កងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបរឿងញៀន ជិត៤០គីឡូក្រាម
ខេត្តស្ទឹងត្រែង៖បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice (ទឹកកក) ចំនួន ៣៧កញ្ចប់ ស្មើនឹងទម្ងន់ ៣៧៧១១.៧ ក្រាម (ថ្លឹងទាំងសម្បកថង់) ។
ករណីខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខលេខ៧៤៧ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បង្ក្រាបបានកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២១:២០នាទីយប់ (ជនសង្ស័យបានរត់គេចខ្លួនបាត់) ស្ថិតនៅទន្លេមេគង្គ ចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង៕SRP

