បុគ្គលិកអ៊ីនធឺណិតម្នាក់ ឆក់ខ្សែភ្លើង ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាបុគ្គលិក ក្រុមហ៊ុនអនឡាញអ៊ីនធឺណិតម្នាក់ ឆក់ខ្សែភ្លើង ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី27 ខែមេសាឆ្នាំ2020 វេលាម៉ោងវេលាម៉ោងប្រហែល 14និង30នាទី ស្ថិតនៅខាងត្បូងខារ៉ាអូខេហ្វីលីង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប។
តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានដឹងថា ករណីនេះជនរងគ្រោះ ត្រូវឆក់ខ្សែភ្លើងធ្លាក់ពីលើបង្គោលភ្លើងផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់។ ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ 31ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញអ៊ីនធឺណិត មានទីលំនៅភូមិទី4 សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយករណីខាងលើនេះ ក្រុមហ៊ុនខាងលើមិនបានរាយការណ៍ ជូនសមត្ថកិច្ចដឹងនោះទេ។ ដោយសមត្ថកិច្ចបានទទួលដំណឹងតាមហ្វេសប៊ុកនៅវេលាម៉ោង18.30នាទី ថ្ងៃខែឆ្នាំដដែល ដោយក្រុមគ្រួសារសាកសពបានដឹកសពទៅតម្គល់ទុកទីមច្ឆាវត្តអាធ្វា ក្នុងសង្កាត់សៀមរាប។
បើតាមរបាយការណ៍របស់សមត្ដកិច្ចដដែលថាមូលហេតុជនរងគ្រោះនិងក្រុមការងារចំនួន2នាក់ទៀត បានធ្វើការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនៅកន្លែងកើតហេតុខាងលើក៏បណ្ដាលឱ្យឆក់ខ្សែភ្លើងនឹងធ្លាក់ពីលើបង្គោលភ្លើង បោកផ្កាប់មុខនឹងថ្ម ចំចិញ្ចឹម បណ្ដាលឲ្យស្លាប់តែម្ដង។
បច្ចុប្បន្នសាកសពខាងលើ សមត្ថកិច្ចបានឱ្យក្រុមគ្រួសារតម្កល់ទុកនៅទីមច្ឆាវត្តអាធ្វាបណ្ដោះអាសន្ន រង់ចាំជំនាញខាងខេត្តចុះទៅពិនិត្យពេលព្រឹកស្អែកបន្តទៀត៕SRP