Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រសួងមហាផ្ទៃ បង្គាប់ឲ្យនគរបាលស័ក្ដិ៥ ដែលរងការរិះគន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ចូលខ្លួនបំភ្លឺ និងធ្វើកំណត់ហេតុនៅអង្គភាព, អគ្គាធិការដ្ឋាន
អាជ្ញាធរខេត្តសៀមរាបបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធប្រយុទ្ធប្រឆាំងបទល្មើសOnline Scams ដោយម៉ឺងម៉ាត់
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តប៉ៃលិន៖ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ​២០២០ ​បានបិទវគ្គបណ្តុះបណ្តាល (កងកិត្តិយស) ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍​ទោ​ សេង​ សុគន្ធ​ ស្នងការ​នគរបាល​ខេត្តប៉ៃលិន​ ដែល​បាន​បេីក​វគ្គ​កាល​​ពីថ្ងៃទី​០៦​ ខែឧសភា​ ឆ្នាំ​២០២០​ និង​បញ្ចប់​ទៅវិញនៅថ្ងៃនេះ។

លោកឧត្ដមសេនីយ៍ ស្នងការ​ បានមានប្រសាសន៍ណែនាំបន្ថែមដល់គ្រូបង្គោល​ និង​សិក្ខាកាម​អោយ​យក​ចិត្ត​ទុកដាក់​លេីជំនាញ​របស់​ខ្លូន​ ជាពិសេស​ត្រូវ​មាន​ការ​រំលឹក​មេរៀន​យ៉ាង​ហោចណាស់​ត្រីមាស​ មួយ​លើក​ទៅ​មេរៀន​រួច​ ។ ក្នុង​នោះ​លោក​ឧត្ដមសេនីយ៍​ ក៏​មិន​ភ្លេច​នូវ​ការ​ណែនាំ​ទៅ​ការ​ការពារ​ជំងឺ​ COVID-19 ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​អនាម័យ​លាងដៃ​អោយ​បាន​ស្អាត​គ្រប់​ពេល​ជាមួយ​សាប៊ូ​ អាល់កុល​ ឬ​ជែល​ ក៏ដូចជា​ការ​ជូនពរ​ដល់​កងកម្លាំង​ទាំងអស់​អោយ​ជួប​តែ​សេចក្ដី​សុខ​ សុភមង្គល​គ្រួសារ​ រកស៊ី​ទទួល​ទាន​មាន​បាន​គ្រប់​ៗ​គ្នា​៕SRPវ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តកំពង់ធំ៖អគារការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ ដែលមានសភាពចាស់ទ្រុឌទ្រោមរងការខូចខាត ប្រេះស្រាំជាច្រើនកន្លែងអាចបង្កហានិភ័យគ្រោះថ្នាក់ជាយថាហេតុក្នុងពេលបច្ចុប្បន្ន ត្រូវបានជួលជុលឡើងវិញ ក្រោយពី លោក តាន់ ម៉េងឆាង ចូលកាន់ដំណែងជា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល។

ការជួសជុលនេះ ក្រោមការណែនាំ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្តនិងមន្ទីរកសិកម្មខេត្តកំពង់ធំ អោយមានការរៀបចំជួសជុល កែលម្អឡើងវិញនូវអគាធ្វើការអោយសាកសមជាការិយាល័យមន្រ្ដីរាជការធ្វើការ និងជាកន្លែងផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ន។

លោក តាន់ ម៉េងឆាង បានអោយដឹងថា ក្រោយពីលោកចូលកាន់តំណែងជាប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ   រយ:ពេលជិត៣ខែហើយ មកទល់បច្ចុប្បន្ន លោកសង្កេតឃើញថាអគារការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំខ្វះខាតសព្វគ្រប់ ទាំងសម្ភារធ្វើការ  អគារមានសភាពចាស់ទ្រុឌទ្រោម ងាយនិងបាក់ស្រុត ប្រេះស្រាំគ្រប់កន្លែង ពេលភ្លៀងម្ដងៗទឹកលិចស្ទើរគ្រប់កន្លែង។ ជាក់ស្ដែងអគាការិយាល័យនេះគ្មានកន្លែងអង្គុយធ្វើការនោះទេ គឺផ្លាស់ប្ដូរកន្លែងគ្នាអង្គុយរហូត  ចឹងហើយទើបលោកបានគៀងគររកសប្បុរសជននានា តាមបណ្ដាមន្ទីរ ពីសាលាខេត្តនិងស្ថាប័ន្ដផ្សេងៗ មកដល់ពេលនេះខាងមន្ទីរបរិស្ថានបានអោយលុយទិញម៉ាស៊ីនត្រជាក់បាន០២គ្រឿង រួមនិងកង្ហារ។ ចំណែកខាងមន្ទីរកសិកម្ម

