Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង
នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តកំពង់ចាម៖មនុស្សចំនួន០៨នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២២និង៤០នាទី ម្សិលមិញ ករណីលេងល្បែងស៊ីសងអាប៉ោង។ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង​ដាក់ប្រាក់) នៅចំណុចផ្ទះរបស់ឈ្មោះ​ ឡី​ គង់​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ស្ថិតក្នុងភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ការបង្ក្រាបនេះក្រោមបញ្ជាផ្ទាល់របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយ អធិការដ្ឋាននគរបាលស្រុកបាធាយ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថាប្រតិបត្តិការនេះជាលទ្ធផលបង្រ្កាបបានមុខសញ្ញាចំនួន០៨នាក់
០១-ឈ្មោះ ឡី​ គង់ ភេទប្រុស អាយុ៤៥ឆ្នាំជាតិខ្មែរ
០២-ឈ្មោះ មូល​ ប៉ុន ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ
០៣-ឈ្មោះ អេះ​ លុច ភេទប្រុស អាយុ២៨ឆ្នាំជាតិខ្មែរ
០៤-ឈ្មោះ​ ស៊ឺ​ អុល ភេទប្រុស អាយុ៤៨ឆ្នាំជាតិខ្មែរ
អ្នកទាំង០៤នាក់ រស់នៅភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
០៥-ឈ្មោះ​ ចាន់​ តុងភេទប្រុស អាយុ៤៦ឆ្នាំជាតិខ្មែរ​ រស់នៅភូមិប្រយុគ​ ឃុំទំនប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម។
០៦-ឈ្មោះ​ នាង​ នីន​ ភេទប្រុស អាយុ៤៩ឆ្នាំជាតិខ្មែរ​ រស់នៅភូមិត្រប់​ ឃុំត្រប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម។
០៧-ឈ្មោះ​ ច្រឹង​ ចាន់ ភេទប្រុស អាយុ៤២ឆ្នាំជាតិខ្មែរ​ រស់នៅភូមិពួឫស្សី​ ឃុំត្រប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម។
០៨-ឈ្មោះ​ ឈូយ​ ឆៀន ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិថ្មកែវ​ ឃុំត្រប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាជាមួយគ្នានេះ👉ដកហូតវត្ថុតាងមួយចំនួនរួមមាន៖
ហាន់តោអាប៉ោងចំនួន០១
ចានអាប៉ោងចំនួន០១
គំរបអាប៉ោងចំនួន០២
ប្រាក់ចំនួន៨២ម៉ឺនរៀល(ប៉ែតសិបពីរម៉ឺនរៀល)
ប្រាក់ដុល្លាចំនួន​ ១៥១ដុល្លា(មួយរយហាសិបមួយដុល្លា)
ទូរស័ព្ទចំនួន​ ០៥ គ្រឿង
ប្រាក់ដុងចំនួន​ ២លានដុង(ពីរលានដុង)
ខ្ទះទ្រចានអាប៉ោងចំនួន០១
គ្រាប់អាប៉ោងចំនួន០១គ្រាប់
កូនកន្សែងដៃទ្រាប់អាប៉ោង​ ចំនួន ០១
ម៉ូតូចំនួន០៦ គ្រឿង។

បើតាមសមត្ថកិច្ចថា👉បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៧ព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ ក្នុងបន្ទប់ជួល ក្រុមទី០១ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះឈឺត អោត ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរ លក់សាំង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថាយោងតាមការពិនិត្យនិងសន្និដ្ឋានរបស់លោកគ្រូពេទ្យ អ៊ិត ឆបឆរត្ន័ ជាគ្រូពេទ្យអមតុលាការខេត្តសៀមរាប បានឲ្យដឹងថាជនរងគ្រោះ បានស្លាប់ដោយក្អួតរាគខ្លាំងធ្វើអោយបាត់បង់ជាតិទឹកច្រើន ទើបបណ្ដាលឲ្យស្លាប់បាត់តែម្តង។ ក្រោយការពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។​ ករណីនេះសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២០

