Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននឹងដឹកមកដល់ ប្រទេសកម្ពុជា
នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ។

វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃស្អែក គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ខេត្តសៀមរាប៖ការឈូសឆាយដីព្រៃជាច្រើនហិកតានៅក្នុងភូមិសាស្រ្តស្រុកស្វាយលើ មានការសង្ស័យថា ករណីនេះអាចមានការឃុបឃិតគ្នាជាប្រព័ន្ធ។

ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងឈូសឆាយដីព្រៃ ស្ថិតនៅ(ខាងក្រោយស្នាក់ការ បរិស្ថាន អូរថ្មដាប់) ក្នុងស្រុកស្វាយលើខេត្តសៀមរាប។

ទោះជាយ៉ាងណាពាក់ព័ន្ធករណីឈូសឆាយដីព្រៃនេះ អាជ្ញាធរស្រុកស្វាយលើ បានចាប់អេស្កាចំនួន២គ្រឿងដែលកំពុងធ្វើសកម្មភាព
ឈូសឆាយព្រៃជាក់ស្ដែង។

ការចាប់គ្រឿងចក្រចំនួន២គ្រឿងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍បន្តថាការឈូសឆយនេះធ្វើឡើងជិត១សប្តាហ៍មកហើយ ដោយអស់ផ្ទៃដីព្រៃជាច្រើនហិកតា។ ក្នុងនោះបណ្ដាលឲ្យខូចខាតមានដើមឈើធ្នង់និងដើមឈើលេខ២ជាច្រើនដើមត្រូវបានផ្តួលរលំ ហើយថ្មភក់ជាច្រើនផ្ទាំងត្រូវបានគេឈូសចោល។ ប្រភពបានបន្តថា ថៅកែដែលឲ្យគ្រឿងចក្រឈូសឆាយដីព្រៃខាងលើ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ លោកម៉ែន វុទ្ធី បានប្រាប់អ្នកសារព័ត៌មានថា ករណីនេះ ក្រុមសមត្ថកិច្ច ចុះពិនិត្យតីតាំងខាងលើ និងដកហូតយកអេស្ការ ចំនួន២គ្រឿងយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ រង់ចាំចំណាត់ការបន្តទៀត។លោកថា ខាងលោកកំពុងនៅរង់ចាំម្ចាស់ដីយកប្លង់ដីដែលគេអះអាងថា មានប្លង់ត្រឹមត្រូវដើម្បីពិនិត្យទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ផ្ញើសារលិខិតជូនពរ ជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ត្រូវបានផ្លាស់ប្ដូរមកជាអធិការនគរបាលក្រុងបាត់ដំបង ជំនួសលោកឆាង វណ្ណឆៃ ដែលត្រូវផ្លាស់ប្ដូរទៅជានាយការិយាល័យសន្តិសុខផ្ទៃក្នុង។ នេះបើយោងតាមសេចក្ដីប្រកាសតែងតាំងមុខតំណែង បានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ដែលបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិត ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារម្លឹកខួបអនុស្សារីយ៍លើកទី៧៦(១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២១) ថ្ងៃកំណើតនគរបាលជាតិ។ នេះបើយោងតាមលិខិតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះចែកចាយនៅព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖មានការលើកឡើងថាសកម្មភាពដឹកជញ្ជូនឈើ ដោយរថយន្តធំៗចេញពីខេត្តមណ្ឌលគិរី ដើម្បីយកទៅចែកចាយតាមបណ្តាខេត្តផ្សេងៗទៀត នៅតែបន្តកើតមាន បើទោះបីអាជ្ញាធរជំនាញពាក់ព័ន្ធប្រឹងប្រែងទប់ស្កាត់យ៉ាងណាក៏ដោយ។ ការដឹកជញ្ជូនឈើដោយរលូនយ៉ាងដូច្នេះត្រូវបានគេដឹងថា រថយន្តដឹកឈើទាំងនោះសុទ្ធតែមានPC អនុញ្ញាតពីសមត្ថកិច្ចជំនាញ ទើបឈ្មួញអាចដឹកជញ្ជូនឈើឆ្លងកាត់ជាច្រើនខេត្ត ដោយគ្មានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធ។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែឧសភាឆ្នាំ ២០២១ សមត្ថកិច្ចខេត្តឧត្តរមានជ័យ បានឃាត់រថយន្តដឹកឈើ១គ្រឿង នៅចំណុចស្ពានកណ្តែក ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដោយមានការសង្ស័យថាការដឹកជញ្ជូនឈើ លើសលិខិតអនុញ្ញាត។

យោងតាមសេចក្ដីរាយការណ៍បានដឹងថា ការដឹកជញ្ជូនឈើដោយរថយន្តធំៗ ចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តបាត់ដំបងឆ្លងកាត់ខេត្តឧត្តរមានជ័យ បន្តកើតមានជាហូរហែ ក៏ប៉ុន្តែសមត្ថកិច្ចជំនាញនៅតាមបណ្ដាខេត្ត ឆ្លងកាត់ខាងលើ ហាកបីមិនមានឆន្ទៈក្នុងការទប់ស្កាត់ឡើយ។

សូមជម្រាបថាខណៈពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនជាពិសេសខេត្តមណ្ឌលគិរី ក្រុមឈ្មួញនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើ យកទៅលក់តាមបណ្តាខេត្តបានដោយសេរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើអភិបាលខេត្ត ឱ្យបញ្ឈប់ជាបន្ទាន់ នូវរាល់ការចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ ដីធ្លី លិខិតទិញលក់ដីរដ្ឋ។

នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថាន បានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីលោកសាយ សំអាល់ ដែលបណ្ដាញ«សៀមរាបប៉ុស្តិ៍» ទើបទទួលបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២១

ភ្នំពេញ៖ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះវរោកាស នៃព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បានសរសេរនូវអត្ថបទ មួយក្រោមចំណងជើងថា “គុណតម្លៃនៃការផ្ដោតយកចិត្តទុកដាក់”។
លោកសឿន តុលា បានសរសេរថា៖ “ភាពជោគជ័យ និងភាពមានបាន នៅមិនឆ្ងាយពីលោកអ្នកទេ ប្រសិនបើអ្នកផ្ដោតយកចិត្តទុកដាក់ ធ្វើរឿងតែមួយឲ្យបានសម្រេច”

-ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីមួយសូមទទួលខុសត្រូវ ដោយខ្លួនឯងចំពោះការសម្រេចចិត្តនោះ ពីព្រោះអ្នកនឹងទទួលយកហានិភ័យ ធំជាងកម្លាំងរបស់អ្នក ប្រសិនបើអ្នក មិនធ្វើការផ្ដោត ធ្វើរឿងនោះឱ្យចប់ចុងចប់ដើមទេនោះ ។
សំណួរដែលត្រូវសួរថា : តើអ្នកណា ធ្វើឱ្យបាត់បង់ពេលវេលារបស់អ្នក ប្រសិនបើអ្នក មានចិត្តរីករាយនោះ?
អ្នកនឹងអាចបង្កើតឱកាសថ្មីសម្រាប់អនាគត បន្ថែមទៀតបាន នៅពេលដែល អ្នកបានយល់ដឹង មូលដ្ឋានគ្រឹះគ្រប់គ្រាន់ ចេញពីតម្លៃនៃការផ្ដោត យកចិត្តទុកដាក់ ដែលអ្នកបានបំពេញហើយនោះ។
មានមនុស្សជាច្រើនក្នុងលោកនេះ បានប្រឈមមុខ ជាមួយ ការបាត់បង់ ទ្រព្យសម្បត្តិ និងដើមទុន នៅពេលដែលអាជីវកម្មរបស់ខ្លួនបរាជ័យ នោះមានន័យថា នៅពេលដែលពួកគេ បាន
បាត់បង់់ការផ្ដោតយកចិត្តទុកដាក់ ទៅលើអាជីវកម្មនោះ។ សូមចង់ចាំថា” ប្រសិនបើអ្នកផ្ដោត និងបម្រើដល់អាជីវកម្មរបស់អ្នក អាជីវកម្មរបស់អ្នកនិងបម្រើអ្នកវិញ”
ការស្វែងរកចំណេះដឹងបន្ថែម គឺជាការងាររបស់ម្ចាស់អាជីវកម្ម នៅក្នុងលោកយើងនេះ គ្មានអ្នកជោគជ័យណា ដែលក្លាហាន បិទភ្នែក បិទត្រចៀក នឹងអាងចំណេះដឹង របស់ខ្លួន ដោយមិនបានស្វែងរក ចំណេះដឹងបន្ថែមទៀតនោះទេ។
ភាពក្លាហានពិតប្រាកដ
គឺមិនមែនជាការ លោតផ្លោះនោះទេ ” គឺធ្វើកិច្ចការដដែល ប៉ុន្តែឲ្យប្រសើរជាងមុនជារៀងរាល់ថ្ងៃ ពីព្រោះ ពេលណាដែលយើងធ្វើ យើងមានកំហុស ពេលដែលយើងមានកំហុស នោះគឺ កុំហុស គឺជាមេរៀន ដើម្បីកែលម្អ ដើម្បី ឆ្ពោះទៅភាពប្រសើរឡើង” ដើម្បីឲ្យបានគុណភាពការងារ ប្រសើរឡើង ។
សូមចងចាំថា: សម្រាប់អ្នករៀន ពួកគេឈឺចាប់បំផុត នៅពេលដែលបណ្ដោយឲ្យមានកំហុសកើតឡើងដដែល ៗ។
ជាទូទៅអ្នកដែលបរាជ័យ កើតចេញពីការងារដែលគ្មានគុណភាព ពីព្រោះពួកគេគ្មានបានរៀនអ្វីពីកំហុសឡើយ ។