ផ្ដល់កំព្យូទ័រថ្មី០១គ្រឿង និងម៉ាស៊ីព្រីន០១គ្រឿង។ ខាងក្រុមហ៊ុន ស៊ីភី បានផ្ដល់ម៉ាស៊ីនសំរាប់បាញ់ថ្នាំសំលាប់មេរោគឆ្លងតាមបណ្ដាសត្តឃាតដ្ឋាន០១គ្រឿង។ ចំណែកអគ្គនាយកដ្ឋានផលិកម្មពហុព្យាបាលសត្វ ក៏បានផ្ដល់កុំព្យូទ័រថ្មី០១គ្រឿង និងម៉ាស៊ីនព្រីន០១គ្រឿងផងដែរ៕SRPប៊ុនរិទ្ធី

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តសៀមរាប៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ សហការណ៍ជាមួយជំនាយរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្ម ចុះបង្ក្រាបបទល្មើសព្រៃឈើត្រង់ចំណុចភូមិទួលសង្កែរឃុំកំពង់ថ្មស្រុកសន្ទុក ខេត្តកំពង់ធំ ដោយឃាត់បានរថយន្តដឹកធ្យូងមួយគ្រឿង។

របាយការណ៍របស់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុកលោកវរសេនីយ៍ត្រីស្រី សំណាង បានឲ្យដឹងថា លទ្ធផលបង្រ្កាប គឺឃាត់រថយន្តកូរ៉េ ៥តោន ទូបិតជិត០១គ្រឿង ក្បាលពណ៌ស ទូពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ អ៊ុក សុីឡែន ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។ ដោយដឹកប្រភេទធ្យូងពេញមួយឡាន ម្ចាស់ប្រាប់ថា០៨តោន (មិនទាន់ថ្លឹងទេ)។ វត្ថុតាំងយកទៅរក្សាទុកនៅផ្នែរដ្ឋបាលព្រៃឈើកំពង់ថ្ម រងចាំការពិន័យតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តលោកទៀ សីហា បានដាក់នូវបទបញ្ជាមួយចំនួន ដល់កម្លាំងសមត្ថកិច្ច ត្រូវបង្កើនលើការងារសន្តិសុខជូន ប្រជាពលរដ្ឋ ក៏ដូចតាមដងផ្លូវសាធារណៈ តំបន់ទេសចរណ៍ ក្នុងបង្កើន ជម្រុញស្តារឡើងវិញក្នុងវិស័យទេសចរណ៍ សំខាន់ទេសចរណ៍ ក្នុងស្រុក ដោយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ បានកំពុងនិយមជិះកង់ដើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋានធម្មជាតិ និងប្រាង្គប្រាសាទ ក៏ដូចជាការហាត់កីឡាផងដែរ។

លោកទៀ សីហា ក៏សុំឲ្យមន្ទីរសុខាភិបាល និង មន្ទីរទេសចរណ៍ខេត្ត ពិនិត្យឡើងវិញ ចំពោះការបើកដំណើរការទៅតាមបណ្តាល ភោជនីយដ្ឋាន រួមទាំងទីកន្លែងប្រជុំជន ក្នុងការបង្កា ទប់ស្កាត់កុំឲ្យមាន ការរីករាលដាលឆ្លងនូវជម្ងឺកូវីដ១៩។

លោកអភិបាលខេត្តក៏បានជំរុញដល់សមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបង្កើនការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ គ្រឿងញៀន ល្បែងស៊ីសង និងបង្រ្កាប់ឲ្យខាងតែបានចំពោះការកាប់ទន្ទ្រានព្រៃឈើ និង ព្រៃលិចទឹក យកដីធ្វើជាកម្មសិទ្ធិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សម្បត្តិធម្មជាតិ និង ត្រូវធ្វើការអនុវត្តការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផងដែរ។