ខេត្តសៀមរាប៖នគរបាលស្រុកស្វាយលើសហការណ៍ជាមួយនគរបានស្រុកសូទ្រនិគមនិងការិយាល័យនគរបាលកំរិតធ្ងន់នៃស្នងការដ្ថាននគរបាលខេត្តសៀមរាបបានចាប់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីហិង្សា។
ការឃាត់ខ្លួនធ្វើនៅថ្ងៃទី២២ខែមេសានេះនៅភូមិស្ទឹងឃុំសំរោងស្រុកសូទ្រនិគមខេត្តសៀមរាប។
ជនសង្ស័យដែលពាក់ពន្ធ័ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
១/ឈ្មោះ សែត ឈិត ភេទប្រុសអាយុ១៨ឆ្នាំ។
២/ឈ្មោះ និល ណែតភេទប្រុសអាយុ១៨ឆ្នាំ។
៣/ឈ្មោះ ទក់ ទិនភេទប្រុសអាយុ១៨ឆ្នាំ។ អ្នកទាំង០៣នៅភូមិស្ទឹងឃុំសំរោងស្រុកសូទ្រនិគមខេត្តសៀមរាប ។
ករណីហិង្សាបានកើតឡើងនៅចំណុចផ្លូវចូលមុខខ្លោងទ្វារប្រាសាទបឹងមាលាផ្នែកខាងលិចស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបវេលាម៉ោង២៣ថ្ងៃទី២០ខែមេសាឆ្នាំ ២០២០។ជនរងគ្រោះឈ្មោះ ឃុន ស៊ីដា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ដោយជនដៃដល់ទាំង០៣នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធ្វើសកម្មភាពយកកាំបិតកាប់មកលើជនរងគ្រោះបណ្ដាលអោយរងរបួសជាច្រើនកន្លែងនៅលើក្បាលដងខ្លួននិងដៃ។

សមត្ថកិច្ចបានឲ្យដឹងថាតាមចម្លើយសារភាពជនសង្ស័យទាំងបីនាក់ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន។ បន្ទាប់មកបាននាំជនសង្ស័យទៅកន្លែងកើតហេតុរកវត្ថុតាងប៉ុន្តែរកមិនឃើញឡើយ។
ជនសង្ស័យ ទាំងបីនាក់ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលក្រុងសៀមរាបឃាត់ខ្លួន ករណីលួចម៉ូតូ។
ជនសង្ស័យឈ្មោះ ឆែ ពៅ ហៅពាវ ភេទ ប្រុស អាយុ១៧ឆ្នំាជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរសិស្សនៃអនុវិទ្យាល័យជ្រាវ ស្រុកកំណើតភូមិ គោកស្នួលឃុំទឹកវិល ស្រុកពួក ខេត្ត សៀមរាប។ទីលំនៅបច្ចុប្បន្នៈ ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅសង្កាត់ជ្រាវ ក្រុងសៀមរាប នាថ្ងៃ២២ខែមេសាឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថាហេតុការណ៍លួច នៅយប់ថ្ងៃទី២១ខែមេសាឆ្នាំ២០២០វេលាម៉ោង២៣និង៣០នាទី ស្ថិតនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ស្លាកលេខសៀមរាបៈ១O-០៨៥៨ ខណៈម្ចាស់ ចតទុកនៅក្បែរជញ្ជាំងផ្ទះ ដោយពុំបានចាក់សោរ.ក ឬបិទសន្ទៈសោរសុវត្ថិភាពនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២០

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ បានថ្លែងអំពាវនាវ ដល់សប្បុរសជន​នៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាបន្តចូលរួមជាកម្លាំងមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ​ ដែលងាយរងគ្រោះបំផុតរួមមាន អ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជនពិការ ចាស់ជរាគ្នានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអរដស៍​។ល។ នៅគ្រប់ទីកន្លែងឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា ននិងនិន្នាការនយោបាយឡើយ។

