បរិស្ថានខេត្តព្រះវិហារ បង្ក្រាបកន្លែងស្តុកឈើខុសច្បាប់ទ្រង់ទ្រាយធំ

បរិស្ថានខេត្តព្រះវិហារ បង្ក្រាបកន្លែងស្តុកឈើខុសច្បាប់ទ្រង់ទ្រាយធំ
0

បរិស្ថានខេត្តព្រះវិហារ បង្ក្រាបកន្លែងស្តុកឈើខុសច្បាប់ទ្រង់ទ្រាយធំ

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព​ស្រុក​ត្បែងមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជ​អាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ទ្រង់​ទ្រាយ​ធំនៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅក្នុងប្រតិបត្តិការនេះក្រុមការងារបានរកឃើញ និងដកហូតឈើខុសច្បាប់ជាច្រើនប្រភេទ។ នៅទីតាំងទី១ ក្រុមការងារបានដកហូតឈើប្រភេទធ្នង់ (កូនក្រឡឹង) ចំនួន ២៣០ដុំ ស្មើនឹង ៤.២៦៦ម៉ែត្រគូប និងឈើសុក្រំមូលប្រវែង ២ម៉ែត្រ មុខកាត់ ២០សង់ទីម៉ែត្រ ចំនួន ១៣ដុំ ស្មើនឹង ១.០៤០ម៉ែត្រគូប។

បន្ថែមពីនេះ ក្រុមការងារក៏បានរកឃើញកន្លែងសន្និធិឈើមួយកន្លែងទៀត ដែលមានចម្ងាយ​ប្រមាណ ១០០ម៉ែត្រ ពីទីតាំងទី១ ដោយបានដកហូតឈើប្រភេទឈើច្រម៉ាសមូលប្រវែង ២ម៉ែត្រ ចំនួន ៦០ដុំ ស្មើនឹង ១.៦០២ម៉ែត្រគូប។

វត្ថុតាងទាំងអស់ដែលបានដកហូត ត្រូវបាននាំមករក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីបន្តការ​ស្រាវ​ជ្រាវ ស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP