ប្រមូលអ្នកលេងពីក្រុមនៅស្រុកពួកបញ្ជូនទៅតុលាការ
ខេត្តសៀមរាប៖អ្នកលេងចំនួនពីក្រុមត្រូវបាននគរបាលស្រុកពួកឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី ឯជនសង្ស័យជាអនីតិជនក្រោម ១៤ឆ្នាំចំនួន ៤នាក់បានអនុញ្ញាតឲ្យក្រុមគ្រួសារ ធ្វើការធានាត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា នៅវេលាម៉ោង២០ និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ចំណុចបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខវត្តធម្មយុទ្ឋ ភូមិពួកចាស់ ឃុំពួក ស្រុកពួក មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ បង្កឡើងដោយមនុស្សចំនួន២ក្រុម ត្រូវបាន កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកពួកបានចុះដល់ទីតាំងកើតហេតុ ហើយស្រាវជ្រាវជាបន្តបន្ទាប់ ឈានដល់ការនាំខ្លួនមនុស្សចំនួន ២ក្រុមមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកពួក។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំងពីរក្រុម បានឆ្លើយសារភាពថា ពួកគាត់ទាំងពីរក្រុម ពិតជាបានធ្វើសកម្មភាពដូចរៀបរាប់ខាងលើមែន។
វត្ថុតាងដកហូត៖ ម៉ូតូចំនួន ៥គ្រឿង ទី១ម៉ូតូម៉ាក Honda Dream ពណ៌ ផលិតឆ្នាំ២០១៦ ចំនួន ១គ្រឿង ផ្លាកលេខ ព្រៃវែង ១L-៤៦៩៩ ទី២ម៉ាក Honda Dream ផលិតឆ្នាំ២០២២ ពណ៌ ខ្មៅ ផ្លាកលេខ សៀមរាប ១H-០២៥២ ទី៣ម៉ាក Honda click ផលិតឆ្នាំ២០២២ ពណ៌ ក្រហម ផ្លាកលេខ សៀមរាប ១AQ-៥២៦៣ ទី៤ម៉ាក Honda Scoopy ផលិតឆ្នាំ២០២៣ ពណ៌ ក្រហម ផ្លាកលេខ សៀមរាប ១AQ-៦០៤៨ ទី៥ម៉ាក Honda Scoopy ផលិតឆ្នាំ២០២៥ ពណ៌ ស ផ្លាកលេខ បន្ទាយមានជ័យ ១AF-៧៥៥២។
សម្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនជាលទ្ធផល៖ អវិជ្ជមានទាំងអស់(មិនមានសារធាតុញៀនទេ)៕SRP