សូមចងចាំថា: ដើម្បីអោយមានភាពប្រសើរឡើង គឺត្រូវចំណាយពេលវេលា រៀនពីបទពិសោធ និងបន្តធ្វើ
#បញ្ហាដ៏ធំនោះ គឺសំនួរមួយ ដែលត្រូវសួរថា:
តើអ្នកធ្វើ និងរៀន ដើម្បីឲ្យមានជំនាញជាសហគ្រិន ឬ ជំនាញអ្វីមួយ ដើម្បី ក្លាយជាបុគ្គលិក?
ពីព្រោះ ទាំងសហគ្រិន ទាំងបុគ្គលិក ពួកគេមានកិច្ចការធ្វើផ្សេងៗគ្នា ប៉ុន្តែ គ្រប់កិច្ចការទាំងអស់ តម្រូវឲ្យមានការផ្ដោត យកចិត្តទុកដាក់ ទើបពួកគេ យល់អំពីតម្លៃខ្លួនពិតប្រាកដ។
និពន្ធដោយលោក សឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD. * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY see(គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN  (គម្រោងលើវិស័យកសិកម្ម)

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ដល់រង្វាន់លើកទឹកចិត្តចំនួន១០លានរៀល ជូនដល់កម្មការិនីរោងចក្រ ម្នាកជាមនុស្សទី២លាន ដែលបានទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩។

យោងតាមទំព័រផេកហ្វេសប៊ុកនាយករដ្ឋមន្ត្រីបានបង្ហាញថា៖ បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត។

ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។

ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។

សូមក្មួយស្រី ទិត ចិន្តា ទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។

នាយករដ្ឋមន្ត្រីបានបន្តថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។

នាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់

ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។ សូមបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលាស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បាន និពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា៖«សង្គមនិងភាពរីករាយ»។

លោកលោក សឿន តុលា បានសរសេរថា៖ ជាទូទៅ គ្រប់ប្រទេសទាំងអស់ក្នុងលោកយើងនេះ នៅពេល ដែលពួកគេ និយាយអំពីសង្គម ក្នុងប្រទេសដែលពួកគេរស់នៅ មានរឿងពីរកើតឡើង

” ការនិយាយធ្វើឲ្យ ស្មុគស្មាញក្នុងចិត្ត និងការនិយាយ ធ្វើឱ្យមានកម្លាំងចិត្ត”

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ” ភាពសប្បាយចិត្ត ឬ សុភមង្គល គឺកើតចេញពីជម្រើស ដូច្នេះហើយ យើងត្រូវតែជ្រើសរើសដោយប្រយ័ត្នប្រយែង” ពីព្រោះ

សុភមង្គល មិនអាចកើតឡើងដោយការពឹងផ្អែក លើនរណាម្នាក់ ឬអ្វីមួយបានដោយ ទាំងស្រុងបានឡើយ” ប៉ុន្តែ ប្រសិនបើ យើង ចង់អោយសង្គម កែប្រែ ទៅតាមអ្វីដែលយើងចង់បាន យើងនឹងដាក់គំនិតអវិជ្ជមាន មកលើខ្លួនឯង ពីព្រោះ សង្គម មិនដែលខ្វល់ពីយើងទេ មានវិធីតែមួយគត់ ដែលយើង មានភាពសប្បាយចិត្ត ជាមួយសង្គម ” តើយើង អាចជួយ សង្គម បានអ្វីខ្លះ?” សូមចងចាំថា: ការប្រើទស្សនៈ ដើម្បីជួយ មិនមានតម្លៃ ដូចការជួយជាសកម្មភាព ក្នុងការផ្ដល់ឲ្យនោះទេ។

មានមនុស្សជាច្រើន លោកយើងនេះ ចង់បានយុត្តិធម៌ នៅក្នុងសង្គមរស់នៅ ប៉ុន្តែ សូមចងចាំថា ” ជីវិត គ្មានទេយុត្តិធម៌ នោះក៏មិនមែនមានន័យថា ជីវិតគិតមិនល្អនោះទេ “ អ្វីៗទាំងអស់ គឺស្ថិតនៅលើយើងតែប៉ុណ្ណោះ។

នៅទីនេះ តើអ្នក ទទួលយក 7 ចំណុចដើម្បីធ្វើការពិចារណាដែរឬទេ?

