ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ ដោយសារពាក់ព័ន្ធប្រយោលជាមួយអ្នកកើតជម្ងឺកូវីដ-១៩។ នេះបើតាមសំណេរ របស់សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ page ហ្វេសប៊ុកនៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១នេះ។
នៅក្នុងសាររបស់សម្ដេចតេជោបានបង្ហាញថា៖ បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។
សំណេររបស់សម្ដេចតេជោបានបន្តថា៖ ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។
បើតាមសម្តេចតេជោបានបញ្ជាក់ផងដែរថា៖ ទោះត្រូវលុបចោលការជួបទាំងខ្មែរ ទាំងបរទេស តែខ្ញុំនៅតែធ្វើការ ដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវអោយមានមនុស្សចូលមកជិតខ្ញុំទេ៕SRP
ខេត្តត្បូងឃ្មុំ៖លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសេចក្តីសម្រេចលេខ ៧០ សសរ ស្ដីពីការតែងតាំងសមាសភាពនៃអនុគណៈម្មការ នានា ចំណុះអោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិត តែងតាំង ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ៕SRP
ភ្នំពេញ៖វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចាប់ខ្លួន ឧកញ៉ា «ប្រាក់ ប្រាកដ» ករណីឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ រឿងរត់ការផ្ទេរក្របខ័ណ្ឌ ពីកងទ័ពទៅស្នងការរងខេត្តព្រះសីហនុ តែបរាជ័យ។
ខេត្តសៀមរាប៖លោក ធឿន វុឌ្ឍី លេខាធិការ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង បានដឹកនាំសមាជិក នាំយកអំណោយប្រគល់ជូនសាលាឃុំឬស្សីលក សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាទ្បីស័ក ចំនួន៣០គ្រួសារ។
ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថាបុរសម្នាក់ បានខ្យល់គរស្លាប់ នៅក្នុងបន្ទប់ទឹក នៃ អធិការដ្ឋានគរបាលស្រុកសូទ្រនិគម កន្លែងធ្វើចត្តាឡីស័ក។