៩ រួមនឹងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ស្ថិតនៅក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ ដេីម្បី​ដាក់ចេញនូវវិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ នេះផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page397 Page398 Page399 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះនឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះនឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×