ជាមួយគ្នានោះដែរអភិបាលខេត្តសៀមរាប ក៏បានណែនាំបន្ថែមដល់សមត្ថកិច្ច និង អាជ្ញាធរក្រុង ស្រុក គឺត្រូវរឹតបន្តឹងចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះថាបងប្អូនពលរដ្ឋមួយចំនួនបានចាញ់ឧបាយកលរបស់មេខ្យល់ ដោយបាននាំឆ្លងដែរខុសច្បាប់ទៅប្រទេសជិតខាង។

លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ នព្រឹកថ្ងៃទី១៨ខែឧសភាម្សិលមិញនៅសាលាខេត្តសៀមរាប។

កិច្ចប្រជុំនេះដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១៣៩៦ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា និង អំពីលទ្ធផលនៃការអនុវត្តរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ប្រចាំខែផងដែរ ។

ក្នុងនោះក៏បានលើកផងដែរអំពីករណីការកំណត់ព្រំប្រទល់ខេត្ត និងខេត្ត ដែលបានធ្វើឲ្យមានបញ្ហាវិវាទដីធ្លីរ៉ាំរ៉ៃ និង បញ្ហាក្រុម ជនឆ្លៀតឱកាសចូលកាប់ទន្ទ្រានដីព្រៃ និង ព្រៃលិចទឹក ព្រមទាំងការសុំបង្កើតភូមិថ្មីផងដែរ និងលើកនូវបញ្ហាប្រឈមមួយចំនួន និង សំណូមពរមួយចំនួនទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖នៅ​ស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ នារសៀល​ថ្ងៃ​ទី​១៨​ ​ខែឧសភា​ ឆ្នាំ​២០២០នេះ​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ រួមនឹង​ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា​ បានអញ្ជើញទទួលមូលនិធិពីសប្បុរសជន​ និង​​ប្រជុំ​ត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ក្នុង​ការ​ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។

ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ លោក​ អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាក្រុមការងារចុះជួយខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងវិស័យឯកជន ក្នុងខេត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។
លោក​ អ៊ុន ចាន់ដា ក៏បានអំពាវនាវ ដល់សប្បុរសជនជាតិ និងអន្តរជាតិ សូមចូលរួមចំណែកជាថវិកា និងសម្ភារ បន្តទៅទៀត ដើម្បី ទ្រទ្រង់ដល់វិស័យមនុស្សធម៌ នៅក្នុងខេត្តកំពង់ចាម ផង​ដែរ​។
គួរ​រំលឹកថា ឆ្នាំនេះ ផ្អែកតាមស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ កាកបាទក្រហមកម្ពុជា បានណែនាំដល់សាខាកាកបាទក្រហមទាំង ២៥រាជធានី ខេត្ត ដែលត្រូវគៀងគរមូលនិធិក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ជាពិសេស តបតាមអនុសាសន៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ពុំចាំបាច់រៀបចំអង្គពិធីមេទ្ទីង ឬពិធីណាមួយដែលប្រមូលផ្ដុំមនុស្សឡើយ តែសុំធ្វើសេចក្ដីអំពាវនាវថ្នាក់ខេត្ត ស្វែងរកការចូលរួមគាំទ្រ និងបរិច្ចាកដោយស្ម័គ្រចិត្តពីសប្បុរសជនប៉ុណ្ណោះ។
គួរ​បញ្ចាក់ផងដែរថា គិតមកត្រឹមថ្ងៃទី១៨ ខែឧសភានេះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម បានទទួលថវិកាពីសប្បុរសជននានា បានជាង២៦ម៉ឺនដុល្លា​ហើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ករណី​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ នៅ​តំបន់​មេទឹក​កណ្តៀង​ ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ដែល​បាន​ធ្វើ​ឡើងនៅ​សាលា​ខេត្ត​កំពង់ចាម​ ​នាព្រឹក​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២០ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពពាក់ព័ន្ធ​ និងអាជ្ញាធរស្រុកបាធាយផដែរ។

