Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្លាំងកងអាវុធហត្ថខេត្តសៀមរាប សម្រេចប្រគល់ម៉ូតូចំនួន០១គ្រឿង ជូនម្ចាស់វិញ
ឯកឧត្តម សុខ លូ ស្នើឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង
ក្នុងខែកុម្ភៈ សមត្ថកិច្ចបង្ក្រាប ក្មេងទំនើងជិត ៤០០នាក់ បញ្ជូនទៅតុលាការ
វត្តមានកូនផ្សោតទីពីរក្នុងឆ្នាំ២០២៦ ជាដង្ហើមថ្មីនៃទន្លេមេគង្គ និងក្តីសង្ឃឹមសម្រាប់ជីវៈចម្រុះសកល
បនល្បែងស៊ីសងបើកលេងគគ្រឹកគគ្រេង នៅក្រុងបានលុង មិនទាន់មានមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៣

ខេត្តសៀមរាប៖អ្នករីជំនាញសុខាភិបាលខេត្តសៀមរាប បានអះអាងថា ពុំមានការពុលចំណីអាហារនៅក្នុភោជនីយដ្ឋានយីហោស្រីខួច ដូចការលើកឡើងតាមព័ត៌មាននោះទេ។

តាមរយ:លិខិតរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប ដែលអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃពុធនេះ បញ្ជាក់ថា ពេលចុះផ្ទាល់ទៅហាងអាហារប៊ូហ្វេ ស្រី ខួច ម្ចាស់ហាង ឈ្មោះ ជា លីដា និងឈោ្មះ ស៊ាន សុផល បានឲ្យដឹងថា៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវចូលញាំអាហារសរុបប្រហែល៧០០នាក់ តែមានភ្ញៀវក្រុមធំចំនួន២ក្រុម គឺ១ក្រុម២៩នាក់ និងមួយក្រុមទៀតមាន៤៥នាក់ ។ ម្ចាស់ហាងប្រាប់ថា ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ខាង ក្រុមភ្ញៀវ២៩នាក់ បានខលប្រាប់គាត់ថា មានអាការក្អួត រាក ចុកពោះ និងចុកចុងដង្ហើមបានចូលសម្រាកពេទ្យ ប្រហែលម៉ោង៩ព្រឹក ដោយសង្ស័យពុលចំណីអាហារ នៅហាងរបស់គាត់ ដែលបានចូលពីថ្ងៃទី១៤ និងឲ្យជួយចេញថ្លៃសេវាព្យាបាល។ ហើយនៅថ្ងៃទី១៥ដដែល ពេលរសៀល តំណាងខាងក្រុមភ្ញៀវ២៩នាក់បានមកជួបនិងទាមទារថ្លៃសេវាព្យាបាល។

មន្ទីរបន្តថា ជាមួយគ្នានេះដែរក្រុមការងារសុខាភិបាល ក៏បានចុះជួបផ្ទាល់ ជាអ្នកមានរោគសញ្ញាក្រោយពេលញ៉ាំអាហារ នៅអាហារដ្ឋានប៊ូហ្វេស្រីខួច សរុប១៩នាក់ (ស្រី១១នាក់) ក្នុងនោះបានរកឃើញថា មាន២ករណី និងបានទៅសម្រាកព្យាបាលនៅពេទ្យ២កន្លែងខុសគ្នា។ ករណីទី១ ឈ្មោះ អ៊ា លីណា ភេទស្រី អាយុ ៣៤ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាគទេព គ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា ជាជំងឺ រលាកក្រពពោះវៀន និងបាត់បង់ជាតិទឹកបន្តិចបន្តួច។ ករណីទី២ ម្តាយរបស់ក្មេងឈ្មោះ ពិសី សុវណ្ណ ភេទ ប្រុស អាយុ១ឆ្នាំបានទៅព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាល បវរមានរិទ្ធគឺដោយមានអាការក្តៅខ្លួន រាក ក្អួត ហើយរោគវិនិច្ឆ័យគ្រូពេទ្យគឺ ឈឺបំពង់ក។ ករណីផ្សេងៗទៀតគាត់ប្រាប់ថា មិនបានទៅពេទ្យទេ គឺទិញថ្នាំពីឱសថស្ថានលេប សរុបទាំងអស់១០លេប ហើយពិនិត្យជាក់ស្ដែងលេបអស់៥លេប។ ក្រុមភ្ញៀវ២៩នាក់ បានមកជួបក្រុមការងារមន្ទីរសុខាភិបាលជាក់ស្ដែង មិននៅមានរោគសញ្ញាដូចខាងលើទៀតទេ(ធូរស្រាល) និង មានអ្នកខ្លះបានទៅធ្វើការងារនៅក្រុមហ៊ុនធម្មតាផងដែរ។