ជាមួយគ្នានេះ លោក​​អ៊ុន​ ចាន់ដា​ ក៏បានលើកឡើងផងដែរថាមន្ត្រី​សាខាកាកបាទក្រហមកម្ពុជា​​ទាំង​អស់​ ​គឺ​ស្ថិត​នៅក្រោម​ការ​ចាត់តាំង​យ៉ាង​ត្រឹមត្រូវ​​ ដូច្នេះ​សូម​ឲ្យ​​មន្ត្រី​យេីង​មាន​ការ​ទទួល​ខុសត្រូវ​ ឲ្យ​បាន​ច្បាស់លាស់​ ក្នុង​ការ​ចាត់ចែង​កិច្ចការ​រដ្ឋបាល​។ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២០​ របស់​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ នៅព្រឹកមិញនេះនៅ​ទីស្នាក់ការ​​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ។

លោក​អ៊ុន​ ចាន់ដា​បាន​ថ្លែង​ថា​ តាម​ការ​ណែនាំ​តម្រង់​ទិស​​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ និង​លោក​​ ហ៊ុន​ ណេង​ ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​​ខេត្ត​កំពង់ចាម​ ចំពោះ​ការ​ប្រារព្ធ​ពិធី​ខួបលើកទី១៥៧ ​ទិវា​ពិភពលោក​កាកបាទក្រហម​ និង​អឌ្ឍចន្ទក្រហម​ ៨ឧសភា​ ឆ្នាំ​២០២០នេះ​ គឺ​មិន​មានការរៀបចំ​ពិធី​សមោសរ​ ដូចឆ្នាំមុនៗនោះទេ​ ព្រោះ​ដើម្បី​ជៀសវាង​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។តែ​ទោះជា​យ៉ាងណា​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ បាន​ត្រៀម​បង្កើត​ក្រុម​ការងារ​ ដើម្បីបន្តកៀរគរមូលនិធិ និងស្វាមគមន៍​ ការចូលរួមជាវិភាគទានពី​សប្បុរសជននានា​ដោយ​ផ្ទាល់​និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២០

ខេត្តសៀមរាប៖ ភ្លើងឆេះវាសស្មៅនៅក្នុងដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ព្រោះទីតាំងឆេះនេះ នៅជិតស្ថានីសាំង និងហ្គាស។  ករណីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៣រសៀលថ្ងៃនេះ។ ប្រជាពលរដ្ឋដែលមានលំនៅឋានជិតកន្លែងភ្លើងឆេះនេះ បានឱ្យដឹងថា ពួកគាត់មិនបានដឹងថា ភ្លើងនេះឆេះដោយសារគេដុតឬយ៉ាងណានោះទេ ព្រោះពេលឃើញភ្លើងឆេះខ្លាំងទៅហើយ។ ក្រុមប្រជាពលរដ្ឋក៏បានថ្លែងការអគុណដល់សមត្ថកិច្ចដែរ ដែលបានមួយជួយអន្តរាគមន៍ពន្លត់ភ្លើងនេះបានទាន់ពេលវេលា។  លោកវរសេនីទោ ឆឹង សុភា អធិការរងនគរបាលក្រុងសៀមរាប បានឱ្យដឹងថា ករណីអគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួនពីររថយន្តទើបរលត់ទៅវិញ។  លោកអធិការរងបាន អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការដុតសំរាម ដុតព្រៃរកសត្វ និងភ្លើងធូបទៀន ព្រោះបច្ចុប្បន្ននេះ ក្តៅខ្លាំងងាយនិងបង្កឱ្យមានអគ្គីភ័យណាស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២០

