Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្លាំងកងអាវុធហត្ថខេត្តសៀមរាប សម្រេចប្រគល់ម៉ូតូចំនួន០១គ្រឿង ជូនម្ចាស់វិញ
ឯកឧត្តម សុខ លូ ស្នើឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង
ក្នុងខែកុម្ភៈ សមត្ថកិច្ចបង្ក្រាប ក្មេងទំនើងជិត ៤០០នាក់ បញ្ជូនទៅតុលាការ
វត្តមានកូនផ្សោតទីពីរក្នុងឆ្នាំ២០២៦ ជាដង្ហើមថ្មីនៃទន្លេមេគង្គ និងក្តីសង្ឃឹមសម្រាប់ជីវៈចម្រុះសកល
បនល្បែងស៊ីសងបើកលេងគគ្រឹកគគ្រេង នៅក្រុងបានលុង មិនទាន់មានមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថាបុគ្គលមានឥទ្ធិពលម្នាក់ នៅក្នុងខេត្តសៀមរាប បានធ្វើរបងថ្មកាត់អូរធម្មជាតិ នៅជើងភ្នំគូលែន។ បុគ្គលរូបនោះបានលបលួចធ្វើរបងថ្មរឹងមាំកាត់ទទឹងអូរធម្មជាតិមួយកន្លែងនៅជើងភ្នំគូលែន បំណងធ្វើជាកម្មសិទ្ធិឯកជន។

យោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំងដែលបុគ្គលមានអំណាចខាងលើ ធ្វើរបងរំលោភយកនោះ ជាអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រភពដដែលបានឲ្យដឹងថា បុគ្គលខាងលើ មានឈ្មោះ ឃឹម ប៉ូសាយ ជាបងប្អូនបង្កើត អតីតជាអភិបាលខេត្តសៀមរាប។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយ។

បើតាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ទីតាំងខាងលើមកាលពីដើមឡើយ ជាចម្ការពនាចររបស់ប្រជាពលរដ្ឋ លុះបន្ទាប់ក៏មានឈ្មួញចុះទៅប្រមូលទិញ និងលក់បន្តមកឲ្យលោក ឃឹម ប៉ូសាយ។

ប្រភពបន្តថា ចាប់តាំងពីបានទិញដីនោះមក លោកឃឹម ប៉ូសាយ បានព្យាយាមធ្វើរបងកាត់អូរនេះ តាំងពីជំនាន់ លោកឃឹម ហ្វីណង់ ដែលជាក្មួយប្រុសបង្កើតរបស់លោក នៅធ្វើជាអភិបាលស្រុកបន្ទាយស្រីមកម៉្លេះ ប៉ុន្តែមិនអាចធ្វើបានដោយរលូនបានទេ ដោយសារមានបណ្តឹងពីប្រជាពលរដ្ឋ។ ប៉ុន្តែដោយឃើញឱកាសល្អ ក្នុងពេលអាជ្ញាធរ មានសមត្ថកិច្ចជាប់រវល់ក្នុងការរៀបចំសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជាតិ ខាងមុខនេះ លោកឃឹម ប៉ូសាយ ក៏បានលបលួចធ្វើម្តងទៀត។

លោក ឃឹម ប៉ូសាយ បានបដិសេធមិនធ្វើអត្ថាធិប្បាយ នោះទេនៅពេលអង្គភាពសៀមរាប ប៉ុស្តិ៍ បានទំនាក់ទំនងតាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ ដោយបញ្ជាក់យ៉ាងខ្លីថា ជាដីរបស់ផ្កាយ៣ រួចក៏ចុចបិទទូរស័ព្ទ។

ទោះជាយ៉ាងណា លោកហ៊ាប ថា មេឃុំត្បែង បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍តាមទូរស័ព្ទថា សំណង់ខាងលើ ពិតជារបស់លោក ឃឹម ប៉ូសាយ ពិតប្រាកដមែន។ លោកមេឃុំបន្តថា ក្រៅពីធ្វើរបងសំណង់នោះ ក៏មានការសាងសង់អគារសំណង់នៅលើដីផងដែរ។ លោកថា សំណង់អគារ ក៏មិនមានច្បាប់ដែរ បើមានច្បាប់មែនគាត់បង្ហាញហើយ។ 

