ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស
ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មឯពីរនាក់ទៀតរករបួស។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ម៉ោង១៥និង២០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ០៦ ចំណុចបង្គោលម៉ែត្រ៣៣៧-៣៣៨ ស្ថិតក្នុងភូមិដំណាក់ស្លាញ ឃុំសសរស្ដម្ភ ស្រុកពួក។
គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-2667 បើកបរដោយឈ្មោះ ផាង ភាក់ ភេទប្រុសអាយុ ៣២ឆ្នាំ នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរអ្នកបើកបរ បើកបរក្នុងល្បឿន លឿនពេលមេឃ កំពុងភ្លៀងទិសដៅពីលិចទៅកើត បានរអិលហើយរ៉េចង្កូតទៅឆ្វេង ម៉ូតូចំនួន ០២គ្រឿង ម៉ូតូម៉ាកហុងដាពណ៌ក្រហមផលិតឆ្នាំ២០០៥ ពាក់ផ្លាកលេខសៀមរាប 1H-1304 បើកបរដោយឈ្មោះ ប៊ើង ពុទ្ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរយោធា នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាបបើកបរក្នុងទិសដៅពីកើតទៅលិច និងរថយន្តបានបន្តទៅបុក ម៉ូតូទី២ ម៉ាកហុងដាពណ៌ខ្មៅផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1U-1188 បើកបរដោយឈ្មោះ ប្រឹម វុទ្ធីភេទប្រុសអាយុ២៣ឆ្នាំមុខរបរ កសិករងនៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដឹកមនុស្សម្នាក់ឈ្មោះ ភើយ មេសា ភេទស្រីអាយុ២១ឆ្នាំ ត្រូវជាប្រពន្ធ បើកបរក្នុងទិសដៅពីកើតទៅលិច។
ហេតុការណ៍ នេះបណ្ដាលឲ្យស្លាប់ម្មាក់
ឈ្មោះប្រឹម វុទ្ធី និងរបួសមនុស្ស០២នាក់
១.ឈ្មោះភឿយ មេសាភេទស្រី(របួសមធ្យម)
២.ឈ្មោះប៊ើង ពុទ្ធាភេទប្រុស(របួសមធ្យម)
+ខូចខាត
– រថយន្ត០១គ្រឿង(ស្រាល)
– ម៉ូតូ០២គ្រឿង(ធ្ងន់)។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះតាមព័ត៌មានបឋមមូលហេតុ:រថយន្តបើកបរក្នុងល្បឿនលឿន ដោយមិនប្រកាន់ស្តាំបើកបរលឿនពេលកំពុងភ្លៀង៕SRP