ខេត្តសៀមរាប៖ នៅទីបំផុតក្រុមមន្ត្រីចម្រុះខេត្តសៀមរាបនៅព្រឹកមិញនេះបានសហការណ៍គ្នាចុះពិនិត្យការដ្ឋានជីកស្តារត្រពាំងក្រុះ នៅខាងក្រោមទំនប់៧៨ ស្ថិតនៅក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ។ មន្ត្រីដែលចុះទៅកន្លែងពិនិត្យនោះបានឲ្យដឹងថា ត្រពាំងក្រុះនេះ មានជម្រៅតែ១.៥ ម៉ែត្រនិងមានទំហំ ៤០ម៉ែត្រx៤០ម៉ែត្រ អាចម៍ដីដែលស្តារចេញមក គឺមិនបានយកទៅធ្វើអាជីវកម្មនោះទេ គឺយកមកធ្វើជាទំនប់បិទជុំវិញមាត់ត្រពាំងនេះ ដើម្បីរក្សាទឹកទុក ប្រើប្រាស់ នារដូវប្រាំង ហើយត្រពាំងនេះគឺជាសម្បត្តិរដ្ឋ មិនអនុញ្ញាតឲ្យបុគ្គលណា រំលោភយកធ្វើជាកម្មសិទ្ធិឯកជននោះឡើយ។ ការចុះត្រួតពិនិត្យនេះ ក្រោយមាន ព័ត៌មានតាមហ្វេសប៊ុក បង្ហោះឲ្យអាជ្ញាធរជួយពិនិត្យមើលដោយលើកឡើងថាមានបុគ្គលម្នាក់បានជីកស្តារត្រពាំងបុរាណនេះ ដោយខុសច្បាប់ និងបានបំផ្លាញព្រៃលិចទឹកជាដើម។

លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានមានប្រសាសន៍ថា ក្រុមការងារចម្រុះបានសម្រេចឲ្យថែរក្សាត្រពាំងទុកជាសម្បត្តិរដ្ឋ ដោយមិនឲ្យត្រពាំងនេះធ្លាក់ក្នុងកណ្តាប់ដៃបុគ្គលឯកជននោះឡើយ។លោកបន្តថា ក្រុមការងារបានថ្លែងអំណរគុណចំពោះអាជ្ញាធរសង្កាត់និងសប្បុរសជន ដែលបានរួមគ្នាស្តារត្រពាំងនេះឲ្យបានជ្រៅសម្រាប់ទុកទឹកឲ្យពលរដ្ឋប្រើប្រាស់និងមិនងាយបាត់បង់។ព្រោះបើសិនជាត្រពាំងរ៉ាក់ អាចនិងមានឈ្មួញឈូសឆាយលប់ទុកជាកម្មសិទ្ធិ។

បើតាមការលើកឡើង លោក សំ សារ៉េត ប្រធានការិយាល័យអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការជីកស្តារត្រពាំងនេះពុំមានផលប៉ះពាល់ ឬបាត់បង់ទ្រង់ទ្រាយដើមនៃត្រពាំងបុរាណនោះទេ ហើយការស្តារនេះ ក៏បានរួមចំណែកថែរក្សានិងគ្រប់គ្រងកុំឲ្យមានការរំលោភបំពានពីប្រជាពលរដ្ឋផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២០

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់បានដេកស្លាប់ នៅលើផ្ទះខ្លួនឯង។ ហេតុការណ៍បានកើតឡើង
នៅវេលាម៉ោង០១រំលងអាធ្រាតឈានចូលយប់ថ្ងៃទី២២ ខែមេសាឆ្នាំ២០២០ ស្ថិតនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ។
ជនរងគ្រោះឈ្មោះជុល មាឃ ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកប្រពន្ធឈ្មោះ ទៀង ផា ភេទ ស្រីអាយុ២៦ឆ្នាំ។

យោងតាមការបំភ្លឺ របស់ប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថាកាលពីល្ងាចប្តីបានទៅបង់ត្រីមកវិញធ្វើហូបជុំគ្នារហូតដល់ម៉ោង១០យប់គាត់ក៏ហូបម្តងទៀតរួចដេកវិញ។ លុះវេលាម៉ោងកើតហេតុរូបគាត់ជាប្រពន្ធបានឭសម្រែកស្រែកឃឺតៗ។ គាត់ជាប្រពន្ធក៏ជួយរឹតហើយហៅបងប្អូនមកជួយមើលតែបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថាតាមការធ្វើកោសល្យវិច័្ចយ របស់នគរបាល និងពេទ្យមណ្ឌលឃុំគឹមូលហេតុបណ្ដាលមកពីខ្យល់គរស្លាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២០