សូមជម្រាបថា អាជ្ញាធរស្រុកបន្ទាយស្រីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះទៅទប់ស្កាត់សំណង់ខាងលើនេះ ហើយកោះហៅ ម្ចាស់សំណង់ឲ្យចូលខ្លួនមកដោះស្រាយ នៅសាលាស្រុកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ហើយពន្យាពេលទៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីអំពើលួច (កាត់ខ្សែភ្លើង) ក្នុងកាបុីនភ្លើង នៅចំណុចព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប
ក្រោយមកក្រុមភ្នាក់ងារក្រុមហ៊ុនសន្តិសុខស៊ីវិល និង កម្លាំងអាវុធហត្ថ រួមជាមួយកម្លាំងនគរបាលអន្តរាគមន៍របស់ស្នងការនគរបាលខេត្តសៀមរាប។

ជនសង្ស័យ១/ឈ្មោះអុីង សំណាងភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់ចែក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២/ឈ្មោះប្រន កែប ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ករណីនេះសមត្ថកិច្ចដកហូត ម៉ូតូចំនួន០២គ្រឿង ជារបស់ជនសង្ស័យ។

ចំពោះវត្ថុតាង ខ្សែភ្លើងពុំមានទេ ដោយជនសង្ស័យ លួចចូល កាត់ខ្សែភ្លើងក្នុងការបុីនភ្លើង ខូចនិងផ្ទុះសេរខ្ទេចអស់។បច្ចុប្បន្ន កងអន្តរាគមន៍ស្នងការនគរបាលខេត្ត បានប្រគល់ឲ្យអធិការនគរបាលស្រុកសូទ្រនិគម បន្តនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ ដោយករណី​គ្រោះថ្នាក់​ចរាចរណ៍​ (ធ្លាក់ទឹកស្លាប់)នៅវេលាម៉ោង ប្រម៉ាណ ៦ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ នៅលើផ្លូវមិត្តភាពកូរ៉េ នឹងកម្ពុជា ស្ថិត​នៅភូមិ​អង្គរក្រៅ​ សង្កាត់​គោកចក​ ក្រុងសៀមរាប។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ​ តឿ​ ភ្លូ អាយុ​៥០ឆ្នាំ​ រស់នៅ​ភូមិអង្គរក្រៅ​ សង្កាត់​គោកចក​ ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មូលហេតុ: បើកបរ ម៉ូតូងង៉ុយដេក។ បច្ចុប្បន្ន: សាកសព​ ត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារ​ ដេីម្បីយកទៅធ្វេីបូណ្យតាមប្រពៃណី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២៣

ខេត្តសៀមរាប៖ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា បើករថយន្តដឹកប្រពន្ធនិងកូន ដើម្បីធ្វើភ្នាក់ងារសង្កេតការ ក្នុងការិយាយល័យបោះឆ្នោត បានជួបហេតុការណ៍ធ្លាក់រថយន្ត។

នេះបើយោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកប្រាសាទបាគង។ ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី23 ខែកក្កដា ឆ្នាំ2023 នៅវេលាម៉ោង៦និង០០ នាទី ត្រង់ចំណុចទំនប់៧៨ ស្ថិតនៅភាគខាងជើងកញ្ចុសឈ្មោះ ក្តី ចំងាយប្រហែល១០០ម៉ែត្រ។

របាយការណ៍បានបន្តថា ហេតុការណ៍ នេះរថយន្ត ម៉ាកហាយ ឡែនឌ័រពណ៌ ទឹកប្រាក់ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង។ អ្នកបើកឡាន ឈ្មោះ ស្រី សំបូរ ហៅ បញ្ញា ភេទប្រុស ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា និង ប្រពន្ធ ឈ្មោះ ឡេង សៃវង្ស និងកូនស្រី ៣នាក់ ប្រុស ១នាក់ រស់នៅភូមិល្វាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

របាយការណ៍បានបន្តថា អ្នកបើកបរខាងលើធ្វើដំណើរមក ឃុំកំពង់ភ្លុក ដើម្បីធ្វើភ្នាក់ងារសង្កេតការក្នុងការិយាយល័យបោះឆ្នោត ក៏បានជួបហេតុការណ៍តែម្ដង។ ទោះជាយ៉ាងណា ក៏ជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ដោយអ្នកទាំង៤ មិនមានគ្មានគ្រោះថ្នាក់អ្វីទេ។

