ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ Eva Nguyen Binh ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការបំពេញបេសកកម្មកាទូត នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័របានដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។
សម្ដេចតេជោក៏បានជម្រាបជូនលោកជំទាវថា យុទ្ធសាស្ត្ររបស់កម្ពុជាគឺផ្ដល់វ៉ាក់សាំងជូនដល់គ្រប់គ្នាទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ដែលនេះជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សម្ដេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសុក្រ ទី១៨ ខែមិថុនាព្រឹកមិញនេះ នាឱកាស បានអនុញ្ញាតឲ្យលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលលោកជំទាវត្រូវចប់បេសកកម្មកាទូតនៅកម្ពុជា។
ក្នុងជំនួបនោះ លោកជំទាវបានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ចំពោះមន្ត្រីរាជការកម្ពុជាទាំងអស់ដែលកន្លងមកតែងតែបានដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនចំពោះលោកជំទាវ។
លោកជំទាវ Eva Nguyen Binh បានគាត់សម្គាល់ឃើញថារយៈពេល០៤ឆ្នាំក្នុងបេសកកម្មកាទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវបានជួបពិភាក្សាជាមួយសម្ដេចតេជោ ជាមួយមន្ត្រីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលរាល់កិច្ចពិភាក្សាទាំងអស់បានបង្ហាញពីភាពត្រង់ទៅត្រង់មក មានភាពបើកចំហរ មានភាពស្មោះត្រង់ ដែលទាំងនេះជាកត្តាសំខាន់ធ្វើឲ្យបេសកកម្មកាទូតរបស់លោកជំទាវមកកាន់កម្ពុជាបានទទួលជោគជ័យតាមការកំណត់ នោះគឺការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកជំទាវបានមានប្រសាសន៍បន្តថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ លើសពីនោះទៅទៀត ក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រជាក់លាក់ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ។
លោកជំទាវបានមានប្រសាសន៍បន្តថា នេះជាមូលហេតុធ្វើឲ្យរដ្ឋាភិបាលបារាំងដូចជាវិស័យឯកជនបារាំងនៅបន្តជាមួយកម្ពុជា ចូលរួមចំណែកជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។
លោកជំទាវក៏បានបន្ថែមទៀតថា បារាំងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស វិស័យវប្បធម៌ និងការថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោកជំទាវក៏បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ ដល់ប្រជាជនកម្ពុជា និងជនបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសន្ដានចិត្ត ទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលរាល់ស្ថានទូតទាំងអស់បានទទួលស្គាល់ និងបានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលតែងតែផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស វិស័យវេជ្ជសាស្ត្រ ដែលបានជួយដល់ការពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជា និងផ្ដល់ជាជំនួយហិរញ្ញប្បទានក្នុងការអភិវឌ្ឍន៍ កម្ពុជាផងដែរ៕SRP
ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចេញសារលិខិតក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ ២០២១៕SRP
ខេត្តបន្ទាយមានជ័យ៖មនុស្សចំនួន៤នាក់ត្រូវបានចាប់ខ្លួននឹងរឹបអូសគ្រឿងញៀនជិត៤០គីឡូ។

ខេត្តកំពង់ចាម៖លោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តអង្គួញដីសិរីសុខា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ខេត្តសៀមរាប៖លោកប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញប្រគល់ផ្ទះមួយខ្នងអំណោយ របស់សម្ដេចហ៊ុន សែន ជូនអតីតយុទ្ធជននៅស្រុកប្រាសាទបាគង។
ខេត្តកំពង់ចាម៖ផ្ទះប្រជាពលរដ្ឋចំនួន០៣ ខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះបំផ្លាញទាំងស្រុង។
ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតដែលចុះហត្ថលេខាដោយសម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បានសរសេរនូវអត្ថបទមួយក្រោមចំណងជើងថា«ភាពប្រថុយប្រថានជាមួយសមត្ថភាពខ្លួន»។
ខេត្តសៀមរាប៖លោក ធឿន វុឌ្ឍី លេខាធិការដ្ឋាន ចលនាយុវជនកម្ពុជា (ក្រុម១៥៧)ស្រុកជីក្រែង ព្រមជាមួយសមាជិក សមាជិកា បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ មុខផ្សារភូមិអូរ។