មេរងគយកម្ពុជាម្នាក់ ត្រូវបានតុលាការរដ្ឋ Victoria ប្រទេសអូស្រ្តាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេងប្រុស» នៅតំបន់ឆ្នេរសមុទ្រសាធារណៈ តែករណីនេះលោកបដិសេធ

មេរងគយកម្ពុជាម្នាក់ ត្រូវបានតុលាការរដ្ឋ Victoria ប្រទេសអូស្រ្តាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេងប្រុស» នៅតំបន់ឆ្នេរសមុទ្រសាធារណៈ តែករណីនេះលោកបដិសេធ
0

មេរងគយកម្ពុជាម្នាក់ ត្រូវបានតុលាការរដ្ឋ Victoria ប្រទេសអូស្រ្តាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេងប្រុស» នៅតំបន់ឆ្នេរសមុទ្រសាធារណៈ តែករណីនេះលោកបដិសេធ

ភ្នំពេញ៖លោក សែ សុឃន អគ្គនាយករងគយកម្ពុជា១រូប ត្រូវបានតុលាការរដ្ឋ Victoria ប្រទេសអូស្រ្តាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេងប្រុស» នៅតំបន់ឆ្នេរសមុទ្រសាធារណៈ
តែករណីនេះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សែ សុឃន ដែលជាជនត្រូវចោទ បានចេញមកបដិសេធយ៉ាងដាច់អហង្ការ​ និងអះអាងថា លោកកំពុងរង់ចាំតស៊ូ ក្តីប្រឆាំងនឹងបទចោទប្រកាន់ទាំងនេះ ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយស។

លោក សែ សុឃន បង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា៖ «ខ្ញុំបាទសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចេញផ្សាយថា រូបខ្ញុំត្រូវបានតុលាការរដ្ឋវិកតូរីយ៉ា (Victoria) នៃប្រទេសអូស្ត្រាលី ចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារា កើតចេញពីហេតុការណ៌ កើតឡើងកាលពីប៉ុន្មានឆ្នាំមុននៅកំពង់ផែតំបន់ឆ្នេរសមុទ្រ Mordialloc នៃទីក្រុងមែលប៊ន (Melbourne) ដែលជាទីកន្លែងសាធារណៈដ៏ពេញនិយមមួយ។

ខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ។ ការចោទប្រកាន់ទាំងនេះ គឺមិនពិតឡើយ។ បច្ចុប្បន្នខ្ញុំកំពុងរង់ចាំតស៊ូក្តីប្រឆាំងនឹងបទចោទប្រកាន់ទាំងនេះ ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសរបស់ខ្ញុំ។ ដោយសាររឿងកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ខ្ញុំសូមមិនផ្តល់អត្ថាធិប្បាយបន្ថែមទៀតនៅពេលនេះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន»។

តាមសារព័ត៌មានបរទេស បច្ចុប្ប​ន្នលោក សែ សុឃន កំពុងស្នាក់នៅប្រទេសអូស្ត្រាលី ដើម្បីតតាំងរឿងក្តីនេះ ដែលសវនាការរបស់លោកត្រូវបានកំណត់នៅខែវិច្ឆិកាខាងមុខ៕SRP