បើតាមម្ចាស់រថយន្តបានសរសេរក្នុងប្រអប់ខមិន អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា មិនមែនទេបង ខ្ញុំជាម្ចាស់ឡាន មិនមែនមិនប្រុងប្រយ័ត្នទេ ខ្ញុំបើកទៅសង្កេតការណ៍បោះឆ្នោត ហើយទៅបោះឆ្នោតផង តែឡានខ្ញុំវាដាច់កាឡេទើប វាក្រវី ហើយវាមិនមែនម៉ោង៩ ទេ ម៉ោង5.40 នាទីព្រឹក មានកូន៤នាក់ និងខ្ញុំហើយប្រពន្ធ ផងដែរខ្ញុំព្យាយាមទប់ហើយតែវាអ្វីដែលអាចធ្វើបានគឺ ប៉ុណ្ណឹង។

ខ្ញុំម្ចាស់ឡានបង អរគុណ ពួកយើងសំណាងល្អដែលគ្រាន់តែរបួសស្រាល កូនៗខ្ញុំនិងប្រពន្ធគាត់ភ័យខ្លាំងតែមិនធ្ងន់ធ្ងរពេកទេបង ដោយសាខ្ញុំបើកល្បឿន៤០ ទេ ហើយ ពេលវាដាច់ក្រឡេវាក្រវាត់ខ្លាំងខ្ញុំព្យាយាមទប់មិនអោយធ្លាក់ទៅខាងទឹកជ្រៅទើបបានប៉ុណ្ណឹងបង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២៣

ផ្ទះមួយខ្នងបានរងការឆាបឆេះទាំងស្រុង ខណ:មានករណីហឹង្សាក្នុងគ្រួសារ ហើយបុរសជាប្ដីបានសម្រេចដុតចោល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៤ “៥០នាទី ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣ នៅចំណុចភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានអោយដឹងថា ករណីនេះ ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ កែវ គឹមនី ភេទប្រុស អាយុ ៣៥ឆ្នាំ បានយកប្រេងសាំងចាក់ដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះទាំងស្រុង ១ខ្នង ទំហំ៥ម x ៦ម ធ្វើពីឈើ ប្រក់ស័ង្កសី សម្ភារៈខូចខាតទាំងស្រុង ហើយគេចខ្លួនបាត់។

មូលហេតុ៖ ទំនាស់ពាក្យសម្តី(ប្រចណ្ឌប្តីមានស្រី)។បច្ចុប្បន្ន៖ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២៣

មនុស្សពីរនាក់បានរងរបួសធ្ងន់ស្រាលខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំភ្លេចទំហឹង។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០”៤៥នាទី ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣ ចំណុចគីឡូម៉ែត្រលេខ១៣ ភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាតូយ៉ូតា ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង ២A ០២៣៩ បើកបរដោយឈ្មោះ ចែ និត ភេទស្រី អាយុ ៣៨ឆ្នាំ ខ្មែររស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ បានបុកម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ (គ្មានសលេខ) បើកបរដោយ ឈ្មោះ ម៉ន សាមឿត ភេទប្រុស អាយុ ១៧ឆ្នាំ ខ្មែររស់នៅភូមិអូរដកា ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់(របួសស្រាល) និងអ្នករួមដំណើរឈ្មោះ វឿន ម៉ៅ ភេទប្រុស អាយុ ១៦ឆ្នាំ ខ្មែររស់ភូមិ/ឃុំជាមួយគ្នា(របួសធ្ងន់)។

បច្ចុប្បន្ន៖ ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២៣

ក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ខណៈតាមឪពុកម្ដាយទៅលេងទឹកមួយកន្លែង។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង 16:00 នាទីថ្ងៃទី 21 ខែ 7 ឆ្នាំ 2023 នៅចំណុចស្ទឹងកំប្រាក់ភូមិកុំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពបានអីដឹងថា ជនរងគ្រោះ ឈ្មោះ ណៃ ចាន់កក្កនីភេទស្រីអាយុ 8 ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រាំពងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ មូលហេតុ: មកលេងទឹកជាមួយឪពុកម្ដាយ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២៣