លោក​​​ កែវ​ នា​ឫទ្ធិ​ អភិបាល​រង​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ជុំវិញ​រឿង​ទំនាស់​នេះ​ ​គឺ​ផ្តេីម​ចេញ​ពី​ការ​លក់​ដូរ​ផ្ទៃដី​មេទឹក​កណ្តៀង​តាំងពី​ឆ្នាំ​២០០៧​ រវាង​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​មួយ​ចំនួន​តូច​ និង​ឈ្មួញ​ ដោយ​មាន​ការ​បោះ​បង្គោល​ធំៗ​ទន្ទ្រាន​ចូល​ ដល់​បាត​មេទឹក​។ ការ​ធ្វើ​ឯកជន​ភាព​ដោយ​មាន​ការ​លក់​ ទិញ​ដី​នៅ​ក្នុង​សហគមន៍​មេទឹក​ ​ដែល​ជា​សម្បត្តិ​សាធារណៈ​ ដោយ​សេរី​ និង​អនាធិបតេយ្យ​ មិន​ត្រឹម​ត្រូវ​ស្របច្បាប់​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ផ្សេង​ទៀត​ មួយ​ចំនួន​ធំ​ ក្នុង​ភូមិ​ដែល​បាន​ និង​កំពុង​អាស្រ័យ​ផល​ ពី​មេទឹក​កណ្តៀង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ លើ​ការ​ងារ​ស្រោច​ស្រព​ដំណាំ​កសិកម្ម​ ដាំ​ឈូក​ នេសាទ​ និង​យក​ទឹក​ប្រើប្រាស់​ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ ដែល​មិន​បាន​ឯកភាព​យល់​ព្រម​ និង​មាន​ភាព​មិន​សុខ​ចិត្ត​ទេីប​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​។ បច្ចុប្បន្ន​ ទំនាស់នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ ដោយសារ​សំណុំរឿង​នៅ​ក្នុង​ដៃ​តុលាការ​ ដោយ​​កន្លង​មក​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ក៏បាន​ចេញ​សេចក្តី​ណែនាំ​ ស្តីពី​ការ​បញ្ឈប់​ការ​ទិញ​ លក់​ និង​ឈូស​ឆាយ​ដី​តំបន់​មេទឹក​នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ ជាពិសេស​​នៅ​តំបន់​ស្រុក​បាធាយ​នេះ​ គឺ​ត្រូវ​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​លេីដី​សាធារណៈ​របស់​រដ្ឋ​ ផង​ដែរ​។ ​

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ លោក​​អ៊ុន​ ចាន់ដា​ ​ បានដាក់ចេញនូវគោលការសំខាន់ៗ ដោយ​បង្កើត​គណៈកម្មការ​គ្រប់គ្រង​ទន្លេ​ថ្នាក់​ខេត្ត​ ពន្លឿន​ការ​វាស់វែង​ ដេីម្បី​ឈាន​ទៅ​ដល់​ការ​កំណត់​ព្រុំ​ ដោយ​មាន​និយាម​ការ​ច្បាស់លាស់​ ក្នុង​ការ​ចុះ​បញ្ជី​មេទឹក​កណ្តៀង​ជា​ផ្លូវការ​ ដើម្បី​អភិរក្ស​មេទឹក​កណ្តៀង​នោះ​ សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​សហគមន៍​ ដោយ​គាំទ្រ​តាម​ចំណាត់ការ​របស់​តុលាការ​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តសៀមរាប៖ម្ដាយបានស្រែកយំស្រណោះកូនតូចដែលកំពុងស្រលាញ់បែជាជួបរឿងអកុសលលង់ទឹកពាងស្លាប់ទៅវិញ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៦និង២០នាទីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ខាងក្រោយផ្ទះ នៅចំណុចភូមិដុបត្នោត ឃុំពង្រលេី ស្រុកជីក្រែង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ លាព កញ្ចនា ភេទស្រីអាយុ១៣ខែ
– ម្តាយឈ្មោះ ឡាន លិច អាយុ២៧ឆ្នាំ
– ឪពុកឈ្មោះ រី លាព អាយុ២៦ឆ្នាំ ( រស់នៅភូមិ ឃំុកេីតហេតុខាងលេី )។
បើតាមសមត្ថកិច្ចថាមូលហេតុ ម្តាយរវល់បោស នៅលេីផ្ទះ ជនរងគ្រោះដេីរទៅចុះលេងទឹកពាង បណ្តាលឲ្យលង់
ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ខឹងនឹងបងថ្លៃរបស់ខ្លួនស្ដីបន្ទោសឲ្យរឿងចាក់បាស់ឮៗ បែជាមានគំនិតគុំគួន ចូលទៅកាប់ដល់ក្នុងបន្ទប់បណ្ដាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៤និង៣០ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ នេះស្ថិតនៅ ភូមិធ្លកអណ្តូង សង្តាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ថាករណីហិង្សាដោយចេតនានេះគឺប្អូនថ្លៃចូលកាប់បងថ្លៃដល់ក្នុងបន្ទប់ជួល។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះត្រូវជាបងថ្លៃឈ្មោះ ភូន ពិដោរ ភេទស្រី អាយុ៤៤ឆ្នាំរស់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ងុយ ឆេងឡាយ ភេទប្រុស អាយុ៣៦ឆ្នាំ។