បន្ទាប់ពីជួបភាគីទាំងសងខាង ក្រុមការងារមន្ទីរសុខាភិបាល បានបន្តចុះទៅត្រួតពិនិត្យបញ្ហាអាម័យនៅភោជនីយដ្ឋាន ម្តងទៀតសង្កេតឃើញថា
១ អនាម័យក្នុងកន្លែងចម្អិនអាហារមិនមានបញ្ហា
២ អនាម័យនៅក្នុងកន្លែងបរិភោគមិនមានបញ្ហា
៣ សម្ភារប្រើប្រាស់មានអនាម័យសមស្រប
៤ គ្រឿងឧបភោគបរិភោគ បានធ្វើការលាងសំអាតបានសមស្រប។

ក្រុមការងារមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ជាក់ថា ជាសេចក្តីសន្និដ្ឋានសរុបមក គឺមិនមានករណីពុលអាហារនៅខេត្តសៀមរាបទេ។ ករណីខាងលើគឺអាចបណ្ដលមកពី«ភាពមិនអាចទទួលយកបានចំពោះចំណីអាហាររបស់អ្នកទទួលទាន» ទើបបណ្តាលឲ្យមានចេញរោគសញ្ញារាក ក្អួត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៣

ជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពយកដំបងឬស្សី វាយទៅលើប្រពន្ធ ឈ្មោះ ឆួយ វន អាយុ ៤៨ឆ្នាំចំនួន៣០ដំបង បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។

ជនសង្ស័យ ឈ្មោះ ជា សុភាព អាយុ ៣១ឆ្នាំ ស្នាក់នៅភូមិភ្ជាវ ឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចខេត្តបាត់ដំបងបានប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃពុធនេះថា ករណីឃាតកម្ម នេះ វេលាម៉ោងប្រហែល១និង៣០នាទី ទៀបភ្លឺ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លុះ វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ័នគរបាលរដ្ឋបាលត្រែងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប្ដី។

សមត្ថកិច្ចបន្តថា ហេតុការណ៍នេះសមត្ថកិច្ចដកហូតវត្ថុតាង៖ ដំបងឬស្សីប្រវែង៩៤សង់ទីម៉ែត១ដើម។ បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលស្រុករៀប បញ្ជូនទៅការិយាល័យជំនាញស្នងការខេត្តបាត់ដំបង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៣

បុរសម្នាក់បានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនឯង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅ ភូមិទុស ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ជនរងគ្រោះ ឈ្មោះរួន ម៉ាន អាយុ២៨ ឆ្នាំ ជនជាតិ គ្រឹង សញ្ជាតិខ្មែរ  មុខរបរកសិករមានទីលំនៅ ភូមិទុស ឃុំតាអង ស្រុកកូនមុំ ខេត្ត រតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ផ្អែកតាមការពិនិត្យសាកសព អាចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែរឹតក បិតផ្លូវដង្ហើមនិងបិតប្រព័ន្ធសរសៃឈាមខួក្បាលបណ្ដាលដាច់ខ្យល់ស្លាប់ពិតប្រាកដមែន។ មូលហេតុខឹងប្រពន្ធស្តីបន្ទោសឲ្យរឿងដើរលេងហើយធ្វើឲ្យបែកក្បាំងម៉ូតូ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២៣

តាមរយៈលិខិតបំភ្លឺមកអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ គ្រូពេទ្យបំភ្លឺថា អ្មកសរសេរ ពុលអាហារ នៅ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ ជាម្ដាយក្មេងអាយុជាង១ខួប អ្នកសរសេរមិនមែនលោកសរសេរនោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 4.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៣

ខេត្តឧត្តរមានជ័យ៖ក្មេងស្រីសិស្សសាលាម្នាក់គណៈកំពង់ជិះម៉ូតូត្រូវបានរថយន្តលក់ការ៉េមបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ ក្នុងទិសដៅ បញ្ច្រាសទិសគ្នា។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង​១១:០០នាទី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ២០២៣​ នៅភូមិ​ត្រពាំង​ប្រាសាទ​ ឃុំស្រុក​ត្រពាំង​ ខេត្ត​ឧត្ដរមានជ័យ​។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ នេះបង្កដោយ​រថយន្ត​ម៉ាក​កូរ៉េ​ លក់ការរ៉េមកី​ ​ស្លាកលេខ២B ៥៤០៥​ អ្នកបើកបររថយន្ត​ឈ្មោះ​​ កៃ​ ក្រឹម​ ភេទប្រុស​ អាយុ​៣២ឆ្នាំ​ មុខរបរ​លក់ដូ​ រស់​នៅ​ភូមិ​ទួលតាសេក​ ឃុំស្រុកត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ។