ភ្នាក់ងារសេវាកម្មពន្ធដាររបស់ ក្រុមហ៊ុន ហ្វីដេស សឺវីស (ខេមបូឌា) លីមីតធីត (FIDES SERVICES (CAMBODIA) LIMITED.) ត្រូវបានអគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីជូនដំណឹង ស្តីពី ការព្យួរអាជ្ញាប័ណ្ណ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទើបទទួលបាន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២៣

ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ខណៈដើរឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹង។ ហេតុការណ៍បានកើតឡើងនៅនៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណត់ផ្លូវជាតិលេខ៦។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយរថយន្តក្រុមហ៊ុនឡាវីតា ដឹកអ្នកដំណើរ ម៉ាក Ford transit ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1Y.0740 បើកបរដោយឈ្មោះទាំ យូសុះ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកក្នុងទិសដៅពីលិច ទៅកើតបានបុក ក្មេងឆ្លងផ្លូវជាតិ បណ្ដាលឲ្យរបួសធ្ងន់។

ជនរងគ្រោះមានក្មេងរងគ្រោះឈ្មោះហ៊ន់ ជីងរ៉ូ ភេទប្រុស អាយុ៧ឆ្នាំ។

បច្ចុប្បន្នក្មេងរងគ្រោះបញ្ជូន ទៅមន្ទីរពេទ្យបង្អែកស្រុក។ ឯវត្ថុតាងរថយន្តរក្សាទុកនៅកន្លែងនគរបាលស្រុក៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២៣

បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនទៅបុកគូទរថយន្តពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី20 ខែកក្កដា ឆ្នាំ2023 វេលាម៉ោង 22និង30នាទី លើផ្លូវជាតិលេខ 6ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 365និង366 ស្ថិតនៅភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប រវាងរថយន្តធុនធំនិងម៉ូតូ។

គ្រោះថ្នាក់ចរាចរណ៍ នេះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1A.6334 បើកបរដោយឈ្មោះ រ៉េត ជួន អាយុ 27ឆ្នាំ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មានទិសដៅពីលិច ទៅកើត (ពាក់មួកសុវត្ថិភាព មិនត្រឹមត្រូវ មិនដាក់គន្លឹះសុវត្ថិភាព បានបុករថយន្តពីក្រោយម៉ាក HINNO  ពណ៌ បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A.6066 មានសណ្តោងរ៉ឺម៉ក ពីក្រោយម៉ាក TILER ផ្លាកលេខ 4A.3064 បើកបរដោយឈ្មោះ ត្រង ឡងឌី ភេទប្រុស អាយុ39ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចតនៅលើផ្លូវខាងត្បូងបែរក្បាល ទៅទិសខាងកើត (មានបើកភ្លើងស៊ីញ៉ូឆ្វេងស្តាំត្រឹមត្រូវ)។

ករណីនេះបណ្តាលអោយរបួសមនុស្សធ្ងន់ឈ្មោះ រ៉េត ជួន។ ខូចម៉ូតូធ្ងន់១គ្រឿង និងខូចរថយន្តស្រាល ១គ្រឿង។ មូលហេតុគ្រោះថ្នាក់ បណ្តាលពីអ្នកបើកបរម៉ូតូបើកមានល្បឿនលឿនក្នុងស្ថានភាពស្រវឹង។

ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែង និងដកហូតវត្ថុតាងទាំងពីគ្រឿងមករក្សាទុកនៅអធិការដ្ឋាន និងនាំអ្នកបើកបររថយន្តមកសាកសួរនៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៣

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំ ដល់អាជ្ញាធរត្រូវពន្លឿនដល់ការដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ធ្វើការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស ព្រោះថាបើមិនខិតខំដោះស្រាយទំនាស់ដីធ្លីនេះទេ គឺការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុនេះគឺមិនងាយនឹងបានផ្ដល់ជូនប្រជាពលរដ្ឋឡើយ។

លោកបានលើកឡើងថា ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយឱ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុ នេះ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងបើសិនជាអាចសូមកុំធ្វើការលក់ដូរ ដោយទុកជាទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថាបើយើងធ្វើការលក់ដូរដីធ្លីនេះអស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកសិករទាំងអស់នឹងបាត់បង់ចំណូលដោយសារប្រជាពលរដ្ឋពុំមានដីសម្រាប់ធ្វើការដាំដុះដំណាំកសិកម្មផ្សេងៗ ពុំមានកន្លែងសម្រាប់សង់លំនៅដ្ឋានដើម្បីរស់នៅ ក៏ដូចជាកូនចៅជំនាន់ក្រោយពុំមានដីសម្រាប់ការដាំដំណាំ និងការស្នាក់នៅជាដើម។

លោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមធ្វើការចូលរួមបោះឆ្នោតឱ្យបានទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីបំពេញជាកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋ និងជ្រើសរើសអ្នកតំណាងដែលមកពីគណបក្សដែលខ្លួនស្រឡាញ់ ដោយក្នុងនោះពេលត្រឡប់ទៅគេហដ្ឋានវិញសូមធ្វើការត្រួតពិនិត្យឯកសាររបស់ខ្លួន ដូចជាអត្តសញ្ញាណប័ណ្ណជាដើម ហើយបើសិនជាបាត់អត្តសញ្ញាណប័ណ្ណ សូមរួសរាន់ដើម្បីធ្វើ ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ឱ្យបានមុនថ្ងៃ២១ខាងមុខនេះ ទើបយើងមានសិទ្ធិចូលរួមបោះឆ្នោតនាពេលខាងមុខនេះផងដែរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋស្ថិតក្នុងឃុំស្ដៅ ស្រុករតនមណ្ឌល នៅថ្ងៃពុធ នេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៣

ខេត្តសៀមរាប៖អធិការនគរបាលស្រុកប្រាសាទបាគងលោកវរសេនីយ៍ឯកលឹម សម្បត្តិ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង ៦ ៖៣០ នាទីល្ងាច មានករណីទុស្សេកាប៊ីនភ្លើង នៅក្នុងបុរីអចលនទ្រព្យអង្គរនៅចំណុចភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ ៦ ចុះពីផ្លូវជាតិ ២គីឡូម៉េត្រ ចម្ងាយពីអធិការ១០គីឡូម៉េត្រ។

អធិការបានបន្តថា ករណីនេះ បណ្ដាលឱ្យខូចខាត:​ កាប៊ីនចែកចាយភ្លើងក្នុងបុរី ១ បន្ទប់ ហើយមិន បណ្ដាលអោយប៉ះពាលដល់ផ្ទះ ដែលនៅជុំវិញនោះទេ ដោយសារប្រជាពលរដ្ឋនិងប្រជាការពារគ្រប់គ្រង់ទាន់ពេល។

លោកអធិការបន្តថា ក្នុងពេលកំពុងកើតហេតុរថយន្ដពន្លត់អគ្គីភ័យ របស់ស្រុកប្រាសាទបាគង បានចេញជួយអន្តរាគមន៍ ១គ្រឿង ដោយពុំបានប្រើប្រាស់ទឹកនោះទេ ដោយក្រុមការងារគ្រប់គ្រងបុរី និងនគរបាលប៉ុស្ដិ៍ ប្រជាការពារ បានប្រើប្រាស់ បំពង់ពន្លត់អគ្គីភ័យអស់ចំនួន ២ បំពង់ ហើយគ្រប់គ្រងបាន។មូលហេតុ ម្ចាស់ផ្ទះចាក់សោចោលហើយផ្ទុះស្សេការប៊ីនភ្លើង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page150 Page151 Page152 … Page648 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្លាំងកងអាវុធហត្ថខេត្តសៀមរាប សម្រេចប្រគល់ម៉ូតូចំនួន០១គ្រឿង ជូនម្ចាស់វិញ កម្លាំងកងអាវុធហត្ថខេត្តសៀមរាប សម្រេចប្រគល់ម៉ូតូចំនួន០១គ្រឿង ជូនម្ចាស់វិញ ចុះផ្សាយថ្ងៃទី ៦ មីនា ២០២៦
ឯកឧត្តម សុខ លូ ស្នើឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ស្នើឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង ចុះផ្សាយថ្ងៃទី ៦ មីនា ២០២៦
ក្នុងខែកុម្ភៈ សមត្ថកិច្ចបង្ក្រាប ក្មេងទំនើងជិត ៤០០នាក់ បញ្ជូនទៅតុលាការ ក្នុងខែកុម្ភៈ សមត្ថកិច្ចបង្ក្រាប ក្មេងទំនើងជិត ៤០០នាក់ បញ្ជូនទៅតុលាការ ចុះផ្សាយថ្ងៃទី ៦ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×