បើតាមសមត្ថកិច្ចបានរាយការណ៍ថាមូលហេតុជនរងគ្រោះត្រូវជាបងថ្លៃ បានស្តីបន្ទោសអោយជនសង្ស័យ រឿងចាក់បាស់ឮៗកាលប្រហែល៣ថ្ងៃមុនទើបធ្វើអោយជនសង្ស័យគុំគួនរហូតធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្តង។ ជនសង្ស័យក្រោយធ្វើសកម្មភាព រួចបានបានជិះម៉ូតូគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូលទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

ទោះយ៉ាងណាពាក់ព័ន្ធករណីនេះសមត្ថកិច្ចបាននឹងកំពុងតែបន្តស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានប្រាប់ថា សូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល នូវ ពលទាហានថ្មីដែលត្រូវហ្វឹកហ្វឺននេះ និងត្រូវចល័តចេញពីសាលាពលទាហានទី៤(តាកុះ)។
យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តសៀមរាបនៅរសៀលថ្ងៃនេះថា
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២០ បញ្ជាការដ្ឋានយោធភូមិភាគទី៤ នឹងហ្វឹកហ្វឺនពលទាហានថ្មីដោយអនុវត្តលំហាត់បាញ់គ្រាប់ពិត នៅទីលានអូរកូនតឹង ដែលស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ នៃព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ជាមួយគ្នានេះពលទាហានថ្មីដែលត្រូវហ្វឹកហ្វឺននេះ និងត្រូវចល័តចេញពីសាលាពលទាហានទី៤(តាកុះ) ដោយចេញដំណើរតាមផ្លូវជាតិលេខ៦៧ ឆ្លងកាត់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ខេត្តសៀមរាប ឆ្ពោះទៅគោលដៅទីលានបាញ់គ្រាប់ពិតអូរកូនតឹង។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល និងចៀសវាងធ្វើដំណើរឆ្លងកាត់ ឬចូលក្នុងភូមិសាស្ត្រនៃទីលានហ្វឹកហ្វឺនដែលបានបញ្ជាក់ជូនខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖ភ្នាក់ងារបានរាយការណ៍ថាមនុស្សចំនួន១០នាក់ត្រូវបានឃាត់ខ្លួនករណីបង្ក្រាបល្បែងជល់មាន់។
ហេតុការណ៍ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុង​ភូមិ​រវាង​ ឃុំ​ខ្នុរ​ដំបង​ ស្រុកជេីងព្រៃ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ប្រតិបត្តិការ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មានបទបញ្ជា របស់​គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ កាំង គីមហុង អធិការរងស្រុកជេីងព្រៃ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង​ ព្រមទាំង​មាន​ការ​សម្របសម្រួលពីលោក សុធា ពិសិដ្ឋ​ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន ម៉ូតូចំនួន១៣គ្រឿង​ រថយន្ត០៤គ្រឿង មាន់ជល់ចំនួន០២ក្បាល(ងាប់)​ កន្ត្រក់ដាក់មាន់ចំនួន០២​ ស្គត់រុំខ្នាយមាន់មួយចំនួន(ប្រើរួច)​ កញ្ចក់សំរាប់បាំងមាន់ចំនួន០១​ ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារ)​ ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយមុឺនរៀល)​ ធុងក្លាស្សេចំនួន០១​ និង​ហាន់តោ​សម្រាប់​លេងអាប៉ោងចំនួន០១​ ផងដែរ​។
ចំពោះជនសង្ស័យ​ និងវត្ថុតាងខាងលើ​ ត្រូវ​បានបញ្ជូនទៅស្នងការដ្ឋានរបស់ខេត្តកំពង់ចាម​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្ដាលឲ្យសន្លប់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​ ១៦និង២៤​ នាទីថ្ងៃទី១៧ខែឧសភា ឆ្នាំ ២០២០នៅភូមិតាសៀម​ ឃុំតាសៀម​ ស្រុកស្វាយលើ។
សមត្ថកិច្ចថាករណីរន្ទះបាញ់មនុស្សបណ្តាលអោយសន្លប់នេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះមណ្ឌលសុខភាព ស្រុកស្វាយលេី។
ជនរងគ្រោះ​ឈ្មោះ​ ទេស​ ណាវ​ ភេទ​ប្រុស​ អាយុ​ ៥៦ឆ្នាំរស់នៅភូមិតាសៀម​ ឃុំតាសៀម​ ស្រុកស្វាយលើ។បើតាមសមត្ថកិច្ចមូល​ហេតុ​បាញ់ដេីមអំពិល​ ក្បែរផ្ទះ របស់ជនរងគ្រោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២០

ខេត្តសៀមរាប៖ជារើយៗគេតែងតែសង្កេតឃើញថាបុរសនិងស្ត្រីដែលបានស្រលាញ់គ្នានិងឈានដល់ការរួមភេទជាមួយគ្នាដោយការស្រលាញ់គ្មាទៅវិញទៅមកប៉ុន្តែករណីខ្លះបុរសបានក្លាយជាអ្នកទោសស្នេហាទៅវិញ ដោយសារឪពុកម្ដាយខាងស្រីប្ដឹងថាចាប់រំលោភ។ ជាក់ស្ដែងក្មេងប្រុសស្រីពីរនាក់បានទាក់ទងគ្នាតាមfacebookជាង១ឆ្នាំរហូតបានណាត់ជួបគ្នានិងឈានដល់ការរួមរ័ក្សជាមួយគ្នាបានចំនួន០៣ដង តែត្រូវគ្រួសារខាងស្រីប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនខាងបុរស។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ នារសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ អៀង វីរៈឧត្តម ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរៈ សិស្សថ្នាក់ទី១០ រស់នៅក្រុមទី ០១ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។

បើតាមសមត្ថកិច្ចរម្លឹកថានៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៦និង០០នាទី ឈ្មោះ ស ស ម ភេទស្រី អាយុ១៤ឆ្នាំ(សំបុត្រកំណើតឆ្នាំ២០០៥)មុខរបរសិស្សថ្នាក់ទី១១មានទីលំនៅឃុំកែវពណ៌ស្រុកពួកខេត្តសៀមរាប (ជនរងគ្រោះ) សរសេរសារប្រាប់ឲ្យជនសង្ស័យទៅយករូបខ្លួននៅជិតម្ដុំភ្នំក្រោម។ភ្លាមនោះជនសង្ស័យ បានជិះម៉ូតូចេញពីផ្ទះសំដៅទៅកន្លែងម្តុំភ្នំក្រោមតាមការណាត់គ្នា ក្រោយពីបានជួបគ្នាឈ្មោះ ស ស ម បានឡើងជិះម៉ូតូជាមួយជនសង្ស័យមកអង្គុយលេងក្នុងដីឡូត៍ក្បែរផ្ទះរបស់ជនសង្ស័យរហូតដល់ម៉ោង១៨និង៣០នាទី។ហើយជនសង្ស័យបានឌុបទៅអង្គុយលេងម្ដុំព្រះអង្គចេកព្រះអង្គចមក្រោយពីអង្គុយលេងបានមួយសន្ទុះជនសង្ស័យបានបន្តជិះម៉ូតូមកលេងនៅផ្លូវ៦០ម៉ែត្ររហូតដល់ម៉ោងប្រហែល២១និង០០នាទី ជនសង្ស័យរួមនឹងជនរងគ្រោះបាននាំគ្នាជិះម៉ូតូមកអង្គុយលេងក្នុងដីឡូត៍ក្បែរផ្ទះរបស់ជនសង្ស័យម្ដងទៀត។លុះដល់ម៉ោងប្រហែល២៣និង០០នាទី ជនសង្ស័យបានជិះម៉ូតូនាំ ឈ្មោះ ស ស ម មកផ្ទះរបស់ខ្លួនស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ រួចជនសង្ស័យបានឲ្យនាងចូលសម្រាកក្នុងបន្ទប់របស់ខ្លួនដោយខ្លួនបានប្រាប់ម្ដាយឪពុករបស់ខ្លួនថានាងគឺជាសង្សាររបស់ខ្លួនត្រូវបានអ្នកផ្ទះរបស់នាងបានដេញចេញពីផ្ទះ ហើយពួកខ្លួនទាំង០២នាក់ បាននាំគ្នាចូលដេកក្នុងបន្ទប់។ពេលនោះជនសង្ស័យបានសុំជនរងគ្រោះរួមភេទតែនាងពុំព្រមបានបន្តិចជនសង្ស័យបានសុំរូបខ្លួនម្ដងទៀតទើបរូបខ្លួនព្រមពេលនោះជនសង្ស័យបានធ្វើសកម្មភាពរួមភេទជាមួយគ្នាបានសម្រេចជាលើកទី០១ ហើយក៏នាំគ្នាសម្រាកក្នុងបន្ទប់របស់ជនសង្ស័យនឹងទៅ។ រហូតដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ជនសង្ស័យមិនបាននាំគ្នាទៅណាឡើយនៅក្នុងបន្ទប់ហើយពួកខ្លួនបានរួមភេទជាមួយគ្នាបានសម្រេចម្ដងទៀតនៅពេលយប់ពុំចាំពេលវេលាក្នុងបន្ទប់ដដែល។ លុះដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ពុំចាំម៉ោង ពួកខ្លួនទាំងពីរបានរួមភេទជាមួយគ្នាបានសម្រេចម្ដងទៀតក្នុងបន្ទប់ដដែល។ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសសមត្ថកិច្ចថាខ្លួនពិតជាបាន រួមភេទជាមួយ នឹងឈ្មោះនារីរងគ្រោះ ស ស ម  បានសម្រេចជាមួយគ្នាបានសរុបចំនួន០៣លើ ក្នុងបន្ទប់របស់ជនសង្ស័យពេលយប់ ពិតប្រាកដមែន។ក្នុងករណីនេះគ្រួសារនារីរងគ្រោះបានប្តឹងឲ្យសមត្ថកិច្ចចាត់ការលើជនសង្ស័យតាមច្បាប់និងទាមទារប្រាក់សំណងចំនួន១ម៉ឺនដុល្លារ។ឆ្លងតាមការសាកសួរបុរសនិងក្មេងស្រីរងគ្រោះបាន និយាយថា ពួកគេពិតជាស្រលាញ់គ្នាមែនមិនគួរបំបែកពួកគេទេ។ករណីនេះហាក់មានអាថ៌កំបាំងនៅពីក្រោយ ដោយសារក្មេងស្រីរងគ្រោះរៀនថ្នាក់ទី១១ ហើយមានអាយុក្រោម១៥ឆ្នាំ។ឯក្មេងប្រុសអាយុ១៧ឆ្នាំរៀនថ្នាក់ទី១០ ពួកគេបានទាក់ទងស្រលាញ់គ្នាតាមហ្វេសបុក ជាង១ឆ្នាំមកហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page628 Page629 Page630 … Page661 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រសួងមហាផ្ទៃ បង្គាប់ឲ្យនគរបាលស័ក្ដិ៥ ដែលរងការរិះគន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ចូលខ្លួនបំភ្លឺ និងធ្វើកំណត់ហេតុនៅអង្គភាព, អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បង្គាប់ឲ្យនគរបាលស័ក្ដិ៥ ដែលរងការរិះគន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ចូលខ្លួនបំភ្លឺ និងធ្វើកំណត់ហេតុនៅអង្គភាព, អគ្គាធិការដ្ឋាន ចុះផ្សាយថ្ងៃទី ២៤ មេសា ២០២៦
អាជ្ញាធរខេត្តសៀមរាបបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធប្រយុទ្ធប្រឆាំងបទល្មើសOnline Scams ដោយម៉ឺងម៉ាត់ អាជ្ញាធរខេត្តសៀមរាបបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធប្រយុទ្ធប្រឆាំងបទល្មើសOnline Scams ដោយម៉ឺងម៉ាត់ ចុះផ្សាយថ្ងៃទី ២៣ មេសា ២០២៦
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី ចុះផ្សាយថ្ងៃទី ២៣ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×