គំនុំ!កសិករម្នាក់ប្រើកាំបិតខ្វែវកាប់ប្រហារមេបញ្ជាការអាវុធហត្ថស្រុកគូលែន

គំនុំ!កសិករម្នាក់ប្រើកាំបិតខ្វែវកាប់ប្រហារមេបញ្ជាការអាវុធហត្ថស្រុកគូលែន
0

គំនុំ!កសិករម្នាក់ប្រើកាំបិតខ្វែវកាប់ប្រហារមេបញ្ជាការអាវុធហត្ថស្រុកគូលែន

ខេត្តព្រះវិហារ៖កសិករម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗក្រោយពីបានប្រើកាំបិតចូលទៅកាប់ប្រហារមេបញ្ជាការកងរាជអាវុធហត្ថស្រុកគូលែនខណៈជនរងគ្រោះកំពុងដេកលេីអង្រឹងនៅលេីកញ្ចុះក្រោយផ្ទះបណ្ដាលឲ្យរងរបួសធន់។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថានៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៦ វវេលាម៉ោង ១៧ និង ៥១នាទី មានករណីហិង្សាដោយចេតនា ប្រើកាំបិតខ្វែវកាប់បង្កឲ្យរងរបួស១លើក លេីត្រចៀកស្ដាំបណ្តោយពីកញ្ចឹងកទៅលេីក្បាលប្រវែង២១សម។

របាយការណ៍បានបន្តថា ករណីនេះកើតហេតុនៅផ្ទះជនរងគ្រោះភូមិ ស្រយង់ត្បូង.ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ ចាន់ សុី ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន រស់នៅភូមិឃុំកេីតហេតុ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា មុខសញ្ញាសង្ស័យឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា។មូលហេតុ ( គំនុំ)។

បន្ទាប់ពីកើតហេតុក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តសៀមរាប។ មកដល់ពេលនេះ អ្នករងគ្រោះមិនទាន់បានមកដាក់ពាក្យបណ្តិងនៅឡើយទេ។

បញ្ជាក់ថាមុខសញ្ញាសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកគូលែនដើម្បីបន្តនិតិវិធី៕SRP