1- សង្គម បង្ហាត់អ្នក ឲ្យរក្សាតម្លៃរបស់ខ្លួន

ជារឿងស្មុគស្មាញខ្លាំង នៅពេលដែលអ្នកឈានជើង ចូលប្រឡូកជាមួយសង្គម មានមនុស្សជាច្រើន បានវង្វេងផ្លូវ មិនដឹងទិសដៅ ថាខ្លួននឹងទៅទីណានោះទេ

ហេតុដូច្នេះហើយ ” ការសម្រួចទិសដៅ ឲ្យច្បាស់ អំពីខ្លួនឯង ជារឿងប្រសើរខ្លាំង នៅក្នុងការប្រឡូក ជាមួយសង្គម” នោះអ្នកនឹងយល់ថា អ្នកនឹងខ្ចីពេលវេលា នៅពេលដែល អ្នកជួប មនុស្សក្នុងសង្គម ហើយប្រកែកតវ៉ាជាមួយមនុស្ស ដែលមានគំនិត និងទស្សនៈ ព្រមទាំងមានជំនឿ ផ្សេងពីអ្នក សូមចងចាំថា ពិភពលោក បែងចែកមនុស្ស ជាពីរប្រភេទ ” មនុស្សដែលជឿយើង និងមនុស្សដែលមិនជឿយើង” ។

2- សង្គមតែងតែថ្លៃជាង

ការរៀបចំខ្លួន ឲ្យបានសមរម្យ ឬការចំណាយផ្សេងៗ ក្នុងបុព្វហេតុ ចូលរួមសង្គម ឲ្យបានល្មម គឺគ្រប់គ្រាន់ ពីព្រោះការចំណាយ ឲ្យសង្គមសរសើរ ឬកោតក្រែង គឺ ” ថ្លៃខ្លាំងណាស់ ” មួយជីវិតយើង ក៏មិនអាច បង់ថ្លៃគ្រប់ដែរ ។

ការចាត់ចែងប្រាក់ ទិញសម្ភារៈ ថ្លៃដាច់គេ ឲ្យលើសគេ ឲ្យសង្គមកើតក្រែង មិនអាចឱ្យអ្នកមានអារម្មណ៍ល្អ រឿងអារម្មណ៍ស្ងប់ក្នុងចិត្ត ជាមួយនិងសម្ភារៈ ប្រណិតទាំងនោះបានដែរ ដូចច្នេះហើយការចាត់ចែងប្រាក់ ឲ្យសមល្មមដែលអាច ដើម្បីផ្ដល់ជួយក្មេងកំព្រា ចាស់ជារា ឬបុគ្គលដែលគេត្រូវការជួយ គឺជា ផ្នែក ដ៏ល្អ ក្នុងការផ្ដល់ឱ្យសង្គម ។

3- សង្គម គ្មានកាប្រៀបធៀបទេ:

សូម លុបបំបាត់ ការប្រៀបធៀប ខ្លួនឯង:

ប្រសិនបើអ្នកមានការគិត ការប្រៀបធៀប ខ្លួនឯង ជាមួយនឹងសង្គម សង្គមមិនបានផ្ដល់កម្លាំងចិត្តដល់អ្នកទេ ហើយសង្គម នឹង នាំអ្នកឱ្យឈឺចាប់ខ្លាំងឡើង ពីព្រោះ សង្គម មិនដែលចាញ់អ្នកឡើយ។

” គ្រប់ពេលដែលអ្នកប្រៀបធៀប ខ្លួនអ្នកជាមួយអ្នកដទៃ អ្នកតែងតែបាត់បង់ ទេពកុសលផ្ទាល់ខ្លួន ដើម្បីជួយជីវិតអ្នក” សូមលុបបំបាត់ចោល ពាក្យថា :

  • គេឆ្លាតជាងយើង គេមានបក្សពួក
  • គេមានអ្នកនោះ ឬអ្នកនេះជួយ
  • ឬគេមានជាងយើង។

” អ្វីទាំងអស់ គឺផ្ដើមពីយើង មិនមែនពីអ្នកដទៃទេ” អ្នកដទៃ គេជាប់មមាញឹក ជាមួយការងារ និងការទទួលខុសត្រូវជីវិតពួកគេ ប៉ុន្តែនៅទីនេះ មានបញ្ហាធំមួយ ជាមួយសំណួរ ” តើអ្នក ជាប់មមាញឹក ជាមួយនិង កិច្ចការដែលអ្នកទទួលខុសត្រូវ ដែរឬទេ? “។

