ប៉ូលិសខេត្តបាត់ដំបងចាប់ខ្លួនមនុស្សម្នាក់រួមនឹងថ្នាំញៀន ជាង ១៥គី ឡូក្រាម
ខេត្តបាត់ដំបង៖ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងថ្នាំញៀនជាង១៥គីឡូក្រាមត្រូវបានចាប់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុច ភូមិគោកក្តួច ឃុំតាពូងស្រុកថ្មគោល។ ជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ផុន សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំ នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល។
សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះដករហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៥ដុំធំ ទម្ងន់ ១៥ គីឡូ និង៦៣៨,៧៧ក្រាម (ថ្លឹងទាំងសំបក)
-ការ៉ុងចំនួន ០២, ថង់ប្លាស្ទិកពណ៌សថ្លាមួយចំនួន
-ទូរស័ព្ទដៃចំនួន១គ្រឿង (ចាស់)។
សូមជម្រាបផងដែរថាការបង្ក្រាបនេះស្របតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានលោកវរសេ នីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យ ដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល លោកវរសេនីយ៍ឯក សេង លុច អធិការ។
ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់៕SRP