ក្រុមមន្ត្រីប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឃាត់ខ្លួនបរទេសម្នាក់ សង្ស័យនាំសារធាតុញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់សុទ្ធ..

ក្រុមមន្ត្រីប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឃាត់ខ្លួនបរទេសម្នាក់ សង្ស័យនាំសារធាតុញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់សុទ្ធ..
0

ក្រុមមន្ត្រីប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឃាត់ខ្លួនបរទេសម្នាក់ សង្ស័យនាំសារធាតុញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់សុទ្ធ..

ខេត្តសៀមរាប៖ក្រុមមន្ត្រីជំនាញពាក់ព័ន្ធប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសម្រេចឃាត់ខ្លួនបរទេសម្នាក់ សង្ស័យនាំសារធាតុញៀនប្រភេទហេរ៉ូអ៊ីន។

ការឃាត់ខ្លួនបានធ្វើឡើង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ដែលត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីបានប្រាប់ថាក្នុងប្រតិបត្តិការនេះជាលទ្ធផល ក្រុមការងារបានរកឃើញម្សៅម៉ត់ពណ៌ស សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន មានទម្ងន់សុទ្ធសរុប ៣ ១៤៨,៩៧ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។

មន្ត្រីជំនាញបានបន្ថែមថា បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕SRP