សមត្ថកិច្ចចំរុះបង្ក្រាបបទល្មើសព្រៃឈើចំនួន២ករណីនៅស្រុកស្វាយលើ រឹបអូសរថយន្តពីរគ្រឿងនិងគោយន្តកន្ត្រៃមួយគ្រឿង
សមត្ថកិច្ចចំរុះបង្ក្រាបបទល្មើសព្រៃឈើចំនួន២ករណីនៅស្រុកស្វាយលើ រឹបអូសរថយន្តពីរគ្រឿងនិងគោយន្តកន្ត្រៃមួយគ្រឿង ខេត្តសៀមរាប៖ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តសៀមរាបបានចំនួន ២ករណី ដោយសមត្ថកិច្ចចម្រុះមានរដ្ឋបាលព្រៃឈើស្វាយលើនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយលើ។ នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបលោកម៉ុង ប៊ុនលីម បានបង្ហាញថា ករណីទីមួយ នៅវេលាម៉ោង ២១និង៣០ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកស្វាយលើ បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ។ សម្ភារៈដកហូតរួមមាន% ១- រថយន្ត ០១ គ្រឿង ម៉ាកតូយ៉ូតាកាមរី ពណ៌ស សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2V-5611 – ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន ៤១ ដុំ ស្នើនឹង ០,៥៨៨ ម៉ែត្រគូប។ ២- រថយន្ត ០១ គ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ (មួយបាំង) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-0358 ។ – ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន