កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស

កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស យោងតាមការបង្ហោះផ្សាយនៅបណ្តាញសង្គមរបស់អង្គភាពអាជ្ញាធរមីន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារៈដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារៈទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។ នាឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន ខណៈដែលពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លា ក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែលនៃសង្គ្រាម។ តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសចិន ដែលបាននិងកំពុងបន្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ទាំងឧបករណ៍សម្ភារៈ ថវិកា … Read more

សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​

សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​ ផ្លូវមួយខ្សែដែលមានបណ្តោយប្រវែង​ ២គីឡូម៉ែត្រ​ និងទទឹង៨ម៉ែត្រត្រូវបានស្ថាបនារួចរាល់​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ អាជ្ញាធរខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា តាមការសន្យារបស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​ផ្លូវមួយខ្សែប្រវែង​ ២គីឡូម៉ែត្រ​ និងទទឹង៨ម៉ែត្រត្រូវបានក្រុមការងារបច្ចេកទេស ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបធ្វេីការជួសជុល​ និងសាងសង់ឡេីងវិញកាលពីថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០២៥។ ក្រោយពីជួសជុលអស់រយៈពេល​ ៣២ថ្ងៃ​ នាថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២៦​ ផ្លូវក្រាលកៅស៊ូ​មួយខ្សែ (ផ្លូវមុខតុលាការ) ដែលមានបណ្តោយ២គីឡូម៉ែត្រទទឹង៨ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ដែលប្រេីប្រាស់ថវិកាបដិភាគ របស់ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាល​ និង ថវិកាមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋផងដែរ។ នាថ្ងៃនេះដែរ​ ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ … Read more

ខឹងរឿងឆាតញ៉ែស្រីស្នេហ៍ ជិះម៉ូតូដេញកាប់ ត្រូវបាន អាវុធហត្ថខេត្តសៀមរាប បង្ក្រាប

ខឹងរឿងឆាតញ៉ែស្រីស្នេហ៍ ជិះម៉ូតូដេញកាប់ ត្រូវបានអាវុធហត្ថខេត្តសៀមរាប បង្ក្រាប ខេត្តសៀមរាប៖ព្រោះតែខឹងនឹងជនរងគ្រោះឆាតញ៉ែស្រីស្នេហ៍របស់ខ្លួនបានធ្វើឲ្យមានកំហឹងនាំគ្នាជិះម៉ូតូជាក្រុមដេញកាប់គ្មានត្រាប្រណី។ សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ការ បង្ក្រាបក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង។ សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានបន្តថា ករណីនេះ បានប្រព្រឹត្តកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចជិតស្ពាននាគ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សមត្ថកិច្ចអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះបានធ្វើសកម្មភាពជិះម៉ូតូពី០៥ទៅ០៦គ្រឿង ប្រដាប់ដោយដាវនិងដំបងដេញកាប់ទៅលើជនរងគ្រោះ ដែលកំពុងជិះម៉ូតូតាមផ្លូវទៅផ្ទះ បណ្តាលឱ្យជនរងគ្រោះ ផ្តួលម៉ូតូរត់គេចខ្លួន។ ចំណែកជនបង្កបាននាំគ្នាកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតម៉ូតូ ០១គ្រឿង​ផងដែរ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទ​០២គ្រឿង បារី​អេឡិចត្រូនិក០៨ដើម សោម៉ូតូ០១ និងស្លាក់លេខម៉ូតូជារបស់ជនរងគ្រោះ។ ជនសង្ស័យបានសារភាពឱ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះពិតប្រាកដមែន (ព្រោះតែរឿងឆាតញ៉ែស្រីស្នេហ៍)។ បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។ … Read more

ដឹកអេស្កាបើកជាប់ឡុកចង្កូតរ៉េទៅបុកគោយន្តកន្ត្រៃ នៅស្រុកសូទ្រនិគម បណ្ដាលឱ្យស្លាប់ម្នាក់

ដឹកអេស្កាបើកជាប់ឡុកចង្កូតរ៉េទៅបុកគោយន្តកន្ត្រៃ នៅស្រុកសូទ្រនិគម បណ្ដាលឱ្យស្លាប់ម្នាក់ ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាអ្នកបើកគោយន្តកន្ត្រៃម្នាក់បានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ខណៈកំពុងធ្វើដំណើរជាមួយភរិយា។ ហេតុការណ៍បានកើតឡើង នៅចំណុច លើផ្លូវជាតិលេខ៦  ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម នៅព្រឹកមិញនេះ។ សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តម៉ាក់ HYUNDAI ពណ៌ស ដឹកអេស្កា ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2799 បើកបរដោយឈ្មោះឈឿត ឈី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអំពិលព្រង់ ឃុំទ្រាយ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលឃាត់ខ្លួន បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកគោយន្តកន្ត្រៃ១គ្រឿង បើកបរពីទិសដៅខាងកើតទៅលិច បើកបរដោយឈ្មោះអែម សារ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិត្រពាំងធំឃុំកន្ទូរ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដឹកអ្នករួមដំណើរជាប្រពន្ធ។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ បណ្ដាលអោយស្លាប់ឈ្មោះអែម សារ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ ទីលំនៅភូមិត្រពាំងធំ ឃុំកន្ទូរ ស្រុកអន្លង់វែង ខេត្ឧឧត្តរមានជ័យ។ ចំណែកប្រពន្ធ ឈ្មោះខឹម សារុន ភេទស្រី … Read more