ចំណែកម៉ូតូរងគ្រោះម៉ាកសង់ឌ្រីម​ស្លាក​លេខ១CC ៣៥១០​ បើកបរដោយសិស្សឈ្មោះ លួន ឆវី ភេទស្រី​ អាយុ១៣ឆ្នាំ​ រៀនថ្នាក់ទី ៨Cរស់នៅភូមិព្រៃស្អាកឃុំ/ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្ដរមានជ័យ​របួស ធ្ងន់ធ្ងរ ហើយលោកគ្រូនិងអាព្យាបាលបានបញ្ជូនដល់មណ្ឌលសុខភាព បានស្លាប់នៅមណ្ឌលសុខភាព៕

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៣

ខេត្តសៀមរាប៖បន្ទាប់ពីសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ បានផ្សាយត្រដាង ករណីពលរដ្ឋ បានទៅពិសារអាហារនៅ«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» ហើយមានអាការៈ រាគរុះ ,ក្អួត ចង្អោរ ម្ចាស់ទីតាំងប៊ូហ្វេបានចេញមុខបកស្រាយបំភ្លឺ​ ដោយមានអ្នកសារព័ត៌មានមួយចំនួន ជួយបកស្រាយឲ្យផងដែរ។

ម្ចាស់អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ បានប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ ក្នុងហាងរបស់ខ្លួនថា៖ បុគ្គលិកប្រមូលសំរាម របស់ក្រុមហ៊ុនសិនទ្រី ជាង២០នាក់ បានពិសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀតផង។ ករណីនេះនៅថ្ងៃទី១៦ ព្រឹកមិញ ក៏ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះ ខលទូរស័ព្ទមកគាត់ថា៖ មានពួកគេជាង១០នាក់ មានអាការ: ក្អួតចង្អោរ ហើយនាំគ្នាចោទថា៖ ពុលអាហារ ទាំងភ្ញៀវផ្សេងៗទៀតមិនមាន នរណាម្នាក់កើតអីនោះទេ។

ម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ»បន្តថា លុះពេលរូបគាត់សាកសួរបុគ្គលិកទើបដឹងថា៖ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី) ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួក គាត់ស្ងោរទាំងកៅស៊ូ មិនបកស្រកីចេញ) ហើយបែជា មកចោទថា ពុលអាហារទៅវិញ។ មិនតែប៉ុណ្ណោះ ពួកគេ ទាមទារតម្រូវអោយគាត់ (ម្ចាស់ហាង) ដោះស្រាយថ្លៃពេទ្យ២២០ដុល្លារទៀត។ ម្ចាស់ហាងរូបនេះបន្តថា ការញាំគ្រឿងសមុទ្រ ក៏អាចទាក់ទងនិងសុខភាពដែរ ដោយពេលខ្លះសុខភាពរបស់គាត់អាចប្រតិកម្ម និងមុខម្ហូបណាមួយផងដែរ។ ក្នុងនាមជាម្ចាស់សូមបញ្ជាក់ជូនថា មិនមានអាហារ ណាមួយពុល នៅក្នុងហាងរបស់ខ្លួនឡើយ។

សូមជម្រាបថាមានពលរដ្ឋមួយក្រុមមានគ្នាប្រមាណជិត៣០នាក់ទៅញ៉ាំអាហារ«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» ក្នុងម្នាក់ត្រូវបង់លុយអស់៧ដុល្លារ រួចក៏រាគរុះនិងក្អួតចង្អោរ ហើយក៏ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនដោយត្រួវចំណាយលុយរាប់រយដុល្លារក្នុងការព្យាបាល ឯរាងស្រាលសម្រាកនៅតាមផ្ទះ។​ ករណីនេះម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» និយាយយករួចខ្លួន ដោយមិនទទួលខុសត្រូវ ហើយនិយាយថា ជួយយចេញថ្លៃពេទ្យ២០ដុល្លារ។

