ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលខេត្តសៀមរាបអះអាងថា អាជ្ញាធរខេត្ត នៅតែ បន្តដំណើរការ សាងសង់ ផ្លូវចាក់បេតុង និងរៀបចំបណ្ដាញលូ ទៅតាមផែនការ។
មន្ត្រីរដ្ឋបាលបានថ្លែងនៅព្រឹកនេះថា
គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ផ្លូវភូមិតាវៀន និងភូមិជន្លង់ ចាប់ពីផ្លូវ៧មករា (ចំណុចតារាងបាល់ភូមិជន្លង់) ដល់ផ្លូវក្រោយផ្សារលេី ប្រវែង ៧៣០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ មុខកាត់ 0.៨ម៉ែត្រ កំពុងដំណើរការសាងសង់សម្រេចបានប្រហែល២០% ហើយ។
មន្ត្រីរូបនោះបន្តថាផ្លូវនេះជាផ្លូវមួយខ្សែក្នុងចំណោមគម្រោងក្នុងឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ដែលផ្លូវនេះមានប្រវែង ៧៩០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ ចាប់ពីផ្លូវ ៧មករា (ចំណុចតារាងបាល់ជន្លង់) ដល់ផ្លូវក្រោយផ្សារលេី ស្ថិតនៅភូមិតាវៀន និងភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដេីម្បីរៀបចំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប។
ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាប បានស្នើសូមបងប្អូនសាធារណជនដែលរស់នៅតាមដងផ្លូវនេះ សូមយោគយល់អធ្យាស្រ័យ និងចូលរួមសហការទាំងអស់គ្នា។
រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋមានស្មារតីចូលរួម ដើម្បីឲ្យគម្រោងនេះអនុវត្តទៅបានតាមការគ្រោងទុក៕SRP