4- គោរព ឱ្យតម្លៃ អ្នកដទៃ ឲ្យដូចជាយើង គោរព និងឱ្យតម្លៃ ដល់ខ្លួនឯង។

5- ចេះស្ដាប់ ចេះស្វែងយល់ អំពីអ្នកដទៃ
យើងអាចប្រើសំណួរ មកដាក់ខ្លួនឯងថា ប្រសិនបើយើង ជួបបញ្ហាលំបាកដូចរូបគាត់ តើយើងគិតយ៉ាងណា….? ”

6- បើកចិត្តទូលាយ

មានចិត្តត្រេកអរ នៅពេលដែលអ្នកដទៃ បានលាភសក្ការៈ ឬក៏ជោគជ័យទៅលើអ្វីមួយ ពីព្រោះ នៅក្នុងសង្គម មានការប្រៀបធៀប មានការច្រណែន និង រឿងស្មុគស្មាញជាច្រើនក្នុងផ្លូវចិត្ត ។ តើហេតុអ្វី យើងឱ្យខ្លួនយើង ធ្លាក់ចូលក្នុងរឿងទាំងអស់នោះ?

7- បើកចិត្តត្រិះរិះពិចារណា

នៅពេលដែលនរណាម្នាក់ ដែលមានព័ត៌មាន បង្កើតទំនាក់ទំនង ជាមួយអ្នក យើងអាចសួរក្នុងចិត្តថា ” តើពួកគេចង់បានអ្វី? ” នៅក្នុងលោកនេះ គ្មានអ្វីដែលកើតឡើង ដោយ free នោះទេ យើងត្រូវគិតតម្លៃ យើងត្រូវគិតអំពីគុណតម្លៃ ពីព្រោះ ជីវិតត្រូវការបែបនោះ ។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD. * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍) *PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម)

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២១

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Teo Lay Cheng ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការទទួលជួបនេះនៅព្រឹកមិញនេះ នៅទីស្តីការក្រសួងព័ត៌មាន។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោកជំទាវ Teo Lay Cheng ដែលត្រូវទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា ។ តាមរយៈ បេសកកម្មការទូតរបស់លោកជំទាវនាឱកាសនេះ ពិតជាមានសារៈ សំខាន់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង កម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមថែមទៀត។
លោកជំទាវ Teo Lay Cheng បានសំដែងនូវការរីករាយដែលបានមកបំពេញ បេសកកម្មការងារ ការទូតនៅកម្ពុជា ហើយជានេះ លោកជំទាវ បានវាយតំលៃខ្ពស់ ចំពោះតូនាទីសំខាន់របស់ ក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មាន នៅពេលកើត មានការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ នៅក្នុងប្រទេសកម្ពុជា ។

លោកជំទាវ ឯកអគ្គរដ្ឋទូត សឹង្ហបុរី បានថ្លែងការសរសើរចំពោះការឆ្វេងយល់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវអទិភាពដល់អ្នកសារព័ត៌មាន ក្នុងការទទួល បានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ ដែលជាកិច្ចការងារដ៏សំខាន់ធ្វើអោយប្រជាជន កាន់តែមានការយល់ច្បាស់បន្ថែម ទៀតនៃការឆ្លងរោគរាតល្បាត ដ៏កាចសាហាវ នេះ។ តាមរយៈនេះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូត សង្ឃឹមថា នឹងអាចបន្តកិច្ចសហការ ការងារជាមួយ ក្រសួងព័ត៌មានកម្ពុជា ដើម្បីជាផលប្រយោជន៏រួមនៃប្រទេសទាំងពីរ សឹង្ហបុរី កម្ពុជា។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងការសរសើរចំពោះភាពជោគជ័យរបស់ប្រទេសសឹង្ហបុរី ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រការនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក ដើម្បីរួមគ្នាធ្វើយ៉ាងណាអោយសុខមាលភាព របស់ប្រជាជន ដែលឆ្លងកាត់ សម័យកូវីត-នេះ បានល្អប្រសើរ សម្រាប់ ជាគុណប្រយោជន៏ក្នុងការរក្សាស្ថានការណ៏ វិស័យសុខាភិបាលនៃប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី បានកាន់តែប្រសើរឡើងបន្ថែមទៅមុខទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page401 Page402 Page403 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×