ប្រជាពលរដ្ឋបន្ថែមថា ម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» គួរតែទទួលយកនូវការរិះគន់ ដើម្បីស្ថាបនារបស់ពលរដ្ឋ។ ប្រជាពលរដ្ឋ សំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយចុះពិនិត្យមើល«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ»ផងជៀសវាងអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ពលរដ្ឋ។

បញ្ជាក់ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ មានទីតាំងស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្តោយផ្លូវបេតុងថ្មីម្តុំផ្សារញ៉ែ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៣

ពិតជាអាណោចអាធម៌ខ្លាំងណាស់ ក្មេងស្រីអាយុ ១២ ឆ្នាំ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈឪពុកប្រើកាំភ្លើងកែច្នៃរាលចំ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី 16ខែកក្កដាឆ្នាំ 2023 នៅវេលាម៉ោង 11:00នាទី នៅចំណុចខ្ទមចំការជាំតាមិង ខាងលិចភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅថ្ងៃចន្ទនេះថា ករណីមនុស្សឃាតដោយអចេតនា នេះ ដោយអាវុធកែច្នៃ(កាបុិន)ចំកូនស្រីបណ្ដាលឱ្យស្លាប់តែម្ដង។

ជនបង្កឈ្មោះ រិន គង់ ភេទប្រុស អាយុ36ឆ្នាំមុខរបរកសិករ ត្រូវជាឪពុកបង្កើតជនរងគ្រោះ បច្ចុប្បន្នរស់នៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី។ ជនរងគ្រោះ ឈ្មោះ រិន ខាត់ណា ភេទស្រី អាយុ12 ឆ្នាំ មុខរបរសិស្ស។

សមត្ថកិច្ចបានបន្តថា មូលហេតុ: ជនបង្កជាមនុស្សញៀនស្រា បានយកអាវុធកែច្នៃមកលេង បណ្តាលឲ្យរាលកៃផ្ទុះត្រូវជនរងគ្រោះជាកូនស្រីតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ភ្លាមៗនោះ ឈ្មោះ ព្រេជ សុភាព ត្រូវជាប្រពន្ធ ជនបង្កបានទាញកាំបិតកាប់ក្បាលចំនួន03កាំបិតទៅលើ ឈ្មោះ រិន គង់ ជាប្ដីរបស់ខ្លួនដោយទប់កំហឹងមិនបាន ដោយឃើញប្ដីធ្វើអោយរាលកៃអាវុធត្រូវកូនខ្លួនឯងស្លាប់។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុនាំជនបង្ក ទៅព្យាបាលនៅមណ្ឌលសុខភាពចំរើន រួចបញ្ជូនទៅមន្ទីរពេទ្យបង្អែក16មករា ខេត្តព្រះវិហារ។ ឯសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២៣

ខេត្តសៀមរាប៖តាមរយ:លេខទូរស័ព្ទ0884499995 ដែលបានទូរស័ព្ទមកអង្គភាពសៀមរាប ប៉ុស្ដិ៍ ដោយអះអាងថា ជាម្ចាស់ប៊ូហ្វេ ស្រីខួច ប្រតិកម្មសួររកអ្នកផ្ដល់ព័ត៌មានឲ្យសៀមរាប ប៉ុស្ដិ៍ផ្សាយ ពីហាងប៊ូហ្វេរបស់គេ។ ម្ចាស់លេខថា ការផ្សាយជារឿងមិនពិត។

សូមជម្រាបថាមានពលរដ្ឋជាង១០នាក់ នៅសៀមរាបបានពុលអាហារ ក្រោយពីបានចូលទៅហូបហាង អាហារប៊ូហ្វេ របស់ប៊ូហ្វេ ស្រីខួច។

ពលរដ្ឋដែលចូលទៅហូប អាហារ ប៊ូហ្វេ ស្រីខួច
គឺនៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងក្រុងសៀមរាប តាមផ្លូវបេតុងថ្មីក្បែរផ្សារញ៉ែ។

ការពុលអាហារ របស់ពលររដ្ឋ មានអាការរ:ឈឺពោះរាគ ក្អួត ចង្អោរ ហើយករណីនេះ មនុស្សចំនួន៣នាក់ មានអាការៈ ធ្ងន់ ហើយត្រូវបានគេជួយសង្គ្រោះយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។ ចំណែក១០នាក់ទៀតរាងស្រាលបានសម្រាកនៅតាមផ្ទះ។ ករណីការពុលនេះមន្ទីរពេទ្យក៏បានចេញលិខិតបញ្ជាក់ថាពុលអាហារផងដែរ។

