សម្ដេចតេជោហ៊ុន សែន លើកសរសើរ កូនស្រីរបស់ឯកឧត្តមកឹម សុខា ជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានលើកកោតសរសើរកូនស្រីរបស់ឯកឧត្តមកឹម សុខា ដោយសម្ដេចតេជោបានបញ្ជាក់ថា ជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។
នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនិងប្រព័ន្ធ ឆាណែលតេឡេក្រាមផ្លូវការសម្ដេចបានបង្ហោះរូបភាពនិងអមដោយសំណេរយ៉ាងដូច្នេះថា៖ ប៉ុន្មានសប្តាហ៍មុនឯកឧត្តមកឹម សុខាបានមកជួបខ្ញុំនៅផ្ទះមុនពេលគាត់ទៅសួរសុខទុក្ខកងទ័ពនិងជនភៀសសឹក។
សម្ដេចតេជោបានបន្តថា ថ្ងៃនេះរួមជាមួយលោកជំទាវនិងកូនស្រីឯកឧត្តមកឹម សុខាមកសួរសុខទុក្ខខ្ញុំម្តងទៀតដែលយើងជក់និយាយគ្នារហូត៣ម៉ោង (9-12) ដោយនិយាយច្រើនជាមួយក្មួយស្រីគឹម មនោវិទ្យាដែលក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ៕SRP