តៃកុងរថយន្តបើកបុកម៉ូតូនគរបាលចរាចរណ៍ខេត្តសៀមរាបមរណៈភាពត្រូវបានបញ្ជូនទៅតុលាការ

តៃកុងរថយន្តបើកបុកម៉ូតូនគរបាលចរាចរណ៍ខេត្តសៀមរាបមរណៈភាពត្រូវបានបញ្ជូនទៅតុលាការ
0

តៃកុងរថយន្តបើកបុកម៉ូតូនគរបាលចរាចរណ៍ខេត្តសៀមរាបមរណៈភាពត្រូវបានបញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖នៅទីបំផុតសមត្ថកិច្ចជំនាញនគរបាលខេត្តសៀមរាបបានបញ្ជូនតៃកុងរថយន្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យនគរបាលខេត្តសៀមរាបមួយរូបទទួលមរណភាពត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។

តៃកុងរថយន្តដែលត្រូវបានបញ្ជូនទៅតុលាការខេត្តសៀមរាប ឈ្មោះ អួង វឌ្ឍនា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សាន សាន់នី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឋានៈនាយរងការិយាល័យចរាចរណ៍នៃស្នងការដ្ឋានខេត្តសៀមរាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២១ និង៤៣នាទី នៅត្រង់ចំណុច ខាងត្បូងស្តុបកោះកេរ្ត៍ចម្ងាយ៣០ម៉ែត្រ ស្ថិតនៅ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប លើផ្លូវអាចារ្យហែមចៀវ (វត្តបូព៌) រវាងរថយន្ត SSANG YONG MUSSO ពណ៌ស ផ្លាកលេខភ្នំពេញ 2BJ-9855 បេីកបរដោយឈ្មោះ អួង វឌ្ឍនា (បើកបរមិនប្រកាន់ស្ដាំទិសដៅពីត្បូងទៅជើង) បុកម៉ូតូ១គ្រឿងម៉ាក Honda cub ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1U-3695 បើកបរដោយឈ្មោះ សាន សាន់នី (ទិសដៅពីជើងទៅត្បូង)។ គ្រោះថ្នាក់ចរាចរណ៍នេះ‎អ្នកបើកបរម៉ូតូរបួសធ្ងន់សន្លប់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរបានទទួលមរណៈភាពកាលពីយប់មិញ។ ករណីនេះមូលហេតុបណ្ដាលមកពី រថយន្តបើកបរមិនប្រកាន់ស្តាំ នេះបើតាមសមត្ថកិច្ចបញ្ជាក់ ចំពោះរថយន្តនិងម៉ូតូខូចខាតស្រាល៕SRP