ក្រុមពលរដ្ឋបានប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ ថា ពួកគាត់បាននាំគ្នាទៅហូបប៊ូហ្វេ ស្រីខួច ខាងលើ ក្រោយពីទទួលទានរួចក៏ មានអាការរ:ឈឺពោះរាគ ក្អួត ចង្អោរតែម្ដង មានតែក្មេងទាំងចាស់ ដោយត្រូវចំណាយលើការព្យាបាលអស់រាប់រយដុល្លារ។

ជុំវិញករណីនេះ  អ្នកគ្រប់គ្រងហាងប៊ូហ្វេ ប៊ូហ្វេ ស្រីខួច បញ្ជាក់ប្រាប់សៀមរាប ប៉ុស្ដិ៍ថា ការពុលរបស់អតិថិជន អាចមកពីពួកគាត់ ហូបខុសបច្ចេកទេស ប្រសិនជាអាហារប៊ុហ្វេ របស់លោក មានជាតិពុលនោះ ដូច្នេះមនុស្សរាប់រយនាក់ ដែលបានមកហូប នៅទីនោះ ក៏មានអាការៈពុលដែរ។ មិនមែនពុលមួយក្រុមនោះទេ ជួនកាលគាត់អាចហូបអ្វីពីក្រៅមកក៏ថាបាន។ព

ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងប៊ូហ្វេ ស្រីខួចផង ជៀសវាងមានអតិថិជនពុលថែមទៀត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ ធ្វើសំយ៉ាបផ្ទះ មិនប្រយ័ត្ន ប៉ះខ្សែភ្លើងស្រាតបណ្ដាលអោយឆក់ធ្លាក់ពីលើដំបូលបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ទី ១៦ ខែកក្តដា ឆ្នាំ២០២៣ វេលា ម៉ោង ១០ នឹង១២ នាទី នៅចំណុចភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប។

ប្រភពបានឱ្យដឹងថា ករណីខ្សែភ្លើងឆក់នេះជនរងគ្រោះ ឈ្មោះ រ៉េន  រស់ (ហៅឆេន ) ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កសិកររស់នៅភូមិ-ឃុំខាងលើ។ ជនរងគ្រោះ បានសុីឈ្នួលធ្វើសំយ៉ាបផ្ទះ ហើយមិនប្រយ័ត្នបានលើក
ដែកទៅប៉ះខ្សែភ្លើងស្រាត បីខ្សែខាងលើបណ្ដាលអោយឆក់ធ្លាក់ពីលើដំបូលសំយ៉ាបផ្ទះមកដីតែម្ដង រងរបួសធ្ងន់ធ្ងរ ហើយក្រុមគ្រួសារ បានយកមកមណ្ឌលសុខភាព
ស្រីស្នំហើយបានបញ្ជូន បន្តទៅមន្ទីរពេទ្យ បង្អែក ស្រុកក្រឡាញ់។ ម្ចាស់ផ្ទះ ឈ្មោះ រិន  សារ័ត្ន ភេទប្រុស មុខរបរ គ្រូបង្រៀន។ រស់នៅភភូមិ- ឃុំ ជាមួយគ្នា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឱ្យដឹងថា ហេតុការណ៍បានកើតឡើង ថ្ងៃទី១៥
ខែកក្កដា ឆ្នាំ២០២៣ ចន្លោះពីម៉ោង២២និង០០នាទី ដល់ម៉ោង៥និង០០នាទីលើផ្លូវក្រាលកៅស៊ូឃុំសសរស្តម្ភ ទៅឃាង ចំណុចភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រវាងម៉ូតូដួលខ្លួនឯង។

អធិការនគរបាលស្រុកពួក បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ 2022 ពណ៌ខ្មៅ គ្មានផ្លាកលេខលេខតួND125M6223354 លេខម៉ាស៊ីនND125ME6223354 បើកបរដោយឈ្មោះ អាត លីហុងភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់) ដឹកមនុស្ស០២នាក់ ១/ឈ្មោះឈាន មករា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (របួសធ្ងន់) ២/ឈ្មោះ សៀន ស៊ីមិន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិគោកចាស់ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់)បើកបបរទិសដៅពីជើង ទៅត្បូង បានបុកត្រជៀកអម លូឆ្លងផ្លូវចំហៀងខាងលិច។