ប៉េអឹមខេត្តសៀមរាបដកហូតម៉ូតូបង្ហោះទុក៣ខែ ករណីបង្ក្រាបក្មេងទំនើង

ប៉េអឹមខេត្តសៀមរាបដកហូតម៉ូតូបង្ហោះទុក៣ខែ ករណីបង្ក្រាបក្មេងទំនើង ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាបនៅវេលាម៉ោង ២៣និង៤៥នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ខេត្តសៀមរាប និងបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ។ សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានបន្តថាបន្ទាប់ពីឃាត់ខ្លួនយកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត។ ជាមួយនេះផងដែរអាវុធហត្ថខេត្តសៀមរាបអំពាវនាវ សូមប្អូនៗ បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ៕SRP

មូលហេតុរថយន្តព្រូស បើកចូលទឹកកណ្សិនទឹកអង្គរវត្ត

មូលហេតុរថយន្តព្រូស បើកចូលទឹកកណ្សិនទឹកអង្គរវត្ត ខេត្តសៀមរាប៖តាមសមត្ថកិច្ចបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះ ករណីរថយន្តព្រោះដែលបានបើកចូលទឹកកណ្សិនទឹកអង្គរវត្ត មូលហេតុអ្នកបេីកបររថយន្តបើកលឿនដោយខ្វះការប្រុងប្រយ័ត្ន​ ទើបបណ្ដាលឱ្យមានហេតុការណ៍នៃកើតឡើង។ សូមជម្រាបថាគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលា​ម៉ោង២០និង៣៥នាទី​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ នៅលេីរុក្ខវិថីព្រះសីហនុ​ ចំណុចផ្លូវអក្សរតេ​ (ចំបក់កំណប់​) ស្ថិត​នៅភូមិក្រវ៉ាន់​ សង្កាត់​នគរធំ​ ក្រុងសៀមរាប​។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡេីងដោយខ្លួនឯង​ ដែលមានមនុស្សចំនួន៤នាក់ បានជិះក្នុងរថយន្ត មានឪពុកម្តាយ​ និងកូន០២នាក់​ ធ្វេីដំណេីរដោយរថយន្ត​ Toyota Prius ពណ៌ក្រហម​ ផ្លាកលេខ​ កំពង់ឆ្នាំង​ 2C-5595 ទិសដៅពីត្បូងទៅជេីង​ លុះដល់ចំណុចផ្លូវអក្សរតេក៏រ៉េចង្កូតចូលកណ្សិនទឹកអង្គរវត្តតែម្ដង។ សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងហេតុការណ៍នេះ ជនរងគ្រោះ​ ឪពុក​ម្ដាយ​ រងរបួសស្រាល​ និងកូនស្រី​ អាយុ​០៥ឆ្នាំ​ និងកូនប្រុស​ អាយុ០៣ឆ្នាំ​ រងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមាអង្គរ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយរហូតដល់ព្រឹកនេះ៕SRP

រថយន្តម៉ាកMercedes ព្រលះម៉ូតូនៅស្រុកជីក្រែង បណ្ដាលឱ្យស្លាប់មនុស្សម្នាក់

រថយន្តម៉ាកMercedes ព្រលះម៉ូតូនៅស្រុកជីក្រែង បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ខេត្តសៀមរាប៖អ្នកបើកបរម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុដោយរថយន្តមួយគ្រឿងបុកចំពេញទំហឹង។ ហេតុការណ៍បានកើតឡើង នៅលេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិតាអុង  ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប វេលាម៉ោង១៧និង៥២នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តម៉ាក Mercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2D-5324 និងម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AG-2695 ( ទិសដៅពីលិចទៅកើត )។ សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាលអោយស្លាប់ ឈ្មោះ ម៉ៅ រ៉ែម ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ។ ចំណែកអ្នកបើករថយន្ត ឈ្មោះ ឡោះ សាហ្វីអ៊ី ភេទប្រុសអាយុ៣០ឆ្នាំទីលំនៅ ភូមិច្រករមៀត ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (របួសស្រាល )៊ បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ បឋមជនរងគ្រោះបេីកបរម៉ូតូបត់ឆ្លងថ្នល់ពីទិសខាងត្បូងទៅទិសខាងជេីង បណ្តាលឲ្យរថយន្តបុកស្លាប់តែម្ដង។ បច្ចុប្បន្ន … Read more