ខេត្តកំពង់ចាម៖លោកស្រីស៊ុនចន្ថា មេឃុំកោះសូទិននិងលោកហ៊ាបសេរីវុធស្ថាបនិកអង្គការរ​មូលនិធិ​គាំទ្រ​កុមារ​ នៅព្រឹកមិញបានដឹកនាំមន្ត្រីពាក់ព័ន្ធនិងដោយមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាបាននាំយក សាប៊ូនិងខិត្តប័ណ្ណចែកជូនបងប្អូនប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះប្រមាណជាង២០០០គ្រូសារនៅក្នុងឃុំ កោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា។

លោកស្រីស៊ុនចន្ថាមេឃុំកោះសូទិនបានឲ្យដឹងថាក្នុងការបើកយុទ្ធនាការផ្សព្វផ្សាយសារអប់រំអំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះដោយមានការចូលរួមចំណែកពីអង្គការរមូលនិធិគាំទ្រកុមារ ដែលបានឧបត្ថម្ភជាសាប៊ូជាង២០០០ដុំសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋទៅតាមខ្នងផ្ទះដើម្បីឲ្យមានការ យល់ដឹងបន្ថែមពីការធ្វើអនាម័យជាប្រចាំចៀសវាងការឆ្លងជំងឺផ្សេងៗជាពិសេសគឺជំងឺកូវីដ១៩នេះតែម្ដង។
ក្នុងយុទ្ធនាការនេះដែរក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួនក្នុង គ្រួសារក៏ដូចជានៅក្នុងសហគមន៍ ទាំងមូលពោលគឺ ត្រូវចៀសវាងការជួបជុំគ្នាក្នុងពិធីធំៗនិងត្រូវពាក់ម៉ាស់នៅ ទី ប្រជុំជនព្រមទាំងលាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និងវាស់ស្ទង់ កម្ដៅជារៀងរាល់ ថ្ងៃ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២០

ខេត្តកំពង់ចាម៖ លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត នៅរសៀលថ្ងៃមិញនេះបានថវិកាចំនួន១លានរៀល,ម៉ាស់១.០០០,សាប៊ូ១,០០០ដុំជែលលាងដៃ១០០ដប និងភេសជ្ជៈ អាដេចំនួន១០កេះ ពីលោកមាស ធីបញ្ញា និងសហការី។ ក្នុងឱកាសនោះដែរលោកអ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់លោកមាស ធីបញ្ញា និងសហការីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភជាថវិកាសម្រាប់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់ក្នុងយុទ្ធនាការនានាដើម្បី រួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថាខេត្តកំពង់ចាមកន្លងមកមានអ្នកកើតជំងឺកូវីដ១៩សុទ្ធសឹងតែជាជនបរទេសសរុបចំនួន១៦នាក់។ តែរហូតមកដល់ពេលនេះ គឺក្រុមគ្រូពេទ្យខេត្តកំពង់ចាមបានធ្វើការព្យាបាលអ្នកផ្ទុកវីរុសទាំងនោះបានជាសះស្បើយអស់ហើយ។
ជាមួយគ្នានោះអាជ្ញាធរខេត្តកំពង់ចាមនៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ដដែលដោយបានបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ បាញ់សម្លាប់មេរោគនៅតាមច្រកចេញចូលសំខាន់ៗដើម្បីសម្រួលដល់ការធ្វើអនាម័យព្រមទាំងបានបន្តការ ផ្សព្វផ្សាយសារអប់រំអំពីការធ្វើអនាម័យដើម្បីចៀសផុតពីការឆ្លងជំងឺនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២០

ខេត្តសៀមរាប៖អធិការនគរបាលក្រុងសៀមរាប ថានឹងឲ្យនាយប៉ុស្ដិ៍ ប្ដឹងហ្វេសប៊ុក “សារព័ត៌មានជោគជ័យ” បើពុំមានអាជ្ញាប័ណ្ណ នៅក្រសួង ក្រោយអាខោននេះបង្ហោះថាមានល្បែងស៊ីសង អាប៉ោង នៅក្រោយវត្តពោធិ៍ក្រោម។