អធិការបានបន្តថា មូលហេតុ: អ្នកបើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយពីកើតហេតុកម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះវាស់វែងសង្គ្រោះជនរងគ្រោះនិង ប្រគល់សាកសពជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯវត្ថុតាងយកមករក្សាទុកនៅអងកាភាពដើម្បីបន្តតិវីធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២៣

ភ្នំពេញ៖នគរបាលបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានការឃាត់ខ្លួនពិតប្រាកដមែន នៅពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ។ សមាជិកគណបក្សភ្លើងទៀន ដែលឃាត់ខ្លួនរួមមានទី១. ឈ្មោះ លី រី សមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២. ឈ្មោះ ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។

ប្រភពដដែលបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ទាក់ទងការបង្ហោះសារសម្លេងផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត។ ការនាំខ្លួន មនុស្សទាំង ២រូបនេះ ដោយមានការអ​នុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ៦ នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប គាត់ខ្លួនបញ្ជូនទៅតុលាការ ករណីអំពើលួច ពីរករណីផ្សេងគ្នា។

នគរបាលខេត្តសៀមរាបបានអោយដឹងថា ករណីទី ១ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វកម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី អំពើលួច (ឆក់កាបូប កុំព្យូទ័រ និងទូរស័ព្ទ) នៅចំណុច មុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ Meilland Cyrielle Odette Emilie ភេទស្រី ជនជាតិបារាំង អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ The Flex Hostel កាន់លិខតឆ្លងដែនលេខ 22AA62660 ស្នាក់នៅបន្ទប់ជួល ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះ រិទ្ធ ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ (មានសារធាតុញឿននៅក្នុងខ្លួន)
២-ឈ្មោះ ភ័ក្ក សុផាន់ ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៣- ឈ្មោះ ហ៊ុន ប៊ុនហៀង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ករណីនេះសមត្ថកិច្ចនគរបាល ហកហូត
វត្ថុតាងរួមមាន:-ម៉ូតូ១គ្រឿង -កុំព្យូទ័រ១គ្រឿង
-កាបូបស្ពាយ១។

នគរបាលខេត្តសៀមរាបបានបន្តថា ករណីទី ២ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២:២៩នាទី នៅចំណុច ហាងទិញលក់ទូរស័ព្ទមួយកន្លែង ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ )
ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​​
បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ជាមនុស្សប្រុស បានជិះម៉ូតូចំនួន០២គ្រឿង ហើយធ្វើសកម្មភាព គាស់ទ្វារហាងទូរស័ព្ទ តែពុំបានសម្រេច ដោយជនរងគ្រោះឃើញទាន់ ហើយជនសង្ស័យបាននាំគ្នាគេចខ្លួន។

ជនសង្ស័យ ១-ឈ្មោះ​ ង្វៀង ធាងហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ២ឆ្នាំកន្លះ ករណីអំពើលួ..ចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយ )
០២-ឈ្មោះ​ ង្វៀង យ៉ាំងផុង ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប
០៣-ឈ្មោះ​ ទុយ វណ្ណី ( ហៅនី ) ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ននៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប​។

ករណីនេះសមត្ថកិច្ច ដកហូតវត្ថុតាងបានរួមមាន៖-ម៉ូតូ​ ចំនួន០៣គ្រឿង-អំភ្លី​ ១គ្រឿង-ដែកដែលធ្វើសកម្មភាពគាស់១ដើម៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page151 Page152 Page153 … Page648 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្លាំងកងអាវុធហត្ថខេត្តសៀមរាប សម្រេចប្រគល់ម៉ូតូចំនួន០១គ្រឿង ជូនម្ចាស់វិញ កម្លាំងកងអាវុធហត្ថខេត្តសៀមរាប សម្រេចប្រគល់ម៉ូតូចំនួន០១គ្រឿង ជូនម្ចាស់វិញ ចុះផ្សាយថ្ងៃទី ៦ មីនា ២០២៦
ឯកឧត្តម សុខ លូ ស្នើឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ស្នើឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង ចុះផ្សាយថ្ងៃទី ៦ មីនា ២០២៦
ក្នុងខែកុម្ភៈ សមត្ថកិច្ចបង្ក្រាប ក្មេងទំនើងជិត ៤០០នាក់ បញ្ជូនទៅតុលាការ ក្នុងខែកុម្ភៈ សមត្ថកិច្ចបង្ក្រាប ក្មេងទំនើងជិត ៤០០នាក់ បញ្ជូនទៅតុលាការ ចុះផ្សាយថ្ងៃទី ៦ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×