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីជាជនភៀសសឹក ទើបសម្រាលកូនរួចនិងត្រៀមសម្រាលចំនួន១៦នាក់

ខេត្តសៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីជាជនភៀសសឹក ទើបសម្រាលកូនរួច និងត្រៀមសម្រាល ចំនួន ១៦នាក់ ស្នាក់នៅ ៣ទីតាំងរួមមាន វត្តពោធិ៍សាត់ ពោធ៍ពីរដើម, ផ្សាររាត្រី ផ្លូវ៦០ម៉ែត្រ, និងវត្តប្រាសាទត្រាំនាគ។ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែទុកការលំបាករបស់ប្រជាជនជាការលំបាកផ្ទាល់ខ្លួនរបស់លោកជានិច្ច។ ស្ថិតក្នុងឱកាសនោះ លោកជំទាវបានជួបសំណេះសំណាលក្រុមគ្រួសារស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប សូមមានភាពកក់ក្ដៅជាមួយអាជ្ញាធរមូលដ្ឋាននៅជាប់ផ្ទាល់ជាមួយនឹងបង-ប្អូន និងបានថ្លែងសរសើរចំពោះការយកចិត្តទុកដាក់ សម្របសម្រួលទីតាំងស្នាក់នៅ និងបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជូនក្រុមគ្រួសារភៀសសឹកក្នុងករណីចាំបាច់ណាមួយ។ ជាមួយគ្នានេះ លោកជំទាវលើកទឹកចិត្តឱ្យបំបៅកូនដោយទឹកដោះម្ដាយសម្រាប់រយៈពេល ៦ខែដំបូង ដើម្បីប្រព័ន្ធភាពស៊ាំរបស់កូនរឹងមាំ ហើយចំពោះម្ដាយកំពុងពពោះសូមបរិភោគអាហារសម្បូរសារធាតុចិញ្ចឹម ពិសេសជាតិដែក ដើម្បីឱ្យទារកនៅក្នុងផ្ទៃលូតលាស់បានល្អ។ ជាចុងក្រោយ លោកជំទាវជូនពរឱ្យមាតា និងទារកទាំងអស់មានសុខភាពល្អ … Read more

មនុស្សប្រមាណ២ពាន់នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ក្រោមប្រធានបទ “រួមគា្នដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី »

មនុស្សប្រមាណ២ពាន់នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ក្រោមប្រធានបទ “រួមគា្នដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី » ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ « រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិប្រមាណ២ពាន់នាក់ មកចូលរួមដើម្បីបង្ហាញអបអសាទរទិវាសន្តិភាពកម្ពុជា និង លើកស្ទួយវិស័យទេសចរណ៍ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លើទឹកដីប្រវត្តិសាស្ត្រសៀមរាប.អង្គរ ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» (Together for Cambodia in Solidarity Season) ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គីភាព ជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយដល់គ្រួសារ ភៀសសឹកនៅក្នុងគ្រាដ៏លំបាក។ ឯកឧត្តមបន្តថា តាមការរៀបចំពីដំបូង ក្រុមការងាររំពឹងថា នឹងមានអ្នកចូលរួមចំនួន ១ពាន់នាក់ ប៉ុន្តែត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ ចំនួនអ្នកចុះឈ្មោះមានដល់ជាង២ពាន់នាក់ និងមាន២០ជាតិសាសន៍ផ្សេងៗគ្នាមកចូលរួម ដែលនេះ បានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង … Read more

រថយន្តធំបើកចុះពីភ្នំគូលែនក្រឡាប់បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

រថយន្តធំបើកចុះពីភ្នំគូលែនក្រឡាប់បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍មួយនៅថ្ងៃមិញនេះ។ ហេតុការណ៍បានកើតឡើង ចំណុចទឹករុន ស្ថិតនៅភូមិ តាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលេី ខេត្តសៀមរាប នៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ បង្ករឡើងដោយខ្លួនឯង។ គ្រោះថ្នាក់ចរាចរណ៍នេះរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ផ្លាកលេខ បាត់ដំបង 3A-4650 បើកបរដោយឈ្មោះ អួន អឿម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិតាហែ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បើកបរមានទិសដៅពីលិចទៅកើត បានបុកជាមួយរនាំងការពារផ្លូវបណ្ដាលឲ្យក្រឡាប់រថយន្ត។ សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍នេះ មានអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកតុងឈ្មោះ អួន អឿម រងរបួសធ្ងន់ឯ រថយន្តខូចខាតធ្ងន់។ បើកតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះមូលហេតុបណ្តាលមកពីអ្នកបេីកបរ រថយន្តដឹកធ្ងន់និងផ្លូវមានស្ថានភាពចុះចំណោទខ្លាំង។ ក្រោយពេលកើតហេតុរួចកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញបានចុះបានវាស់វែងនិងបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យស្រុកសូទ្រនិគម៕SRP