ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរអត្ថបទមួយដែលមានចំណងជើងថា«ការដាក់ទិសដៅ»។
លោក សឿន តុលា បានសរសេរថា៖ នៅក្នុងលោកយើងនេះ មនុស្សជាច្រើន តែងតែ ចង់បានផលផ្សេងៗគ្នា ក្នុងគ្រាតែមួយ ប៉ុន្តែ ពួកគេ មិនបាន ទទួលផលទាំងនោះ ដូចដែលពួកគេចង់បាននោះទេ ដោយសារតែ ទំហំ ចង់បានលឿនពេក ហើយខ្វះនៅ ការសរសេរកត់ត្រា ឱ្យបានច្បាស់ ថា ” តើ ពួកគេ ចង់បាន សម្រេច អ្វីមួយ ឲ្យច្បាស់លាស់ ក្នុងគ្រាណាមួយ ? ” ហេតុដូច្នេះហើយ ទើបយើង ឃើញ អ្នកដែលជោគជ័យ គឺអ្នកដែលទទួលបានផលល្អ រីឯ អ្នកបរាជ័យ បោះបង់ ដោយមិនបានទទួលលទ្ធផលអ្វីទេ
បញ្ហាធំ នោះគឺថា : តើអ្នកជឿថា ធ្វើកិច្ចការជាមួយនិងគោលដៅពិត
ប្រាកដ គឺជារឿង ពាំនាំឱ្យមានភាពជោគជ័យដែរឬទេ?
តើអ្នកជឿថា: ការចង់បានលទ្ធផលច្រើនប្រភេទ ហើយធ្វើកិច្ចការជាច្រើន ក្នុងគ្រាតែមួយ គឺជាការខ្ជះខ្ជាយពេលវេលា និង ទទួលបរាជ័យនៅចុងបញ្ចប់ដែរឬទេ?
ចម្លើយ គឺស្ថិតនៅលើអ្នក ពីព្រោះ ពេលវេលារបស់អ្នក និងការដឹកនាំជីវិតរបស់អ្នក ” គឺរូបអ្នក” ។
ប៉ុន្តែប្រសិនបើ អ្នកជឿ ទៅលើ ការដាក់គោលដៅ ” Goal” គុណភាពការងារ របស់អ្នក នឹង មានកម្រិត ប្រសើរឡើង ជារៀងរាល់ថ្ងៃ ព្រមទាំង ជួយរំលែកអ្នកឱ្យលុបបំបាត់ចោល ឬកាត់បន្ថយ នៅភាពសង្ស័យ និងភាពភ័យខ្លាចទាំងឡាយ ដូចជា
# ភាពភ័យខ្លាច ធ្លាក់ខ្លួនក្រ ជាងនេះ
# ភាពភ័យខ្លាច ការរិះគន់ ពីអ្នកដទៃ
# ភាពភ័យខ្លាច ពេលឈឺក្នុងពេលខាងមុខ ( ដោយសារអារម្មណ៍គិតផ្ដេសផ្ដាស)
# ភាពភ័យខ្លាច ការបាត់បង់ ការស្រលាញ់ពីអ្នកដទៃ ( ដោយសារតែអ្នកព្យាយាមបំពេញចិត្តអ្នកដទៃ)
# ភាពភ័យខ្លាច រាងកាយចាស់ជារា: មើលមុខមើលកញ្ចក់ និយាយរិះគន់ ពីភាពជ្រៀវជ្រួញ របស់ខ្លួន
# និងភាពភ័យខ្លាច ស្លាប់ទៅថ្ងៃមុខ
ពីព្រោះនៅពេលដែលអ្នក ជាប់រវល់ជាមួយការងារដើម្បី ឲ្យទៅដល់គោលដៅ អ្នកនឹងមិនមានពេល គិតកិច្ចការដែលអត់ប្រយោជន៍ នាំឲ្យព្រួយបារម្ភ ដល់ខ្លួននោះឡើយ។
បញ្ហាធំមួយនោះគឺថា : តើអ្នកយល់ព្រម ផ្លាស់ប្ដូររបៀបគិត រកអាថ៌កំបាំងក្នុងខ្លួន ” តើអ្នក ចង់ឱ្យបានសម្រេចអ្វីពិតប្រាកដអត់ ហើយសរសេរ ឲ្យបានច្បាស់លាស់ ក្នុងសៀវភៅផ្ទាល់ខ្លួន ព្រមទាំង បញ្ជាក់នូវពេលវេលា និងអំឡុងពេលដើម្បីឱ្យច្បាស់ខ្លួនឯង ក្នុងការងារដែលត្រូវបំពេញ? ” ៕
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)
ខេត្តសៀមរាប៖ចលនាយុវជនកម្ពុជា«ក្រុម១៥៧» សាខាខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចុះចែកអំណោយចំនួន២គោលដៅ នៅស្រុកអង្គរធំនិងក្រុងសៀមរាប។
ដោយឡែកគោលដៅទី២ លោក ម៉ន សំអាត ប្រធានព័ត៌មានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកជីក្រែង និង កញ្ញា គង់ គីមលាង ប្រធានផ្នែកហេរញ្ញិក បាន សហការជាមួយ លោក ឌឿន សារឿន ប្រធានរដ្ឋបាល សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប បាននាំយកអំណោយប្រគល់ជូន លោក អនុភូមិ នៅបុស្តិ៍ប្រជាការពារភូមិ សាលាកន្សែងដែលប្រចាំការ។





ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសារលិខិតថ្វាយព្រះពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា៕SRP
ភ្នំពេញ៖នាយករដ្ឋមន្រ្តីខ្មែរ សម្តេចតេជោ ហ៊ុន សែន បានសារលិខិតថ្វាយព្រះពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា។ នេះបើយោងតាមលិខិតថ្វាយព្រះពរ ដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកថ្ងៃទី ១១ ខែឧសភានេះ៕SRP