ខេត្តសៀមរាប៖ស្ត្រីម្នាក់បានប្តឹងមេឃុំត្បែង ខេត្តសៀមរាប ករណីចេញលិខិតកាន់កាប់ដីឲ្យហើយ បែជាចេញលិខិតមោឃភាពចោលវិញ ដោយយកដីនោះទៅប្រគល់អោយអ្នកផ្សេង។
ស្ត្រីដែលបានប្តឹងលោកមេឃុំ មានឈ្មោះស៊ឹង និត អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំណែកមេឃុំ ដែលរងបណ្តឹងមានឈ្មោះហ៊ាប ថា ជាមេឃុំត្បែង នៃស្រុកបន្ទាយស្រី។
យោងតាមបណ្តឹងចុះថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២១ ដែលបានចុះលេខទទួលដោយរដ្ឋបាលស្រុកបន្ទាយស្រី មានខ្លឹមសារថា សុំប្តឹងឈ្មោះហ៊ាប ថា មេឃុំត្បែង ពីបទធ្វើឯកសារកាន់កាប់ដីធ្លីអោយនាងខ្ញុំ(ស៊ឹង និត) ហើយចេញលិខិតមោឃភាព លើលិខិតនេះចោលវិញ ដោយគ្មានធ្វើការសម្របសម្រួលដោះស្រាយ។ ខ្លឹមសារបង្ហាញថា លិខិតស្នើសុំកាន់កាប់ដីធ្លីលេខ:៩០៤/១៧ ឃ.ត.៣១ ០៥.២០១៧ របស់មេឃុំត្បែង។ ឯលិខិតមោឃភាពលេខ:៧១៤/២០ឃ.ត ១៤.១២.២០២០ របស់មេឃុំត្បែង។ ក្នុងលិខិតបញ្ជាក់ថា តបតាមបណ្តឹងសូមលោកអភិបាលស្រុកមេត្តាជួយដោះស្រាយនិងរកយុត្តិធម៌ ត្បិតលោកមេឃុំត្បែង ដកយកដីដែលមានលិខិតចុះលេខខាងលើ ទៅប្រគល់អោយឈ្មោះជា កិញ ភេទប្រុសដោយមិនរកខុសត្រូវអោយនាងខ្ញុំ(ស៊ឹង និត) ឡើយ។ ចំណែកលោកស្រីជា សាវេត ប្រពន្ធ លោកជា កិញ បានបញ្ជាក់ថាដីខាងលើនេះជាកម្មសិទ្ធិរបស់គាត់និងប្តី។ ដីនេះមានសាវតារត្រឹមត្រូវដោយលក់ទិញតៗគ្នាហើយរូបគាត់ជាម្ចាស់ទី៥។
ក្នុងករណីនេះ លោកហ៊ាប ថា មេឃុំត្បែង បានថ្លែងតាមទូរស័ព្ទៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១នេះថា តាមពិតដីនោះមានម្ចាស់ហើយ។ ប៉ុន្តែដោយមានបុរសឈ្មោះជុន ជឿន ម្ចាស់ដីជាប់ព្រំគ្នា មកអះអាងជាមួយលោកថា ដីគ្មានម្ចាស់ ហេតុដូច្នេះហើយ ទើបលោកសម្រេចចេញលិខិតកាន់កាប់អោយស្ត្រី ឈ្មោះស៊ឹង និត។ លោកមេឃុំបន្តថា លោកពិតជាបានចេញលិខិតមោឃភាពលិខិតកាន់កាប់ដីរបស់ឈ្មោះស៊ឹង និត ពិតមែន។ លោកក៏បានអោយបុរសឈ្មោះជុនជឿន ជួយសម្រួល៥០០ដុល្លារទៅឈ្មោះស៊ឹង និត ដែរ តែគាត់មិនព្រម ហើយក៏បានប្តឹងទៅស្រុក។ ពេលនេះរដ្ឋបាលស្រុកកំពុងពិនិត្យលើករណីនេះហើយ។
ជុំវិញករណី ពលរដ្ឋប្តឹងមេឃុំ ករណីដី១ប្លង់មានម្ចាស់ពីរនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ពុំទទួលទូរស័ព្ទ ដើម្បីសុំការពន្យល់បាននៅឡើយទេ បើទោះបី បានហៅចូលជាច្រើនដងយ៉ាងណាក៏ដោយ។
ស្ត្រីម្ចាស់បណ្តឹង បញ្ជាក់ចុងក្រោយថា ករណីខាងលើនេះ ហាក់កំពុងមានភាពមិនប្រក្រតី សូមថ្នាក់ដឹងនាំមេត្តាជួយពិត្យនិងដោះស្រាយដោយតម្លាភាពផង៕SRP
ខេត្តសៀមរាប៖លោក សំ វណ្ណធឿន ប្រធានផ្នែកបដិសណ្ឋារកិច្ច សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាសៀមរាប បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយ មួយចំនួនប្រគល់ជូន លោក សាយ រិទ្ធីសក្ក័ នាយកសាលានគរបាលជាតិភូមិភាគ៤ ដេីម្បីផ្គត់ផ្គង់ដល់កងកម្លាំង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អះអាង ថា បច្ចុប្បន្ន នេះ សម្រាប់ ខេត្តកំពង់ចាម មានកម្មករ កម្មការិនី ប្រមាណជាង៨០០នាក់ វិជ្ជមាន កូវីដ -១៩ និងបានធ្វើ ចត្តាឡីស័ក ជាច្រើននាក់ ទោះជា យ៉ាងនេះក្តីយេីង នៅ តែ មានភាព ជាម្ចាស់ ការអាចគ្រប់គ្រង បាន ដោយ មាន កិច្ចសហការ គ្នា យ៉ាង ជិតស្និទ្ធ រវាង អាជ្ញាធរ ថ្នាក់ មូលដ្ឋាន និងអាជ្ញាធរខេត្តផងដែរ។



ខេត្តសៀមរាប៖លោក ងួន មាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកប្រាសាទបាគងនឹងលោក ប៉ុកលាបភី អនុប្រធាន បានដឹកនាំសមាជិក សមាជិកា បានចុះចែកអំណោយ ដល់ពលរដ្ឋ ចំនួន២គ្រួសារ ដែលមានជីវភាពខ្វះខាត។