ខាងក្រោមនេះជាខ្លឹមសាររបស់របស់ផេកអធិការនគរបាលក្រុងសៀមរាប៖
សូមបំភ្លឺជូន សាធារណៈជន និងអ្នកសារព័ត៌មាននៅថ្ងៃទី២១ខែមេសាឆ្នាំ២០២០មានផេកឈ្មោះសារព័ត៌មានជោគជ័យ បានសរសេរនិងផុសផ្សព្វផ្សាយថា មានទីតាំងបនល្បែងបាញ់អាប៉ោងមួយកន្លែង នៅក្រោយវត្តពោធិ៍ក្រោម សង្ស័យ ជាឆ្នាំងបាយលោកនាយប៉ុស្តិ៍នគរបាលសង្កាត់សៀមរាបហើយមើលទៅ?

ករណីខាងលើនេះ ក្រោយពីទទួលព័ត៌មានពី អ្នកសារព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សៀមរាប ដឹកនាំដោយលោកនាយប៉ុស្តិ៍ ចុះទៅពិនិត្យជាក់ស្ដែងភ្លាមៗ ឃើញថាពុំមានការបាញ់ អាប៉ោង ដូចជាការចោទប្រកាន់នៅក្នុងការរាយការណ៍នោះទេ ។
ដូច្នេះព័ត៌មានខាងលើនេះ គឺជាព័ត៌មានខ្វះការសាកសួរ បញ្ជាក់ពីលោកនាយប៉ុស្តិ៍ និងខ្វះប្រភពមូលដ្ឋានក្នុងការសរសេរ ហើយយកទៅផ្សាយដោយខ្វះវិជ្ជាជីវៈនិងក្រមសីលធម៌ ។

យើងខ្ញុំនឹង យកផេកនេះ ជូនទៅខាងអគ្គនាយកសារព័ត៌មាននិងសន្ទស្សន៍ ដើម្បីធ្វើការស្រាវជ្រាវ រកអាជ្ញាប័ណ្ណ បើពុំមានអាជ្ញាប័ណ្ណស្ថិតនៅក្នុងការគ្រប់គ្រងដោយក្រសួងនោះទេ យើងខ្ញុំនឹងឱ្យលោកនាយប៉ុស្តិ៍ ដាក់បណ្ដឹងម្ចាស់ផេក ទៅតាមនីតិវិធីនៃច្បាប់។ សូមអរគុណ

ពាក់ព័ន្ធករណីខាងលើនេះ ក៏ឃើញសារព័ត៌មានតាមបណ្ដាញសង្គមមួយចំនួន ក៏បានបង្ហោះចែកចាយ ថាមានល្បែងស៊ីសងនៅតំបន់ខាងលើនោះដែរ។
ម្ចាស់អាខោនហ្វេសប៊ុក”សារព័ត៌មានជោគជ័យ” បានប្រាប់បណ្ដាញសារព័តមាន”សៀមរាបប៉ុស្តិ៍” ថា ព័ត៌មានហ្នឹង លោកបានចម្លងពីគេមក។ឃើញគេបង្ហោះ។ដូច្នេះលោកលុបចេញវិញហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២០

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានសម្រេច ផ្អាកជាបណ្ដោះអាសន្ន អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា។ នេះបើយោងតាម សេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខា ដោយសម្ដេចក្រឡាហោមស ខេង នៅថ្ងៃទី២១ ខែមេសាឆ្នាំ២០២០នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page627 Page628 Page629 … Page645 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់ ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់ ចុះផ្សាយថ្ងៃទី ២៣ កុម្ភៈ ២០២៦
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ ចុះផ្សាយថ្ងៃទី ២៣ កុម្ភៈ ២០២៦
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង ចុះផ្សាយថ្ងៃទី ២២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×