មន្ទីរពេទ្យជ័យវរ្ម័នទី៧ ជួយសង្គ្រោះ និងវះកាត់យកដែកគោលចេញពីលលាដ៍ក្បាលកុមារីអាយុ ១ឆ្នាំ បានដោយជោគជ័យ

មន្ទីរពេទ្យជ័យវរ្ម័នទី៧ ជួយសង្គ្រោះ និងវះកាត់យកដែកគោលចេញពីលលាដ៍ក្បាលកុមារីអាយុ ១ឆ្នាំ បានដោយជោគជ័យ
0

មន្ទីរពេទ្យជ័យវរ្ម័នទី៧ ជួយសង្គ្រោះ និងវះកាត់យកដែកគោលចេញពីលលាដ៍ក្បាលកុមារីអាយុ ១ឆ្នាំ បានដោយជោគជ័យ

ខេត្តសៀមរាប៖ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ជួយសង្គ្រោះ និងវះកាត់យកដែកគោលចេញពីលលាដ៍ក្បាលកុមារីអាយុ ១ឆ្នាំ បានដោយជោគជ័យ។

សូមជម្រាបថា​កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ កុមារីអាយុ ១ឆ្នាំម្នាក់ រស់នៅ ខេត្តស្ទឹងត្រែង បានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ បណ្តាលឱ្យរងរបួសប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងមានដែកគោលចាក់ចូលក្នុងលលាដ៍ក្បាល។ ភ្លាមៗនោះ កុមារីរងគ្រោះត្រូវបានបញ្ជូនបន្តពីមន្ទីរពេទ្យខេត្តស្ទឹងត្រែង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។

​ក្រោយទទួលបានអ្នកជំងឺ ក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានប្រញាប់ប្រញាល់ធ្វើការពិនិត្យ និងថតស្កេនខួរក្បាល (CT Scan) ដើម្បីតាមដានស្ថានភាពហូរឈាមក្នុងខួរក្បាល និងកំណត់ទីតាំងដែកគោល។ បន្ទាប់មក ក្រុមគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ បានធ្វើការវះកាត់យកដែកគោលចេញពីលលាដ៍ក្បាលកុមារីបានដោយជោគជ័យ។

​គួរបញ្ជាក់ថា រាល់ការពិនិត្យ និងព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងឡើយ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារយ៉ាងនឿយហត់ ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីសង្គ្រោះអាយុជីវិតកុមារ៕SRP